ព័ត៌មានអន្ដរជាតិ
របបសឹកយោធាមីយ៉ាន់ម៉ាចាប់ផ្តើមនីតិវិធីកេណ្ឌស្រ្តីចូលបម្រើកងទ័ព
ប្រភពព័ត៌មានបានឱ្យដឹងថា របបយោធាមីយ៉ាន់ម៉ាដឹកនាំដោយឧត្តមសេនីយ៍ មីង អ៊ុងលាំង បានចាប់ផ្តើមកេណ្ឌពលរដ្ឋជាស្ត្រីឱ្យចូលបម្រើយោធា ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងយ៉ាំងហ្គោន។ យោងសារព័ត៌មាន MGR online ផ្សាយថ្ងៃទី២៩។

ប្រជាជនមួយចំនួននៅទីក្រុងយ៉ាំងហ្គោន បានឱ្យដឹងថា នេះគឺជាការបង្ហាញពីភាពរអស់សង្ឃឹមរបស់របបសឹកយោធាក្នុងការបំពេញកងកម្លាំងរបស់ខ្លួនបន្ថែម ស្របពេលដែលសមរភូមិជាច្រើនត្រូវបានបរាជ័យក្នុងរយៈពេលចុងក្រោយនេះ។
កាលពីឆ្នាំមុន របបសឹកយោធាមីយ៉ាន់ម៉ាបានអនុវត្តន៍ច្បាប់ស្តីពីការកេណ្ឌយោធាដែលចែងថា បុរសដែលមានអាយុពី ១៨ដល់៣៥ឆ្នាំ និងស្ត្រីនៅលីវដែលមានអាយុពី ១៨ដល់២៧ឆ្នាំ មានកាតព្វកិច្ចចូលរួមបម្រើយោធា។ ប៉ុន្តែរហូតមកដល់ពេលនេះ របបសឹកយោធាមីយ៉ាន់ម៉ាបានកេណ្ឌប្រជាជនចូលបម្រើកងទ័ពចំពោះតែបុរសប៉ុណ្ណោះ។
ប៉ុន្តែចាប់តាំងពីពាក់កណ្តាលខែមករាមក អាជ្ញាធរបានចាប់ផ្តើមចងក្រងបញ្ជីឈ្មោះស្ត្រីដែលមានអាយុគ្រប់ចូលបម្រើយោធា ជាពិសេសក្នុងទីក្រុងយ៉ាំងហ្គោន។
យោងតាមស្រ្តីអ្នកស្រុកម្នាក់បាននិយាយថា៖៖«មានការប្រមូលចងក្រងបញ្ជីឈ្មោះស្ត្រី ហើយនិស្សិតជាច្រើនក៏ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះទាំងនោះផងដែរ»។
របបយោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះឆ្នោតតាមបែបប្រជាធិបតេយ្យ កាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ បានបង្កឲ្យមានការថ្កោលទោសនិងដាក់ទណ្ឌកម្មពីបស្ចឹមប្រទេស ប៉ុន្តែរបបសឹកមីយ៉ាន់ម៉ា បន្តរក្សាទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលចិន និងរុស្ស៊ីដែលជាប្រភពផ្គត់ផ្គង់អាវុធដល់របបខ្លួន។
សង្គ្រាមជិត៤ឆ្នាំនេះ ជាពិសេសនៅចុងឆ្នាំ២០២៤ កងកម្លាំងតស៊ូតាមកុលសម្ព័ន្ធនានាហាក់មានប្រៀបលើកងកម្លាំងរបបសឹកដោយសារតែការដណ្តើមបានស្រុកមួយចំនួននៅជាប់ព្រំដែនជាមួយប្រទេសចិន៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


