ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេស Johnson បដិសេធលាលែងពីការចោទប្រកាន់បំពានបំរាមកូវីដ
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson កាលពីថ្ងៃពុធម្សិលមិញបានបដិសេធនឹងការអំពាវនាវពីក្រុមប្រឆាំងឲ្យលាលែងពីតំណែង ជុំវិញការចោទប្រកាន់មានរៀបចំពិធីជប់លៀងកំឡុងពេលបំរាមបិទខ្ទប់កូវីដ-១៩។
លោក Johnson ដែលកាលពីឆ្នាំ២០១៩បានជួយឲ្យគណបក្សអភិរក្សនិយមឈ្នះសំឡេងភាគច្រើនបំផុតក្នុងការបោះឆ្នោតរយៈពេលជាង៣០ឆ្នាំកន្លងទៅបានត្រៀមខ្លួននឹងការចេញផ្សាយជាផ្លូវការនៃការស៊ើបអង្កេតដែលមានការអះអាងថា មានពិធីជួបជុំ និងជប់លៀងជាច្រើននៅ Downing Street កំឡុងពេលបំរាមបិទខ្ទប់។ លោកបានប្រាប់សភាថា គ្មានច្បាប់ណាត្រូវបានបំពាននោះទេ។

ភ្លាមៗនេះមិនទាន់ច្បាស់លាស់នៅឡើយទេនៅពេលលទ្ធផលនៃការស៊ើបអង្កេតរបស់មន្ត្រីគណៈរដ្ឋមន្ត្រី លោក Sue Gray មិនទាន់ចេញផ្សាយ ជាពិសេសប៉ូលិសមិនទាន់បង្ហាញពីការស៊ើបអង្កេតផ្ទាល់របស់ពួកគេ។
មេដឹកនាំគណបក្សការងារដែលជាបក្សប្រឆាំង លោក Keir Starmer បាននិយាយថា មន្ត្រីដែលបំភាន់សភាគួរតែលាឈប់។ អនុវត្តចំពោះលោក Johnson គឺពិតណាស់។ ប្រសិនបើលោកបំភាន់សភា លោកត្រូវតែលាឈប់។ ឥឡូវនេះ តើលោកនឹងលាឈប់?
លោក Johnson បានឆ្លើយថា ៖«អត់ទេ»។
លោកបាននិយាយថា លោកមិនអាចនិយាយអំពីការស៊ើបអង្កេតជុំវិញការជួបជុំដែលត្រូវបានចោទប្រកាន់នោះទេ។ លោកថា រដ្ឋាភិបាលរបស់លោកបានផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច និងដឹកនាំប្រទេសលោកខាងលិចឆ្លើយតបចំពោះវិបត្តិអ៊ុយក្រែន។
លោក Johnson បានពន្យល់ហេតុផលផ្សេងគ្នាអំពីការជួបជុំ។ លោកបាននិយាយថា គ្មានច្បាប់ណាដែលត្រូវបានបំពាននោះទេ ប៉ុន្តែក្រោយមក លោកបានធ្វើការសុំទោសជាសាធារណៈដល់ប្រជាជនអង់គ្លេសសម្រាប់ការលាក់ពុតជាក់ស្តែងដូចជាការជួបជុំជាដើម។
លោកបានបដិសេធចំពោះរាល់ការចោទប្រកាន់ដែលលើកឡើងថា លោកបានយកស្រាផ្ទាល់ខ្លួនទៅក្នុងការជួបជុំគ្នាពេលបំរាមបិទខ្ទប់កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែលោកបានគិតថា ជាកម្មវិធីការងារ។
កាលពីដើមសប្តាហ៍នេះ សារព័ត៌មាន ITV បានចេញផ្សាយថា លោក Johnson និងភរិយាលោកស្រី Carrie បានរៀបចំពិធីខួបកំណើតភ្ញាក់ផ្អើលមួយដល់លោកដែលមានមនុស្សប្រហែល៣០នាក់នៅបន្ទប់ខុទ្ទកាល័យឯនិវេសនដ្ឋាន Downing Street ក្នុងខែមិថុនា ឆ្នាំ២០២០ ដែលជាពេលការជួបជុំត្រូវបានហាម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ