Connect with us

ព័ត៌មានជាតិ

ឆ្នាំក្រោយ ក្រសួងបរិស្ថាន នឹងចែកកូនទុរេន និងកូនសំរ៉ងជូនពលរដ្ឋដាំ

បានផុស

នៅ

នៅឆ្នាំ២០២៧ ក្រសួងបរិស្ថាន នឹងចែកកូនទុរេន និងកូនសំរ៉ង ឱ្យពលរដ្ឋដាំ តាមរយៈពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» បន្ទាប់ពីមានសំណូមពរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នាព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ ក្រោយពិព័រណ៍ពន្លកបៃតងឆ្នាំ២០២៦ បញ្ចប់ទៅដោយជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីបរិស្ថាន គូសបញ្ជាក់ដូច្នេះ៖«ឆ្នាំក្រោយមានកូនទុរេន ខ្ញុំធានាថាមានតិចឬច្រើនមិនទាន់ដឹងទេ ប៉ុន្តែដឹងថាមាន។ ពលរដ្ឋគាត់សុំកូនសំរ៉ង!  ដូច្នេះឆ្នាំក្រោយមានច្រើនកូនសំរ៉ង »។

រដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត បញ្ជាក់ ការបណ្ដុះកូនសំរ៉ងចែកជូនពលរដ្ឋដាំ គឺជាផ្នែកមួយនៃការធានាថា ដើមសំរ៉ម នឹងមិនផុតពូជពីកម្ពុជាឡើយ ទោះបីជាមានជនខិលខូចធ្វើសកម្មភាព​កាប់រំលំដើមសំរ៉ង ដើម្បីប្រមូលយកផ្លែក៏ដោយ។  លោក អះអាងថា ដើមសំរ៉ង នឹងអាចប្រមូលផលយកផ្លែបាន ក្រោយពីការដាំដុះបានរយៈពេលប្រមាណ៥ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវ និងជាប់លាប់។

មិនត្រឹមតែចែកកូនទុរេន និងសំរ៉ង ប៉ុណ្ណោះទេ លោក អ៊ាង សុផល្លែត អះអាងថា នៅក្នុងពិព័រណ៍ពន្លកបៃតងឆ្នាំ២០២៧ ខាងមុខ ក្រសួងបរិស្ថាន នឹងចែកកូនឈើ និងពូជឈើហូបផ្លែជាច្រើនដើមជូនពលរដ្ឋយកទៅដាំដុះបន្តទៀត។ អាស្រ័យហេតុនេះ លោក អំពាវនាវឱ្យពលរដ្ឋអញ្ជើញទៅទទួលយកកូនឈើ និងដើមឈើហូបផ្លែនៅក្នុងពិព័រណ៍ឆ្នាំក្រោយ។

គួរឱ្យដឹងថា  ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ក្រសួងបរិស្ថានបានចែកកូនឈើ និងកូនឈើហូបផ្លែចម្រុះបានចំនួន ១,២លានដើម ជូនពលរដ្ឋយកទៅដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនគម្របបៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម