ព័ត៌មានអន្ដរជាតិ
ហុងគ្រីគំរាមរាំងខ្ទប់កម្ចី ៩០ពាន់លានអឺរ៉ូរបស់ EU ទៅកាន់អ៊ុយក្រែន ជុំវិញជម្លោះបំពង់ប្រេង
ប្រទេសហុងគ្រីកំពុងគំរាមប្រើសិទ្ធិវេតូ ដើម្បីរារាំងកញ្ចប់កម្ចី ៩០ពាន់លានអឺរ៉ូ របស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន លុះត្រាតែការដឹកជញ្ជូនប្រេងតាមបំពង់ Druzhba របស់រុស្ស៊ីត្រូវបានតភ្ជាប់ឡើងវិញ។

តាមការផ្សាយរបស់ Fox News កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Péter Szijjártó បានចោទប្រកាន់អ៊ុយក្រែនថាបានគំរាមប្រទេសលោក តាមរយៈការបញ្ឈប់ការដឹកជញ្ជូនប្រេង ដើម្បីធ្វើឲ្យតម្លៃប្រេងឡើងថ្លៃមុនការបោះឆ្នោតជាតិរបស់ហុងគ្រីនាខែមេសាខាងមុខ ដែលលោកអះអាងថាជាការរំលោភលើកិច្ចព្រមព្រៀងរវាង EU និងអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា ហុងគ្រីនឹងប្រឆាំងនឹងកញ្ចប់ថវិកានេះ រហូតទាល់តែការដឹកជញ្ជូនប្រេងដំណើរការធម្មតាវិញ។
កញ្ចប់ថវិការបស់ EU សម្រាប់អ៊ុយក្រែន ត្រូវបានគ្រោងទុកសម្រាប់ផ្ដល់ជំនួយយោធា ៦០ពាន់លានអឺរ៉ូ និងជំនួយថវិការដ្ឋ ៣០ពាន់លានអឺរ៉ូ រហូតដល់ឆ្នាំ២០២៧។ គណៈកម្មការអឺរ៉ុប នឹងប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយសងកម្ចីនេះ ប៉ុន្តែការជំទាស់របស់ហុងគ្រីកំពុងក្លាយជាឧបសគ្គដ៏ធំ។ បំពង់ប្រេង Druzhba គឺជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់អឺរ៉ុបកណ្តាល បើទោះបីជាសហភាពអឺរ៉ុបកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើថាមពលរុស្ស៊ីបន្ទាប់ពីការឈ្លានពានអ៊ុយក្រែនឆ្នាំ២០២២ក៏ដោយ។
ជាការឆ្លើយតប ក្រសួងការបរទេសអ៊ុយក្រែនបានទាត់ចោលការចោទប្រកាន់របស់ហុងគ្រី ដោយចាត់ទុកសកម្មភាពនេះថាជាការបង្កហេតុ និងខ្វះការទទួលខុសត្រូវ។ ទីក្រុងកៀវបានបញ្ជាក់ថា ការរអាក់រអួលនេះបណ្តាលមកពីការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងការជួសជុលកំពុងបន្តធ្វើឡើងយ៉ាងលំបាក ហើយអ៊ុយក្រែនបានផ្តល់ព័ត៌មានអំពីការជួសជុលទៅឲ្យហុងគ្រី និងស្លូវ៉ាគីរួចហើយ។ អ៊ុយក្រែនអះអាងថា ខ្លួននៅតែជាដៃគូថាមពលដែលអាចទុកចិត្តបាន ហើយបានស្នើវិធីសាស្ត្រជំនួសសម្រាប់ការផ្គត់ផ្គង់ប្រេងដែលមិនមែនជារបស់រុស្ស៊ី ដោយសង្កត់ធ្ងន់ថា ឱសានវាទគួរតែផ្ញើទៅកាន់វិមានក្រឹមឡាំង មិនមែនផ្ញើមកអ៊ុយក្រែននោះទេ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


