Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ

បានផុស

នៅ

អ្នកជំងឺ Covid-19 ត្រូវបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការចម្លងនៃវីរុសកូរ៉ណាត្រូវបានរកឃើញ។ នេះបើតាមការព្រមានរបស់អ្នកជំនាញមកពីអង់គ្លេសបានលើកឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់អង់គ្លេស (ONS) បង្ហាញថា ពាក់កណ្តាលនៃអ្នកជំងឺដែលឆ្លងវីរុសកូវីដ១៩ នឹងជួបប្រទះនូវការបាត់បង់ក្លិនក៏ដូចជារសជាតិ ក្រោយពីតេស្តវិជ្ជមានមេរោគនេះ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Quebec បានសិក្សាលើបុគ្គលិកសុខាភិបាលចំនួន ៨១៣ នាក់ ដែលបានផ្ទុកវីរុស ​Covid-19 ។

ជាលទ្ធផលពួកគេរកឃើញថា  ៣៨% នៃអ្នកជំងឺមិនអាចស្គាល់រសជាតិរបស់ខ្លួននោះទេ ហើយអាការៈនេះបន្តរហូតទៅដល់ ៥ ខែ រាប់តាំងការឆ្លងដំបូង។

វេជ្ជបណ្ឌិត Johannes Frasnelli មានប្រសាសន៍ថា នៅពេលដែលវីរុសកូវីដ-១៩ បានឆ្លងទៅ​មនុស្ស អ្នកជំងឺភាគច្រើននឹងបាត់បង់អារម្មណ៍ស្រង់ក្លិន ចំណែកអណ្ដាតនឹងមិនដឹងជាតិជៅ។

ទិន្នន័យសិក្សាអះអាងថា ក្នុងចំណោមអ្នកចូលរួមទាំង ៨១៣ នាក់ មាន ៥២៧ នាក់បានបាត់បង់ញ្ញាណច្រមុះក្នុងពេលមានជំងឺនៅដំណាក់កាលដំបូង។ រីឯ ៣៨% (២០០ នាក់)ទៀតមិនអាចដឹងរសជាតិនោះទេ រហូតទាល់តែ ៥ ខែក្រោយមក​។

វេជ្ជបណ្ឌិត Johannes Frasnelli

លោកវេជ្ជបណ្ឌិត Frasnelli បន្ថែមថា ការបាត់បង់ក្លិន និងរសជាតិត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជារោគសញ្ញានៃកូវីដ១៩ តាំងពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក អាការៈទាំងពីរជាផ្នែកសំខាន់មួយនៃដំណើរការធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩។ ប៉ុន្តែរយៈពេលប៉ុនណា ដែលអ្នកជំងឺអាចបាត់បង់ញ្ញាណច្រមុះនិងអណ្ដាត ក្រុមអ្នកស្រាវជ្រាវ ទើបតែរកឃើញនៅនៅដើមខែកុម្ភៈ ឆ្នាំ ២០២១ នេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ dailymail

ចុចអាន៖ មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យ​ឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី

ចុចអាន៖ រឿងមួយកុំធ្វើដាច់ខាត ក្រោយចាក់វ៉ាក់សាំងកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម