កីឡា
លោក ខូវ ឆាយ៖«Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្ត មិនអនុញ្ញាតឲ្យប្រកួតគុនខ្មែរដាច់ខាត»
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសមិនអនុញ្ញាតឲ្យកីឡាករ Dave Leduc ប្រកួតគុនខ្មែរដាច់ខាតនៅលើទឹកដីកម្ពុជា ដរាបណាលោកនៅតែជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

លោក ខូវ ឆាយ បានលើកឡើងថា ៖«តើបុគ្គលនេះចង់បានលុយ ឬចង់ផ្តួលកីឡាករមួយថៃ? បើចង់ផ្តួលកីឡាករមួយថៃ អ្នកអាចទៅប្រកួតនៅសង្វៀនប្រទេសថៃ ឬទៅប្រកួតនៅភូមាស្រុកអ្នកឯងចុះ។ គុនខ្មែររបស់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះគូប្រកួតគ្រប់ជាតិសាសន៍ មិនត្រូវការពឹងពាក់អ្នកឯងទេ។ ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធគុនខ្មែរ ខ្ញុំមិនស្វាគមន៍បុគ្គលនេះឡើងសង្វៀនគុនខ្មែរដាច់ខាត។ បើចង់ឡើងសង្វៀនគុនខ្មែរម្តងទៀត អ្នកអាចរង់ចាំរហូតដល់ប្រធានសហព័ន្ធអាណត្តិថ្មីចុះ»។
បើតាមបទសម្ភាស លោក ខូវ ឆាយ បានលើកឡើងពីមូលហេតុជាច្រើនដែល Dave Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្ត។ ជាក់ស្តែង នៅពេលប្រកួតជាមួយ ព្រុំ សំណាង ដល់ម៉ោងប្រកួតហើយ ស្រាប់តែប្រែក្រឡាស់ទៅជាអត់ប្រើហ្កង់វិញ ដោយទាមទាររុំអំបោះឆៅវិញដែលខុសពីគោលការណ៍ពីដំបូង។ ដើម្បីកុំឲ្យខូចកម្មវិធី ព្រុំ សំណាង សុខចិត្តធ្វើតាម។ លោកប្រធានគុនខ្មែរបញ្ជាក់ថា Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្តដែលមិនអាចធ្វើការជាមួយបានទេ។

កន្លងមក Dave Leduc ត្រូវបានគេប្រកាសជាញឹកញាប់អំពីខ្លួនឯងជាស្តេចប្រដាល់ រួមទាំងស្តេចប្រដាល់គុនខ្មែរផងដែរ បន្ទាប់ពីប្រកួតជាមួយ ព្រុំ សំណាង។ កាលពីពេលថ្មីៗនេះ រូបគេបានទារតម្លៃខ្លួនដល់១លានដុល្លារដើម្បីឡើងប្រកួត និងផ្តួលកីឡាករថៃ ប៉ុន្តែប្រការនេះបានធ្វើឲ្យប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនពេញចិត្ត។ លោក ខូវ ឆាយ បានបញ្ជាក់ថា កីឡាគឺជាមិត្តភាព សាមគ្គីភាព និងមិនយកប្រទេសណាជសត្រូវទេ ហើយកីឡាករកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតជាមួយកីឡាករបរទេស។
កាលពីយប់ថ្ងៃទី៣១ ខែឧសភា Dave Leduc បានចូលរួមក្នុងកម្មវិធីប្រកួតមួយនៅកោះពេជ្រ រូបគេបានឲ្យកំពូលអ្នកប្រដាល់ហ្វីលីពីន ម៉ានី ប៉ាគីអាវ ធ្វើសកម្មភាពអំពីសញ្ជាកីឡាឡេវីរបស់ប្រទេសមីយ៉ាន់ម៉ាថែមទៀត។ ប្រការនេះក៏មិនមែនជាសញ្ញានៃការជួយផ្សព្វផ្សាយគុនខ្មែរឡើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


