ក្រសួងបរិស្ថាន Archives - Kampuchea Thmey Daily

ក្រសួងបរិស្ថាន គាំទ្រការពង្រឹងជីវភាព ការលើកកម្ពស់សេដ្ឋកិច្ច និងការរក្សាសិទ្ធិ ជំនឿរបស់ជនជាដើមភាគតិច
រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋពង្រឹងសេដ្ឋកិច្ចជាតិ និងធានាការរក្សាសិទ្ធិជនជាតិដើមភាគតិច ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។ តាមរយៈកម្មវិធីនយោបាយអាណត្តិទី៧ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ។

ក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងព្រៃអារក្ស របស់ជនជាតិភាគតិចជង នៅភូមិតាដេះ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល គឺបានគាំទ្រការលើការពង្រឹងពង្រីកជីវភាព ការលើកផ្នែកកម្ពស់សេដ្ឋកិច្ច និងការរក្សានូវសិទ្ធិ ព្រមទាំងជំនឿរបស់ជនជាដើមភាគតិច ដែលកំពុងរស់នគតាមតំបន់ការពារធនធានធម្មជាតិនានាទូទាំងប្រទេស។

អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានឱ្យដឹងថា បងប្អូនជនជាតិដើមភាគតិច និងប្រជាសហគមន៍ គឺជារនាំងដ៏រឹងមាំឈរការពារធនធានធម្មជាតិនៅកម្ពុជាផងដែរ។

សម្រាប់ភូមិតាដេះ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋប្រមាណ២៧៨គ្រួសារ និងមានជនជាតិដើមភាគតិចជាង ៦៦គ្រួសារ ក្នុងនោះជនជាតិជង ៣៦គ្រួសារ ជនជាតិព័រ ៣០គ្រួសារ។

គួរឱ្យដឹងថា ការរក្សាសិទ្ធិជនជាតិដើមភាគតិចក៏ជាចំណុចគន្លឹះមួយដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។ ថ្វីត្បិតតែព័ត៌មានជាក់លាក់អំពីវិធានការសម្រាប់ជនជាតិដើមភាគតិចមិនទាន់ត្រូវបានលម្អិតនៅក្នុងឯកសារដែលបានរកឃើញ ប៉ុន្តែគោលការណ៍រួមនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្នរបស់រាជរដ្ឋាភិបាល គឺរួមបញ្ចូលទាំងការការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់ក្រុមជនងាយរងគ្រោះទាំងអស់ រួមទាំងជនជាតិដើមភាគតិចផងដែរ។ នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងការអភិវឌ្ឍជាតិឡើយ។ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារសិទ្ធិមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងសង្គមមួយដែលមានភាពរីកចម្រើន យុត្តិធម៌ និងសមធម៌សម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕

The post ក្រសួងបរិស្ថាន គាំទ្រការពង្រឹងជីវភាព ការលើកកម្ពស់សេដ្ឋកិច្ច និងការរក្សាសិទ្ធិ ជំនឿរបស់ជនជាដើមភាគតិច appeared first on Kampuchea Thmey Daily.

ឆ្នាំក្រោយ ក្រសួងបរិស្ថាន នឹងចែកកូនទុរេន និងកូនសំរ៉ងជូនពលរដ្ឋដាំ
នៅឆ្នាំ២០២៧ ក្រសួងបរិស្ថាន នឹងចែកកូនទុរេន និងកូនសំរ៉ង ឱ្យពលរដ្ឋដាំ តាមរយៈពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» បន្ទាប់ពីមានសំណូមពរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នាព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ក្រោយពិព័រណ៍ពន្លកបៃតងឆ្នាំ២០២៦ បញ្ចប់ទៅដោយជោគជ័យ។

រដ្ឋមន្ត្រីបរិស្ថាន គូសបញ្ជាក់ដូច្នេះ៖«ឆ្នាំក្រោយមានកូនទុរេន ខ្ញុំធានាថាមានតិចឬច្រើនមិនទាន់ដឹងទេ ប៉ុន្តែដឹងថាមាន។ ពលរដ្ឋគាត់សុំកូនសំរ៉ង!  ដូច្នេះឆ្នាំក្រោយមានច្រើនកូនសំរ៉ង »។

រដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត បញ្ជាក់ ការបណ្ដុះកូនសំរ៉ងចែកជូនពលរដ្ឋដាំ គឺជាផ្នែកមួយនៃការធានាថា ដើមសំរ៉ម នឹងមិនផុតពូជពីកម្ពុជាឡើយ ទោះបីជាមានជនខិលខូចធ្វើសកម្មភាព​កាប់រំលំដើមសំរ៉ង ដើម្បីប្រមូលយកផ្លែក៏ដោយ។  លោក អះអាងថា ដើមសំរ៉ង នឹងអាចប្រមូលផលយកផ្លែបាន ក្រោយពីការដាំដុះបានរយៈពេលប្រមាណ៥ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវ និងជាប់លាប់។

មិនត្រឹមតែចែកកូនទុរេន និងសំរ៉ង ប៉ុណ្ណោះទេ លោក អ៊ាង សុផល្លែត អះអាងថា នៅក្នុងពិព័រណ៍ពន្លកបៃតងឆ្នាំ២០២៧ ខាងមុខ ក្រសួងបរិស្ថាន នឹងចែកកូនឈើ និងពូជឈើហូបផ្លែជាច្រើនដើមជូនពលរដ្ឋយកទៅដាំដុះបន្តទៀត។ អាស្រ័យហេតុនេះ លោក អំពាវនាវឱ្យពលរដ្ឋអញ្ជើញទៅទទួលយកកូនឈើ និងដើមឈើហូបផ្លែនៅក្នុងពិព័រណ៍ឆ្នាំក្រោយ។

គួរឱ្យដឹងថា  ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ក្រសួងបរិស្ថានបានចែកកូនឈើ និងកូនឈើហូបផ្លែចម្រុះបានចំនួន ១,២លានដើម ជូនពលរដ្ឋយកទៅដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនគម្របបៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព៕

The post ឆ្នាំក្រោយ ក្រសួងបរិស្ថាន នឹងចែកកូនទុរេន និងកូនសំរ៉ងជូនពលរដ្ឋដាំ appeared first on Kampuchea Thmey Daily.

៣ថ្ងៃ​នៃពិព័រណ៍ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជាង១លានដើមជូនពលរដ្ឋយកទៅដាំ
ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការចែកកូនឈើដោយឥតគិតថ្លៃជូនសាធារណជនបានសរុប ៥,៣ លានដើម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ។ កូនឈើទាំងនេះត្រូវបានយកទៅដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនគម្របបៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព។

ក្នុងនោះដែរ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះបានចំនួន ១,២លានដើម។ ព្រឹត្តិការណ៍នេះគឺជាឆ្នាំទី៣ ហើយដែលក្រសួងបានរៀបចំឡើង ដោយរួមបញ្ចូលទាំងការប្រកាសព្រឹត្តិការណ៍ «ដាំដើមត្នោតមួយលានដើម» នៅមុខទីស្តីការក្រសួងបរិស្ថាន ប្រកបដោយភាពអធិកអធម និងមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិនត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ។ ឯកឧត្តមបានបញ្ជាក់ថា «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។

លោក អ៊ាង សុផល្លែត អរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រ និងចូលរួមរៀបចំពិធីនេះ។ ជាមួយគ្នានេះ លោកបានជំរុញឱ្យមានការចូលរួម និងគាំទ្រយុទ្ធនាការរបស់ក្រសួងបរិស្ថាន តាមរយៈការបណ្តុះពន្លកនៃភាពស្អាត និងភាពបៃតងនេះជាបន្តទៀត ជាពិសេសការដាំ និងថែទាំដើមឈើឱ្យបានលូតលាស់ល្អ ដើម្បីឱ្យប្រទេសកម្ពុជាទទួលបាននូវភាពស្អាត ភាពបៃតង ធ្វើយ៉ាងណាឱ្យមានចីរភាព ហើយឈានឆ្ពោះទៅជាប្រទេសដែលមានអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។

ឯកឧត្តមក៏បានប្រកាសថា ក្រសួងបរិស្ថាននឹងបន្តរៀបចំពិព័រណ៍ «ពន្លកបៃតង» លើកទី៤ នៅឆ្នាំករោយទៀត ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាអាចចូលរួមបានគ្រប់ៗគ្នា។

រដ្ឋមន្ត្រីបរិស្ថាន ជឿជាក់ថា ស្មារតី និងទឹកចិត្តស្រលាញ់បរិស្ថាននេះ នឹងបន្តសាយភាយដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ជំរុញឱ្យកម្ពុជាមានភាពស្អាត ភាពបៃតង ទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ មកកម្ពុជា ចូលរួមអភិវឌ្ឍន៍កម្ពុជាឆ្ពោះសម្រេចបានជាប្រទេសអព្យាក្រឹតកាបូនឆ្នាំ២០៥០៕

The post ៣ថ្ងៃ​នៃពិព័រណ៍ «ពន្លកបៃតង» ក្រសួងបរិស្ថាន ចែកកូនឈើចម្រុះជាង១លានដើមជូនពលរដ្ឋយកទៅដាំ appeared first on Kampuchea Thmey Daily.

ត្រឹម​វេលា​ថ្ងៃត្រង់នេះ អ្នកទេសចរ ៥៥១ នាក់ ជាប់លើភ្នំខ្នងផ្សារ​ដោយ​​សារ​ជំនន់ទឹកភ្លៀង បានជម្លៀសមក​ដល់​ទីតាំងសុវត្ថិភាព
រហូតមកទល់វេលាថ្ងៃត្រង់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ អ្នកទេសចរចំនួន ៥៥១ នាក់ ដែលជាប់នៅ​លើភ្នំខ្នងផ្សារក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ដោយ​សារជំនន់ទឹកភ្លៀង ត្រូវបានអាជ្ញាធរ​និង​​ប្រជាពលរដ្ឋនៅតាម​សហគមន៍បានចុះជួយអន្តរាគមន៍ និងជម្លៀសមកកាន់ទីតាំងមានសុវត្ថិភាពអស់ហើយ។ នេះ​បើ​តាមការ​​បញ្ជាក់ពីមន្រ្តី​​ក្រសួង​បរិស្ថាន។

ក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជា​សហគមន៍ បានជួយសម្រួលនិងបានជម្លៀស​អ្នកទេសចរ​មកដល់ទីតាំងសុវត្ថិភាពនៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។

បន្ថែមពីនេះ អាជ្ញាធរក៏​បានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈ ស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្នជូនពួកគាត់ផងដែរ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានប្រសាសន៍ថា មន្រ្តីក្រសួងបរិស្ថានបានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។

នៅព្រឹកថ្ងៃនេះ លោក​បានណែនាំ​ឲ្យ​មន្ត្រីជំនាញក្រសួងបរិស្ថាន បន្តសហការល្អថែមទៀត ជាមួយអាជ្ញធរ​ពាក់ព័ន្ធ ធ្វើការជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅតំបន់ភ្នំខ្នងផ្សា ឱ្យមានសុវត្ថិភាពទាំងអស់។

កន្លងមកនេះ ក្រសួងបរិស្ថានបានសហការជាមួយដៃគូពាក់ព័ន្ធ ពង្រឹងការងារជំនាញសង្រ្គោះ​បឋមដល់សហគមន៍ និងធ្វើការបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងការត្រៀមបង្ការ ការពារអាយុជីវិត ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាស្នកើតឡើងនៅតាមតំបន់ការពារ៕

The post ត្រឹម​វេលា​ថ្ងៃត្រង់នេះ អ្នកទេសចរ ៥៥១ នាក់ ជាប់លើភ្នំខ្នងផ្សារ​ដោយ​​សារ​ជំនន់ទឹកភ្លៀង បានជម្លៀសមក​ដល់​ទីតាំងសុវត្ថិភាព appeared first on Kampuchea Thmey Daily.

ក្រសួងបរិស្ថាននឹងចែកកូនឈើជូនប្រជាពលរដ្ឋពីថ្ងៃទី១០-១៣ ខែកក្កដា នៅមុខទីស្ដីការក្រសួង តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦
រាជរដ្ឋាភិបាល បានសម្រេចឱ្យក្រសួងបរិស្ថានធ្វើការចែកជូនកូនឈើចម្រុះ ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋដាំនៅឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ សម្រាប់យកទៅដាំនៅតាមគេហដ្ឋាន ទីសាធារណៈនានា តាមវត្តអារាម សាលារៀន និង ដាំស្តារព្រៃសហគមន៍ឱ្យបានច្រើន។

ការចែកកូនឈើរបស់ក្រសួងបរិស្ថាន រៀបចំឡើងតាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដែលឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសគឺសសរស្តម្ភទី២ ស្តីពី «ភាពបៃតង» ក្នុងការបង្កើនគម្របបៃតងនៅកម្ពុជា ឱ្យកើនឡើងច្រើន និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការណែនាំ និងតម្រង់ទិសយ៉ាងច្បាស់លាស់ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំយុទ្ធនាការ «ពន្លកបៃតង» ក្នុងការបណ្តុះ និងបន្តចែកកូនឈើ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំ។

ផ្អែកលើការគាំទ្រខ្លាំងកាលពីឆ្នាំមុនៗ ក្រសួងបរិស្ថាន បានបង្កើនថ្នាលបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន ៥ នៅខេត្តកំពង់ស្ពឺ កោះកុង សៀមរាប ត្បូងឃ្មុំ និងមណ្ឌលគិរី មានសមត្ថភាពបណ្តុះកូនឈើ បានរាប់លានដើមរួចជាស្រេច។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន មានគម្រោងចែកកូនឈើចំនួន ៥ លានដើម ក្នុងនោះមានកូនត្នោតចំនួន១,៥លានដើម ជូនប្រជាពលរដ្ឋដាំនៅក្នុងរដូវស្សា ដែលមានភ្លៀងធ្លាក់អំណោយផល ដើម្បីធានាថា កូនឈើដែលដាំហើយ មានអត្រារស់រានមានជីវិតខ្ពស់។

សូមបញ្ជាក់ថា ការដាំដើមឈើនៅតាមមូលដ្ឋាន ជួយឱ្យមូលដ្ឋានស្អាត មានភពបៃតង ស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ រួមចំណែកយ៉ាងសកម្ម ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល និងការការពារជីវចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។ ដើមឈើទាំងនេះ នឹងក្លាយជាព្រៃឈើធម្មជាតិ ដែលជួយដល់ការថែររក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង។

ក្រសួងបរិស្ថានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកទទួលយកកូនឈើគ្រប់ប្រភេទ ដោយឥតគិតថ្លៃ តាមកាលបរិច្ឆេទខាងលើកុំបីខាន ហើយជាបន្តបន្ទាប់ ប្រជាពលរដ្ឋ អាចមកទទួលយកកូនឈើនៅតាមមន្ទីរបរិស្ថាននៅទូទាំងប្រទេស ដើម្បីយកទៅដាំដុះ ឱ្យបានទាន់ពេលវេលានៅក្នុងរដូវវស្សាឆ្នាំ២០២៦ នេះ៕

The post ក្រសួងបរិស្ថាននឹងចែកកូនឈើជូនប្រជាពលរដ្ឋពីថ្ងៃទី១០-១៣ ខែកក្កដា នៅមុខទីស្ដីការក្រសួង  តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ appeared first on Kampuchea Thmey Daily.

អាជ្ញាធរចុះបង្ក្រាបទីតាំងផលិតធ្យូងជាង ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាតក្នុងចំនួនពីរ ដើម្បីទប់ស្កាត់ការកាប់ព្រៃឈើ
អាជ្ញាធរមានសមត្ថកិច្ច បានចុះបង្ក្រាបទីតាំងផលិតធ្យូងជាង ១០០ ឡ ដែលគ្មានច្បាប់អនុញ្ញាត ក្នុងខេត្តរតនគិរី និងខេត្តក្រចេះ​ ដោយអះអាងថា ឡធ្យូងដែលគ្មានច្បាប់អនុញ្ញាត គឺជាកត្តាចម្បងមួយដែលនាំឱ្យមានសកម្មភាពជំរុញឱ្យមានការដាក់សម្ពាធលើព្រៃឈើ និងការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

រដ្ឋបាលខេត្តរតនគិរី តាមរយៈគណៈបញ្ជាការកងឯកភាពស្រុកកូនមុំ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាបឡធ្យូងជិត ១០០ឡដែលគ្មានច្បាប់អនុញ្ញាត ក្បែរតំបន់ការពារធម្មជាតិ មានទីតាំងជាប់នឹងព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ចំណែកនៅខេត្តក្រចេះ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តនេះ បានចុះបង្ក្រាប ឡធ្យូង១ទីតាំង មាន២ឡធ្យូង ស្ថិតនៅត្រង់ចំណុច ទួលចំបក់ស្ថិតក្នុង ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើង ចាប់ពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្លាំងមន្រី្តឧទ្យានុរក្ស សហការជាមួយកម្លាំងល្បាតរបស់សហគមន៍មូលដ្ឋាន និងប្រជាការពារភូមិ ។​

ជាមួយការចុះបង្ក្រាបនេពេលនេះអាជ្ញារធរ នឹងបន្តទប់ស្កាត់មិនឱ្យមានឡធ្យូងខុសច្បាប់កើតឡើងផងដែរ។ ក្រសួងបរិស្ថាន ក៏ស្នើឱ្យមានការចូលរួមបន្តសហការចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតអាទិភាពទៅលើសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ក្រសួងបរិស្ថាន ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដែលបានចូលរួមសហការ ជំរុញចលនាពន្លកបៃតង បន្តអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ក៏ដូចជាជំរុញការដាំស្តារ និងពង្រីកគម្របបៃតងក្នុងសហគមន៍ ដើម្បីបរិស្ថានស្រស់ស្អាត និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ចំពោះភាព «បៃតង» ក្រសួងបរិស្ថានបានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានធ្វើការតាមដានការទន្ទ្រានដីព្រៃឈើក្នុងតំបន់ការពារធម្មជាតិ តាមរយៈរូបភាពផ្កាយរណប និងដ្រូន។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ក្នុងគោលបំណងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជំរុញចលនាដាំដើមឈើ សំដៅពង្រីកគម្របបៃតង។

កន្លងមកនេះក្រសួងបរិស្ថាន បានសាងសង់ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥កន្លែង និងជំរុញការបណ្តុះកូនឈើនៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ទូទាំងប្រទេស ដើម្បីបណ្តុះកូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហកទៅដាំបង្កើនគម្របបៃតងនៅតាមមញលដ្ឋាននិងដាំស្តារព្រៃនៅតាមសហគមន៍។ នៅឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បន្តចែកកូនឈើចម្រុះ ជូនប្រជាពលរដ្ឋ តាមរយៈពិព័រណ៍ «ពន្លកបៃតង» ចំនួន៥លានដើម ក្នុងនោះមានកូនត្នោតចំនួនជាង១លានដើម ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុននេះ នៅបរិវេណមុខទីស្តីការក្រសួងបរិស្ថាន៕

ដោយ៖ ខៀវ ចាប

The post អាជ្ញាធរចុះបង្ក្រាបទីតាំងផលិតធ្យូងជាង ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាតក្នុងចំនួនពីរ ដើម្បីទប់ស្កាត់ការកាប់ព្រៃឈើ appeared first on Kampuchea Thmey Daily.

តើ​​រោងចក្រ​សហគ្រាស​បែប​ណា តម្រូវ​បំពាក់​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ការពារ​បរិស្ថាន?
បើ​តាម​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​ពន្យល់​ពី​បទប្បញ្ញត្តិ​ស្តី​ពី​ការ​គ្រប់គ្រង​កាក​សំណល់ របស់​សហគ្រាស​នៅប្រទេសកម្ពុជា។

លោក ចាប យុធី អនុប្រធាន​នាយកដ្ឋាន​អធិការកិច្ច និង​ពង្រឹងការអនុវត្ត​ច្បាប់​​នៃក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា​ ការគ្រប់គ្រង​សំណល់​ត្រូវ​បាន​អនុវត្ត​តាមរយៈ​អនុក្រឹត្យ​លេខ ១០៣ ស្តីពី​ការ​គ្រប់គ្រង​សំណល់រឹង និង​អនុក្រឹត្យ​លេខ ២៧ ស្តីពី​ការត្រួតពិនិត្យ​ការ​បំពុល​ទឹក។

មន្រ្តីក្រសួងបរិស្ថាន​បានបញ្ជាក់ថា ការបញ្ចេញ​សំណល់រាវ​​បែងចែក​ជាពីរ​ប្រភេទ គឺ​សំណល់​រាវពី​ផលិតកម្ម និង​ទឹកក​ខ្វក់​ចេញ​ពី​បន្ទប់​ទឹក​កម្មករ។

នៅក្នុងវេទិកាគយ និង​សម្ព័ន្ធ​សមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) លោក​ ចាប យុធី បាន​ពន្យល់​ថា រោងចក្រដែលគ្មានការ​​បញ្ចេញ​សំណល់រាវ​ពី​ផលិតកម្ម ប៉ុន្តែ​​​បើ​​បញ្ចេញ​ត្រឹម​ទឹកក​ខ្វក់​ពី​ទីតាំងផលិតកម្ម​ ការ​តម្រូវឲ្យ​សុំ​អាជ្ញាប័ណ្ណ​លុះត្រាតែ​មាន​ការប្រើប្រាស់​ទឹក​លើស​ពី ៤០ ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

ចំពោះសំណល់រាវចេញពី​​ទីតាំង​ផលិតកម្ម ឬ​កសិដ្ឋាន​តម្រូវឲ្យ​សុំអាជ្ញាប័ណ្ណ ​នៅ​ពេល​មានការ​បញ្ចេញ​សំណល់​រាវ​លើស​ពី ២១ ម៉ែត្រ​គូប។

ដោយឡែក ចំពោះ​ផលិតកម្ម​ដែលមាន​ប្រើប្រាស់​សារធាតុគីមី គឺ​តម្រូវឲ្យ​សុំអាជ្ញាប័ណ្ណ​ជា​ដាច់​ខាត។

លោក​អះអាងថា មាន​រោងចក្រ​កាត់ដេរ និង​សហគ្រាស​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ត្រឹម ២០ ទៅ ៣០ ម៉ែត្រ​គូប ឬ​បញ្ចេញ​ត្រឹម​សំណល់​ទី​ប្រជុំជន (សំរាម​ធម្មតា​ពីការ​ហូបចុក) គឺ​ច្បាប់​មិន​តម្រូវ​ឲ្យ​សុំ​អាជ្ញាប័ណ្ណ​នោះទេ ប៉ុន្តែ​អ្នកបញ្ជាទិញពីបរទេស​តម្រូវ​ឲ្យពួកគេ​សុំច្បាប់។

លោក​ថា រោងចក្រ​ទាំងនោះ​សុខចិត្ត​សុំ​អាជ្ញាប័ណ្ណ​ទាំង​ដែល​ច្បាប់​មិន​តម្រូវ ព្រោះ​ខ្លាច​បាត់បង់​ការងារ ឬ​កិច្ចសន្យា​ពី​អ្នក​បញ្ជាទិញ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​ណែនាំ​ដល់​ម្ចាស់​សហគ្រាស​គួរតែ​ស្វែង​យល់​ពី​ច្បាប់​ក្នុង​ស្រុក និង​លិខិត​បទដ្ឋាន​គតិយុត្តផ្សេងៗ​ដែល​មាននៅលើគេហទំព័ររបស់ក្រសួងបរិស្ថាន ដើម្បីយក​ទៅ​ពន្យល់​ដល់​អ្នក​បញ្ជា​ទិញ ជៀសវាង​ការខាតបង់​ពេលវេលា និង​ថវិកាក្នុងការ​សុំលិខិត​អនុញ្ញាត​ដែល​មិន​ចាំបាច់។

ពាក់ព័ន្ធ​ការបំពាក់​ឧបករណ៍​ស្តង់ដារបរិស្ថាន​ដូចជា​ប្រព័ន្ធ​សម្អាតខ្យល់ ឬចម្រោះ​ទឹកកខ្វក់ ទាមទារ​ការ​ចំណាយ​ខ្ពស់។ នេះ​បើ​តាម​លោក ចាប យុធី។

លោក​ថា ​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេសជប៉ុន រដ្ឋាភិបាលមា​នធនាគារ​ផ្តល់​កម្ចីការ​ប្រាក់​ទាប​រយៈ​ពេល​វែងដល់​សហគ្រាស​ធុនតូច ដើម្បី​រៀបចំស្តង់ដារបរិស្ថាន។ ដោយ​ឡែក​ប្រទេស​កម្ពុជា ​មិន​មាន​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ទេ គឺមាន​តែការ​ជួយ​ចង្អុល​បង្ហាញ​ផ្នែក​បច្ចេកទេស​ប៉ុណ្ណោះ​​។

ជា​ដំណោះស្រាយ​ដើម្បីកាត់បន្ថយការចំណាយ លោក​ណែនាំ​សហគ្រាស​ទាំងអស់​គួរ​រៀបចំ​ប្រមូលផ្តុំ​រោងចក្រ​ទៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស ឬ​តំបន់​តែមួយ ជាជាង​រោងចក្រ ២០ ឬ ៣០ សាងសង់​អាង​​ប្រព្រឹត្តកម្ម​សំណល់​រាវ​ៗខ្លួន​ដែលអស់​លុយ​ច្រើន ដែល​ប្រៀបបានទៅនឹង​ការរួមគ្នាធ្វើដំណើរ​តាម​រថយន្ត​តែ​មួយ  ដែល​ជួយ​សន្សំសំចៃ​ថវិកា​បាន​យ៉ាងច្រើន។

លោកថា គោលដៅចម្បង​នៃការការពារបរិស្ថាន គឺដើម្បីថែរក្សា​សុខភាព​សាធារណៈ ព្រោះការ​បំពុល​ខ្យល់ និង​ទឹក​នឹង​ផ្តល់ឥទ្ធិពល​អាក្រក់ត្រឡប់មកកាន់សុខភាព​មនុស្សវិញនៅថ្ងៃអនាគត។

ឧទាហរណ៍​ជាក់ស្តែង ទីក្រុង​សិនជិន​របស់​ប្រទេស​ចិន កាលពី​មុន​បាន​ផ្តោតខ្លាំងតែ​លើការអភិវឌ្ឍន៍ ធ្វើ​ឲ្យ​ប្រភព​ទឹក​ជាង ៩០% ត្រូវ​បាន​បំពុល ដែល​ជាមេរៀនមួយ​ជំរុញ​ឲ្យរដ្ឋាភិបាល​ចិន​តែងតែ​ដាស់​តឿន​អ្នក​វិនិយោគខ្លួន​នៅក្រៅប្រទេស ឲ្យ​យកចិត្តទុកដាក់ជាចម្បងលើ​បញ្ហាបរិស្ថាន។

បន្ថែម​ពី​នេះ លោកក៍ក្រើន​រំលឹក​ថា មុននឹង​បង្កើតទីតាំង​រោងចក្រ សហគ្រាស​ណាមួយ គឺទាមទារ​ឲ្យមាន​ការចូលរួម​ផ្តល់​យោបល់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ផ្នែក​រដ្ឋ ឯកជន និង​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍។

​ការអនុវត្ត​តាមស្តង់​ដារបរិស្ថាន តម្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ចំណាយ​ថវិកា​ខ្ពស់។ ឧទាហរណ៍៖ រោងចក្រ​ដែល​បញ្ចេញ​ទឹកកខ្វក់​​ក្នុង​បរិមាណ ៥០០ ម៉ែត្រ​គីប​ក្នុងមួយថ្ងៃ ត្រូវ​ចំណាយ​លើ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មិន​ក្រោម ១០ ម៉ឺន​ដុល្លារ​នោះ​ទេ ព្រមទាំង​មានការ​ចំណាយ​លើ​សេវា​ថែទាំប្រចាំខែ​ពី ២,០០០ ទៅ ៣,០០០ ដុល្លារ​បន្ថែម​ទៀត។

​លោក​ថា ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​បាន​ដាក់​របាំង​បរិស្ថាន ដោយ​តម្រូវឲ្យ​ផលិតផល​នាំចេញ​ពី​កម្ពុជា​ ត្រូវតែ​អនុលោម​ទៅតាម​ស្តង់ដារ​បរិស្ថាន បើមិនដូច្នោះទេ​គេ​នឹង​មិន​បញ្ជា​ទិញ​ឡើយ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបាន​គូស​បញ្ជាក់​ថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់​រាវនៅក្នុងរោងចក្រ-សហគ្រាស ដែលមានសក្តានុពលប្រភពបំពុល ផ្តល់ប្រយោជន៍មួយចំនួនដូចជា៖

១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាព​សំណល់រាវត្រូវបញ្ចេញ ដោយមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ​សហគ្រាសដោយផ្ទាល់
២) ទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តងដារអនុញ្ញាតឱ្យធ្វើការបញ្ចេញចោល ការលេចធ្លាយ ឬ ការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាស
៣) ទិន្នន័យបរិមាណ (Quantity) និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ
៤) តាមរយៈទិន្នន័យដែលផ្តល់ដោយប្រព័ន្ធឧបករណ៍នេះ ក្រសួងអាចចាត់វិធានការទប់ស្កាត់ការបំពុលបរិស្ថានបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព តាមរយៈការជូនដំណឹង ឬការបញ្ជឱ្យរោងចក្រ សហគ្រាស ធ្វើការកែលម្អចំណុចខ្វះខាត ឬ ឈានទៅផ្អាកជាបណ្តោះអាសន្ននូវបញ្ចេញសំណល់រាវដែលបង្កឱ្យមានការបំពុល ឬ ការលេចធ្លាយ ឬ ការលួចបញ្ចេញ។

​ថ្លែង​នៅ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថានបាន​ឲ្យ​ដឹង​ថា ​រហូតមកដល់ពេលនេះ មាន​​រោងចក្រ​ចំនួន ៦០ បានបំពាក់ឧបករណ៍តាមដាន​គុណភាព​ទឹក ដើម្បីការពារ​ការ​លួចបង្ហូរទឹកកខ្វក់ ឬសារធាតុពុលដែលមិនបានធ្វើប្រព្រឹត្កកម្មចូល ក្នុងប្រភពទឹក ឬ​ទីសាធារណៈ​។ ​

លោក អ៊ាង សុផល្លែត បញ្ជាក់​ថា «ក្រុមហ៊ុនចំនួន ៦០ ទីតាំង បានបំពាក់រួចរាល់ និង​ក្រុមហ៊ុនចំនួន ៧២ ទីតាំងបានចុះកិច្ចសន្យាបំពាក់​ឧបករណ៍តាមដាន​ស្វយប្រវត្ត ដើម្បី​ទប់ស្កាត់ការបញ្ចេក​ទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ​»។

បើតាមលោករដ្ឋមន្រ្តី តាម​រយៈ​ការបំពាក់​ប្រព័ន្ធ​តាមដាន​គុណភាព​ទឹក​ នឹង​ផ្តល់​សញ្ញា​គ្រប់​វិនាទីនៅ​ពេល​មាន​ការ​បង្ហូរ​ទឹកកខ្វក់​ចូល​​ប្រភព​ទឹក​ ដែល​អាជ្ញាធរ​នឹង​អាច​ចាត់​វិធានការ​​ឆ្លើយតប​បាន​ភ្លាមៗ​៕

The post តើ​​រោងចក្រ​សហគ្រាស​បែប​ណា តម្រូវ​បំពាក់​ប្រព័ន្ធ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ការពារ​បរិស្ថាន? appeared first on Kampuchea Thmey Daily.

រោងចក្រចំនួន ៦០ បំពាក់​ឧបករណ៍​តាមដាន​គុណភាព​ទឹក​ ផ្តល់សញ្ញាណព្រមានភ្លាមៗបើមានការបំពុលបរិស្ថាន
មកដល់បច្ចុប្បន្ននេះ​មាន​​រោងចក្រ​ចំនួន ៦០ បានបំពាក់ឧបករណ៍តាមដាន​គុណភាព​ទឹក ដើម្បីការពារ​ការ​លួចបង្ហូរទឹកកខ្វក់ ឬសារធាតុពុលដែលមិនបានធ្វើប្រព្រឹត្កកម្មចូល ក្នុងប្រភពទឹក ឬ​ទីសាធារណៈ​។ នេះ​បើ​តាម​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ថ្លែង​នៅ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ២០២៦ កាល​ពី​ម្សិលមិញនេះ។

«ក្រុមហ៊ុនចំនួន ៦០ ទីតាំង បានបំពាក់រួចរាល់ និង​ក្រុមហ៊ុនចំនួន ៧២ ទីតាំងបានចុះកិច្ចសន្យាបំពាក់​ឧបករណ៍តាមដាន​ស្វយប្រវត្ត ដើម្បី​ទប់ស្កាត់ការបញ្ចេក​ទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ​»។ លោក អ៊ាង សុផល្លែត បញ្ជាក់​។

លោកអះអាង​ថា តាម​រយៈ​ប្រព័ន្ធ​តាមដាន​គុណភាព​ទឹក​នេះ នឹង​ផ្តល់​សញ្ញា​គ្រប់​នាទីនៅ​ពេល​មាន​ការ​បង្ហូរ​ទឹកកខ្វក់​ចូល​​ប្រភព​ទឹក​ ដែល​អាជ្ញាធរ​នឹង​អាច​ចាត់​វិធានការ​​ឆ្លើយតប​បាន​ភ្លាមៗ។

លើក​ឡើង​នៅ​ក្នុង​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ២០២៦ ​ក្រោម​ប្រធាន​បទ៖ «សំណល់​សូន្យ (Zero Waste)»​ ​កាលពី​រសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ លោក ​អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ក៏​បានរំលេច​ពីសមិទ្ធផល​​សំខាន់ៗ​​ក្នុងរយៈពេល​ជាងពីរឆ្នាំនេះ បន្ទាប់​ពីក្រសួង​ប្រកាស​ដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្រ្ត​ចក្រា​វិស័យបរិស្ថាន​» ស្រប​តាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រដ្ឋាភិបាល នីតិកាលទី៧។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបាន​អះអាង តាម​រយៈ​យុទ្ធនាការ​ «ថ្ងៃនេះ ខ្ញុំមិន​ប្រើថង់ប្លាស្ទិកទេ!» ​យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» បានកាត់បន្ថយការនាំចូលនិង​ការផលិត​ថង់ប្លាស្ទិក​នៅក្នុងប្រទេស​បាន​ប្រមាណ ៨៣%។

ខណៈ​យុទ្ធនាការ​ផ្លូវជាតិគ្មាន​សំណល់ប្លាស្ទិកមាន​ផ្លូវជាតិ ៦៤ ខ្សែ ស្មើនឹង ៩៤,១២% នៃចំនួនផ្លូវជាតិសរុប ៦៨ ខ្សែ ត្រូវបានសម្អាត។

បើ​តាម​លោក​រដ្ឋមន្រ្តី យុទ្ធនាការទាំងអស់នេះបានក្លាយជាចលនាជាតិមួយដ៏សំខាន់ ដែល​កំពុងផ្លាស់​ប្តូរ​ឥរិយាបថ​ប្រជាជន​ស្រលាញ់បរិស្ថាន៕

The post រោងចក្រចំនួន ៦០ បំពាក់​ឧបករណ៍​តាមដាន​គុណភាព​ទឹក​ ផ្តល់សញ្ញាណព្រមានភ្លាមៗបើមានការបំពុលបរិស្ថាន appeared first on Kampuchea Thmey Daily.