Min Aung Hlaing Archives - Kampuchea Thmey Daily

​​របបយោធា​មីយ៉ាន់ម៉ា ​វាយ​បក​ទៅ​អន្តរជាតិ​​ចំពោះការ​រិះគន់​ការ​​បោះ​ឆ្នោត​​​
​ចាប់​តាំងពីពេលដែល​សង្គ្រាម​​​រវាង​​ប្រទេស​ថៃ​និង​កម្ពុជា​​​​ដែលស្ថិតនៅ​ក្នុងប្លុក​អាស៊ាន​ដូចគ្នា សម្ពាធ​​លើ​​​​​​របប​​​សឹក​មីយ៉ាន់​ម៉ា​​​ហាក់​បាន​ធ្លាក់​ថយ ស្រប​​ពេលដែល​​ប្រទេស​នេះ​បាន​​រៀបចំ​ការ​បោះឆ្នោត​​​តាមការ​គ្រោង​ទុក​ដើម្បី​ធ្វើយ៉ាងណាធ្វើ​ឲ្យស្រប​ច្បាប់​នៅ​របប​កើត​ចេញ​​ពី​​​រដ្ឋប្រហារ​​កាលពី​ជិត​​​​៦​ឆ្នាំ​មុន​។​​

​​មេដឹក​នាំ​របប​យោធា ​លោក Min Aung Hlaing ពេលទៅទស្សនកិច្ច​នៅ​​រុស្ស៊ី​។​ Myanmar News

​រដ្ឋា​ភិបាល​យោធា​មីយ៉ាន់ម៉ា​កាល​ពី​ពេលថ្មី​ៗ​នេះ ​បាន​​​​​បរិហារ​តប​​ត​​​​​​​​​​ចំពោះ​​ការ​រិះគន់​របស់​អន្តរជាតិ​ ដែល​ចាត់​ទុក​ការ​បោះឆ្នោត​របស់​ខ្លួន​នា​ពេល​ខាង​មុខ​ថា​មិន​សេរី​ ​និង​គ្មាន​អព្យាក្រិត ប៉ុន្តែ​ក៏​​បាន​ណែ​នាំដល់​​មេដឹក​នាំ​របប​យោធា ​លោក Min Aung Hlaing ឱ្យ​​មាន​ភាព​​ជាអ្នក​ដឹកនាំ​ក្រោយ​ការ​បោះ​ឆ្នោត​។

​ការ​​​ប្រើប្រាស់​វោហាស័ព្ទ​​​​ធ្ងន់​ៗ​​របស់​​អ្នកដឹកនាំ​របប​សឹក​មីយ៉ាន់ម៉ា ​​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា ​​ជម្លោះ​​​រវាងថៃ​និង​កម្ពុជា បាន​​ធ្វើ​ឲ្យ​តំបន់​អាស៊ានញាំញី​ដោយ​​វិបត្តិ​ដែល​លើស​ពី​វិបត្តិនៅមីយ៉ាន់ម៉ាដែលអន្តរជាតិ​ដាក់សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​របប​​​សឹក​មីយ៉ាន់ម៉ា​។​

រដ្ឋា​ភិបាល​យោធា​កំពុង​ត្រួត​ពិនិត្យ​ការ​បោះឆ្នោត​​​​ជា​ដំណាក់​កាល ដែលគ្រោង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី២៨​​ខែធ្នូ ដោយ​សន្យា​ថា​​នឹង​វិល​ទៅ​រកលទ្ធិ​ប្រជាធិប​តេយ្យ និងមាន​​ឱកាស​ដើម្បី​បញ្ចប់​ការ​ប្រយុទ្ធគ្នា។

អ្នក​នាំ​ពាក្យ​របប​យោធា លោក Zaw Min Tun បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ​នៅ​ទី​ក្រុង​យ៉ាំង​ហ្គូន​ថា៖ «ការ​បោះ​ឆ្នោត​ត្រូវ​បានធ្វើ​ឡើង​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា។ វា​មិន​មែន​​ធ្វើ​​ឡើង​សម្រាប់​សហគមន៍​​អន្តរ​​ជាតិ​ទេ។ អ្នក​​ដែល​​ចង់​​រិះ​គន់​​អាច​​រិះ​គន់​​បាន ប៉ុន្តែ​​យើង​​នឹង​​នៅ​តែ​បន្ត​​សម្រេច​​គោលបំណង​​របស់​​យើងដដែល​ គឺ​​ការ​​វិល​​ទៅ​​រក​​ប្រព័ន្ធ​​ប្រជាធិប​តេយ្យ​​ពហុបក្ស​​វិញ»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ឃ្លាំ​មើល​​អន្តរជាតិ​បាន​និយាយ​ថា​ ការ​បោះឆ្នោត​នេះ​​​ជាសម​យុទ្ធ​មួយ​ក្នុង​ការ​ប្តូរ​ឈ្មោះ​ការ​គ្រប់​គ្រង​យោធា ខណៈ​​ដែល​អង្គការ​សហប្រជាជាតិ ចក្រ​ភព​អង់គ្លេស និង​ថៃ​បាននិយាយ​ថា​វា​នឹង​មិន​​សេរី ហើយ​យុត្តិធម៌នោះទេ។ ​នេះ​​បើ​យោង​​តាមការ​ចេញ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មានបារាំង ​AFP​។

របប​យោធា​បាន​កាន់​កាប់​អំណាច​​​​​រដ្ឋប្រហារក្នុង​ឆ្នាំ២០២១ ដោយ​បានផ្តួល​រំលំ​រដ្ឋា​ភិបាល​ស៊ីវិល និង​ចាប់មេដឹក​នាំ​របស់​ខ្លួន​​ដាក់​គុក ហើយ​បង្ក​ឱ្យ​មាន​សង្រ្គាម​ស៊ីវិល​ដ៏​អាក្រក់ ដែល​បាន​​គ្រប់​គ្រង​​ប្រទេស។ ប្រមុខ​រដ្ឋា​ភិបាល​​​​របបយោធា​​មីយ៉ាន់ម៉ា​ លោក​​ឧត្តមសេនីយ៍​​ Min Aung Hlaing បាន​ប្រកាស​ច្បាប់​អាជ្ញាសឹក និងបាន​គ្រប់គ្រង​ប្រទេស​ក្នុង​ឋានៈ​ជា​ប្រមុខយោធា​ចាប់តាំង​ពី​រដ្ឋប្រហារ​នោះ​។

​លោក បាន​បញ្ចប់​តួនាទី​របស់​របស់ខ្លួន​យ៉ាង​តក់​ក្រហល់​ ដោយ​បាន​ផ្ទេរអំណាច​ទៅ​ឱ្យ​អ្នក​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ប្រហាក់​ប្រហែល​​ ដើម្បី​បន្ត​ការ​បោះ​ឆ្នោត ​ដែល​បាន​សន្យាជា​យូរ​កន្លងមក​​ ហើយ​រូប​លោក​ក៏​កាន់​តំណែង​​ជា​​ប្រមុខ​រដ្ឋ​ស្តីទីផង​​ដែរ​។

ចំណែក ​លោក Zaw Min Tun អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​មីយ៉ាន់ម៉ា បាន​និយាយ​ថា​ នៅ​ពេលដែល​គេ​​សួរថា ​​​​យោធា​​អាច​មានការ​ប៉ង​ធ្វើ​នយោបាយបន្ទាប់ពីការបោះឆ្នោតដែរឬទេ​ វាត្រូវ​ការ​ពេល​ប្រហែល​មួយ​ខែ​។ លោក​បានលើក​ឡើង​ពីបទពិសោធន៍​ក្នុង​កាតព្វ​កិច្ច​រដ្ឋ របស់លោក​។

លោក​​បាន​​បន្ត​​ថា​៖«មាន​​សេចក្តី​ថ្លែង​ការណ៍​​ដែល​​​​​បាន​​និយាយ​កន្លង​​​មក​​​ថា ​​​ប្រសិន​​បើ​​​រដ្ឋ​​​ប្រគល់​​​ភារ​កិច្ច​​​ឱ្យ ​​​​ខ្ញុំ​​​​នឹង​​អនុវត្ត​​​បទពិសោធន៍​​​ដែល​មាន​ទាំង​ឡាយ​​​សម្រាប់​​​ប្រទេស​​​ជាតិ​ជានិច្ច​»។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ យោធា​​បាន​​អនុវត្ត​​ច្បាប់​​ថ្មី​​ដ៏​​តឹង​រ៉ឹង​​នៅ​​ក្នុង​​មូល​ដ្ឋាន​ដែល​​ខ្លួន​​គ្រប់គ្រង​ ដោយ​​ដាក់​​ទណ្ឌកម្ម​​លើ​​ការ​​តវ៉ា ឬ​ការ​​និយាយ​ប្រឆាំង​​នឹង​​ការ​​បោះ​ឆ្នោត​​ដោយ​​ជាប់​​ពន្ធនាគារ​​រហូត​​ដល់​​មួយ​​ទសវត្សរ៍​។

គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ចុង​ក្រោយ​ក្នុង​ឆ្នាំ២០២០​ និង​មាន​អ្នក​គាំទ្រ​ភ្លូក​ទឹក​ភ្លូកដី​ត្រូវបាន​រំលាយចោល​​ដោយ​របប​សឹក​ក្រោយ​រដ្ឋប្រហារ​។ ចំណែក​មេដឹក​នាំ​ លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដែល​ទទួល​បាន​ជ័យលាភី​រង្វាន់​ណូ​បែល​សន្តិភាព នៅ​តែ​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំងដោយ​របប​យោធាមី​យ៉ាន់ម៉ា​ នៅឡើយ​​​​៕​

ណឺ មិនា​​

The post ​​របបយោធា​មីយ៉ាន់ម៉ា ​វាយ​បក​ទៅ​អន្តរជាតិ​​ចំពោះការ​រិះគន់​ការ​​បោះ​ឆ្នោត​​​ appeared first on Kampuchea Thmey Daily.

​ប្រធានាធិបតីស្តីទី​មីយ៉ាន់​ម៉ា Myint Swe មរណភាព​ក្នុង​វ័យ​​៧៤​ឆ្នាំ​
​បណ្តាញ​ផ្សព្វ​ផ្សាយ​បរទេស បាន​ផ្សាយ​ថា​​ លោក Myint Swe ប្រធានាធិបតីស្តីទីរបស់ប្រទេសមីយ៉ាន់ម៉ា បាន​ទទួល​មរណភាព​​នៅ​ថ្ងៃព្រហស្បតិ៍​​នេះ ក្នុង​​វ័យ​​៧៤ឆ្នាំ។ លោក Myint Swe ​ ដែល​លើក​បន្តុប​ដោយ​របបសឹក​ក្រោម​ការ​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​​របស់​លោក​ ឧត្តមសេនីយ៍ មីន អ៊ុនឡាំង (Min Aung Hlaing) ឲ្យ​ឡើង​កាន់តំណែង​​ប្រធានាធិបតីស្តីទី ​កាលខែ​កុម្ភៈ​ឆ្នាំ​២០២១ ក្រោមកាលៈទេសៈដ៏ចម្រូងចម្រាស។

លោក Myint Swe។ AP

​​តាមការ​ផ្សាយសារ​​ព័ត៌មាន AP ដោយ​​ដកស្រង់​ប្រភព​​​​ពីការ​ផ្សព្វ​ផ្សាយ​របស់​របបសឹកមីយ៉ាន់ម៉ា លោក Myint Swe បានស្លាប់នៅមន្ទីរពេទ្យយោធាក្នុងរដ្ឋធានីណៃពិដោរ (Naypyitaw) នៅព្រឹកថ្ងៃព្រហស្បតិ៍។

យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យព័ត៌មានយោធារបស់ប្រទេសមីយ៉ាន់ម៉ា ការស្លាប់របស់ លោក​ Myint Swe បានកើតឡើងជាងមួយឆ្នាំ បន្ទាប់ពីគាត់បាន​​​ប្រកាស​ផ្ទេរ​​​ភារកិច្ច​​មុខងារប្រធានាធិបតី ទៅ​ឲ្យ​ លោក មីន អ៊ុងឡាំង​ ដោយសារ​តែ​​​​មាន​បញ្ហា​សុខភាព​។

សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីការិយាល័យព័ត៌មានយោធាបាននិយាយថា ពិធីបុណ្យសពរបស់លោកនឹងធ្វើឡើងនៅកម្រិតរដ្ឋ ប៉ុន្តែកាលបរិច្ឆេទមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារថា គាត់បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងទទួលបានការថែទាំយ៉ាង​យក​ចិត្តទុកដាក់ចាប់តាំងពីថ្ងៃទី ២៤​ខែកក្កដានៅឯមន្ទីរពេទ្យយោធាក្នុងទីក្រុង Naypyitaw ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានប្រកាសកាលពីខែកក្កដាឆ្នាំមុនថា Myint Swe មានជម្ងឺសរសៃប្រសាទ និងជំងឺសរសៃប្រសាទ​គ្រឿងកុំព្យូទ័រ ដែលធ្វើឱ្យគាត់មិនអាចធ្វើសកម្មភាពប្រចាំថ្ងៃធម្មតាបាន រួមទាំងការហូបចុកផងដែរ។ សេចក្តីរាយការណ៍បាននិយាយថា ប៉ុន្មានថ្ងៃក្រោយមក លោកបានអនុញ្ញាតឱ្យឧត្តមសេនីយ៍ មីន អ៊ុងឡាំង ប្រមុខរដ្ឋាភិបាលយោធា ចូលកាន់តំណែងជាប្រធានាធិបតីរបស់លោក ខណៈដែលលោកកំពុងសម្រាកព្យាបាល៕​​​

រ៉ាន់ រើយ​

The post ​ប្រធានាធិបតីស្តីទី​មីយ៉ាន់​ម៉ា Myint Swe មរណភាព​ក្នុង​វ័យ​​៧៤​ឆ្នាំ​ appeared first on Kampuchea Thmey Daily.

​ក្រោម​បទចោទ​ដូចគ្នា Duterte ត្រូវចាប់​ខ្លួន​​ ខណៈ ​Min Aung Hlaing បន្ត​កាន់​អំណាច
​ស្ថិតក្រោម​បទ​ចោទ​ដូចគ្នា ​ពីស្ថាប័នតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិតែមួយ មក​ដល់​ពេលនេះ ​អតី​ត​​​ប្រធានាធិបតី​​​​ហ្វីលីពីន លោក Rodrigo Duterte​​ ត្រូវ​បាន​ចាប់​ខ្លួន​​ដែលត្រូវ​បាន​គេ​រាយការណ៍ថា ​តាមដីកា​​របស់​​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC)​​។

លោក Duterte​​ ស្ថិតក្នុង​ចំណោម​​​នាំ​​អាស៊ី​អាគ្មេយ៍​​​តែ​២រូប​ ដែល​ប្រឈម​​ការ​ស៊ើប​អង្កេត​និង​ប្រឈម​​​ដី​កាស្វែងរក​ការ​ចាប់ខ្លួន​​ក្នុង​បទ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ ខណៈ​​​មេដឹកនាំ​​​​របប​យោធា​មីយ៉ាន់​ម៉ា​​ លោក ឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ក៏ប្រឈម​ការ​ចោទ​ប្រកាន់​ដូចគ្នា។

លោក Rodrigo Duterte ​បាន​ជាប់​​សង្ស័យ​​ក្នុង​ការ​សម្លាប់​មនុស្ស​​ប្រមាណ​៦០០០​នាក់​ក្នុងសង្គ្រាម​​ប្រឆាំង​គ្រឿង​ញៀន​ក្នុងអាណត្តិរបស់លោកចន្លោះឆ្នាំ ២០១៦ ដល់​២០២២។ ​ប៉ុន្តែ​មាន​របាយការណ៍​​របស់អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ខ្លះ អះអាងថា សង្គ្រាម​ប្រឆាំងគ្រឿងញៀន​របស់​លោក បានសម្លាប់​មនុស្ស​រហូត​ដល់​​ប្រមាណ​៣ម៉ឹននាក់​ឯណោះ។​

​ក្នុងពេលកាន់​អំណាច លោក Rodrigo Duterte​ នៅ​ឆ្នាំ​ ២០១៩ បាន​ដក​ប្រទេសហ្វីលីពីន​​ ចេញ​ពី​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ ប៉ុន្តែ​មិន​បាន​​រារាំង​ដល់​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា ​​ICC ដែល​​​ដី​កាចាប់​ខ្លួន​លោក​ត្រូវ​បាន​គេ​ជជែក​យ៉ាងទូលំទូលាយថា អាច​នឹង​ត្រូវ​ចេញ​ក្នុងពេលឆាប់ៗនេះ​។

ទីបំផុត​ ​អតី​​ត​​ប្រធានាធិបតី​​ រូប​នេះ​ត្រូវ​បាន​ចាប់ខ្លួនតាមដីកា​តុលាការ​​ឧក្រិដ្ឋកម្ម​នេះ​មែន បន្ទាប់​ពីការ​អះអាង​​របស់​លោក​ត្រឹមតែមួយថ្ងៃនៅ​ទីក្រុង​ហុងកុង​ជាទីដែល​លោក​​​ជួប​ជ​ាមួយ​​អ្នក​គាំទ្រ​​នៅ​ពហុកីឡដ្ឋាន​​​ក្នុងទីក្រុងហុង​កុងសម្រាប់​ការ​ឃោសនា​​​​ការ​បោះឆ្នោត​​​​​នៅពាក់​​​កណ្តាល​អាណត្តិ។

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា៖«ប្រសិនបើនោះជាជោគវាសនារបស់ខ្ញុំ នោះមិនអីទេ ខ្ញុំនឹងទទួលយកវា។ យើងមិនអាចធ្វើអ្វីបានទេ ប្រសិនបើ​ខ្ញុំត្រូវបានចាប់ខ្លួន ឬដាក់គុក»។

លោក Duterte ដែលបានដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ពីឆ្នាំ២០១៦​ដល់ឆ្នាំ២០២២​ បានការពារអ្វីដែលគេហៅថា សង្រ្គាមលើគ្រឿងញៀនដែលកំណត់អាណត្តិប្រធានាធិបតីរបស់គាត់ ដោយប្រាប់​​​អ្នក​ចូលរួម​​ថា លោក​បានធ្វើវាសម្រាប់ពួកគេ និងកូនរបស់ពួកគេ។

លោក Rodrigo Duterte មាន​​​វ័យ​ ៧៩ឆ្នាំរូបក៏ជាឪពុករបស់អនុប្រធានាធិបតី Sara Duterte ដែល​​មាន​រឿង​ទំនាស់​​​នយោបាយ​​ជាមួយ​ប្រធានាធិបតី Ferdinand Marcos Jr. រហូត​ដល់​វាយប្រហារគ្នា​ដោយ​ពាក្យសម្តី​​​មាន​ការ​និយាយអំពីការធ្វើឃាត​ជាដើម។

មេដឹកនាំ​ប្រទេសមីយ៉ាន់ម៉ា លោក ​​ឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ​ក៏ប្រឈម​ការ​ចោទប្រកាន់​​ឧក្រិដ្ឋកម្ម​ប្រឆាំ​ង​មនុស្ស​ជាតិ​របស់​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ ICC ដែរ។

សំណុំ​រឿង​​អំពីហិង្សា​ប្រឆាំង​ជន​ជាតិភាគ​តិចរ៉ូហ៊ីងយ៉ា​នៅ​​មីយ៉ាន់​ម៉ា​​កាល​ឆ្នាំ​២០១៦ដល់​ឆ្នាំ​២០១៧ ក្នុងអាណត្តិដឹកនាំ​របស់​លោកស្រី អ៊ុង​សាន ស៊ូជី (Aung San Suu Kyi) ដ៏​មាន​ប្រជាប្រិយភាព​ បាន​នាំ​ទៅដល់​ការ​ចោទ​ប្រកាន់​ចុងក្រោយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រឆាំង​​​​ឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ដែល​ជា​​​មេបញ្ជាការ​យោធា​ក្នុងកាល​នោះ។

លោក មីន អ៊ុងលាំង ដែលបានដណ្តើមអំណាច​តាមរយៈ​កា​រធ្វើ​រដ្ឋប្រហារ​​កាល​ថ្ងៃទី​១ខែកុម្ភៈ​ឆ្នាំ​២០២១ ​ដោយ​ទម្លាក់​​មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង​សាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា៕​

ដោយ រ៉ាន់ រើយ​​

​អតីតប្រធានាធិបតីហ្វីលី​​ពីន លោក Rodrigo Duterte អំឡុងពេលថ្លែង​ក្នុងពេលកាន់​អំណាច​ក្នុងឆ្នាំ​២០២១។  REUTERS

​ប៉ូលិស​និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​កន្លែង​ចាប់​ខ្លួន អតីត​ប្រធានាធិបតី Rodrigo Duterte ដែល​ធ្វើដំណើរ​ពីហុងកុង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Ninoy Aquino នៅ​ព្រឹកថ្ងៃទី​១១​ខែមីនា​នេះ​។ REUTERS

The post ​ក្រោម​បទចោទ​ដូចគ្នា Duterte ត្រូវចាប់​ខ្លួន​​ ខណៈ ​Min Aung Hlaing បន្ត​កាន់​អំណាច appeared first on Kampuchea Thmey Daily.

របបសឹក​យោធាមីយ៉ាន់ម៉ាចាប់​ផ្តើមនីតិវិធី​​​​កេណ្ឌស្រ្តីចូល​បម្រើកង​ទ័ព​​
ប្រភពព័ត៌មានបានឱ្យដឹងថា របបយោធាមីយ៉ាន់ម៉ា​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ មីង​ អ៊ុងលាំង បាន​ចាប់​ផ្តើម​កេណ្ឌពលរដ្ឋ​ជា​​ស្ត្រីឱ្យចូល​បម្រើ​យោធា ជាពិសេស​​ប្រជាពល​រដ្ឋ​រស់​នៅក្នុង​ទីក្រុង​យ៉ាំងហ្គោន។ យោង​សារ​ព័ត៌មាន MGR online ផ្សាយថ្ងៃទី២៩​។

ស្ត្រី​ចេញតវ៉ា​​ប្រឆាំង​របប​សឹក​​ពេល​​ធ្វើរដ្ឋ​ប្រហារ​ដំបូង​កាលឆ្នាំ​២០២១​។ Reuters

​ប្រជាជន​​​មួយចំនួន​នៅ​​ទីក្រុង​យ៉ាំង​ហ្គោន​ បានឱ្យដឹងថា នេះគឺជាការបង្ហាញពីភាពរអស់សង្ឃឹមរបស់របបសឹកយោធាក្នុងការ​បំពេញកងកម្លាំងរបស់ខ្លួនបន្ថែម ស្របពេលដែលសមរភូមិជាច្រើនត្រូវបានបរាជ័យ​ក្នុងរយៈពេលចុង​ក្រោយ​នេះ​​​​។

កាលពីឆ្នាំមុន របបសឹកយោធាមីយ៉ាន់​ម៉ា​បានអនុវត្តន៍ច្បាប់ស្តីពីការកេណ្ឌយោធាដែលចែងថា បុរសដែលមានអាយុពី ១៨​ដល់​៣៥ឆ្នាំ និង​ស្ត្រីនៅលីវដែលមានអាយុពី ១៨​ដល់​២៧ឆ្នាំ មាន​​កាតព្វកិច្ច​ចូលរួមបម្រើយោធា។ ប៉ុន្តែរហូត​មក​ដល់​ពេល​នេះ របបសឹកយោធា​មីយ៉ាន់​ម៉ា​បានកេណ្ឌ​​ប្រជាជន​​​ចូល​បម្រើកង​​ទ័ព​​ចំពោះតែ​បុរស​ប៉ុណ្ណោះ។

ប៉ុន្តែចាប់តាំងពីពាក់កណ្តាលខែមករាមក អាជ្ញាធរបានចាប់​ផ្តើម​ចងក្រង​បញ្ជីឈ្មោះស្ត្រី​ដែល​មាន​​អាយុ​គ្រប់​ចូល​បម្រើយោធា ជាពិសេសក្នុង​ទីក្រុងយ៉ាំងហ្គោន។

យោងតាមស្រ្តីអ្នកស្រុកម្នាក់បាននិយាយថា៖៖«មានការប្រមូលចងក្រងបញ្ជីឈ្មោះស្ត្រី ហើយនិស្សិតជាច្រើនក៏ត្រូវ​បាន​បញ្ចូល​​ក្នុង​បញ្ជី​ឈ្មោះទាំងនោះផងដែរ»។

​របប​យោធា​មីយ៉ាន់ម៉ា​ដែល​បា​ន​ធ្វើរដ្ឋប្រហារ​​ទម្លាក់​​រដ្ឋាភិបាល​​​របស់​លោកស្រី អ៊ុងសាន ស៊ូជី ដែល​បាន​ឈ្នះ​ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ កាល​ពីថ្ងៃទី​១ខែ​កុម្ភៈឆ្នាំ​២០២១ បានបង្ក​ឲ្យ​មានការ​ថ្កោលទោស​​និង​ដាក់​ទណ្ឌកម្ម​​ពីបស្ចឹមប្រទេស ប៉ុន្តែ​របបសឹក​មីយ៉ាន់ម៉ា បន្ត​​រក្សាទំនាក់​ទំនង​ល្អ​ជាមួយរដ្ឋាភិបាល​ចិន និង​រុស្ស៊ី​ដែលជា​ប្រភព​ផ្គត់ផ្គង់អាវុធ​​ដល់​រប​ប​ខ្លួន។

សង្គ្រាម​ជិត​៤ឆ្នាំ​នេះ ជាពិសេស​នៅ​ចុងឆ្នាំ​២០២៤ កង​កម្លាំង​តស៊ូ​តាម​កុលសម្ព័ន្ធ​នានា​ហាក់​មានប្រៀប​​​លើកងកម្លាំង​របបសឹក​ដោយសារ​តែការ​ដណ្តើម​បាន​ស្រុក​មួយចំនួន​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេសចិន​៕

ដោយ រ៉ាន់​ រើយ​

លោក មីន អ៊ុងលាំង ប្រមុខ​យោធាធាមីយ៉ាន់​ម៉ា។ Reuters

The post របបសឹក​យោធាមីយ៉ាន់ម៉ាចាប់​ផ្តើមនីតិវិធី​​​​កេណ្ឌស្រ្តីចូល​បម្រើកង​ទ័ព​​ appeared first on Kampuchea Thmey Daily.

​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង
មេដឹកនាំ​​អាស៊ី​អាគ្មេយ៍​ពីរូប​កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​និង​ប្រឈម​​​ដី​កាស្វែងរក​ការ​ចាប់ខ្លួន​​ក្នុង​បទ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ គឺមាន​​​​មេដឹកនាំ​យោធាមីយ៉ាន់​ម៉ាបច្ចុប្បន្ន និង​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ដែល​សម្លាប់​មនុស្ស​​ជាង​៦០០០​នាក់​ក្នុងសង្គ្រាម​ប្រឆំាង​គ្រឿង​ញៀន​ដ៏កក្រើក​​​ប្រព្រឹត្ត​នៅឆ្នាំ​២០១៦​ដូចគ្នា។​

អតីតមេបញ្ជាការ​មីយ៉ាន់ម៉ា មីន អ៊ុងលាំង (ឆ្វេង) និង អតីត​ប្រធានាធិបតី​ ហ្វីលីពីន Rodrigo Duderte ​ចាប់ដៃគ្នា។ online

សំណុំ​រឿង​​អំពីហិង្សា​ប្រឆាំង​ជន​ជាតិភាគ​តិចរ៉ូហ៊ីងយ៉ា​នៅ​​មីយ៉ាន់​ម៉ា​​កាល​ឆ្នាំ​២០១៦ដល់​ឆ្នាំ​២០១៧ ក្នុងអាណត្តិដឹកនាំ​របស់​លោកស្រី អ៊ុង​សាន ស៊ូជី (Aung San Suu Kyi) ដ៏​មាន​ប្រជាប្រិយភាព​ បាន​នាំ​ទៅដល់​ការ​ចោទ​ប្រកាន់​ចុងក្រោយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រឆាំង​​​​ឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ដែល​ជា​​​មេបញ្ជាការ​យោធា​ក្នុងកាល​នោះ។

លោក មីន អ៊ុងលាំង ដែលបានដណ្តើមអំណាច​តាមរយៈ​កា​រធ្វើ​រដ្ឋប្រហារ​​កាល​ថ្ងៃទី​១ខែកុម្ភៈ​ឆ្នាំ​២០២១ ​ដោយ​ទម្លាក់​​មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង​សាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា។

ប្រធានរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រចាំ​ទីក្រុង​​ឡាអេ​ប្រទេសហូឡង់ កាលពីថ្ងៃពុធ បានស្នើសុំចៅក្រមឱ្យចេញដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង ពីបទឧក្រិដ្ឋកម្មមនុស្ស​ជាតិ​​ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារបស់ប្រទេសនេះ។

ក្នុងសេចក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួន រដ្ឋអាជ្ញារបស់តុលាការICC លោក Karim Khan បាននិយាយថា លោកមានបំណងស្នើសុំដីកាបន្ថែមសម្រាប់មេដឹកនាំប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ។

សេចក្តីថ្លែងការណ៍​នោះសរសេរថា៖​«ក្នុងការធ្វើបែបនេះ​ យើងនឹងធ្វើ​​​ការ​តវ៉ារួម​គ្នា​ជាមួយនឹងដៃគូរបស់យើងទាំងអស់ថា ជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបនបំភ្លេចចោលឡើយ ថាពួកគេ ដូចជាមនុស្សទាំងអស់នៅជុំវិញពិភពលោក មានសិទ្ធិទទួលបានការការពារពីច្បាប់នេះ»។

យោង​ការផ្សាយ​របស់​សារព័ត៌មាន AP មនុស្សជិតមួយលាននាក់ត្រូវបានបង្ខំឱ្យនិរទេស​ខ្លួន​ចេញ​ពីមីយ៉ាន់​ម៉ា​ចូលទៅក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាងដើម្បីគេចចេញពីអ្វីដែលហៅថាយុទ្ធនាការបោសសម្អាតជនជាតិភាគតិចដែលពាក់ព័ន្ធនឹងការរំលោភដ៏ច្រើន ការសម្លាប់ និងការដុតផ្ទះ។

ក្នុងសេចក្តី​ថ្លែង​ការ​ណ៍​របស់ការិយាល័យ​រដ្ឋអាជ្ញា​ Karim Khan តុលាការ​​ ICC ចាប់ផ្តើម​ស៊ើប​អង្កេត​តាំង​ពីថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​លើករណី​​សង្ស័យ​ឧក្រិដ្ឋកម្ម​​​ដែល​ប្រព្រឹត្តិ​​ចន្លោះ​ឆ្នាំ​២០១៦ និង​២០១៧។ កាល​នោះ លោក មីន អ៊ុងលាំង ​​ជាអគ្គមេបញ្ជាការ​កងទ័ព​ ហើយ​ការ​​ស៊ើបដ៏ទូលំទូលាយ ​ឯករាជ្យ​ និង​មិនលម្អៀង បាន​ធ្វើ​ឡើង​ដោយ​​ការិយាយល័យ​រដ្ឋ​អាជ្ញាមុនឈាន​ទៅ​ចោទប្រកាន់​នេះ​។​

ក្រោយ​ការ​ចេញ​ដីកាស្វែងរកការ​ចាប់​ខ្លួន​លោក មីន អ៊ុងលាំង គេសង្កេតឃើញ​មាន​​​ក្រុម​រដ្ឋាភិបលស្រមោល និង​អង្គការ​​នយោបាយ អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​ធ្វើ​ការ​ប្រឆាំង​រដ្ឋាភិបាល​​យោធា​បច្ចុប្បន្ន នៅជុំវិញ​ពិ​ភពលោក បាន​ចេញមកសាទរ និង​ទាមទារ​ការ​ទទួល​ខុសត្រូវ​។

ដោយ​មិនទាន់​រាប់​បញ្ចូល​អំពើហិង្សា​នយោបាយ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០២១ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​សម្លាប់​មនុស្ស​ជាង​៦៣០០​នាក់ ការ​ចាប់​ខ្លួន​​អ្នកតវ៉ា​​រាប់​ម៉ឺននាក់ និង បណ្តាល​ឲ្យ​ប្រទេសមីយ៉ាន់​ម៉ា​ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល​ដ៏​ជ្រៅ។

ក្នុង​ពីរឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋអាជ្ញា​នៃ​តុលាការ ICC ចេញ​ដីកា​ស្វែង​រកចាប់​ខ្លួន​​មេដឹកនាំ​សំខាន់ៗ ដូចជា លោក ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយ​ចេញ​ប្រកាន់​បទល្មើស​ប្រឆាំងមនុស្ស​ជាតិប្រព្រឹត្តិនៅ​អ៊ុយក្រែន និង ការ​ស៊ើបអង្កេត​លើ​អតីតប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ចំពោះ​ការ​ជាប់​សង្ស័យ​នៃការ​សម្លាប់​មនុស្ស​​ប្រមាណ​៦០០០​នាក់​ក្នុងសង្គ្រាម​​ប្រឆាំង​គ្រឿង​ញៀន​ក្នុងអាណត្តិរបស់លោកចន្លោះឆ្នាំ ២០១៦ ដល់​២០២២។ ​

លោក Rodrigo Duterte​ នៅឆ្នាំ​២០១៩ បាន​ដក​ប្រទេសហ្វីលីពីន​​ ចេញ​ពី​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ ប៉ុន្តែ​មិន​បាន​​រារាំង​ដល់​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​​ICC ដែល​ដី​កាចាប់​ខ្លួន​លោក​ត្រូវ​បាន​គេ​ជជែក​យ៉ាងទូលំទូលាយថា អាច​នឹង​ត្រូវ​ចេញ​ក្នុងពេលឆាប់ៗនេះ​៕

ដោយ រ៉ាន់ រើយ​

The post ​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង appeared first on Kampuchea Thmey Daily.

មីយ៉ាន់ម៉ា ស្នើប៉ូលិសអន្តរជាតិ ចាប់ខ្លួនមេរដ្ឋប្រហារ ពេលទៅប្រជុំអាស៊ាននៅ ឥណ្ឌូណេស៊ី
អង្គការប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចង់ឲ្យប៉ូលិសអន្តរជាតិ ចាប់ខ្លួនប្រមុខរដ្ឋាភិបាលយោធា នៅពេលដែលគាត់ទៅដល់ប្រទេសឥណ្ឌូណេស៊ី សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។

សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៣ខែមេសានេះ បានរាយការណ៍ថា រដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា បានអំពាវនាវឲ្យអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ធ្វើការសម្របសម្រួលជាមួយប៉ូលិសឥណ្ឌូណេស៊ី​ ដើម្បីចាប់ខ្លួនមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅពេលដែលគាត់ ទៅដល់ទីក្រុងហ្សាការតា។

រដ្ឋាភិបាលបង្រួបបង្រួមនេះ គឺរួមមានសមាជិកសភានៃរដ្ឋាភិបាលស៊ីវិល សមាជិកនៃក្រុមជនភាគតិចប្រដាប់អាវុធ និងឥស្សរជននៅក្នុងចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលយោធា។

មេដឹកនាំអាស៊ាន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលក្នុងទីក្រុងហ្សាការតា នៅថ្ងៃទី២៤ខែមេសាស្អែកនេះ ដើម្បីពិភាក្សាអំពីវិបត្តិនយោបាយនៅក្នុងប្រទេស មីយ៉ាន់ម៉ា។ គេរំពឹងថា លោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។

ជាមួយគ្នានេះដែរ Reuters បានរាយការណ៍ថា មេដឹកនាំថៃនិងហ្វីលីពីន បាននិយាយថា ពួកគេនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសក្នុងនាមតំណាងអ្នកចូលរួម។

មួយថ្ងៃមុនកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់មេដឹកនាំអាស៊ាន ឲ្យជួយទប់ស្កាត់ វិបត្តិដែលកាន់តែខ្លាំងឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា តំណាងពិសេសរបស់ UN ប្រចាំមីយ៉ាន់ម៉ាលោកស្រី Christine Schraner Burgener នឹងទៅទីក្រុងហ្សាការតា ដើម្បីជួបជាមួយមេដឹកនាំអាស៊ាននៅខាងក្រៅកិច្ចប្រជុំនេះ ដោយផ្តោតលើដំណោះស្រាយនយោបាយមួយ។

យោងតាមប្រភពមួយបានឲ្យដឹងថា អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឲ្យមនុស្សចំនួន៧៣៩នាក់ស្លាប់ និង៣,៣០០នាក់ត្រូវចាប់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Nikkei Asia

ចុចអាន៖​ មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?

The post មីយ៉ាន់ម៉ា ស្នើប៉ូលិសអន្តរជាតិ ចាប់ខ្លួនមេរដ្ឋប្រហារ ពេលទៅប្រជុំអាស៊ាននៅ ឥណ្ឌូណេស៊ី appeared first on Kampuchea Thmey Daily.

មេទ័ពមីយ៉ាន់ម៉ា ជប់លៀងផឹកស៊ីហ៊ឹកហ៊ាក់ នៅថ្ងៃមនុស្សជាង១០០នាក់ត្រូវបានសម្លាប់
មេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing បានរៀបចំពិធីជប់លៀងអាហារពេលល្ងាចដ៏ហ៊ឹកហ៊ាក់កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីកងទ័ពរបស់លោកបាញ់សម្លាប់មនុស្សជាង១០០នាក់ នៅថ្ងៃដែលមានការបង្ហូរឈាមបំផុតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។

រូបថតរបស់លោកឧត្តមសេនីយ៍ក្នុងឯកសណ្ឋានយោធាពណ៌ស ដើរលើកម្រាលព្រំពណ៌ក្រហម ហើយស្វាគមន៍ភ្ញៀវក្នុងកម្មវិធីអាហារពេលល្ងាច ត្រូវបានគេបង្ហោះលើបណ្តាញសង្គមកាលពីចុងសប្តាហ៍។

CNN បានឲ្យដឹងថា កម្មវិធីអាហារពេលល្ងាចផឹកស៊ីហ៊ឹកហ៊ាក់នេះ ត្រូវបានធ្វើឡើងសម្រាប់អបអរទិវាកងកម្លាំងប្រដាប់អាវុធ ដែលរំលឹកដល់ការចាប់ផ្តើមនៃចលនាតស៊ូរបស់មីយ៉ាន់ម៉ា ប្រឆាំងការកាន់កាប់របស់ជប៉ុនអំឡុងសង្គ្រាមលោកលើកទី២។

យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា តំណាងមកពីប្រទេសរុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស វៀតណាម ឡាវនិងថៃបានចូលរួមពិធីជប់លៀងអាហារពេលល្ងាចកាលពីថ្ងៃសៅរ៍នេះ។

កងទ័ព បានសម្លាប់មនុស្សយ៉ាងតិច១១៤នាក់កាលពីថ្ងៃសៅរ៍ ដោយរាប់បញ្ចូលទាំងកុមារផងដែរ។

យ៉ាងណាក្តី អង្គការសហប្រជាជាតិបានដាក់ចំនួនអ្នកស្លាប់ត្រឹម១០៧នាក់ ខណៈដែលទូរទស្ស​ន៍ Myawaddy TV ដែលគ្រប់គ្រងដោយយោធាបានផ្សាយថា មានត្រឹម៤៥នាក់ប៉ុណ្ណោះ។

BBC បានឲ្យដឹងថា កងទ័ពហាក់ដូចជាបាញ់សម្លាប់អ្នកណាក៏ដោយ ដែលពួកគេបានឃើញនៅតាមដងផ្លូវកាលពីថ្ងៃសៅរ៍។ កងកម្លាំងសន្តិសុខបានបាញ់ចូលអគារលំនៅដ្ឋាន ហើយបើកការវាយឆ្មក់ពេលយប់និងចាប់ខ្លួន។

យោងតាមតួលេខចុងក្រោយបំផុតបានបង្ហាញថា ចំនួនអ្នកស្លាប់ក្នុងភាពចលាចលនៅប្រទេសប្រទេសមីយ៉ាន់ម៉ា បានកើនលើស៥០០នាក់ហើយ គិតត្រឹមថ្ងៃអង្គារនេះ។

​ ​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោសនយោបាយ (AAPP) បាន​និយាយថា ជន​ស៊ីវិល​១៤​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញហើយ​ ​៨​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ខណ្ឌ South Dagon ក្នុង​ទី​ក្រុង​យ៉ាំងហ្គោន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ ប្រទេសលោកខាងលិច​ បង្កើនសម្ពាធលើយោធាមីយ៉ាន់ម៉ា

The post មេទ័ពមីយ៉ាន់ម៉ា ជប់លៀងផឹកស៊ីហ៊ឹកហ៊ាក់ នៅថ្ងៃមនុស្សជាង១០០នាក់ត្រូវបានសម្លាប់ appeared first on Kampuchea Thmey Daily.

ប្រទេសលោកខាងលិច​ បង្កើនសម្ពាធលើយោធាមីយ៉ាន់ម៉ា
សហភាពអ៊ឺរ៉ុបបាននិយាយថា ខ្លួនកំពុងពិចារណាដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ខណៈដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ពីររូបទៀតឈ្មោះ Moe Myint Tun និង Maung Maung Kyaw ពីបទជាប់ទាក់ទងទៅនឹងរដ្ឋប្រហារយោធា។

រឿងនេះបានកើតឡើងចំពេល បណ្តាប្រទេសលោកខាងលិចកំពុងព្យាយាមដាក់សម្ពាធដល់យោធា ឲ្យចៀសវាងការបង្ក្រាបដោយហិង្សាបន្ទាប់ពីមានការតវ៉ារយៈពេលច្រើនសប្តាហ៍។

មេដឹកនាំយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing បានអំពាវនាវឲ្យមានថាមពលដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ មួយថ្ងៃបន្ទាប់ពីកូដកម្មទូទៅបានបិទអាជីវកម្ម ហើយហ្វូងមនុស្សយ៉ាងច្រើនកុះករបានប្រមូលផ្តុំគ្នាថ្វីបើមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចបណ្តាលឲ្យមនុស្សស្លាប់ក៏ដោយ។

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Tom Andrews បាននិយាយថា មនុស្សរាប់លាននាក់បានដើរក្បួនកាលពីថ្ងៃចន្ទ នៅក្នុងចំនួនមិនធ្លាប់មាន បើទោះបីមានការគំរាមកំហែងពីសំណាក់យោធាក៏ដោយ។

ហ្វូងមនុស្ស បានប្រមូលផ្តុំគ្នាម្តងទៀតនៅថ្ងៃអង្គារនេះ ទោះបីជាមានចំនួនតិចក៏ដោយ។ យ៉ាងណាក្តី មិនមានរបាយការណ៍នៃការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងសន្តិសុខទេ។

បណ្តារដ្ឋាភិបាលអ៊ឺរ៉ុប បានបង្ហាញការគាំទ្រចំពោះអ្នកដែលចង់ថ្កោលទោសរដ្ឋប្រហារ ថ្ងៃទី១ខែកុម្ភៈនិងការដោះលែងមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី។

រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់លោក Heiko Maas បាននិយាយនៅក្នុងទីក្រុង ព្រុចសែល ថា “យើងមិនបានត្រៀមខ្លួនឈរមើលទេ។ ទណ្ឌកម្មអាចដាក់ ប្រសិនបើផ្នែកការទូតបរាជ័យ”។

សហគមន៍អ៊ឺរ៉ុប កំពុងពិចារណាដាក់ទណ្ឌកម្ម ដែលនឹងកំណត់គោលដៅលើអាជីវកម្មរបស់កងទ័ព ប៉ុន្តែប្លុកនេះបានច្រានចោលរាល់ការកាត់បន្ថយការអនុគ្រោះពាណិជ្ជកម្មរបស់ខ្លួន ដើម្បីចៀសវាងផលប៉ះពាល់ដល់កម្មករក្រីក្រ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ កងទ័ពមីយ៉ាន់ម៉ាព្រមានថា បាតុករកំពុងឆ្ពោះទៅរកផ្លូវស្លាប់

ចុចអាន៖ កាន់តែខ្លាំងហើយ! បាតុកម្មប្រឆាំងរដ្ឋប្រហារកំពុងផ្ទុះឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា

The post ប្រទេសលោកខាងលិច​ បង្កើនសម្ពាធលើយោធាមីយ៉ាន់ម៉ា appeared first on Kampuchea Thmey Daily.