CLV Archives - Kampuchea Thmey Daily

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
នៅល្ងាចថ្ងៃទី៣១ ខែមករា នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយវីដេអូមួយលើទំព័រហ្វេសប៊ុកផ្លូវការ ដែលក្នុងនោះ គឺបុគ្គលឈ្មោះ Mr Seth អ្នករៀបចំធ្វើបាតុកម្មព្រឹត្តិការណ៍១៨ សីហា បានព្យាយាមសុំសម្ដេចឱ្យជួយផ្ដល់តំណែងណាមួយ ប៉ុន្តែត្រូវបានសម្ដេចពន្យល់ ហើយបដិសេដ និងលើកទឹកចិត្តឱ្យប្រកបរបររកស៊ី ពេលវិលពីប្រទេសជប៉ុនវិញ។ សម្ដេចតេជោ ឱ្យដឹងថា បុគ្គលម្នាក់នេះ បានសុំលុយសម្ដេចជាបន្តបន្ទាប់ ប៉ុន្តែសម្ដេចឈប់ឆ្លើយតប។ ក្រោយសម្ដេចឈប់ឆ្លើយតបសារ សម្ដេចអះអាងថា បុគ្គលនេះ បានប្រព្រឹត្តទង្វើក្បត់សន្យា។ សម្ដេចបានស្នើឱ្យតុលាការ ចាត់ការលើសំណុំរឿងបុគ្គលម្នាក់នេះ។

តាមរយៈសំណេរទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចបានសរសេរថា បុគ្គល Mr Seth   គឺ ក្មេងដែលសម្ដេចប្រដៅហើយមិនស្ដាប់តាម។

សម្ដេចសរសេរលើទំព័រហ្វេសប៊ុកក្នុងន័យដើមដូច្នេះ៖ «បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំ លុយជាបន្តតែខ្ញុំមិនឆ្លើយ។​ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូន មួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយ ប្រហារច្រើនគោលដៅ។កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។ពេលនេះខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿង ក្តីនេះទៀតទេព្រោះសាមីខ្លួនបានចាកចេញពី ការសន្យារបស់ខ្លួនហើយ»។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា កន្លងមកសម្ដេច បានទុកឱកាសឱ្យបុគ្គលម្នាក់នេះ ដោយស្នើសុំទៅតុលារការឱ្យត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះ ប៉ុន្តែមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។

តាមរយៈវីដេអូដែលសម្ដេចផ្សព្វផ្សាយ សម្ដេចបានអំបាវនាវឱ្យភាគីជប៉ុនស្តាប់សំឡេងបុគ្គលម្នាក់នេះឲ្យច្បាស់ ថាតើបុគ្គលនេះសមនឹងទទួលបានការអនុគ្រោះ ឲ្យនៅប្រទេសជប៉ុនឬទេ បន្ទាប់ពីអស់រយៈពេលស្នាក់នៅ៕

The post សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា   appeared first on Kampuchea Thmey Daily.

ច្បាប់ស្ដីពីការលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម CLV ចូលដល់ដៃព្រឹទ្ធសភា ដើម្បីពិនិត្យឱ្យយោបល់
នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ជាការកត់សម្គាល់ គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺដោយមើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរយៈពេល២៥ឆ្នាំកន្លងមកក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ផ្អែកលើសមិទ្ធផលកន្លងមកដូចបានបញ្ជាក់នេះ និងបន្ទាប់ពីពិចារណា វាយតម្លៃដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាល បានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានទៅដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេសរៀងៗខ្លួន។

ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ស្នើលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ កិច្ចព្រមព្រៀងនេះ ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តលុបចោលទាំងស្រុង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

គួរជម្រាបថា ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ប្នៅព្រឹកនេះ ក៏បានពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្ត និង លក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយ ឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។និងពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់ ព្រមទាំងបញ្ហាផ្សេងៗ៕

The post ច្បាប់ស្ដីពីការលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម CLV ចូលដល់ដៃព្រឹទ្ធសភា ដើម្បីពិនិត្យឱ្យយោបល់ appeared first on Kampuchea Thmey Daily.

រដ្ឋសភា អនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម CLV
នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងដោយលុបចោលនូវកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ដោយសំឡេងអនុម័ត១០៩រូបនៃចំនួនសមាជិកសភាទាំងមូល។ ការអនុម័តនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្រោមអធិបតីភាពសម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

គោលបំណងដែលកម្ពុជាបង្កើតនូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម គឺដោយមើលឃើញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម CLV-DTA បានធ្វើឱ្យប្រទេសទាំងបីឈានដល់ការសម្រេចគោលដៅជាតិ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជននៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ផ្អែកលើសមិទ្ធផលកន្លងមកដូចបានបញ្ជាក់នេះ និងបន្ទាប់ពីពិចារណា វាយតម្លៃដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាល បានសន្និដ្ឋានថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម បានឈានទៅដល់គោលដៅរបស់ខ្លួន និងជឿជាក់ថា ប្រទេសនីមួយៗមានសមត្ថភាពពេញលេញក្នុងការបន្ត និងធានាបាននូវការអភិវឌ្ឍប្រទេសរៀងៗខ្លួន។ ដូច្នេះហើយ ទើបកម្ពុជាសម្រេចលុបចោលនូវកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា។

មុនដាក់ឱ្យកិច្ចប្រជុំពេញអង្គរដ្ឋសភាពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់ភារកិច្ចឱ្យអន្តរគណៈកម្មការជំនាញរបស់រដ្ឋសភា ដើម្បីពិនិត្យ​ សិក្សា ព្រមទាំងបានជួបជជែកជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីសិក្សាឱ្យបានលម្អិតកាន់តែច្បាស់ មុនការសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់នេះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម មានរយៈពេលប្រមាណ ២៥ឆ្នាំមកហើយ ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់ឡាវ និងវៀតណាម សំដៅជំរុញការអភិវឌ្ឍខេត្តតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំង៣។

ប៉ុន្តែដោយសារពេលថ្មីៗកន្លងទៅនេះ ក៏មានការខ្វែងគំនិតមួយចំនួន បង្កើតជាការភាន់ច្រឡំលើកិច្ចកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាន​សម្រេចប្រកាសដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ ដើម្បីជម្រះមន្ទិលទាំងនេះ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

The post រដ្ឋសភា អនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម CLV appeared first on Kampuchea Thmey Daily.

មេសិទ្ធិមនុស្ស ប្រាប់ទូតអូស្ត្រាលីថា ករណីចាប់ខ្លួនមេក្លោងក្រុមប្រឆាំង CLV គឺដើម្បីទប់ស្កាត់កុំឱ្យកើតមានបាតុភាពដូចឆ្នាំ២០១៣
លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ទៅលោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ក្នុងជំនួបនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ថា ការណ៍ដែលមានករណីចាប់ខ្លួនមេក្លោងក្រុមប្រឆាំងគម្រោង CLV គឺដើម្បីទប់ស្កាត់កុំឱ្យមានការវិលត្រឡប់នូវកុបកម្មកាលពីឆ្នាំ២០១៣ ដែលធ្វើឱ្យវឹកវរ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ការលើកឡើងនេះ ធ្វើឡើងស្របពេល លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ជួបជាមួយប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងបានលើកឡើងពីបញ្ហានានា និងការចាប់ខ្លួនមេក្លោងដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) ផងដែរ។

លោក Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា

ជាមួយគ្នានេះ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់មក កម្ពុជាថ្មី ថា ពាក់ព័ន្ធនឹងករណីចាប់ខ្លួនមេក្លោងប្រឆាំងគម្រោង CLV លោក កែវ រ៉េមី បានប្រាប់ទៅកាន់លោក Derek Yip ដោយលើកយកហេតុការណ៍ពីព្រឹត្តិការណ៍ធ្វើកុបកម្មឆ្នាំ២០១៣ ដែលជាកុបកម្មដោយហិង្សា បង្កឱ្យមានការបំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន បង្កឱ្យមានភាពវឹកវរ អសន្តិសុខដល់សង្គម និងសណ្តាប់ធ្នាប់សាធារណៈដែលអាជ្ញាធរមានតួនាទី និងភារកិច្ចត្រូវចាត់នូវវិធានការចាំបាច់មួយចំនួន កុំឱ្យមានការកើតឡើងបែបនេះម្តងទៀតនៅកម្ពុជា។

លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលចេញនៅព្រឹកថ្ងៃទី១៥ ខែតុលា បានឱ្យដឹងថា ជំនួបខាងលើ ក៏បានពិភាក្សាលើសំណុំរឿងចាប់ខ្លួនលោក ម៉ិច ដ៉ារា ដែលជាអ្នកកាសែតមួយរូប ត្រូវបានសាលារាជធានីដំបូងបានចោទពីបទញុះញង់បង្កភាពវឹកវរដល់សន្តិសុខសង្គមផងដែរ។

គួររម្លឹកថា នៅអំឡុងពាក់កណ្តាលខែសីហា សមត្ថកិច្ចបានចាប់ខ្លួនមេក្លោងប្រឆាំងនឹងគម្រោង CLV និងព្យាយាមញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គម។ យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជជែកជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដកកម្ពុជាពីគម្រោង CLV កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ព្រោះដើម្បីបញ្ឈប់ទង្វើក្រុមជ្រុលនិយម យកគម្រោងនេះធ្វើជាអាវុធនយោបាយ នាំឱ្យប្រជាជនមានការភាន់ច្រឡំ។

ចំណែកករណី លោក ម៉ិច ដារ៉ា វិញ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ពីបទញុះញង់។ បន្ទាប់ពីមានការចាប់ខ្លួនលើលោក ម៉ិច ដារ៉ា ក៏មានការទាមទារដោះលែងរូបលោកត្រឡប់មកវិញពីសំណាក់អ្នកសារព័ត៌មាន អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងស្ថានទូតផ្សេងផងដែរ។

លោក ម៉ិច ដារ៉ា

សូមជម្រាបថា ជំនួបរវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងទូតអូស្ត្រាលី ត្រូវបានបញ្ចប់ដោយរលូន និងសម្រេចបាននូវលទ្ធផលជាទីពេញចិត្ត។ ទន្ទឹមនេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានកត់សម្គាល់ពីទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងបានបង្ហាញពីគោលបំណងក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត។ បន្ថែមពីនេះ លោក Derek Yip ក៏បានទទួលស្គាល់ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា សិទ្ធិរបស់ជនមានពិការភាព សមភាពយេនឌ័រ និងការទទួលយកអនុសាសន៍ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤របស់កម្ពុជាផងដែរ៕

ដោយ៖ អុន ស្រីមាន

The post មេសិទ្ធិមនុស្ស ប្រាប់ទូតអូស្ត្រាលីថា ករណីចាប់ខ្លួនមេក្លោងក្រុមប្រឆាំង CLV គឺដើម្បីទប់ស្កាត់កុំឱ្យកើតមានបាតុភាពដូចឆ្នាំ២០១៣ appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដើម្បីយកអាវុធចេញពីដៃក្រុមជ្រុលនិយម
តាមរយៈគណនីហ្វេសប៊ុកផ្លូវការណ៍ នារាត្រីថ្ងៃទី២០ ខែកញ្ញា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដើម្បីដកអាវុធនយោបាយចេញពីដៃក្រុមជ្រុលនិយម។

សម្ដេច ហ៊ុន ម៉ាណែត បានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីបានពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដោយសម្រេចថា ដកប្រទេសកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ តទៅ។

បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី មូលហេតុដែលនាំឱ្យកម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងCLV-DTA គឺព្រោះតែកាលពីពេលកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។

សម្ដេចធិបតី អះអាងថា ក៏ព្រោះតែការខ្វាយរបស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឱ្យយកគម្រោង CLV-DTA ធ្វើជាឈ្នាន់បោកប្រាស់ពលរដ្ឋ, សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដោយបានសម្រេចចិត្តថា នឹងដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ។

សម្ដេចប្រមុខរដ្ឋាភិបាល​ សង្កត់ធ្ងន់ដូច្នេះ៖ «ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយ ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អះអាងថា កម្ពុជា នឹងបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនតទៅទៀត ជាមួយនឹងកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។

“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា”។ នេះជាការបន្ថែមរបស់សម្ដេច ហ៊ុន ម៉ាណែត។

បន្ទាប់ពីសម្រេចដកកម្ពុជាចេញពីគម្រោង  CLV-DTA សម្ដេចធិបតី បានវាយតម្លៃថា ក្រុមជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារឱ្យកម្ពុជាដកខ្លួនចេញ។ ប៉ុន្តែបើតាមសម្ដេចនាយករដ្ឋមន្ត្រី  ក្រោយរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង  CLV-DTA ក្រុមជ្រុលនិយមបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។  ម្យ៉ាងទៀត សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកថា ការដកខ្លួនចេញពីគម្រោងCLV-DTA  ជាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ព្រោះតែថារាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

The post នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដើម្បីយកអាវុធចេញពីដៃក្រុមជ្រុលនិយម appeared first on Kampuchea Thmey Daily.

មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តសហជីព និងកម្មករ ចូលរួមដំណើរទស្សនកិច្ច ដើម្បីស្វែងយល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV
មន្ត្រី​ជាន់​ខ្ពស់ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ជំរុញ​ និង​លើកទឹកចិត្ត​ដល់​សហជីព ​និង​កម្មករ-និយោជិត​ទាំងអស់​ ចូលរួម​ដំណើរ​ទស្សនកិច្ច​ ដើម្បី​ស្វែងយល់​អំពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​CLV​ ពិសេស​បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់ស្ដែង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​-​វៀតណាម។

លោក កត្តា អ៊ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី ​០៣​ កញ្ញា​ នេះ​ថា ​«ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សហជីព ​ក៏ដូចជា​កម្មករ-និយោជិត​ ត្រូវ​ឆ្លៀត​ពេលវេលា​ ដើម្បី​ចូលរួម​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​ទាំង​ ៤​ ដែលជា​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ CLV​ ដើម្បី​មើល​ឃើញ​ពី​ទិដ្ឋភាព​ជាក់ស្ដែង​រួម​ នៃ​ខេត្ត​ទាំងនោះ​អំពី​ការ​រីកចម្រើន ភាព​ពិត​ជាក់ស្ដែង​របស់​ខេត្ត​ទាំង​ ៤​ ដើម្បី​ឱ្យបាន​យល់​កាន់តែ​ច្បាស់​ពី​កិច្ចការពារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​របស់​រដ្ឋាភិបាល​ ក៏ដូចជា​បែបបទ​ នៃ​ការរស់នៅ​ការ​ប្រកប​ការងារ​របស់​ប្រជាពលរដ្ឋ​ សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​ និង​ចូលរួម​គាំទ្រ​ និង​ចូលរួម​អភិវឌ្ឍន៍​នៅ​ខេត្ត​ទាំង​ ៤​ នេះ​ ក្នុង​ផែនការ​របស់​រដ្ឋាភិបាល​ដែល​កំពុងតែ​កៀរគរ​ប្រជាពលរដ្ឋ​ និង​មហាជន ​ចូលរួម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជា​សេដ្ឋកិច្ច​ការ​លើក​កម្ពស់​ការ​រស់នៅ​ប្រជាពលរដ្ឋ​ នៃ​ខេត្ត​ទាំង ៤»។

លោក គឹម ចាន់សំណាង សមាជិកសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​ឱ្យ​ដឹង​ថា ​ក្រុមការងារ​របស់​លោក​ត្រៀម​នឹង​រៀបចំ​សម្របសម្រួល​អំពី​របៀប ​នៃ​ការចុះឈ្មោះ​ជូន​ដល់​កម្មករ-និយោជិត ដែល​មាន​បំណង​ចង់​ចូលរួម​ការងារ​នេះ​ជាមួយ​រាជរដ្ឋាភិបាល​នាពេល​ខាងមុខនេះ ខណៈ​មាន​កម្មករ-និយោជិត​បណ្តា​រោងចក្រ សហគ្រាស​ជាច្រើន​នាក់ បាន​កំពុង​សួរនាំ​អំពី​របៀប​ នៃ​ការចុះឈ្មោះ​ដើម្បី​ផ្តល់ឱកាស​កម្មករ-កម្មការិនី ក៏ដូចជា​សហជីព​មូលដ្ឋាន បានឃើញ​ដោយផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់ស្តែង​នៅតាម​តំបន់​ព្រំដែន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្រវាត់​ព្រំដែន និង​ការ​អភិវឌ្ឍ​ជារួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគ​ឦសាន។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ នឹង​ផ្តើម​ដឹក​ប្រជាពលរដ្ឋ​ទៅលេង​ព្រំដែន​នៅ​ភាគ​ឦសាន​ចាប់ពី​ថ្ងៃទី​ ៧ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤​ នេះ​ ដោយ​ធ្វើឡើង​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​ រហូតដល់​ដាច់​ឆ្នាំ ២០២៤។ ទស្សនកិច្ច​នេះ ផ្តោត​ទៅ​ព្រំដែន​ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី។ ជា​ទស្សនកិច្ច​តែមួយ​ថ្ងៃ​ដោយ​វិល​ល្ងាច តែ​មាន​តំបន់​ខ្លះ​ត្រូវ​សម្រាក​មួយ​យប់ ដើម្បី​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​បានឃើញ​ដោយផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់ស្តែង​តាម​តំបន់​ព្រំដែន ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្រវាត់​ព្រំដែន និង​ការ​អភិវឌ្ឍ​ជា​រួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគ​ឦសាន៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តសហជីព និងកម្មករ ចូលរួមដំណើរទស្សនកិច្ច ដើម្បីស្វែងយល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV appeared first on Kampuchea Thmey Daily.

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលគាំទ្ររដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការ CLV-DTA
ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនិងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបាននាំមកនូវការរីកចម្រើនជាច្រើន រួមចំណែក ដល់ការពង្រឹងសេដ្ឋកិច្ច ពង្រឹងឯករាជ្យភាព និងបានលើកកម្ពស់ជីវភាពប្រជាជនដែលរស់នៅខេត្តទាំងបួន មិនដូចការញុះញង់អុចអាលរបស់ក្រុមជនអគតិមួយចំនួន ដែលមានចេតនាបង្កភាពវឹកវរជាឈ្នាន់ ឈានទៅរកបដិវត្តន៍ពណ៌ ដែលអាចនាំឱ្យប្រទេសជាតិជួបគ្រោះមហន្តរាយជាថ្មី។

នៅក្នុងពិធីជួបជុំថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក និងនិស្សិត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានអានញាតិគាំទ្រថា យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យ​វិសទ្យាសាស្ត្រសុខាភិបាល សូមប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិវឌ្ឍខេត្តទាំង៤ របស់កម្ពុជា ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្លាយជាតំបន់មានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

សាស្ត្រាចារ្យបានបន្តថា យើងខ្ញុំទាំងអស់គ្នា សូមប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលបានញុះញង់ បំផ្លើសព័ត៌មាន បង្កចលាចល មានបំណងធ្វើបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្ត រួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពសង្គម ដើម្បីបន្តអភិវឌ្ឍប្រទេសយើង ឱ្យកាន់តែរីកចម្រើនថែមទៀត»៕

អត្ថបទ៖ សំអឿន

The post សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលគាំទ្ររដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការ CLV-DTA appeared first on Kampuchea Thmey Daily.

សមាគមអ្នកនិពន្ធខ្មែរ គ្រោងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្ត៤ នៅភាគឦសាន្ត ខេត្តសិ្ថតក្នុងគម្រោងCLV
តាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ នៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យ​ដឹង​ថា សមាគមអ្នកនិពន្ធខ្មែរ កំពុងរៀបចំកម្មវិធីទស្សនកិច្ចសិក្សារយៈពេលខ្លីមួយទៅកាន់ខេត្តចំនួន៤ នៅភូមិ​ភាគ​ឦសាន្តប្រទេស គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលជាខេត្តស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដើម្បីឱ្យសិក្ខាកាមបាន​ស្វែងយល់​អំពីប្រពៃណី វប្បធម៌ និងសក្តានុពលនៃខេត្តទាំងនេះ។

តាមការគ្រោងទុក ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ២យប់ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យ ដោយមានរថយន្តក្រុងចំនួន២ ឬបីគ្រឿងសម្រាប់សិក្ខាកាមសមាគមអ្នកនិពន្ធខ្មែរដែលបានចូលរួម ឬប្រហែលជាអាចអនុញ្ញាតឱ្យមហាជនចូលរួមដំណើរផងដែរប្រសិនបើពួកគេស្ម័គ្រចិត្ត។

លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ អះអាងថា ការរៀបចំឱ្យមាន​ដំណើរ​​ទស្សនកិច្ចទៅកាន់ខេត្តទាំង៤នេះ គឺជាការល្អសម្រាប់សិក្ខាជាអ្នកនិពន្ធ ដើម្បីបំពេញចំណេះដឹង​បន្ថែម បន្ទាប់ពីសិក្ខាកាម បានបញ្ចប់វគ្គសិក្សា ផ្នែកតែងនិពន្ធនៅក្នុងថ្នាក់រៀន។

តាមលោក ពៅ សុខ ការរៀបចំឱ្យមានដំណើរទស្សនកិច្ចដល់សិក្ខាកាមតែងនិពន្ធ របស់សមាគមអ្នក​និពន្ធ​ខ្មែរ មិនមែនទើបតែជាលើកដំបូងឡើយ ត្បិតកន្លងមក រាល់ពេលបញ្ចប់វគ្គសិក្សា សមាគមតែង​តែរៀបចំឱ្យមានដំណើរទស្សនកិច្ចបែបនេះ ក្នុងនោះសមាគមធ្លាប់បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តមានសក្តានុពល ដូចជាខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម។

សម្រាប់លោក ពៅ សុខ ប្រសិនបើមានការឧបត្ថម្ភណាមួយនោះ លោកចង់ឱ្យមានដំណើរទស្សនកិច្ចបែបនេះ ឱ្យ​បាន​ច្រើន ដើម្បីពង្រីកការយល់ដឹងបន្ថែម​ទៀត ដល់សិក្ខាកាម បន្ទាប់ពីពួកគេបញ្ចប់វគ្គសិក្សានីមួយៗ៕

The post សមាគមអ្នកនិពន្ធខ្មែរ គ្រោងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្ត៤ នៅភាគឦសាន្ត ខេត្តសិ្ថតក្នុងគម្រោងCLV appeared first on Kampuchea Thmey Daily.