EU Archives - Kampuchea Thmey Daily

EU ប្តេជ្ញាអនុវត្តកម្ចី​៩០ពាន់លានអឺរ៉ូ​ឲ្យ​អ៊ុយក្រែន ទោះបីមានការរារាំងពីហុងគ្រី
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងស្វែងរកមធ្យោបាយដើម្បីអនុវត្តកិច្ចព្រមព្រៀងផ្តល់កម្ចីចំនួន ៩០ពាន់លានអឺរ៉ូដល់ប្រទេសអ៊ុយក្រែន បើទោះបីជាប្រទេសហុងគ្រីបានរារាំងជំហាននីតិវិធីមួយចំនួនក៏ដោយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​សារព័ត៌មាន European Pravda កាល​ពីថ្ងៃទី​២៤​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

លោកស្រី Ursula von der Leyen និង​មេ​ដឹកនាំ​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកៀវ លោកស្រីបានសង្កត់ធ្ងន់ថា ដោយសារកម្ចីនេះត្រូវបានយល់ព្រមដោយមេដឹកនាំនៃរដ្ឋសមាជិកទាំង​២៧​រួចហើយនោះ សហភាពអឺរ៉ុបនឹងធានា​ឲ្យ​បាននូវការអនុវត្តសម្រេចនេះ «តាមមធ្យោបាយណាមួយមិនខាន»។

កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាកិច្ចការទូទៅរបស់សហភាពអឺរ៉ុបបានអនុម័តឯកសារចំនួនពីរ ដើម្បីបន្តការងារបច្ចេកទេសលើការផ្តល់ប្រាក់កម្ចីសម្រាប់ឆ្នាំ​២០២៦-២០២៧ ប៉ុន្តែច្បាប់ចាំបាច់សម្រាប់ការបញ្ចេញថវិកានៅតែត្រូវបានរារាំងដោយហុងគ្រី។ ទោះជាយ៉ាងណាក៏ដោយ លោកស្រីប្រធានគណៈកម្មការអឺរ៉ុបបានបន្ថែមថា បច្ចុប្បន្នមាន «ជម្រើសផ្សេងៗគ្នាជាច្រើនដែលអាចប្រើប្រាស់បាន ហើយពួកគេនឹងប្រើប្រាស់ជម្រើសទាំងនោះ» ដើម្បីសម្រេចការងារនេះ។

សូម​ជម្រាប​ថា ប្រទេសហុងគ្រីកំពុងគំរាមប្រើសិទ្ធិវេតូ ដើម្បីរារាំងកញ្ចប់កម្ចី​របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន លុះត្រាតែការដឹកជញ្ជូនប្រេងតាមបំពង់ Druzhba របស់រុស្ស៊ីត្រូវបានតភ្ជាប់ឡើងវិញ។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó បានចោទប្រកាន់អ៊ុយក្រែនថាបានគំរាម​​ប្រទេសលោក តាមរយៈការបញ្ឈប់ការដឹកជញ្ជូនប្រេង ដើម្បីធ្វើ​ឲ្យ​តម្លៃប្រេងឡើងថ្លៃមុនការបោះឆ្នោតជាតិ​របស់​ហុង​គ្រី​នា​ខែ​មេសា​ខាង​មុខ ដែលលោកអះអាងថាជាការរំលោភលើកិច្ចព្រមព្រៀងរវាង EU និងអ៊ុយក្រែន។ លោក​​បាន​សង្កត់​ធ្ងន់​ថា ​ហុងគ្រីនឹងប្រឆាំងនឹងកញ្ចប់ថវិកានេះ រហូតទាល់តែការដឹកជញ្ជូនប្រេងដំណើរការធម្មតា​វិញ។

ជាការឆ្លើយតប ក្រសួងការបរទេសអ៊ុយក្រែនបានទាត់ចោល​ការ​ចោទ​ប្រកាន់​របស់​ហុងគ្រី ដោយចាត់ទុកសកម្មភាព​នេះ​ថាជាការបង្កហេតុ និងខ្វះការទទួលខុសត្រូវ។ ទីក្រុងកៀវបានបញ្ជាក់ថា ការរអាក់រអួលនេះបណ្តាលមកពីការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល និង​​ការជួសជុលកំពុងបន្តធ្វើឡើងយ៉ាងលំបាក ហើយ​អ៊ុយក្រែន​បានផ្តល់ព័ត៌មានអំពីការជួសជុលទៅ​ឲ្យហុងគ្រី និងស្លូវ៉ាគីរួចហើយ៕

ប្រែសម្រួល៖ ឈាង

ហុងគ្រីគំរាមរាំងខ្ទប់កម្ចី ៩០ពាន់​លានអឺរ៉ូរបស់ EU ទៅកាន់អ៊ុយក្រែន ជុំវិញជម្លោះបំពង់ប្រេង

The post EU ប្តេជ្ញាអនុវត្តកម្ចី​៩០ពាន់លានអឺរ៉ូ​ឲ្យ​អ៊ុយក្រែន ទោះបីមានការរារាំងពីហុងគ្រី appeared first on Kampuchea Thmey Daily.

ហុងគ្រីគំរាមរាំងខ្ទប់កម្ចី ៩០ពាន់​លានអឺរ៉ូរបស់ EU ទៅកាន់អ៊ុយក្រែន ជុំវិញជម្លោះបំពង់ប្រេង
ប្រទេសហុងគ្រីកំពុងគំរាមប្រើសិទ្ធិវេតូ ដើម្បីរារាំងកញ្ចប់កម្ចី ៩០ពាន់លានអឺរ៉ូ របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន លុះត្រាតែការដឹកជញ្ជូនប្រេងតាមបំពង់ Druzhba របស់រុស្ស៊ីត្រូវបានតភ្ជាប់ឡើងវិញ។

លោក Péter Szijjártó (រូបថត៖ Reuters)

តាម​ការ​ផ្សាយ​របស់ Fox News កាល​ពីថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó បានចោទប្រកាន់អ៊ុយក្រែនថាបានគំរាម​​ប្រទេសលោក តាមរយៈការបញ្ឈប់ការដឹកជញ្ជូនប្រេង ដើម្បីធ្វើ​ឲ្យ​តម្លៃប្រេងឡើងថ្លៃមុនការបោះឆ្នោតជាតិ​របស់​ហុង​គ្រី​នា​ខែ​មេសា​ខាង​មុខ ដែលលោកអះអាងថាជាការរំលោភលើកិច្ចព្រមព្រៀងរវាង EU និងអ៊ុយក្រែន។ លោក​​បាន​សង្កត់​ធ្ងន់​ថា ​ហុងគ្រីនឹងប្រឆាំងនឹងកញ្ចប់ថវិកានេះ រហូតទាល់តែការដឹកជញ្ជូនប្រេងដំណើរការធម្មតា​វិញ។

កញ្ចប់ថវិកា​របស់​ EU សម្រាប់​អ៊ុយក្រែន ត្រូវបានគ្រោងទុកសម្រាប់ផ្ដល់ជំនួយយោធា ៦០​ពាន់​លានអឺរ៉ូ និងជំនួយថវិការដ្ឋ ៣០​​ពាន់​លានអឺរ៉ូ រហូតដល់ឆ្នាំ​២០២៧។ គណៈកម្មការអឺរ៉ុប នឹង​ប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយសងកម្ចីនេះ ប៉ុន្តែការជំទាស់របស់ហុងគ្រីកំពុងក្លាយជាឧបសគ្គដ៏ធំ។ បំពង់ប្រេង Druzhba គឺជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់អឺរ៉ុបកណ្តាល បើទោះបី​ជា​សហភាពអឺរ៉ុប​កំពុង​ព្យាយាមកាត់បន្ថយការពឹងផ្អែកលើថាមពលរុស្ស៊ីបន្ទាប់ពីការឈ្លានពាន​អ៊ុយក្រែន​ឆ្នាំ២០២២ក៏ដោយ។

ជាការឆ្លើយតប ក្រសួងការបរទេសអ៊ុយក្រែនបានទាត់ចោល​ការ​ចោទ​ប្រកាន់​របស់​ហុងគ្រី ដោយចាត់ទុកសកម្មភាព​នេះ​ថាជាការបង្កហេតុ និងខ្វះការទទួលខុសត្រូវ។ ទីក្រុងកៀវបានបញ្ជាក់ថា ការរអាក់រអួលនេះបណ្តាលមកពីការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល និង​​ការជួសជុលកំពុងបន្តធ្វើឡើងយ៉ាងលំបាក ហើយ​អ៊ុយក្រែន​បានផ្តល់ព័ត៌មានអំពីការជួសជុលទៅ​ឲ្យហុងគ្រី និងស្លូវ៉ាគីរួចហើយ។ អ៊ុយក្រែនអះអាងថា ខ្លួននៅតែជាដៃគូថាមពលដែលអាចទុកចិត្តបាន ហើយបានស្នើវិធីសាស្ត្រជំនួសសម្រាប់ការផ្គត់ផ្គង់ប្រេងដែលមិនមែនជារបស់រុស្ស៊ី ដោយសង្កត់ធ្ងន់ថា ឱសានវាទគួរតែផ្ញើទៅកាន់វិមានក្រឹមឡាំង មិនមែនផ្ញើមកអ៊ុយក្រែននោះទេ៕

ប្រែសម្រួល៖ ឈាង

The post ហុងគ្រីគំរាមរាំងខ្ទប់កម្ចី ៩០ពាន់​លានអឺរ៉ូរបស់ EU ទៅកាន់អ៊ុយក្រែន ជុំវិញជម្លោះបំពង់ប្រេង appeared first on Kampuchea Thmey Daily.

យុទ្ធសាស្ត្រថ្មីនៅតំបន់អាកទិក៖ ត្រាំប្តូរពីការគំរាមកំហែងពន្ធមកជាការបង្កើតសម្ព័ន្ធភាពមាស
ភាពតានតឹងជុំវិញបញ្ហាកោះ Greenland បានថយចុះកម្តៅយ៉ាងខ្លាំងនៅទីក្រុងដាវ៉ូស កាលពីថ្ងៃពុធ​ទី​២១​ខែ​មករា​ឆ្នាំ​២០២៦ នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តដក​ការគំរាមកំហែង​ពន្ធ​លើប្រទេសដាណឺម៉ាក។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

យោង​តាម​ France24 បន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការ​ណាតូ លោក​ត្រាំ​បានប្រកាសពីចក្ខុវិស័យនៃ «កិច្ចព្រមព្រៀងជាអមតៈ (Ultimate Long-term Deal)»មួយ ដែលប្តូរពីការចង់ទិញកោះដោយបង្ខំ មកជាការបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រវិញ ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្មសកល និងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាកទិក។

ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ ផ្តោតលើការសាងសង់ប្រព័ន្ធការពារមីស៊ីល «Golden Dome» និងការធានាសិទ្ធិទទួលបានធនធានរ៉ែដ៏មានតម្លៃ ដែលគោលបំណងចម្បងគឺដើម្បីរារាំងមហិច្ឆតាសេដ្ឋកិច្ច និងយោធារបស់រុស្ស៊ី និងចិននៅក្នុងតំបន់ប៉ូលខាងជើង។ លោកត្រាំ បានអះអាងថា នេះគឺជាកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី ជាពិសេសលើផ្នែកសន្តិសុខ និងធនធានធម្មជាតិ ហើយលោកក៏បានប្រកាសលុបចោលការដាក់ពន្ធ​ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី១​ខែកុម្ភៈ​ខាងមុខនេះផងដែរ។

ទោះជាយ៉ាងណា ភាគីដាណឺម៉ាកនៅតែប្រកាន់ជំហរប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវតែគោរពតាមអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រដាណឺម៉ាក និងសិទ្ធិសម្រេចវាសនាដោយខ្លួនឯងរបស់ប្រជាជន Greenland។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកបានបង្ហាញថា ការចរចាគួរតែធ្វើឡើងតាមរយៈមធ្យោបាយការទូតឯកជន ជាជាងការបង្ហោះលើបណ្តាញសង្គម។ បច្ចុប្បន្ន លោក​ត្រាំ បានចាត់តាំងអនុប្រធានាធិបតី JD Vance និងរដ្ឋមន្ត្រីការបរទេស Marco Rubio ​ឲ្យ​ដឹកនាំការចរចាបន្ត ដើម្បីប្រែក្លាយក្របខ័ណ្ឌនេះ​ឲ្យ​ទៅជាការពិត៕

ប្រែសម្រួល៖ ឈាង

ទៅដល់ស្វីស លោកត្រាំ បន្ទន់ឥរិយាបទ ដោយបញ្ជាក់ថា នឹងមិនប្រើកម្លាំង វាយយក Greenland ទេ

The post យុទ្ធសាស្ត្រថ្មីនៅតំបន់អាកទិក៖ ត្រាំប្តូរពីការគំរាមកំហែងពន្ធមកជាការបង្កើតសម្ព័ន្ធភាពមាស appeared first on Kampuchea Thmey Daily.

ពិតឬ ពូទីន បង្ហោះដ្រូន​លើ​ដែន​អាកាស​ប៉ូឡូញ មាន​បំណង​ចង់សាក​ចិត្ត​លោកខាង​លិច?
ក្ដី​ព្រួយបារម្ភដែលរុស្ស៊ីកំពុងសាកល្បងចិត្ត​លោកខាងលិចបានកើនឡើង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករុស្ស៊ីជាច្រើនគ្រឿងបានរំលោភលើដែនអាកាសប៉ូឡូញកាលពីថ្ងៃទី១០​​ខែកញ្ញាឆ្នាំ​២០២៥ ហើយត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងប៉ូឡូញ និងអង្គការណាតូ។ បន្ទាប់ពីឧបទ្ទវហេតុនេះ ប្រទេសប៉ូឡូញបានលើក​ឡើង​ពី​មាត្រា​៤​​នៃសន្ធិសញ្ញា​ណាតូ ដោយអំពាវនាវ​ឲ្យ​មានការពិគ្រោះយោបល់ជាបន្ទាន់ក្នុងចំណោមសមាជិកសម្ព័ន្ធភាព។

(រូបថត៖ USA Today)

​បើ​តាម​អ្នកជំនាញ និងមន្ត្រីលោក​ខាង​លិច​មួយចំនួន ទង្វើ​របស់​មេ​ដឹកនាំ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន លើក​​នេះអាច​ជាការប៉ុនប៉ងដោយចេតនារបស់​ក្រុង​មូស្គូ ដើម្បីសាកល្បងការការពារដែនអាកាស និងដំណោះស្រាយ​របស់​ណាតូ។ ទំហំនៃការលុកលុយ និងផ្លូវហោះហើររបស់យន្តហោះគ្មានមនុស្សបើក​រុស្ស៊ី បង្ហាញថា ព្រឹត្តិការណ៍នេះទំនងជាមិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ បើទោះបីជារុស្ស៊ីបានបដិសេធក៏ដោយ។ ការវិភាគមួយចំនួនបានបង្ហាញថា ចំនួន និងការជ្រៀតចូលយ៉ាងជ្រៅនៃយន្តហោះគ្មានមនុស្សបើកគឺសំដៅវាស់ស្ទង់ និងទាញយកចំណុចខ្សោយណាមួយនៅក្នុងការឆ្លើយតបរបស់ណាតូ។

លោក វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)

អ្នកវិភាគបានលើកឡើងថា រុស្ស៊ីអាចនឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលមានតម្លៃទាប ដើម្បីបង្ខំណាតូ​ឲ្យ​ចំណាយធនធានការពារដែនអាកាសមានតម្លៃថ្លៃ។ ពួកគេក៏ចង្អុលបង្ហាញថា រុស្ស៊ីអាចនឹងកំពុងសាកល្បងភាពស្អិតរមួតខាងនយោបាយ និងឆន្ទៈរបស់បស្ចិមប្រទេសក្នុងការបង្កើនជាការឆ្លើយតបទៅនឹងការរំលោភ​បំពានដែន​អធិបតេយ្យភាព។

អ្នកជំនាញខ្លះពណ៌នាឧបទ្ទវហេតុនេះថាជាយុទ្ធសាស្ត្រ «យកនុយតូចស្ទួច​ត្រីធំ» ដែលរុស្ស៊ីធ្វើចលនាបង្កហេតុតូចតាច ដើម្បីសង្កេត និង​តាមដាន ហើយ​អាច​ផ្លាស់ប្តូរទិដ្ឋភាពភូមិសាស្ត្រនយោបាយបន្តិចម្តងៗ។

ព្រឹត្តិការណ៍នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​នៃ​ការឈ្លានពានរបស់រុស្ស៊ី ក្នុងការពង្រីកហួសពីព្រំដែនអ៊ុយក្រែន ជាពិសេសបន្ទាប់ពីការបរាជ័យនៃកិច្ចចរចាសន្តិភាពដែលពាក់ព័ន្ធនឹងរុស្ស៊ី និងសហរដ្ឋអាមេរិកក្រោម​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ។

ក្រោយ​មាន​ការ​រំលោភ​លើ​ដែន​អាកាស​របស់​ខ្លួន ប្រទេស​ប៉ូឡូញបានហៅហេតុការណ៍​នេះថាជា «ទង្វើនៃការឈ្លានពាន» និង «ការបង្កហេតុទ្រង់ទ្រាយធំ» ដោយលើក​ឡើង​ថា វា«មានគ្រោះថ្នាក់ជាងពេលមុនដែលមិនអាចប្រៀបផ្ទឹមបានឡើយ»។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ការណ៍នេះបាននាំ​ឲ្យ​ប្រទេស​របស់​លោក​កៀកជិត​​ផ្ទុះ​សង្គ្រាម​ជាង​ពេល​ណាណា​ទាំង​អស់​ បើ​គិត​ចាប់តាំងពីសង្គ្រាមលោកលើកទី​២។

យ៉ាង​ណា​មិញ រុស្ស៊ីបានបដិសេធថា ខ្លួន​បានកំណត់គោលដៅ​លើ​ប៉ូឡូញដោយចេតនា ដោយក្រសួងការពារជាតិរបស់រុស្ស៊ី បាន​ប្រកាស​ថា យន្តហោះគ្មានមនុស្សបើកមិនបាន​ចូល​ដល់​ទឹកដីប៉ូឡូញទេ។ អ្នកការទូតរុស្ស៊ីម្នាក់បានហៅការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន»។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានហៅការលុកលុយនេះថា«ជាគំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់អឺរ៉ុប» និងការប៉ុនប៉ងរបស់រុស្ស៊ីដោយចេតនា ដើម្បីសាកល្បងការឆ្លើយតបរបស់បស្ចិមប្រទេស។ ទាំង​សម្ព័ន្ធមិត្តណាតូ និងសហភាពអឺរ៉ុបបានថ្កោលទោស​រុស្ស៊ី ដោយមេដឹកនាំជាច្រើនបានចាត់ទុកការបំពាននេះថាជាការបង្កហេតុ។

ការអំពាវនាវរបស់ប្រទេសប៉ូឡូញលើមាត្រា​៤​របស់អង្គការណាតូ ដែលតម្រូវ​ឲ្យ​មានការពិគ្រោះយោបល់នៅពេលដែលសន្តិសុខរបស់សមាជិកត្រូវបានគំរាមកំហែង បង្ហាញពីភាពធ្ងន់ធ្ងរដែលប៉ូឡូញយក​ចិត្ត​ទុក​ដាក់​ចំពោះ​ឧបទ្ទវហេតុនេះ។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធមិត្តបានប្រយ័ត្នប្រយែងមិនទាន់​អនុវត្ត​តាម​មាត្រា​៥​ ដែលនឹង​ឲ្យសម្ព័ន្ធភាពការពារសមូហភាពប្រឆាំងនឹងការវាយប្រហារដោយផ្ទាល់នោះ​ទេ។ ស្ថានភាពនេះបាន​បង្ហាញ​ពី​ការ​​សាកល្បងការរួបរួម និងការដោះស្រាយរបស់ណាតូ ជាពិសេសនៅពេលដែលវាកើតឡើងប៉ុន្មានថ្ងៃមុនពេលដែលរុស្ស៊ី និងបេឡារុស គ្រោងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា៕

ដោយ៖ ឈាង

The post ពិតឬ ពូទីន បង្ហោះដ្រូន​លើ​ដែន​អាកាស​ប៉ូឡូញ មាន​បំណង​ចង់សាក​ចិត្ត​លោកខាង​លិច? appeared first on Kampuchea Thmey Daily.

អ្វីជាបទប្បញ្ញត្តិបែប «នុយក្លេអ៊ែរ» ដែល EU អាចប្រើដើម្បីសងសឹកពន្ធ ត្រាំ?
អ្នកការទូតសហភាពអឺរ៉ុប (EU) បាន​ឱ្យដឹងថា ​បណ្ដាសមាជិក EU រួមទាំងអា​ល្លឺម៉ង់ កំពុងពិចារណាប្រើប្រាស់វិធានការ «ប្រឆាំងការបង្ខិតបង្ខំ» ​ដោយ​ផ្តោតលើវិស័យ​សេវាកម្មរបស់សហរដ្ឋអាមេរិក ប្រសិន​ប្លុក​មិនសម្រេច​បាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ខណៈពន្ធខ្ពស់ ៣០ ភាគរយ គ្រោង​ចូលជាធរមាន​នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត័មាន​រ៉យទ័រ។

វិធានការនោះមាន​ឈ្មោះថា «ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ (ACI)» ដែលចូលជាធរមាន​នៅចុង​ឆ្នាំ ២០២៣ ប៉ុន្តែមិនដែល​បាន​អនុវត្តទេ។ អ្នកខ្លះហៅវាថាជា​​ «ជម្រើស​នុយក្លេអ៊ែរ» ដើម្បីប្រឆាំង​ទប់ទល់នឹង​ការបង្ខិតបង្ខំ ជាពិសេសផ្នែកពាណិជ្ជកម្ម​ពីប្រទេសដទៃ។

មែនទែនទៅ បទប្បញ្ញត្តិ ACI អនុញ្ញាតឱ្យ​ប្លុក EU ដែលមាន​សមាជិក ២៧ ប្រទេស អាចធ្វើការសងសឹកប្រឆាំងប្រទេសទី៣ ណាមួយ ដែល​ដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសសមាជិក​ខ្លួនឱ្យ​​ផ្លាស់ប្តូរ​គោល​នយោបាយរបស់ពួកគេ​។ ​វាអាច​ផ្តល់នូវវិសាលភាព​​នៃ​ចំណាត់ការដ៏ធំ លើសពីវិធានការប្រឆាំងនឹង​ពន្ធខ្ពស់របស់​ ត្រាំ។ ​

ចំពោះការប្រឆាំងនឹង​ការគំរាមកំហែងរបស់ ត្រាំ EU អាច​ប្រើបទប្បញ្ញត្តិ ACI ប្រមាណចំនួន ១០ ចំណុចផ្សេងៗគ្នា​។ ក្រៅតែពីការដាក់ពន្ធលើទំនិញ​នាំចូល ​វិធានការ​ ACI ​អាចរួមបញ្ជូលទាំងការទប់ស្កាត់​ការនាំចូល ឬ​នាំចេញទំនិញ ដូចជាតាមរយៈកូតា ឬអាជ្ញាប័ណ្ណជាដើម។

ជាមួយ​គ្នានោះ ACI ក៏មាន​វិធានការ ដែលអាច​ធ្វើឱ្យ​​ប៉ះពាល់ដល់ក្រុមហ៊ុន​បច្ចេកវិទ្យាសេវាកម្ម​អាមេរិក​ ដូចជា Amazon, Microsoft, Netflix, Facebook ឬ Uber ជាដើម ខណៈ EU មាន​ឱនភាពពាណិជ្ជកម្មផ្នែកសេវាកម្មជាមួយ​អាមេរិក​រាប់រយពាន់លាន​ដុល្លារ ។ វិធានការផ្សេងៗ រាប់បញ្ជូលទាំងការទប់ស្កាត់​ការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីសហរដ្ឋអាមេរិក ដែលជាអ្នកវិនិយោគធំជាងគេសម្រាប់ EU,  និង​ការរឹតបន្តឹងលើការការពារកម្មសិទ្ធិបញ្ញា ឬការចូលទៅកាន់ទីផ្សារសេវាកម្មហិរញ្ញវត្ថុ និងលើលទ្ធភាពលក់សារធាតុគីមី ឬអាហារនៅក្នុង EU ជាដើម​។

គួររំឭកថា ACI ត្រូវបានស្នើឡើង​ក្នុងឆ្នាំ ២០២១ ​ដើម្បីឆ្លើយតបទៅនឹងការរិះគន់របស់សមាជិក EU ថា​រដ្ឋបាល ត្រាំ និង​ចិន​ បានប្រើប្រាស់ពាណិជ្ជកម្មជាឧបករណ៍នយោបាយ។ ​ឧទាហរណ៍ជាក់ស្ដែង មន្ត្រីលីទុយអានីបាន​និយាយថា ​ចិនបានកំណត់គោលដៅលើប្រទេស​ខ្លួន​ បន្ទាប់ពីលីទុយអានីបានអនុញ្ញាតឱ្យតៃវ៉ាន់ដាក់ស្ថានទូត​នៅទីក្រុងវីលនីស៕

The post អ្វីជាបទប្បញ្ញត្តិបែប «នុយក្លេអ៊ែរ» ដែល EU អាចប្រើដើម្បីសងសឹកពន្ធ ត្រាំ? appeared first on Kampuchea Thmey Daily.

EU អនុម័ត​បន្ត​ដាក់​ទណ្ឌកម្ម​​លើរុស្ស៊ី​រយៈពេល​៦​ខែ​ថែម​ទៀត
កិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល​កាល​ពី​ថ្ងៃ​ទី​២៦​មិថុនា បានអនុម័ត​ជាផ្លូវការដើម្បីបន្តការដាក់ទណ្ឌកម្មដែលមានស្រាប់ប្រឆាំងនឹងរុស្ស៊ី សម្រាប់រយៈពេល​៦​ខែបន្ថែមទៀត ដោយបញ្ជាក់សាជាថ្មីនូវសម្ពាធសេដ្ឋកិច្ចរបស់ពួកគេ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូទៅ​លើ​អ៊ុយក្រែន។

(រូបថត៖ Reuters)

កញ្ចប់ទណ្ឌកម្ម រួមមាន ការរឹតបន្តឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីការបង្កកទ្រព្យសកម្ម និងការរឹតបន្តឹងពាណិជ្ជកម្ម រហូតដល់ការទប់ស្កាត់លើទុនបម្រុង​របស់ធនាគារកណ្តាលរុស្ស៊ី ដែលមានទឹកប្រាក់សរុបជាង ២០០​ពាន់លានអឺរ៉ូ ដោយ​រក្សាវិធានការទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាពរហូតដល់ដើមឆ្នាំ​២០២៦។

ខណៈពេលដែលការ​ពន្យារ​ពេល​ទណ្ឌកម្ម​​ថែម​ទៀត​ត្រូវបានអនុម័ត មេដឹកនាំសហភាពអឺរ៉ុបមិនបាន​យល់​ព្រម​​លើ​កញ្ចប់ទណ្ឌកម្មទី​១៨​ថ្មី​​ ដែលត្រូវបានស្នើឡើង​​ទេ ដែល​ពាក់ព័ន្ធ​នឹង​ការរឹតបន្តឹងបន្ថែមទៀតនៅក្នុងវិស័យសំខាន់ៗ ដូចជា ថាមពល និងធនាគារ។ នេះ​ក៏​ព្រោះ​តែ​មាន​​ក្ដី​​ព្រួយ​បារម្ភ​ដែល​លើកឡើង​ដោយ​ប្រទេសហុងគ្រី និងស្លូវ៉ាគី ទាក់ទិន​នឹង​សន្តិសុខថាមពល និងផលប្រយោជន៍ជាតិ។

នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico បានទទូចថា ការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង ជាពិសេសអ្នកដែលកំណត់គោលដៅនៃការបញ្ឈប់ការនាំចូលឧស្ម័នពីរុស្ស៊ីនៅឆ្នាំ​២០២៧ មិនគួរដំណើរការដោយគ្មានការធានាការពារការផ្គត់ផ្គង់ឧស្ម័ន និងការពារសេដ្ឋកិច្ចរបស់ប្រទេសស្លូវ៉ាគីពីវិបត្តិតម្លៃ​ប្រេង​នោះ​ទេ។

អ្នកការទូតសហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងបន្តការចរចាលើកញ្ចប់ទណ្ឌកម្មលើកទី១៨ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុង​គោលបំណងដើម្បីសម្រេចបាននូវមតិឯកច្ឆន្ទ មុន​ខែ​មករា​ឆ្នាំ​ក្រោយ៕

ដោយ៖ ឈាង

The post EU អនុម័ត​បន្ត​ដាក់​ទណ្ឌកម្ម​​លើរុស្ស៊ី​រយៈពេល​៦​ខែ​ថែម​ទៀត appeared first on Kampuchea Thmey Daily.

សហភាព​អឺរ៉ុប​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រហារលើសាលារៀននៅ​​មីយ៉ាន់ម៉ា
សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានសម្តែងការខក​ចិត្ត​និង​​តក់ស្លុតចំពោះការវាយប្រហារតាមអាកាសដ៏សាហាវទៅលើសាលារៀនមួយនៅកណ្តាលប្រទេសមីយ៉ាន់ម៉ាដោយព្រមានថា «ជនល្មើសត្រូវតែទទួលខុសត្រូវចំពោះអំពើឃោរឃៅនេះ»។ នេះ​បើ​យោង​តាមការចេញផ្សាយរបស់ Mizzima News នៅថ្ងៃទី១៥ខែឧសភានេះ។

យោងតាមបុគ្គលិកសាលា អ្នកគ្រប់គ្រងក្នុងតំបន់ និងសាក្សីផ្សេងទៀតបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានសម្លាប់សិស្ស ២៣នាក់ និងគ្រូបង្រៀនពីរនាក់នៅក្នុងភូមិ Oe Htein Kwin ក្នុងតំបន់ Sagaing របស់ប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យក្រសួងការបរទេសសហភាពអឺរ៉ុប លោកស្រី Anitta Hipper បាននិយាយនៅលើ Xថា៖«​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​គ្រួសារ​ជនរងគ្រោះ ដែល​ភាគច្រើន​ជា​កុមារ​»​។

ការវាយប្រហារនេះបានកើតឡើងក្នុងអំឡុងពេលបទឈប់បាញ់មួយ ដើម្បីបន្ធូរបន្ថយជំនួយបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រកាលពីខែមីនា រវាងរបបយោធាដែលបានដណ្តើមអំណាចនៅឆ្នាំ ២០២១ និងក្រុមអ្នកប្រយុទ្ធប្រឆាំងយោធា។ ទោះមានបទឈប់បាញ់តែការវាយប្រហារហាក់នៅតែបន្តឥតឈប់ឈរ និងបន្តសម្លាប់ជនស៊ីវិលកាន់តែច្រើន ទោះបីប្រទេសទើបតែជួបគ្រោះរញ្ជួយដីហើយក៏ដោយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

The post សហភាព​អឺរ៉ុប​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រហារលើសាលារៀននៅ​​មីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​
ក្នុង​ដំណើរ​ចូល​រួ​ម​កិច្ច​ប្រជុំ​សន្និសីទ​សន្តិសុខ​​នៅ​ទីក្រុង​មុយនិកប្រទេសអាល្លឺម៉ង់ អនុប្រធានាធិបតី JD Vance ​បាន​អះអាង​ជាថ្មី​នៅថ្ងៃសុក្រថា សហភាពអឺរ៉ុប និង​​ ​អង្គការ​សម្ព័ន្ធ​មិត្ត​​យោធា​ NATO នៅតែជាសម្ព័ន្ធមិត្តដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក។​​ យោង​​ការ​ផ្សាយ​របស់​ CNN​។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក JD Vance ថ្លែង​នៅ​ទីស្នាក់ការ​អង្គការណាតូ​។​ Reuters

​ការ​អះអាងជាថ្មី​របស់​​​​ថ្នាក់​ដឹកនាំ​កំពូល​​​​​ទី២​របស់​សហរដ្ឋអាមេរិក ​កើត​ឡើង​​ក្រោយ​ពេល​មាន​ការ​រិះគន់​ខ្លាំង​ៗ​ដែល​ថា ​​ការ​​​សន្ទនា​តាមទូរស័ព្ទ​របស់ប្រធានា​​ធិបតី​​ ដូណាល់ ត្រាំ និង ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀរ ពូទីន ​​លើ​បញ្ហា​សន្តិភាព​អ៊ុយក្រែន​ គឺ​ជាការំលង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​ និ​ង​ប្រទេសភាគី​​​ជម្លោះ​គឺ​អ៊ុយក្រែន​។​

សន្និសិទសន្តិសុខទីក្រុង Munich ​ក្នុង​ប្រទេសអាល្លឺម៉ង់​ចាប់​ពីថ្ងៃសុក្រទី​១៤​​ដល់​ថ្ងៃទី​១៦​ខែ​កុម្ភៈ​នេះ ​ដោយ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​សំខាន់​ៗ​របស់​អឹរ៉ុប​​ អង្គការ​ណា​តូ និង​មេ​ដឹកនាំ​​នៃ​ប្រទេសជាច្រើន​ទៀត ដោយ​​បញ្ហា​សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ត្រូវ​​បាន​រំពឹងថានឹងក្លាយជាចំណុចសំខាន់នៃការពិភាក្សា​​ក្នុងសន្និសីទ​​នេះ​​។

​CNN ​បាន​ស្រង់​សម្តី​អនុ​ប្រធានាធិបតី Vance ដូច​​និយាយថា «អឺរ៉ុបគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក NATO គឺជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់មួយ … ប៉ុន្តែយើងចង់ធ្វើឱ្យប្រាកដថា NATO ពិតជាត្រូវបានបង្កើតឡើងសម្រាប់ពេលអនាគត ហើយផ្នែកមួយនៃការធានាថា NATO ធ្វើការចែករំលែកបន្ទុកតិចតួចបន្ថែមទៀតនៅក្នុងទ្វីបអឺរ៉ុប ដូច្នេះសហរដ្ឋអាមេរិកអាចផ្តោតលើបញ្ហាប្រឈមមួយចំនួនរបស់យើងនៅក្នុងតំបន់អាស៊ីបូព៌ា»​​។

កា​រថ្លែង​របស់អនុ​ប្រធានាធិបតីសហរដ្ឋអាមេរិក ​បានបន្ទរ​​​ឡើងដែលធ្វើឡើងដោយសមាជិកដទៃទៀតនៃរដ្ឋបាលរបស់​ប្រធានាធិបតី​ត្រាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលអាមេរិក​​កំពុងស្វែងរកការផ្លាស់ប្តូរដ៏​ខ្លាំងក្លា​មួយ​​​នៃគោលនយោបាយការបរទេសរបស់អាមេរិកនៅក្នុងទ្វីបអឺរ៉ុប​រាប់ទសវត្សរ៍​មក​ហើយ​ ដោយព្រមានថា សហរដ្ឋអាមេរិកនឹងមិនផ្តល់អាទិភាពដល់សន្តិសុខអឺរ៉ុបទៀតទេ ហើយផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើព្រំដែនរបស់ខ្លួន និងការ​ប្រឈម​​ជាមួយប្រទេសចិនដើម្បីត្រួតត្រា។

អនុប្រធានាធិបតី Vance ​​​ត្រូវ​បានស្រង់​សម្តី​ ដោយ​ CNN ដូច​និយាយថា៖«ពិតណាស់ យើងនឹងនិយាយ​អំពី NATO ជាពិសេសបំណងប្រាថ្នារបស់ប្រធានាធិបតីចង់ឃើញ NATO ចំណាយធនធានបន្តិចបន្ថែម​ទៀតលើវិស័យការពារជាតិ។ យើងនឹងនិយាយជាការពិតណាស់អំពីជម្លោះអ៊ុយក្រែន-រុស្ស៊ីនិងរបៀប​នាំវាទៅរកការចរចា ហើយខ្ញុំប្រាកដថា យើងនឹងនិយាយអំពីផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការផងដែរ»​។

តាម​ការ​គ្រោង​ទុក​ អនុ​ប្រធានាធិបតី​ សហរដ្ឋអាមេរិក លោក JD Vance គ្រោងនឹងជួបជាមួយប្រធានា​ធិបតីអ៊ុយក្រែន ​លោក​ Volodymyr Zelensky នៅ​ក្នុង​ប្រទេសអាល្លឺម៉ង់ ប៉ុន្តែ​​យោង​តាមការ​ផ្សាយ​របស់​​ Kyiv Post ​​ការ​ជួប​នោះ​​​​មិន​មាន​ប្រតិភូ​​រុស្ស៊ី​ដូច​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អះអា​​ង​ក្នុងជំនួប​​ជាមួយ​​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ Narendra Modi នៅ​ទីក្រុង​វ៉ាស៊ីតោន​នោះទេ៕​

ដោយ រ៉ាន់ រើយ​

The post ​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​ appeared first on Kampuchea Thmey Daily.