ព័ត៌មានអន្ដរជាតិ
កងទ័ពមីយ៉ាន់ម៉ាព្រមានថា បាតុករកំពុងឆ្ពោះទៅរកផ្លូវស្លាប់
កងទ័ពមីយ៉ាន់ម៉ាបានព្រមានក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារថា ពួកគេអាចនឹងស្លាប់ ប៉ុន្តែមនុស្សរាប់ពាន់នាក់នៅតែបន្តចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវនៅថ្ងៃចន្ទនេះ ខណៈភាពតានតឹងបានកើនឡើងខ្ពស់ ជុំវិញការស្លាប់របស់បាតុករចំនួន៤នាក់។
ប្រទេសមីយ៉ាន់ម៉ាកំពុងច្របូកច្របល់ ដោយសារតែក្រុមឧត្តមសេនីយ៍បានទម្លាក់និងឃុំខ្លួនមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី កាលពី៣សប្តាហ៍មុន។
ការធ្វើបាតុកម្មទ្រង់ទ្រាយធំតាមដងផ្លូវ បានកើតឡើងនៅទូទាំងប្រទេស ខណៈយុទ្ធនាការមិនគោរពច្បាប់ស៊ីវិលបានធ្វើឲ្យរាំងស្ទះដល់ប្រតិបត្តិការជាច្រើនរបស់រដ្ឋាភិបាល ក៏ដូចជាអាជីវកម្មផងដែរ។
សេចក្តីថ្លែងការណ៍មួយនៅលើកញ្ចក់ទូរទស្សន៍ MRTV បាននិយាយថា “ឥឡូវនេះ ក្រុមអ្នកតវ៉ាកំពុងញុះញង់ប្រជាជន ជាពិសេសក្មេងជំទង់និងយុវជនឲ្យឆ្ពោះទៅរកផ្លូវប្រឈមមុខគ្នាមួយ ដែលពួកគេនឹងត្រូវបាត់បង់ជីវិត”។
សេចក្តីថ្លែងការណ៍នោះ បានព្រមានក្រុមអ្នកតវ៉ាប្រឆាំងនឹងការញុះញង់ឲ្យមានកុបកម្ម និងភាពអនាធិបតេយ្យ។
ការព្រមាននេះបានកើតឡើង បន្ទាប់ពីការបង្ហូរឈាមសាហាវបំផុតចាប់តាំងពីរដ្ឋប្រហារ ដោយមនុស្សពីរនាក់ត្រូវបានសម្លាប់នៅពេលកម្លាំងសន្តិសុខ បាញ់ទៅលើក្រុមបាតុករនៅក្នុងទីក្រុង Mandalay និងបុរសទីបីត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុង យ៉ាំងហ្គោន។
ស្ត្រីវ័យក្មេងម្នាក់ក៏បានស្លាប់ផងដែរកាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវគេបាញ់ចំក្បាលនៅឯការតវ៉ាមួយ។
ពួកគេគឺជាការស្លាប់ដំបូងនៃការតវ៉ា ហើយនាងបានក្លាយជានិមិត្តរូបដ៏ខ្លាំងក្លានៃចលនាប្រឆាំងនឹងរបបយោធា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ កាន់តែខ្លាំងហើយ! បាតុកម្មប្រឆាំងរដ្ឋប្រហារកំពុងផ្ទុះឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា
ចុចអាន៖ ស្លាប់បាតុករបន្ថែមក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


