ព័ត៌មានជាតិ
រោងចក្រចំនួន ៦០ បំពាក់ឧបករណ៍តាមដានគុណភាពទឹក ផ្តល់សញ្ញាណព្រមានភ្លាមៗបើមានការបំពុលបរិស្ថាន
មកដល់បច្ចុប្បន្ននេះមានរោងចក្រចំនួន ៦០ បានបំពាក់ឧបករណ៍តាមដានគុណភាពទឹក ដើម្បីការពារការលួចបង្ហូរទឹកកខ្វក់ ឬសារធាតុពុលដែលមិនបានធ្វើប្រព្រឹត្កកម្មចូល ក្នុងប្រភពទឹក ឬទីសាធារណៈ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងនៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ កាលពីម្សិលមិញនេះ។
«ក្រុមហ៊ុនចំនួន ៦០ ទីតាំង បានបំពាក់រួចរាល់ និងក្រុមហ៊ុនចំនួន ៧២ ទីតាំងបានចុះកិច្ចសន្យាបំពាក់ឧបករណ៍តាមដានស្វយប្រវត្ត ដើម្បីទប់ស្កាត់ការបញ្ចេកទឹកកខ្វក់ចូលប្រភពទឹកសាធារណៈ»។ លោក អ៊ាង សុផល្លែត បញ្ជាក់។
លោកអះអាងថា តាមរយៈប្រព័ន្ធតាមដានគុណភាពទឹកនេះ នឹងផ្តល់សញ្ញាគ្រប់នាទីនៅពេលមានការបង្ហូរទឹកកខ្វក់ចូលប្រភពទឹក ដែលអាជ្ញាធរនឹងអាចចាត់វិធានការឆ្លើយតបបានភ្លាមៗ។

លើកឡើងនៅក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៦ ក្រោមប្រធានបទ៖ «សំណល់សូន្យ (Zero Waste)» កាលពីរសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានរំលេចពីសមិទ្ធផលសំខាន់ៗក្នុងរយៈពេលជាងពីរឆ្នាំនេះ បន្ទាប់ពីក្រសួងប្រកាសដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល នីតិកាលទី៧។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអះអាង តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន!» បានកាត់បន្ថយការនាំចូលនិងការផលិតថង់ប្លាស្ទិកនៅក្នុងប្រទេសបានប្រមាណ ៨៣%។
ខណៈយុទ្ធនាការផ្លូវជាតិគ្មានសំណល់ប្លាស្ទិកមានផ្លូវជាតិ ៦៤ ខ្សែ ស្មើនឹង ៩៤,១២% នៃចំនួនផ្លូវជាតិសរុប ៦៨ ខ្សែ ត្រូវបានសម្អាត។
បើតាមលោករដ្ឋមន្រ្តី យុទ្ធនាការទាំងអស់នេះបានក្លាយជាចលនាជាតិមួយដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរឥរិយាបថប្រជាជនស្រលាញ់បរិស្ថាន៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


