កីឡា
ដាវ លីឌុច សម្រេចឡើងសង្វៀនវិញ ព្រោះចង់បំបាក់អំនួត ម៉ូតាសា
កីឡាករប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច បានសម្រេចវិលត្រឡប់មកកាន់សង្វៀនវិញ បន្ទាប់ពីចូលនិវត្តន៍រយៈពេលជាងមួយឆ្នាំ ក្រោយពេលប្រកួតជាមួយកីឡាករកម្ពុជា ព្រុំ សំណាង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។
ការវិលមកកាន់សង្វៀនជាថ្មីនេះ ដាវ លីឌុច អាចនឹងជួបកីឡាករអ៉ីរ៉ង់ ម៉ូតាសា ស៊ីហ្វីហ្វាដ ដែលបានច្របាច់កកីឡាករ ធន់ រិទ្ធី ក្នុងពិធីថ្លឹងទម្ងន់កាលពីពីរប៉ុន្មានខែមុន។ រូបគេពិតជាមិនចង់ឃើញកីឡាករមានអំនួតនៅក្រៅសង្វៀនបែបនេះទេ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី»កាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីបិទការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កីឡាករមីយ៉ាន់ម៉ា ដាវ លីឌុច បាននិយាយថា ៖«ការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយ ព្រុំ សំណាង កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ នោះជាការប្រកួតដ៏អស្ចារ្យ។ ក្រោយមក ខ្ញុំបានចូលនិវត្តន៍។ ខ្ញុំមានកូននៅកម្ពុជា ឥឡូវអាយុជិតមួយឆ្នាំហើយ»។
កីឡាករបានបន្តថា ៖«ឥឡូវខ្ញុំបានឃើញកីឡាករ ម៉ូតាសា បង្ហាញភាពក្អេងក្អាង ខ្វះការគោរព បានច្របាច់ក ធន់ រិទ្ធី។ យើងដឹងទេ កីឡាគឺជាការប្រកួតនៅលើសង្វៀន មិនមែនធ្វើបែបនេះទេ។ ខ្ញុំមិនចូលចិត្ត ហើយមានអ្នកគាំទ្រច្រើនក៏មិនចូលចិត្តដែរ។ នេះជាការមើលងាយ ហើយខ្ញុំមិនចូលចិត្តសោះឡើយ។ គេនិយាយថា ខ្ញុំមិនល្អ។ ខ្ញុំចង់បង្ហាញចំពោះអ្នកប្រមាថមើលងាយ។ ខ្ញុំត្រូវតែត្រឡប់មកកាន់សង្វៀន វិលត្រឡប់ពីចូលនិវត្តន៍វិញ។ ខ្ញុំចង់វ៉ៃជាមួយកីឡាករនេះ សម្រាប់ចុងក្រោយនៃអាជីព»។

ដាវ លីឌុច មើលមិនឃើញពីភាពខ្លាំងណាមួយរបស់កីឡាករ ម៉ូតាសា ទេ។ លទ្ធផលដែលកីឡាករអ៉ីរ៉ង់ទទួលបានជ័យជម្នះលើកីឡាករកម្ពុជាកន្លងមកគ្រាន់តែសំណាងប៉ុណ្ណោះ។ «ខ្ញុំមើលមិនឃើញពីចំណុចខ្លាំងណាមួយអំពី ម៉ូតាសា ទេ។ ឈ្នះ ធន់ រិទ្ធី និងកីឡាករកម្ពុជាផ្សេងៗទៀតគ្រាន់តែសំណាងប៉ុណ្ណោះ។ ខ្ញុំគិតថា គាត់សំណាងហើយ គាត់គ្មានជំនាញ ហើយខ្ញុំចង់កម្ចេចម្នាក់នេះ»។
នៅពេលសួរថា តើ លីឌុច សង្ឃឹមទទួលបានជ័យជម្នះទេ? កីឡាករបានឆ្លើយថា ៖«ខ្ញុំសង្ឃឹម១០០% នឹងផ្តួលគាត់ឲ្យសន្លប់។ នេះជាការប្រកួតងាយស្រួលសម្រាប់ខ្ញុំ បានលុយស្រួល។ ខ្ញុំចង់ឲ្យគាត់ស្គាល់មេរៀន។ ខ្ញុំគិតថា ប្រហែលជាចុងឆ្នាំនេះ មនុស្សប្រហែល៤០០០នាក់ នឹងបានឃើញពីការប្រកួតរបស់ខ្ញុំដើម្បីប្រជាជនកម្ពុជា។ ខ្ញុំមកពីប្រទេសមីយ៉ាន់ម៉ា ខ្ញុំកំពុងរស់នៅប្រទេសកម្ពុជា ខ្ញុំត្រូវតែជួយ និងការពារបងប្អូនកម្ពុជា។ នេះជាកម្ពុជា-មីយ៉ាន់ម៉ាប្រឆាំងនឹងកីឡាករម្នាក់នេះ»។

ដាវ លីឌុច បានបញ្ជាក់ថា នៅពេលខ្លួនប្រកួតជាមួយ ព្រុំ សំណាង គឺ បន្ទាប់ពីខកខានប្រកួតរយៈពេល៣ឆ្នាំ ប៉ុន្តែនៅតែធ្វើបានល្អ។ «សម្រាប់ខានប្រកួតទើបតែមួយឆ្នាំគឺមិនបាកសម្រាប់ខ្ញុំ។ វាប្រៀបដូចជាយើងជិះកង់អីចឹង យើងចេះជិះកង់ តែយើងមិនភ្លេចទេ បើទោះជាយើងខានជិះយូរ។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងធ្វើបានល្អ ហើយសូមអរគុណដល់ប្រជាជនកម្ពុជាសម្រាប់ការគាំទ្រ និងផ្ញើសារគាំទ្រ។ វានឹងក្លាយជាថ្ងៃដ៏ល្អ»។
ទោះបីជាយ៉ាងណា នៅមិនទាន់កំណត់ពេលវេលាជាក់លាស់ណាមួយដែលកីឡាករទាំងពីរជួបគ្នាទេ ប៉ុន្តែកីឡាករទាំងពីរសុទ្ធតែបង្ហាញឆន្ទៈក្នុងការជួបគ្នានាពេលខាងមុខ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៤ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក