ព័ត៌មានជាតិ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលគាំទ្ររដ្ឋាភិបាលលើកិច្ចសហប្រតិបត្តិការ CLV-DTA
ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនិងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបាននាំមកនូវការរីកចម្រើនជាច្រើន រួមចំណែក ដល់ការពង្រឹងសេដ្ឋកិច្ច ពង្រឹងឯករាជ្យភាព និងបានលើកកម្ពស់ជីវភាពប្រជាជនដែលរស់នៅខេត្តទាំងបួន មិនដូចការញុះញង់អុចអាលរបស់ក្រុមជនអគតិមួយចំនួន ដែលមានចេតនាបង្កភាពវឹកវរជាឈ្នាន់ ឈានទៅរកបដិវត្តន៍ពណ៌ ដែលអាចនាំឱ្យប្រទេសជាតិជួបគ្រោះមហន្តរាយជាថ្មី។

នៅក្នុងពិធីជួបជុំថ្នាក់ដឹកនាំមន្ត្រីរាជការបុគ្គលិក និងនិស្សិត នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ សាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានអានញាតិគាំទ្រថា យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យវិសទ្យាសាស្ត្រសុខាភិបាល សូមប្រកាស គាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩៩ និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅអភិវឌ្ឍខេត្តទាំង៤ របស់កម្ពុជា ឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្លាយជាតំបន់មានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

សាស្ត្រាចារ្យបានបន្តថា យើងខ្ញុំទាំងអស់គ្នា សូមប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមជ្រុលនិយម ដែលបានញុះញង់ បំផ្លើសព័ត៌មាន បង្កចលាចល មានបំណងធ្វើបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាចិត្ត រួមគ្នារក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពសង្គម ដើម្បីបន្តអភិវឌ្ឍប្រទេសយើង ឱ្យកាន់តែរីកចម្រើនថែមទៀត»៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


