ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេសថា «គ្មាននរណាព្រមានខ្ញុំពីការជប់លៀងបំពានច្បាប់កូវីដនោះទេ»
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់យ៉ាងខ្លាំងថា គ្មាននរណាម្នាក់បានព្រមានលោកនៅពិធីជប់លៀងមួយនៅឧទ្យាន No 10 ដែលបំពានបំរាមបិទខ្ទប់កូវីដ-១៩ឡើយ។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា ៖«គ្មាននរណាម្នាក់ព្រមានខ្ញុំទេថា វាខុសនឹងច្បាប់។ ខ្ញុំចងចាំច្បាស់ណាស់»។

អតីតជំនួយការ Dominic Cummings បាននិយាយថា លោកបានព្រមានលោកនាយករដ្ឋមន្ត្រីនៅពេលនោះ និងបានចោទលោកថា បានបំភាន់សមាជិកសភាអំពីរឿងព្រមាននោះ។
នៅពេលសួរថា លោកអាចនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី ប្រសិនបើលោកត្រូវបានគេរកឃើញថា បានបំភាន់សមាជិកសភា លោក Johnson បាននិយាយថា ៖«ចាំមើលសិន របាយការណ៍និយាយយ៉ាងណា»។
មន្ត្រីរាជការជាន់ខ្ពស់ លោកស្រី Sue Gray គ្រោងនឹងបោះពុម្ពផ្សាយអំពីរបាយការណ៍មួយដែលការបំពានច្បាប់កូវីដត្រូវបានចោទប្រកាន់នៅក្នុងការបិទខ្ទប់នៅក្នុងពិធីជួបជុំគ្នានៅ Downing Street និងនាយករដ្ឋានរដ្ឋាភិបាល។
ក្រុមការងាររបស់លោកស្រី Gray បានទាក់ទងទៅលោក Cummings ដើម្បីជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ។ លោក Cummings បាននិយាយថា លោកមានឆន្ទៈដើម្បីឆ្លើយរាល់សំនួររបស់ពួកគេ។
សមាជិកសភា៦រូបគេបានបង្ហាញជាសាធារណៈថា ពួកគេបានដាក់លិខិតមិនទុកចិត្តចំពោះលោកនាយករដ្ឋមន្ត្រី Johnson ហើយប្រព័ន្ធផ្សព្វផ្សាយ BBC ត្រូវបានគេប្រាប់ថា សមាជិកសភាទី៧ លោក Christian Wakeford ក៏បានសរសេរលិខិតមិនទុកចិត្តទៅលោក Graham Brady ដែលជាប្រធានគណកម្មាធិការ១៩២២។
តាមបុគ្គលិករបស់ BBC អ្នកស្រី Laura Kuenssberg បាននិយាយថា ក្រុមសមាជិកសភាគណបក្សអភិរក្សនិយមប្រហែលជា២០នាក់ដែលត្រូវបានបោះឆ្នោតជ្រើសរើសមុនគេនៅឆ្នាំ២០១៩ក៏បានជួបប្រជុំគ្នាដើម្បីដាក់លិខិតទៅលោក Graham ដែរ។
ប្រសិនបើសមាជិកសភា៥៤នាក់ដាក់លិខិតទៅលោក Graham បង្ហាញពីការមិនទុកចិត្តរបស់ពួកគេចំពោះលោកនាយករដ្ឋមន្ត្រី ដូច្នេះវានឹងបង្កើតជាការប្រកួតប្រជែងភាពជាអ្នកដឹកនាំ។

លោកនាយករដ្ឋមន្ត្រី Johnson បានធ្វើការសុំទោសជាសាធារណៈទៅព្រះមហាក្សត្រិយ៍ពិធីជប់លៀង No 10 មុនថ្ងៃព្រះរាជពិធីបុណ្យសពព្រះអង្គ Duke of Edinburgh កាលពីខែមេសា ឆ្នាំមុន។
លោកបាននិយាយថា ៖«ទូលបង្គំពិតជាសុំព្រះរាជទានទោសចំពោះព្រះមហាក្សត្រិយ៍ និងសុំទោសជនរួមជាតិ សម្រាប់ការវិនិច្ឆ័យខុសដែលត្រូវបានធ្វើ និងសម្រាប់ការទទួលខុសត្រូវរបស់ទូលបង្គំទាំងស្រុង»។ រឿងហេតុនេះពាក់ព័ន្ធនឹងពិធីជប់លៀងដែលលោកនាយករដ្ឋមន្ត្រីបានចូលរួមចំពេលដែលព្រះមហាក្សត្រិយ៍កាន់ទុក្ខព្រះស្វាមីសោយទិវង្គតចំពេលកំពុងបិទខ្ទប់កូវីដថែមទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


