ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តសហជីព និងកម្មករ ចូលរួមដំណើរទស្សនកិច្ច ដើម្បីស្វែងយល់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តដល់សហជីព និងកម្មករ-និយោជិតទាំងអស់ ចូលរួមដំណើរទស្សនកិច្ច ដើម្បីស្វែងយល់អំពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ពិសេសបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងនៅតាមតំបន់ព្រំដែនកម្ពុជា-ឡាវ-វៀតណាម។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៣ កញ្ញា នេះថា «ខ្ញុំសូមលើកទឹកចិត្តដល់សហជីព ក៏ដូចជាកម្មករ-និយោជិត ត្រូវឆ្លៀតពេលវេលា ដើម្បីចូលរួមដំណើរទស្សនកិច្ចទៅកាន់ខេត្តទាំង ៤ ដែលជាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដើម្បីមើលឃើញពីទិដ្ឋភាពជាក់ស្ដែងរួម នៃខេត្តទាំងនោះអំពីការរីកចម្រើន ភាពពិតជាក់ស្ដែងរបស់ខេត្តទាំង ៤ ដើម្បីឱ្យបានយល់កាន់តែច្បាស់ពីកិច្ចការពារព្រំដែនរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍតំបន់ព្រំដែនរបស់រដ្ឋាភិបាល ក៏ដូចជាបែបបទ នៃការរស់នៅការប្រកបការងាររបស់ប្រជាពលរដ្ឋ សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល និងចូលរួមគាំទ្រ និងចូលរួមអភិវឌ្ឍន៍នៅខេត្តទាំង ៤ នេះ ក្នុងផែនការរបស់រដ្ឋាភិបាលដែលកំពុងតែកៀរគរប្រជាពលរដ្ឋ និងមហាជន ចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចការលើកកម្ពស់ការរស់នៅប្រជាពលរដ្ឋ នៃខេត្តទាំង ៤»។
លោក គឹម ចាន់សំណាង សមាជិកសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានឱ្យដឹងថា ក្រុមការងាររបស់លោកត្រៀមនឹងរៀបចំសម្របសម្រួលអំពីរបៀប នៃការចុះឈ្មោះជូនដល់កម្មករ-និយោជិត ដែលមានបំណងចង់ចូលរួមការងារនេះជាមួយរាជរដ្ឋាភិបាលនាពេលខាងមុខនេះ ខណៈមានកម្មករ-និយោជិតបណ្តារោងចក្រ សហគ្រាសជាច្រើននាក់ បានកំពុងសួរនាំអំពីរបៀប នៃការចុះឈ្មោះដើម្បីផ្តល់ឱកាសកម្មករ-កម្មការិនី ក៏ដូចជាសហជីពមូលដ្ឋាន បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងផ្តើមដឹកប្រជាពលរដ្ឋទៅលេងព្រំដែននៅភាគឦសានចាប់ពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ ដោយធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ រហូតដល់ដាច់ឆ្នាំ ២០២៤។ ទស្សនកិច្ចនេះ ផ្តោតទៅព្រំដែនក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ ជាទស្សនកិច្ចតែមួយថ្ងៃដោយវិលល្ងាច តែមានតំបន់ខ្លះត្រូវសម្រាកមួយយប់ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងតាមតំបន់ព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន៕
អត្ថបទ ៖ សំអឿន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ចរាចរណ៍៣ ថ្ងៃ agoUpdate៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់


