ព័ត៌មានអន្ដរជាតិ
បែកធ្លាយនាយករដ្ឋមន្ត្រីអង់គ្លេស Boris ជប់លៀងខួបកំណើតក្នុងពេលបំរាមកូវីដ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានរៀបចំពិធីជប់លៀងខួបកំណើតកំឡុងពេលបំរាមបិទខ្ទប់កូវីដ-១៩លើកទី១ក្នុងខែមិថុនា ឆ្នាំ២០២០ ជាពេលដែលការជួបជុំសង្គមទាំងក្នុង និងក្រៅត្រូវបានហាម។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ITV កាលពីថ្ងៃចន្ទ ទី២៤ ខែមករានេះ។
ដំណឹងនេះបានក្លាយជាសម្ពាធបន្ថែមទៀតលើលោក Johnson បន្ទាប់ពីមានរឿងជួបជុំជប់លៀងនៅសួនច្បារ 10 Downing Street ឯនិវេសនដ្ឋានរបស់លោកត្រូវបានគេចោទពីបទបំពានច្បាប់កូវីដចេញដោយរដ្ឋាភិបាលរបស់លោក។

ការិយាល័យរបស់លោកបានបដិសេធ និងបានអះអាងថា មិនមែនជាពិធីជប់លៀងទេ។ ការិយាល័យបានប្រាប់ ITV ថា ៖«បុគ្គលិកមួយក្រុមដែលធ្វើការនៅបន្ទប់ No 10 នោះគឺជាថ្ងៃជួបជុំគ្នាខ្លីក្នុងបន្ទប់ខុទ្ធកាល័យ បន្ទាប់ពីជួបគ្នាដើម្បីជូនពរថ្ងៃកំណើតលោកនាយករដ្ឋមន្ត្រី។
ការិយាល័យនិយាយថា ៖«លោកនៅទីនោះមិនដល់១០នាទីផង»។
ទីភ្នាក់ងារសារព័ត៌មាន ITV បានផ្សាយថា ភរិយារបស់លោកនាយករដ្ឋមន្ត្រីគឺលោកស្រី Carrie Johnson បានជួយរៀបចំពិធីជប់លៀងនារសៀលថ្ងៃទី១៩ ខែមិថុនា។ មនុស្សប្រហែលជា៣០នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ នៅបន្ទប់លេខ១០របសខុទ្ទកាល័យ ការិយាល័យ និងនិវេសនដ្ឋានរបស់លោក។
លោកនាយករដ្ឋមន្ត្រីត្រូវបានគេជឿថា ត្រូវបានគេជូននំខួបកំណើត ស្របពេលភរិយារបស់លោកបាននាំគ្នាច្រៀងបន្ទរពីបទជូនពរថ្ងៃខួបកំណើត។
ការផ្សាយនោះបានបន្ថែមថា វត្តមានអ្នកចូលរួមមានទាំងអ្នកឌីហ្សាញផ្នែកក្នុងឈ្មោះ Lulu Lytle ដែលជាអ្នកកែច្នៃផ្ទះល្វែងរបស់លោក Johnson ក្នុងអគារនោះ។
ITV ក៏បាននិយាយថា ខ្លួនក៏បានយល់ដែរថា មិត្តភក្តិរបស់ក្រុមគ្រួសារលោកត្រូវបានអញ្ជើញឲ្យចូលរួមនៅនិវេសនដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី។
ទោះបីជាយ៉ាងណា ការិយាល័យរបស់លោកបានបដិសេធ។ អ្នកនាំពាក្យម្នាក់បានប្រាប់ ITV ថា ៖«នោះមិនមែនជាការពិតទាល់តែសោះ។ ស្របតាមច្បាប់នៅពេលនោះ លោកនាយករដ្ឋមន្ត្រីបានទទួលសមាជិកគ្រួសារមួយចំនួនតូចនៅខាងក្រៅនាល្ងាចនោះ»។
ការចោទប្រកាន់រៀបចំពិធីជប់លៀងខួបកំណើតបានបន្ថែមលើរឿងអាស្រូវរបស់លោក Johnson។ មន្ត្រីការិយាល័យជាន់ខ្ពស់ លោក Sue Gray បានកំពុងស៊ើបអង្កេតពីការជួបជុំ និងត្រូវបានគេរំពឹងថា នឹងចេញរបាយការណ៍នាចុងសប្តាហ៍នេះ។
លោក Johnson បានពន្យល់ផ្សេងៗគ្នាអំពីពិធីជប់លៀងមុនដែលត្រូវបានរាយការណ៍។ លោកបាននិយាយថា មិនមានច្បាប់ណាដែលត្រូវបានបំពានទេ ប៉ុន្តែក្រោយមកលោកបានធ្វើការសុំទោសជាសាធារណៈដល់ពលរដ្ឋអង់គ្លេសសម្រាប់ការលាក់ពុតជាក់ស្តែងដូចជាការជួបជុំជាដើម។
មេដឹកនាំបក្សប្រឆាំង លោក Keir Starmer បាននិយាយអំពីពិធីជប់លៀងខួបកំណើតថា ៖«នេះជាភស្តុតាងបន្ថែមទៀតដែលយើងជឿជាក់ថា លោកនាយករដ្ឋមន្ត្រីមិនគោរពច្បាប់ដែលលោកជាអ្នកចេញ»។
«យើងមិនអាចទ្រាំបន្តជាមួយរដ្ឋាភិបាលច្របូកច្របល់ និងមិនយល់ការណ៍នេះបានទេ។ លោកនាយករដ្ឋមន្ត្រីគឺជាអ្នករំខានជាតិ ហើយលោកត្រូវតែទៅ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


