Connect with us

កីឡា

កីឡាករ Dave Leduc ទាម​ទារ​ឲ្យ The Wall Street Journal សុំ​ទោស​កម្ពុជា

បានផុស

នៅ

កីឡាករ​ប្រដាល់​កាណាដា-មីយ៉ាន់ម៉ា Dave Leduc បាន​ចេញ​វីដេអូ​ទាម​ទារ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​លំដាប់​ពិភព​លោក The Wall Street Journal ធ្វើ​ការ​សុំ​ទោស​ប្រទេស​កម្ពុជា ចំពោះ​ការ​​ប្រើ​ពាក្យ​ខ្វះ​ការ​គោរព​គឺ «Scambodia» នៅ​លើ​ចំណង​​ជើង​នៃ​អត្ថបទ​អំពី​ការ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​កាណាដា បាន​សរសេរ​ថា ៖«The Wall Street Journal ត្រូវ​តែ​ធ្វើ​ការ​សុំ​ទោស ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ចំពោះ​ការ​ដាក់​ចំណង​ជើង​អត្ថបទ​ខ្វះ​ការ​គោរព។ អ្នក​ឯង​ពិត​ជាគួរ​ឲ្យ​ខ្មាស​អៀន​ណាស់ Wall Street Journal»។

កីឡាករ​ប្រដាល់ Dave Leduc បាន​ប្រកួត​ជា​មួយ​កីឡាករ ព្រំ សំណាង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ហើយ​បន្ទាប់​មក រូប​គេ​ក៏​បាន​នាំ​ប្រពន្ធ​កូន​មក​បាន​មក​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា។

សម្រាប់​ការ​ស្នាក់ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​រយៈ​ពេល​ប្រមាណ​​ ២ ឆ្នាំ​កន្លង​ទៅ​នេះ Dave Leduc មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាជ្ញាធរ​ ហើយ​តែង​តែ​កោត​សរសើរ​​ប្រទេស​កម្ពុជា​ជា​កន្លែង​មាន​សុវត្ថិភាពទាំង​ការ​រស់​នៅ​ និង​ដំណើរ​ការ​អាជីវកម្ម។

ជាក់​ស្តែង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា កីឡាករ​បាន​រៀប​រាប់​ថា ៖«ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នាំ​គ្រួសារ​មក​រស់​នៅ​កម្ពុជា? ពី​ព្រោះ​និយាយ​ដោយ​ស្មោះ​ទៅ​គឺ​ជា​​កន្លែង​ដ៏​ល្អ​បំផុត​ក្នុងពិភព​លោក​សម្រាប់​​ការរស់​នៅ មាន​សុវត្ថិភាព ពន្ធ​ទាប មនុស្ស​ល្អ អាកាសធាតុ​ល្អ ឆ្នេរខ្សាច់​ល្អ រដ្ឋាភិបាល​ស្ថិរភាព​ សេរីភាព ទិដ្ឋាការ​ស្រួល​បាន​យូរ និង​ជា​កន្លែងក្បាច់​គុន»។

លោក​បាន​បញ្ជាក់​ថា មនុស្ស​ជា​ច្រើន​​ពី​កោះ​បាលី និង​ឌូបៃ កំពុង​ផ្លាស់​មក​ទី​នេះ ដោយសារ​ភាព​ងាយ​ស្រួល។ លោក​បាន​រស់​នៅកម្ពុជា​ជិត​ ៣ ឆ្នាំ​ហើយ។ កូន​តូច​របស់​លោក​មាន​កំណើត​នៅ​ទី​នេះ។ លោក​បាន​ដើរ​ជាង ៣០​ ប្រទេស​ទូទាំង​ពិភព​លោក​ ប៉ុន្តែ​មាន​តែ​កម្ពុជា​​ដែល​លោក​មាន​អារម្មណ៍​ជា​កន្លែង​មាន​សុវត្ថិភាព​បំផុត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម