Dave Leduc Archives - Kampuchea Thmey Daily

កីឡាករ Dave Leduc ទាម​ទារ​ឲ្យ The Wall Street Journal សុំ​ទោស​កម្ពុជា
កីឡាករ​ប្រដាល់​កាណាដា-មីយ៉ាន់ម៉ា Dave Leduc បាន​ចេញ​វីដេអូ​ទាម​ទារ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​លំដាប់​ពិភព​លោក The Wall Street Journal ធ្វើ​ការ​សុំ​ទោស​ប្រទេស​កម្ពុជា ចំពោះ​ការ​​ប្រើ​ពាក្យ​ខ្វះ​ការ​គោរព​គឺ «Scambodia» នៅ​លើ​ចំណង​​ជើង​នៃ​អត្ថបទ​អំពី​ការ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

កីឡាករ​ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​កាណាដា បាន​សរសេរ​ថា ៖«The Wall Street Journal ត្រូវ​តែ​ធ្វើ​ការ​សុំ​ទោស ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ចំពោះ​ការ​ដាក់​ចំណង​ជើង​អត្ថបទ​ខ្វះ​ការ​គោរព។ អ្នក​ឯង​ពិត​ជាគួរ​ឲ្យ​ខ្មាស​អៀន​ណាស់ Wall Street Journal»។

កីឡាករ​ប្រដាល់ Dave Leduc បាន​ប្រកួត​ជា​មួយ​កីឡាករ ព្រំ សំណាង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ហើយ​បន្ទាប់​មក រូប​គេ​ក៏​បាន​នាំ​ប្រពន្ធ​កូន​មក​បាន​មក​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា។

សម្រាប់​ការ​ស្នាក់ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​រយៈ​ពេល​ប្រមាណ​​ ២ ឆ្នាំ​កន្លង​ទៅ​នេះ Dave Leduc មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​ ហើយ​តែង​តែ​កោត​សរសើរ​​ប្រទេស​កម្ពុជា​ជា​កន្លែង​មាន​សុវត្ថិភាពទាំង​ការ​រស់​នៅ​ និង​ដំណើរ​ការ​អាជីវកម្ម។

ជាក់​ស្តែង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា កីឡាករ​បាន​រៀប​រាប់​ថា ៖«ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នាំ​គ្រួសារ​មក​រស់​នៅ​កម្ពុជា? ពី​ព្រោះ​និយាយ​ដោយ​ស្មោះ​ទៅ​គឺ​ជា​​កន្លែង​ដ៏​ល្អ​បំផុត​ក្នុងពិភព​លោក​សម្រាប់​​ការរស់​នៅ មាន​សុវត្ថិភាព ពន្ធ​ទាប មនុស្ស​ល្អ អាកាសធាតុ​ល្អ ឆ្នេរខ្សាច់​ល្អ រដ្ឋាភិបាល​ស្ថិរភាព​ សេរីភាព ទិដ្ឋាការ​ស្រួល​បាន​យូរ និង​ជា​កន្លែងក្បាច់​គុន»។

លោក​បាន​បញ្ជាក់​ថា មនុស្ស​ជា​ច្រើន​​ពី​កោះ​បាលី និង​ឌូបៃ កំពុង​ផ្លាស់​មក​ទី​នេះ ដោយសារ​ភាព​ងាយ​ស្រួល។ លោក​បាន​រស់​នៅកម្ពុជា​ជិត​ ៣ ឆ្នាំ​ហើយ។ កូន​តូច​របស់​លោក​មាន​កំណើត​នៅ​ទី​នេះ។ លោក​បាន​ដើរ​ជាង ៣០​ ប្រទេស​ទូទាំង​ពិភព​លោក​ ប៉ុន្តែ​មាន​តែ​កម្ពុជា​​ដែល​លោក​មាន​អារម្មណ៍​ជា​កន្លែង​មាន​សុវត្ថិភាព​បំផុត៕

អត្ថបទ៖ វិរបុត្រ

The post កីឡាករ Dave Leduc ទាម​ទារ​ឲ្យ The Wall Street Journal សុំ​ទោស​កម្ពុជា appeared first on Kampuchea Thmey Daily.

ដាវ លីឌុច សម្រេច​ឡើង​សង្វៀន​វិញ​ ព្រោះ​ចង់​បំបាក់​អំនួត ម៉ូតាសា​
កីឡាករ​ប្រដាល់​មីយ៉ាន់ម៉ា ដាវ លីឌុច បាន​សម្រេច​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ បន្ទាប់​ពី​​ចូល​និវត្តន៍​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ក្រោយ​ពេល​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ព្រុំ សំណាង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ការ​​វិល​មក​កាន់​សង្វៀន​ជា​ថ្មី​នេះ ដាវ លីឌុច​​ ​អាចនឹង​​ជួប​កីឡាករអ៉ីរ៉ង់ ម៉ូតាសា ស៊ីហ្វីហ្វាដ ដែល​បាន​ច្របាច់​ក​កីឡាករ​​ ធន់ រិទ្ធី ក្នុង​ពិធី​ថ្លឹង​ទម្ងន់​​កាល​ពី​ពីរប៉ុន្មាន​ខែ​មុន។ រូប​គេ​ពិត​ជា​មិន​ចង់​ឃើញ​កីឡាករ​​​មាន​អំនួត​នៅ​ក្រៅ​សង្វៀន​បែប​នេះ​ទេ។

ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី»​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កីឡាករ​មីយ៉ាន់ម៉ា ដាវ លីឌុច ​បាន​និយាយ​ថា ៖«ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​ជា​មួយ ព្រុំ​ សំណាង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ នោះ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។ ​ក្រោយ​មក ខ្ញុំ​បាន​ចូល​និវត្តន៍។ ​ខ្ញុំ​​​មាន​កូន​នៅ​​កម្ពុជា ឥឡូវ​អាយុ​ជិត​មួយ​ឆ្នាំ​ហើយ»។

កីឡាករ​បាន​បន្ត​ថា ៖«ឥឡូវ​ខ្ញុំ​បាន​ឃើញ​កីឡាករ ម៉ូតាសា ​បង្ហាញ​ភាព​ក្អេង​ក្អាង ខ្វះ​ការ​គោរព​ បាន​ច្របាច់​​​​ក​​ ធន់​ រិទ្ធី។ យើង​ដឹង​ទេ កីឡា​គឺ​ជា​ការ​​ប្រកួត​​នៅ​លើ​សង្វៀន មិន​មែន​​ធ្វើ​បែប​នេះ​ទេ។ ខ្ញុំ​មិន​ចូល​ចិត្ត​ ហើយ​មាន​អ្នក​គាំទ្រ​ច្រើនក៏​មិន​ចូល​ចិត្ត​ដែរ។ នេះ​ជា​ការមើល​ងាយ ហើយ​ខ្ញុំ​មិន​ចូល​ចិត្ត​សោះ​ឡើយ។ ​​គេ​​និយាយ​​ថា ខ្ញុំ​​មិន​ល្អ។ ខ្ញុំ​ចង់​បង្ហាញចំពោះ​អ្នក​ប្រមាថ​មើល​ងាយ។ ខ្ញុំ​ត្រូវ​តែ​ត្រឡប់​មក​កាន់​សង្វៀន វិល​ត្រឡប់​​ពី​ចូល​និវត្តន៍​វិញ។ ខ្ញុំ​ចង់​វ៉ៃ​ជា​មួយ​កីឡាករ​នេះ​ សម្រាប់​ចុង​ក្រោយ​នៃ​អាជីព»។

ដាវ លីឌុច មើល​មិន​ឃើញ​ពី​ភាព​ខ្លាំង​ណា​មួយ​របស់​កីឡាករ ម៉ូតាសា ទេ។ លទ្ធផល​​ដែល​កីឡាករ​​អ៉ីរ៉ង់​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​កម្ពុជា​កន្លង​មក​គ្រាន់​តែ​សំណាង​ប៉ុណ្ណោះ។ «ខ្ញុំ​មើល​មិន​ឃើញ​ពីចំណុច​ខ្លាំង​ណា​មួយ​អំពី​ ម៉ូតាសា​ ទេ។ ​ឈ្នះ ធន់ រិទ្ធី និង​កីឡាករ​កម្ពុជា​ផ្សេង​ៗ​ទៀត​គ្រាន់​តែ​សំណាង​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា គាត់​សំណាង​ហើយ គាត់​គ្មាន​​ជំនាញ ហើយ​ខ្ញុំ​ចង់​កម្ចេច​​ម្នាក់នេះ»។

នៅ​ពេល​សួរ​ថា តើ លីឌុច សង្ឃឹម​ទទួល​បាន​ជ័យជម្នះ​ទេ? កីឡាករ​បាន​ឆ្លើយ​​ថា ៖«ខ្ញុំ​សង្ឃឹម​១០០​% នឹង​ផ្តួល​គាត់​ឲ្យ​សន្លប់។ នេះ​ជា​ការ​ប្រកួត​ងាយ​ស្រួល​សម្រាប់​ខ្ញុំ បាន​លុយ​ស្រួល។ ខ្ញុំ​ចង់​ឲ្យ​គាត់​​ស្គាល់​មេ​រៀន។ ខ្ញុំ​គិត​ថា ប្រហែល​ជា​ចុង​ឆ្នាំ​នេះ មនុស្ស​ប្រហែល​៤០០០​នាក់ នឹង​បាន​ឃើញ​ពី​ការ​ប្រកួត​របស់​ខ្ញុំ​​ដើម្បី​ប្រជា​ជន​កម្ពុជា។ ខ្ញុំ​មក​ពី​ប្រទេស​​មីយ៉ាន់ម៉ា ខ្ញុំ​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ត្រូវ​តែ​ជួយ និង​ការពារ​បងប្អូន​កម្ពុជា។ នេះ​ជា​កម្ពុជា-មីយ៉ាន់ម៉ា​ប្រឆាំង​នឹងកីឡាករ​ម្នាក់​នេះ»។

ដាវ លីឌុច បាន​បញ្ជាក់​ថា នៅ​ពេល​ខ្លួន​ប្រកួត​ជា​មួយ ព្រុំ សំណាង​ គឺ បន្ទាប់​ពី​ខក​ខាន​ប្រកួត​រយៈ​ពេល​៣​ឆ្នាំ ប៉ុន្តែ​នៅ​តែ​ធ្វើ​បាន​ល្អ។ «សម្រាប់​​ខាន​ប្រកួត​​ទើប​តែ​មួយ​ឆ្នាំ​គឺ​មិន​បាក​​សម្រាប់​ខ្ញុំ។ វា​ប្រៀប​ដូច​ជា​យើង​ជិះ​កង់​អីចឹង យើងចេះ​ជិះ​កង់ តែ​យើង​មិន​ភ្លេច​ទេ បើ​ទោះ​ជា​យើង​ខាន​ជិះ​យូរ។ ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​ ហើយ​សូម​អរគុណ​ដល់​ប្រជា​ជន​កម្ពុជា​សម្រាប់​ការ​គាំទ្រ និង​ផ្ញើ​សារ​គាំទ្រ។ វា​នឹង​ក្លាយ​ជា​​ថ្ងៃ​ដ៏​ល្អ»។

ទោះ​បី​ជា​យ៉ាង​ណា នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាស់​ណា​មួយ​ដែល​កីឡាករ​ទាំង​ពីរ​ជួប​គ្នា​ទេ ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ជួប​គ្នា​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ វីរបុត្រ

The post ដាវ លីឌុច សម្រេច​ឡើង​សង្វៀន​វិញ​ ព្រោះ​ចង់​បំបាក់​អំនួត ម៉ូតាសា​ appeared first on Kampuchea Thmey Daily.

ឧកញ៉ា ស្រី ចាន់ថន ថា សហព័ន្ធគុន​ខ្មែរ​គួរ​ជួប Leduc ជជែកគ្នាទល់មុខ
ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​ស្ថាបនិក​ក្លិប​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ (KKIF) ចង់​ឃើញ​មាន​ការ​ជួប​គ្នា​រវាង​​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​គុន​ខ្មែរ​ជា​មួយ​កីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​សារ​ឆ្លើយ​ឆ្លង​គ្នា​​ច្រើន​នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម។

កាល​ពី​ថ្ងៃ​អាទិត្យ ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៤ លោក ខូវ ឆាយ បាន​ប្រកាស​នៅ​លើ​គណនី Facebook ផ្ទាល់​ខ្លួន​អំពី​ការ​បិទ​កីឡាករ Dave Leduc ក្នុង​អាណត្តិ​របស់​លោក ដោយសារ​តែ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​លើ​ជន​បរទេស​ម្នាក់​នេះ។

ភ្លាម​ៗ​នោះ កីឡាករ Dave Leduc បាន​ចេញ​វីដេអូ​មួយ​ដោយ​លើក​ឡើង​ថា ការប្រកាស​បិទ​ផ្លូវ​របស់​លោក ខូវ ឆាយ គឺ​ជា​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ​លើ​លោក ហើយ​សហព័ន្ធ​គួរ​តែ​ហៅ​លោក​ជជែក​គ្នា​ផ្ទាល់​ ប្រសើរ​ជាង។ បន្ទាប់​មក​លោក​បាន​លុប​វីដេអូ​នោះ​ចោល ដោយ​បាន​សរសេរសារ​ថា លោក​មាន​លុយ​ និង​មាន​ម្ចាស់​ឧបត្ថម្ភ​រួចហើយ ដូច្នេះ​លោក​មិន​ត្រូវ​ការ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ចំណាយ​ប្រាក់​ឲ្យ​លោក​ទេ។ មួយ​ថ្ងៃ​បន្ទាប់​​ពោល​គឺ​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ លោក​បាន​​ធ្វើសន្និសីទ​សារព័ត៌មាន​ថែម​ទៀត​​ដើម្បី​បក​ស្រាយ​ជុំ​វិញ​ការលើក​ឡើង​របស់​លោក ខូវ ឆាយ ដែល​ធ្វើ​ឲ្យ​រឿង​រ៉ាវ​កាន់​តែ​ធំ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៤ ឧកញ៉ា ស្រី ចាន់ថន បាន​​បញ្ចេញ​មតិ​យោបលើ​គណនី Facebook ថា ៖«មតិរបស់បងប្អូនទាំងអស់​គ្នា៨០% មិនគាំទ្រ ដាវ លីឌុច តែបើតាមគំនិតខ្ញុំក៏មិនខុសពីបងប្អូនដែរ ប៉ុន្ដែខ្ញុំគិតថា រឿងទាំងអស់ គួរនិយាយគ្នាដាក់លើតុសិន ហើយ​ត្រូវមានលក្ខខណ្ឌកិច្ចសន្យា សិទ្ធិ​ក្នុងការរស់នៅ ច្បាប់ក្នុងប្រទេស»។

លោក​បាន​បន្ត​ថា ៖«បើតាមខ្ញុំគិត ដាវ លីឌុច ខុសតែម៉្យាងទេ គឺភាពអំនួតអួតអាងរបស់គាត់មិន​ឲ្យ​តម្លៃអ្នកដទៃ។ នេះជាចំណុចអវិជ្ជមានរបស់គាត់ តែបើយើងមើលទៅផ្លូវជីវិតរបស់គាត់ គាត់ដាក់ចិត្តមករស់នៅកម្ពុជាយើង ដោយយកប្រពន្ធ និងកូនមកនៅកម្ពុជា។ បើកអាជីវកម្មមុខរបរផ្ទាល់ខ្លួន ហើយគាត់ក៏មានផែនការផ្សែងៗទៀត ដោយមិនបានរៃអង្គាស់​លុយពីបងប្អូនណាទេ។ ខ្ញុំបានដឹងរឿងទាំងអស់រាល់កីឡាកបរទេសមកជួបខ្ញុំ តែខ្ញុំមិនអាចនិយាយបានទាំងអស់នោះទេ។ ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋ​មួយរូប​​ស្នើ​ឲ្យ​មានកិច្ចប្រជុំមួយដើម្បីដោះស្រាយ និងសម្របសម្រួលរឿងនេះ»៕

អត្ថបទ​ពាក់​ព័ន្ធ

លោក ខូវ ឆាយ៖«បិទ Leduc តែឡើង​សង្វៀន តែស្វាគមន៍ការ​រកស៊ីនៅកម្ពុជា»

Dave Leduc រង់ចាំ​ម៉ោង២​ថ្ងៃនេះ​ដើម្បី​ឆ្លើយតបលោកប្រធានគុន​ខ្មែរ

លោក ខូវ ឆាយ៖«Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្ត មិនអនុញ្ញាតឲ្យប្រកួតគុនខ្មែរដាច់ខាត»

អត្ថបទ៖ វីរបុត្រ

The post ឧកញ៉ា ស្រី ចាន់ថន ថា សហព័ន្ធគុន​ខ្មែរ​គួរ​ជួប Leduc ជជែកគ្នាទល់មុខ appeared first on Kampuchea Thmey Daily.

លោក ខូវ ឆាយ៖«បិទ Leduc តែឡើង​សង្វៀន តែស្វាគមន៍ការ​រកស៊ីនៅកម្ពុជា»
លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ស្វាគមន៍​ជា​និច្ច​ និង​អរគុណ​ដែល​កីឡាករកាណាដា-មីយ៉ាន់ម៉ា​ Dave Leduc មក​រស់​នៅ​ ក៏​ដូច​ជា​​បើក​អាជីវកម្ម​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​គុន​ខ្មែរ​​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​ឡើយ។

លោក​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​បាន​ប្រាប់​សារព័ត៌មាន​«កម្ពុជា​ថ្មី​»​ថា ៖«ខ្ញុំ​អត់​មាន​អី​ត្រូវ​ជួប​ជា​មួយ​គាត់​ទេ។ គាត់​មាន​សិទ្ធិ​និយាយ​អ្វី​ក៏​និយាយ​ទៅ​គឺ​ជា​សិទ្ធិ​របស់​គាត់។ ធម្មតា​មនុស្ស​មិន​​ដែល​ទទួល​ស្គាល់​កំហុស​ខ្លួន​​ទេ។ ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សហព័ន្ធ និង​ជា​ពល​រដ្ឋ​ម្នាក់ ខ្ញុំ​ស្វាគមន៍​​​ដែល​​គាត់​មក​រស់​នៅ​កម្ពុជា។ ខ្ញុំ​ស្វាគមន៍​គាត់​មក​រក​ស៊ី​នៅ​កម្ពុជា។ គាត់​មាន​សិទ្ធិ​សេរីភាព​​គ្រប់​គ្រាន់​ក្នុង​នាម​ជា​ជន​បរទេស​ដែល​មក​ស្នាក់​​នៅ​កម្ពុជា​ គោរព​តាម​ច្បាប់​កម្ពុជា»។

«ប៉ុន្តែ​​គ្រាន់​តែ​មិន​ស្វាគមន៍​គាត់​ក្នុង​ការ​ឡើង​​ប្រកួត​ ពី​ព្រោះ​សហព័ន្ធ​នឹង​មិន​ធ្វើ​ការ​ជា​មួយ​គាត់ទេ ដោយសារ​តែ​យើង​មិន​មាន​ការ​ជឿ​ជាក់​លើ​​គាត់។ យើង​នឹងមិន​​ប្រថុយ​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​គាត់​ទេ។ បើ​ដៃ​គូ​ណា​ដែល​យើង​មិន​ជឿ​ជាក់ហើយ​ តើ​យើង​ត្រូវ​ប្រថុយ​ធ្វើ​ការ​ជា​មួយ​មិច​កើត ក្រែង​មាន​ហានិភ័យ»។ លោក ខូវ ឆាយ បាន​រៀបរាប់។

លោក​បាន​សង្កត់​ធ្ងន់​ថា ៖«ក្នុង​នាម​ខ្ញុំ​ជា​ថ្នាក់​ដឹក​នាំ​សហព័ន្ធ យើង​នឹង​មិន​អញ្ជើញ​គាត់​ទៅ​ចូល​រួម​ប្រកួត​ទេ ព្រោះ​យើង​មិន​មាន​ការ​ជឿ​​ទុក​ចិត្ត​ក្នុង​ការ​អនុវត្ត​ការងារ​របស់​គាត់។ សម្រាប់​ការងារ​រក​ស៊ី​របស់​គាត់​នៅ​កម្ពុជា យើង​អត់​មាន​សិទ្ធិ​អ្វី​ទៅ​ប៉ះ​ពាល់​ជា​មួយ​គាត់​ទេ។ ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​មាន​តែ​រីក​រាយ ស្វាគមន៍​ និង​អរគុណ​​ដែល​គាត់​បាន​មក​រស់​នៅ​ធ្វើ​វីនិយោគ​នៅ​កម្ពុជា។ ប៉ុន្តែ​បើ​គាត់​ចង់​ឡើង​សង្វៀន​​គឺ​អត់​រៀបចំ​ឲ្យ​គាត់​ទេ»។

ការ​បិទ​កីឡាករកាណាដា-មីយ៉ាន់ម៉ា Dave Leduc ​ឡើង​ប្រកួត​គុន​ខ្មែរ​របស់​លោក ខូវ ឆាយ ក្នុង​នាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​​​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៤​ ដោយសារ​តែ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​មិន​ជឿ​ទុក​ចិត្ត​​លើ​​ជន​បរទេស​ម្នាក់​នេះ។

នៅ​ពេល​​ប្រកួត​ជា​មួយ ព្រុំ សំណាង កាល​ពី​ចុង​ឆ្នាំ​២០២៣​ Dave Leduc បាន​ធ្វើ​ឲ្យ​សហព័ន្ធ​មិន​មាន​ជំនឿ​ចិត្ត​គឺ​ការផ្លាស់​ប្តូរ​​គោលការណ៍​​​​ពី​ការ​ប្រើ​ហ្គង់​ដៃ​ទៅ​ជា​រុំអំបោះ​ឆៅ​វិញ​នៅ​ពេល​​​ការ​ប្រកួត​ចាប់​ផ្តើម ខណៈ​​ពី​ដំបូង​មក​ដាក់​លក្ខខណ្ឌ​ប្រើ​ហ្គង់ដៃ។ បន្ទាប់​មក រូប​គេ​តែង​តែ​ចេញ​សារ​​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ថា​ជា​ស្តេច​ប្រដាល់ មើល​ស្រាល​លើ​កីឡាករ ធឿន ធារ៉ា ​មិន​សម​នឹង​ប្រកួត​ជា​មួយ​ខ្លួន​ ពាក់​អាវ​ដែល​មាន​សុទ្ធ​តែ​រូប​របស់ ព្រុំ សំណាង ដែល​រូប​គេ​ចាត់​ទុក​ជា​ជន​រង​គ្រោះ​របស់​ខ្លួន​ចុង​ក្រោយ​បំផុត ហើយ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ រូប​គេ​បាន​ទារ​តម្លៃ​ខ្លួន​១​លាន​ដុល្លារ​ដើម្បី​ឡើង​ប្រកួត​ផ្តួល​កីឡាករ​ថៃ​ជា​ដើម។

ទោះ​បី​ជា​យ៉ាង​ណា Dave Leduc បានបដិសេធ និង​បញ្ជាក់​ថា ខ្លួនឡើង​សង្វៀន​ប្រកួត​គឺ​ប្រើ​អំបោះ​ឆៅ​តាំង​ពី​ដើម​រហូត​មក​។ ការ​ប្រកួត​ជា​មួយ​ ព្រុំ សំណាង លោក​មិន​បាន​​ផ្លាស់​ប្តូរ​គោល​ការណ៍​ទេ​គឺ​គោល​ការណ៍​ប្រើ​អំបោះ​ឆៅ​និយាយ​គ្នា​តាំង​ពី​ដំបូង។ កាល​ពី​ម្សិល​មិញ​គឺ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ លោក​បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ដោយ​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ខ្លួន​ឯង និង​ផ្សព្វផ្សាយ​គុន​ខ្មែរ​ខុស​ដែរ​មែន៕

អត្ថបទ៖ វីរបុត្រ

The post លោក ខូវ ឆាយ៖«បិទ Leduc តែឡើង​សង្វៀន តែស្វាគមន៍ការ​រកស៊ីនៅកម្ពុជា» appeared first on Kampuchea Thmey Daily.

Dave Leduc រង់ចាំ​ម៉ោង២​ថ្ងៃនេះ​ដើម្បី​ឆ្លើយតបលោកប្រធានគុន​ខ្មែរ
កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​​៩ ខែ​មិថុនា ឆ្នាំ​២០២៤ កីឡាករ Dave Leduc បាន​ចេញ​វីដេអូ​បក​ស្រាយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ជុំ​វិញ​ការ​មិន​អនុញ្ញាត​ឲ្យ​​រូប​គេ​ឡើង​ប្រកួត​គុន​ខ្មែរ​ដាច់​ខាត​ក្នុង​អាណត្តិ​របស់​លោក។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ Dave Leduc បាន​ចេញ​សារ​លើ​គណនី​ Facebook របស់​លោក​​ដើម្បី​រង់​ចាំ​ការ​ឆ្លើយ​តប​ចំពោះ​ការវាយ​ប្រហារ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។

លោកបាន​រៀប​រាប់​ថា ៖«ថ្ងៃនេះជាថ្ងៃច​ន្ទ ទី១០​ ខែមិថុនា​ ខ្ញុំនឹង​នៅ​ចាំមុខហាង​កាហ្វេ​របស់​ខ្ញុំ DAV House​ នៅ​ម៉ោង​២​​រសៀល​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​នៅ​លើ​បណ្តាញ​សង្គម ពី​លោក ខូវ ឆាយ មកកាន់រូបខ្ញុំ»។

«ខ្ញុំ​មានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ របស់​លោកប្រធានថ្មីនៃ​សហព័ន្ធ​គុន​ខ្មែរ​ ដែល​គ្មាន​វិជ្ជាជីវៈ និង​មិន​មានការផ្តល់តម្លៃមកលើរូបខ្ញុំ។ អតីតប្រធានសហព័ន្ធគុនខ្មែរមុន មានទាំងវិជ្ជាជីវៈ និងចាស់ទុំជាង គួរ​ឲ្យ​គោរព។ ខ្ញុំ​គិត​ថា​ អ្នក​ថ្មី​កំពុង​ព្យាយាម​ចង់ល្បីដោយយក​ឈ្មោះ​ខ្ញុំមកធ្វើជាវិធានបទ ពេលនេះដំណើរការ​ហើយ សូមអបអរសាទរ។ ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយ​ពិភាក្សាអំពី​បញ្ហា។ ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយជាមួយអ្នកកាសែត ហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងធ្វើ​ឲ្យ​រឿងនេះផ្ទុះ។ គាត់​បាន​បង្ខូច​កេរ្តិ៍​ឈ្មោះខ្ញុំ​ជា​សាធារណៈ ហើយ​ប្រឌិតរឿងមិនពិតអំពីខ្ញុំ»។

លោក​បាន​បន្ត​ទៀត​ថា ៖«ខ្ញុំស្រលាញ់ប្រទេសកម្ពុជា។ ខ្ញុំរស់នៅទីក្រុងនៅភ្នំពេញជាមួយគ្រួសាររបស់ខ្ញុំ និងកូនរបស់ខ្ញុំទើបតែកើតបាន១ខែនៅទីនេះ។ ខ្ញុំបានវិនីយោគនៅទីនេះ។ ខ្ញុំបានបង្កើតការងារសម្រាប់បុគ្គលិកជាច្រើន ខ្ញុំ​បាន​ជួយគ្រួសារជាច្រើន ដែលជាអតីតយុទ្ធជន។ ខ្ញុំបានបើកអាជីវកម្មនៅទីនេះ ហើយអ្នកដែលបានតាមដានខ្ញុំ ដែលជា Fan ខ្ញុំ។ ពួកគាត់ដឹង​ហើយថា​ ខ្ញុំ​បានជួយផ្សព្វផ្សាយ​គុន​ខ្មែរ​ស្ទើរ​តែ​រាល់​ថ្ងៃ​តាម​បណ្តាញ​សង្គម»។

«លោក ខូវ ឆាយ កំពុងតែនិយាយកុហក។ ខ្ញុំ​មិន​ដែល​កែប្រែ​ច្បាប់​ប្រកួត​ជាមួយ​ ព្រំ សំណាង​ទេ។ អ្នកទាំងអស់គ្នាដឹងហើយថា ខ្ញុំមិនក្រកួតដោយពាក់ហ្គង់​នោះទេ។ ខ្ញុំជាជើងឯក bareknuckle។ ការ​ប្រកួត​ជាមួយ​អំបោះឆៅ​​គឺជា​លក្ខខណ្ឌ​ដ៏​សំខាន់​សម្រាប់​ខ្ញុំ​ក្នុងការ​ប្រកួតនៅប្រទេស​កម្ពុជា។ Promoter ​បាន​សន្យា​ជាមួយ​ខ្ញុំ​ថា ការប្រកួតរបស់ខ្ញុំនឹង​នៅ​ជាមួយ​អំបោះឆៅ ហើយ​បន្ទាប់​មក​គាត់បាន​ព្យាយាមផ្លាស់​ប្តូរ​វា​មុន​ពេល​ប្រកួត។ គាត់ដឹងការពិតច្បាស់ណាស់។ អ្នក​រាល់​គ្នា​អាច​ពិនិត្យ​មើល​ការ​ប្រកាស​ប្រកួត​ជា​ផ្លូវ​ការ​របស់​ខ្ញុំ នៅលើបណ្តាញសង្គម​ដោយ​មាន​អ្នក​ចូល​មើល១​លាន​ដង។ ខ្ញុំបានពន្យល់លម្អិតអំពីការប្រួត»។

កាលពី​ម្សិល​មិញ លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​ពី​ការ​មិន​អនុញ្ញាត​ឲ្យ Dave Leduc ប្រកួត​គុន​ខ្មែរ​ដាច់​ខាត​ក្នុង​អាណត្តិ​របស់​លោក។

បន្ទាប់​មក លោក Dave Leduc បាន​ចេញ​វីដេអូ បក​​ស្រាយ​​ជុំ​វិញ​ការ​លើក​ឡើង​របស់​លោក ខូវ ឆាយ ដែល​ចាត់​ទុក​​លោក​ជា​បុគ្គល​មិន​គួរ​ឲ្យ​ទុក​ចិត្ត។ ការ​ទាម​ទារ​យក​តម្លៃ​ខ្លួន​ដល់​១​លាន​ដុល្លារ និង​ថា លោក ខូវ ឆាយ គួរ​ហៅ​លោក​​ឲ្យ​ជួប​​ជជែក​គ្នាផ្ទាល់​ប្រសើរ​ជាង​ការ​វាយ​ប្រហារ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម។ យ៉ាង​ណា វីដេអូ ត្រូវ​បាន​លុប​ចោល​វិញ​បាត់​ទៅ​ហើយ។ ពេល​នេះ លោក​ចេញ​សារ​ដើម្បី​ឆ្លើយ​តប​ទៀត៕

អត្ថបទ៖ វីរបុត្រ

The post Dave Leduc រង់ចាំ​ម៉ោង២​ថ្ងៃនេះ​ដើម្បី​ឆ្លើយតបលោកប្រធានគុន​ខ្មែរ appeared first on Kampuchea Thmey Daily.

លោក ខូវ ឆាយ៖«Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្ត មិនអនុញ្ញាតឲ្យប្រកួតគុនខ្មែរដាច់ខាត»
លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រកាស​មិន​​អនុញ្ញាត​ឲ្យ​កីឡាករ Dave Leduc ប្រកួត​គុន​ខ្មែរ​ដាច់​ខាតនៅ​លើ​ទឹក​ដី​កម្ពុជា​ ដរាប​ណា​លោក​នៅ​តែ​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។

លោក​ ខូវ ឆាយ បាន​លើក​ឡើង​ថា ៖«តើបុគ្គលនេះចង់បានលុយ ឬចង់ផ្តួលកីឡាករមួយថៃ? បើចង់ផ្តួលកីឡាករមួយថៃ អ្នកអាចទៅប្រកួតនៅសង្វៀនប្រទេសថៃ ឬទៅប្រកួតនៅភូមាស្រុកអ្នកឯងចុះ។ គុនខ្មែររបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះគូប្រកួតគ្រប់ជាតិសាសន៍ មិនត្រូវការពឹងពាក់អ្នកឯងទេ។ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធគុនខ្មែរ ខ្ញុំមិនស្វាគមន៍បុគ្គលនេះឡើងសង្វៀនគុនខ្មែរដាច់ខាត។ បើចង់ឡើងសង្វៀនគុនខ្មែរម្តងទៀត អ្នកអាចរង់ចាំរហូតដល់ប្រធានសហព័ន្ធអាណត្តិថ្មីចុះ»។

បើ​តាម​បទ​សម្ភាស​ លោក ខូវ ឆាយ បាន​លើក​ឡើង​ពី​មូលហេតុ​ជា​ច្រើន​​ដែល Dave Leduc ជា​បុគ្គល​មិន​គួរ​ឲ្យ​ទុក​ចិត្ត។ ជាក់​ស្តែង នៅ​ពេល​ប្រកួត​ជា​មួយ ព្រុំ សំណាង ​ដល់​ម៉ោង​ប្រកួត​ហើយ ស្រាប់​តែ​ប្រែ​ក្រឡាស់​ទៅ​ជា​​អត់​ប្រើ​ហ្កង់​វិញ ដោយ​ទាម​ទារ​រុំអំបោះឆៅ​វិញ​ដែល​ខុស​ពី​គោលការណ៍​ពី​ដំបូង។ ដើម្បី​កុំ​ឲ្យ​ខូច​កម្មវិធី​ ព្រុំ សំណាង សុខ​​ចិត្ត​ធ្វើ​តាម។ លោកប្រធាន​គុន​ខ្មែរ​បញ្ជាក់​ថា Leduc ជា​បុគ្គល​មិន​​គួរឲ្យ​ទុក​ចិត្ត​ដែល​មិន​អាច​ធ្វើ​ការ​ជា​មួយ​បាន​ទេ។

កន្លង​មក Dave Leduc ត្រូវ​បាន​គេ​ប្រកាស​ជា​ញឹក​ញាប់​អំពី​ខ្លួន​ឯង​ជា​ស្តេច​ប្រដាល់ រួម​ទាំង​ស្តេច​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ បន្ទាប់​ពី​ប្រកួត​ជា​មួយ​​ ព្រុំ សំណាង។ កាល​ពី​ពេល​ថ្មី​ៗ​នេះ រូប​គេ​បាន​ទារ​តម្លៃ​ខ្លួន​ដល់​១​លាន​ដុល្លារ​ដើម្បី​ឡើង​ប្រកួត និង​ផ្តួល​កីឡាករ​ថៃ ប៉ុន្តែ​ប្រការ​នេះ​បាន​ធ្វើ​​ឲ្យ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​មិន​ពេញ​ចិត្ត។ លោក ខូវ ឆាយ​ បាន​បញ្ជាក់​ថា កីឡា​គឺ​ជា​មិត្តភាព សាមគ្គីភាព និង​មិន​យក​ប្រទេស​ណា​ជស​ត្រូវ​ទេ ហើយ​កីឡាករ​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ប្រកួត​ជា​មួយ​កីឡាករ​បរទេស។

កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​ឧសភា Dave Leduc បាន​ចូល​រួម​ក្នុង​កម្មវិធី​ប្រកួត​មួយ​នៅ​កោះពេជ្រ រូប​គេ​បាន​ឲ្យ​​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន ម៉ានី ប៉ាគីអាវ ធ្វើ​សកម្មភាព​អំពី​សញ្ជា​កីឡា​ឡេវី​របស់​ប្រទេស​មីយ៉ាន់ម៉ា​ថែម​ទៀត។ ប្រការ​នេះ​ក៏​មិន​មែន​ជា​សញ្ញា​នៃ​ការ​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឡើយ៕

អត្ថបទ៖ វីរបុត្រ

The post លោក ខូវ ឆាយ៖«Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្ត មិនអនុញ្ញាតឲ្យប្រកួតគុនខ្មែរដាច់ខាត» appeared first on Kampuchea Thmey Daily.

Dave Leduc ប្រកាសពីការនាំប្រពន្ធកូនមករកស៊ីនៅកម្ពុជាជាកន្លែងដ៏សុវត្ថិភាព
កីឡាករ​ប្រដាល់កាណាដា-មីយ៉ាន់ម៉ា Dave Leduc បាន​នាំ​ប្រពន្ធ និង​កូន​មក​រស់​នៅ​ប្រទេស​កម្ពុជា​ដើម្បី​បើក​អាជីវកម្ម​ បន្ទាប់​ពីមក​ប្រកួត​ជា​មួយកីឡាករកម្ពុជា ព្រុំ សំណាង កាល​ពី​ចុង​ឆ្នាំ​២០២៣។

Dave Leduc បាន​ប្រកាស​ថា ​លោក​គ្រោង​ចំណាយ​ដើម​ទុន​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​បើក​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា។ ក្នុង​នោះ​លោក​​​គ្រោង​​បង្កើត​​ក្រុម​​កីឡា​អេឡិចត្រូនិក​មួយឈ្មោះ Dave Army ដើម្បី​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​នានា​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស។ លោក​បាន​ជួល​អគារកម្ពស់​៤​ជាន់​មួយ​នៅ​ទួល​ទំពូង​ដែល​ជា​កន្លែង​លោក​​រៀប​ចំ​​បើក​ក្រុម​កីឡា​អេឡិចត្រូនិក និង​អាច​មាន​អាជីវកម្ម​ផ្សេង​ទៀត។

ពេល​នេះ លោក​បាន​ប្រកាសជា​សាធារណៈ​ពី​សុវត្ថិភាព​ក្នុង​ការ​ប្រកប​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា។ លោក​បាន​និយាយ​ថា ៖«សារពិសេសជូនចំពោះកងកម្លាំងនគរបាលកម្ពុជា។ ប៉ូលិសខ្មែរមានវិជ្ជាជីវៈ និងចិត្តល្អ ហើយបើអ្នកមានគម្រោងមកលេងប្រទេសកម្ពុជា អ្នកអាចជឿជាក់ក្នុងចិត្តថា អ្នកទទួលបានការគោរព និងមានយុត្តិធម៌»។

Dave Leduc បាន​សង្កត់​ធ្ងន់​ថា «ខ្ញុំ​បាន​រើទីលំនៅមក​ប្រទេស​កម្ពុជា​ជាមួយ​កូន​ប្រុស​អាយុ​២​​ឆ្នាំ និង​ប្រពន្ធ​មាន​ផ្ទៃ​ពោះ​ ៨​ខែ ហើយ​ខ្ញុំ​គិត​ថា​ ប្រទេស​មាន​សុវត្ថិភាព​ខ្លាំង​ណាស់។ សូមថ្លែងអំណរគុណដល់មន្ត្រីទាំងអស់ទូទាំងប្រទេស»។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ Dave Leduc មាន​សកម្មភាព​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ចេញ​មុខ​ធ្វើ​កិច្ច​ការ​សប្បុរស​ធម៌។ លោក​ក៏​បាន​ចេញ​មុខ​ជួយ​ផ្សព្វផ្សាយ​ពីវប្បធម៌​ខ្មែរ ខណៈ​លោក​កំពុង​សម្រុក​​រៀបចំ​ទី​កន្លែង​បើក​អាជីវកម្ម។

កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​ទៅ Dave Leduc បាន​ប្រកួត​ស្មើ​ជា​មួយ​កីឡាករ​កម្ពុជា ព្រុំ សំណាង បន្ទាប់​ពី​តស៊ូ​គ្នា​៣​ទឹក​។ លោក​បាន​វាយ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​កីឡាករ​កម្ពុជា​៨​ម្តង ប៉ុន្តែ​ដោយ​លក្ខន្តិកៈ​ទាល់​តែ​​មាន​អ្នក​សន្លប់​ទើប​មាន​ឈ្នះ និង​ចាញ់៕

អត្ថបទ៖ វីរបុត្រ

The post Dave Leduc ប្រកាសពីការនាំប្រពន្ធកូនមករកស៊ីនៅកម្ពុជាជាកន្លែងដ៏សុវត្ថិភាព appeared first on Kampuchea Thmey Daily.

Dave Leduc ជួលអគារនៅទួលទំពួងបើកក្រុមកីឡា E-Sports
កីឡាករ​ប្រដាល់​កាណាដា-មីយ៉ាន់ម៉ា Dave Leduc បាន​​ប្រកាស​ជា​ផ្លូវ​ការ​ពី​​ដំណើរ​ការអាជីវកម្មរបស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បើក​​​ក្រុម​កីឡា​អេឡិចត្រូនិក​​អាជីព​គ្រោង​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​កំពូល​នៅ​កម្ពុជា MPL-KH។

ពេល​នេះ លោក​បាន​ចុះ​កុងត្រា​រួច​រាល់​ហើយ​ដើម្បី​​ជួល​អគារកម្ពស់​៤​ជាន់​នៅ​​ទួលទំពួង​សម្រាប់​ក្រុម​កីឡា E-Sports របស់​លោក។ រសៀល​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ លោក​បាន​ប្រកាស​ថា ៖«​ខ្ញុំពិតជាមានសេចក្តី​សោមនស្សរីករាយ​ដែល​ខ្ញុំ​ទើប​តែ​បានចុះកិច្ច​សន្យា​ជួលអគារ​ពាណិជ្ជកម្ម​នៅ​ទួលទំពួងរយៈពេលពីរ​ឆ្នាំ កម្ពស់​៤​ជាន់ មាន​បន្ទប់​គេង​៦​ និង​បន្ទប់​ទឹក៥​ សម្រាប់អាជីវកម្មដំបូងរបស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា ដែល​ជាទីតាំង​នៃ​ក្រុម eSport DAV Army «កងទ័ពដាវ» របស់ខ្ញុំ។ ជាន់ទីមួយនឹងប្រើសម្រាប់គម្រោងសម្ងាត់របស់ខ្ញុំ»។

លោក​ Dave Leduc គ្រោង​បោះទុន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើត​ក្រុម​កីឡា​អេឡិចត្រូនិក​នៅ​ប្រទេស​កម្ពុជា។

ការ​បើក​អាជីវកម្ម​នៅ​កម្ពុជា​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​បាន​មក​ប្រកួត​ជា​មួយ​កីឡាករ ព្រុំ សំណាង កាល​ពី​ចុង​​ឆ្នាំ​២០២៣ ហើយ​លោក​ក៏​បាន​ចាប់​អារម្មណ៍​នឹង​​ការងារ​រក​ស៊ី​តែ​ម្តង។ បន្ទាប់​ពី​វិល​ត្រឡប់​មក​កម្ពុជា​លើកទី​២ និង​លើក​ទី៣ លោក​ក៏​ចាប់​ផ្តើម​បង្ហាញ​ផែន​ការអាជីវកម្ម​តែ​ម្តង៕

អត្ថបទ៖ វីរបុត្រ

The post Dave Leduc ជួលអគារនៅទួលទំពួងបើកក្រុមកីឡា E-Sports appeared first on Kampuchea Thmey Daily.