ព័ត៌មានអន្ដរជាតិ
សហភាពអឺរ៉ុបទាមទារឲ្យមានការទទួលខុសត្រូវចំពោះការប្រហារលើសាលារៀននៅមីយ៉ាន់ម៉ា
សហភាពអឺរ៉ុបកាលពីថ្ងៃពុធបានសម្តែងការខកចិត្តនិងតក់ស្លុតចំពោះការវាយប្រហារតាមអាកាសដ៏សាហាវទៅលើសាលារៀនមួយនៅកណ្តាលប្រទេសមីយ៉ាន់ម៉ាដោយព្រមានថា «ជនល្មើសត្រូវតែទទួលខុសត្រូវចំពោះអំពើឃោរឃៅនេះ»។ នេះបើយោងតាមការចេញផ្សាយរបស់ Mizzima News នៅថ្ងៃទី១៥ខែឧសភានេះ។

យោងតាមបុគ្គលិកសាលា អ្នកគ្រប់គ្រងក្នុងតំបន់ និងសាក្សីផ្សេងទៀតបាននិយាយថា ការវាយប្រហារតាមអាកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានសម្លាប់សិស្ស ២៣នាក់ និងគ្រូបង្រៀនពីរនាក់នៅក្នុងភូមិ Oe Htein Kwin ក្នុងតំបន់ Sagaing របស់ប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យក្រសួងការបរទេសសហភាពអឺរ៉ុប លោកស្រី Anitta Hipper បាននិយាយនៅលើ Xថា៖«សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារជនរងគ្រោះ ដែលភាគច្រើនជាកុមារ»។
ការវាយប្រហារនេះបានកើតឡើងក្នុងអំឡុងពេលបទឈប់បាញ់មួយ ដើម្បីបន្ធូរបន្ថយជំនួយបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៧ រិចទ័រកាលពីខែមីនា រវាងរបបយោធាដែលបានដណ្តើមអំណាចនៅឆ្នាំ ២០២១ និងក្រុមអ្នកប្រយុទ្ធប្រឆាំងយោធា។ ទោះមានបទឈប់បាញ់តែការវាយប្រហារហាក់នៅតែបន្តឥតឈប់ឈរ និងបន្តសម្លាប់ជនស៊ីវិលកាន់តែច្រើន ទោះបីប្រទេសទើបតែជួបគ្រោះរញ្ជួយដីហើយក៏ដោយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


