ព័ត៌មានអន្ដរជាតិ
វិធានការកូវីដនៅអង់គ្លេស ហាមរួមភេទរហូតដល់ពាក់កណ្តាលខែឧសភា
នៅចក្រភពអង់គ្លេស ប្រសិនបើអ្នកនៅលីវ ហើយចង់បានទំនាក់ទំនងជាមួយមនុស្សមួយចំនួនបន្ទាប់ពីវិធានការរឹតត្បិតដ៏យូរ នេះពិតជាដំណឹងអាក្រក់ណាស់។

រហូតដល់ពាក់កណ្តាលខែឧសភា មនុស្សមកពីគ្រួសារផ្សេងគ្នានឹងមិនត្រូវបានអនុញ្ញាតឲ្យ ជួបជុំក្នុងផ្ទះឡើយ។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានបង្ហាញគោលការណ៍ចាកចេញពីវិធានការរឹតត្បិតដោយសារវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង១២០,០០០នាក់ នៅក្នុងចក្រភពអង់គ្លេស ហើយបានបំផ្លាញសេដ្ឋកិច្ចនិងធ្វើឲ្យក្រុមគ្រួសារនិងមិត្តភក្តិត្រូវបែកគ្នាអស់រយៈពេលជាច្រើនខែ។

លោកនាយករដ្ឋមន្រ្តីបានប្រាប់រដ្ឋសភាថា ការបើកសាលារៀន ហាងសាឡន ហាងស្រានិងភោជនីយដ្ឋានឡើងវិញ នឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដែលនេះផ្តល់ក្តីសង្ឃឹមយ៉ាងពិតប្រាកដថា ចុងបញ្ចប់នៃវិធានការរឹតត្បិតបានមកដល់ហើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថាតើ ពេលណាទើបមនុស្សពេញវ័យដើរលេងដាច់យប់រួមភេទនៅខាងក្រៅ អាចត្រូវបានអនុញ្ញាតនៅក្នុងគោលការណ៍បួនចំណុចរបស់លោកប៉ុន្តែ យើងអាចអានសេចក្តីណែនាំដើម្បីយល់ឲ្យកាន់តែច្បាស់នៅពេលដែលក្លិបរាត្រីបើកឡើងវិញ។

គួរឲ្យស្តាយ អ្នកដែលចង់រកសេវាផ្លូវភេទនៅខាងក្រៅ នឹងមិនត្រូវបានអនុញ្ញាតនោះទេ រហូតដល់ទីបញ្ចប់នៃចំណុចទី៣នៃវិធានការនេះ ដែលចូលជាធរមានយ៉ាងហោចណាស់ក៏ថ្ងៃទី១៧ខែឧសភាដែរ។
ត្រង់ចំណុចនេះ “ច្បាប់ទំនាក់ទំនងសង្គមភាគច្រើន” នឹងត្រូវបានដកនៅប្រទេសអង់គ្លេស ដែលមានន័យថា ប្រជាជនលែងគោរពតាមវិធានជួបជុំគ្នានៅក្រៅផ្ទះទៀតហើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ច្បាស់ៗអំពីរោគសញ្ញាជំងឺកូវីដ ១៩ គ្រប់គ្នាគួរដឹង
ចុចអាន៖ អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវពីព្រលានថ្មីមកក្រុងសៀមរាប ស្ថិតក្នុងដំណាក់កាលសិក្សាបឋម មុនឈានបើកការដ្ឋានសាងសង់


