ព័ត៌មានជាតិ
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
នៅល្ងាចថ្ងៃទី៣១ ខែមករា នេះ សម្ដេចតេជោ ហ៊ុន សែន បានទម្លាយវីដេអូមួយលើទំព័រហ្វេសប៊ុកផ្លូវការ ដែលក្នុងនោះ គឺបុគ្គលឈ្មោះ Mr Seth អ្នករៀបចំធ្វើបាតុកម្មព្រឹត្តិការណ៍១៨ សីហា បានព្យាយាមសុំសម្ដេចឱ្យជួយផ្ដល់តំណែងណាមួយ ប៉ុន្តែត្រូវបានសម្ដេចពន្យល់ ហើយបដិសេដ និងលើកទឹកចិត្តឱ្យប្រកបរបររកស៊ី ពេលវិលពីប្រទេសជប៉ុនវិញ។ សម្ដេចតេជោ ឱ្យដឹងថា បុគ្គលម្នាក់នេះ បានសុំលុយសម្ដេចជាបន្តបន្ទាប់ ប៉ុន្តែសម្ដេចឈប់ឆ្លើយតប។ ក្រោយសម្ដេចឈប់ឆ្លើយតបសារ សម្ដេចអះអាងថា បុគ្គលនេះ បានប្រព្រឹត្តទង្វើក្បត់សន្យា។ សម្ដេចបានស្នើឱ្យតុលាការ ចាត់ការលើសំណុំរឿងបុគ្គលម្នាក់នេះ។

តាមរយៈសំណេរទំព័រហ្វេសប៊ុកផ្លូវការ សម្ដេចបានសរសេរថា បុគ្គល Mr Seth គឺ ក្មេងដែលសម្ដេចប្រដៅហើយមិនស្ដាប់តាម។
សម្ដេចសរសេរលើទំព័រហ្វេសប៊ុកក្នុងន័យដើមដូច្នេះ៖ «បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកសុី។កូនមួយនេះបានផ្ញើសារសុំ លុយជាបន្តតែខ្ញុំមិនឆ្លើយ។ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូន មួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយ ប្រហារច្រើនគោលដៅ។កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨សីហា២០២៤។ពេលនេះខ្ញុំមិនស្នើសុំពន្យារពេលសម្រាប់រឿង ក្តីនេះទៀតទេព្រោះសាមីខ្លួនបានចាកចេញពី ការសន្យារបស់ខ្លួនហើយ»។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា កន្លងមកសម្ដេច បានទុកឱកាសឱ្យបុគ្គលម្នាក់នេះ ដោយស្នើសុំទៅតុលារការឱ្យត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះ ប៉ុន្តែមិនមែនលើកលែងការចោទប្រកាន់នោះឡើយ។
តាមរយៈវីដេអូដែលសម្ដេចផ្សព្វផ្សាយ សម្ដេចបានអំបាវនាវឱ្យភាគីជប៉ុនស្តាប់សំឡេងបុគ្គលម្នាក់នេះឲ្យច្បាស់ ថាតើបុគ្គលនេះសមនឹងទទួលបានការអនុគ្រោះ ឲ្យនៅប្រទេសជប៉ុនឬទេ បន្ទាប់ពីអស់រយៈពេលស្នាក់នៅ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត