ព័ត៌មានជាតិ
សមាគមអ្នកនិពន្ធខ្មែរ គ្រោងធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្ត៤ នៅភាគឦសាន្ត ខេត្តសិ្ថតក្នុងគម្រោងCLV
តាមការបង្ហើបឱ្យដឹងពីមន្រ្តីជាន់ខ្ពស់ នៃសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សមាគមអ្នកនិពន្ធខ្មែរ កំពុងរៀបចំកម្មវិធីទស្សនកិច្ចសិក្សារយៈពេលខ្លីមួយទៅកាន់ខេត្តចំនួន៤ នៅភូមិភាគឦសាន្តប្រទេស គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលជាខេត្តស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដើម្បីឱ្យសិក្ខាកាមបានស្វែងយល់អំពីប្រពៃណី វប្បធម៌ និងសក្តានុពលនៃខេត្តទាំងនេះ។

តាមការគ្រោងទុក ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ២យប់ គឺថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយមានរថយន្តក្រុងចំនួន២ ឬបីគ្រឿងសម្រាប់សិក្ខាកាមសមាគមអ្នកនិពន្ធខ្មែរដែលបានចូលរួម ឬប្រហែលជាអាចអនុញ្ញាតឱ្យមហាជនចូលរួមដំណើរផងដែរប្រសិនបើពួកគេស្ម័គ្រចិត្ត។
លោក ពៅ សុខ សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ អះអាងថា ការរៀបចំឱ្យមានដំណើរទស្សនកិច្ចទៅកាន់ខេត្តទាំង៤នេះ គឺជាការល្អសម្រាប់សិក្ខាជាអ្នកនិពន្ធ ដើម្បីបំពេញចំណេះដឹងបន្ថែម បន្ទាប់ពីសិក្ខាកាម បានបញ្ចប់វគ្គសិក្សា ផ្នែកតែងនិពន្ធនៅក្នុងថ្នាក់រៀន។

តាមលោក ពៅ សុខ ការរៀបចំឱ្យមានដំណើរទស្សនកិច្ចដល់សិក្ខាកាមតែងនិពន្ធ របស់សមាគមអ្នកនិពន្ធខ្មែរ មិនមែនទើបតែជាលើកដំបូងឡើយ ត្បិតកន្លងមក រាល់ពេលបញ្ចប់វគ្គសិក្សា សមាគមតែងតែរៀបចំឱ្យមានដំណើរទស្សនកិច្ចបែបនេះ ក្នុងនោះសមាគមធ្លាប់បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ខេត្តមានសក្តានុពល ដូចជាខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងជាដើម។
សម្រាប់លោក ពៅ សុខ ប្រសិនបើមានការឧបត្ថម្ភណាមួយនោះ លោកចង់ឱ្យមានដំណើរទស្សនកិច្ចបែបនេះ ឱ្យបានច្រើន ដើម្បីពង្រីកការយល់ដឹងបន្ថែមទៀត ដល់សិក្ខាកាម បន្ទាប់ពីពួកគេបញ្ចប់វគ្គសិក្សានីមួយៗ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


