Novavax Archives - Kampuchea Thmey Daily

ខែក្រោយ ក្រុមហ៊ុនអាមេរិក ផលិតវ៉ាក់សាំងពិសេស ប្រយុទ្ធជាមួយ Omicron
ក្រុមហ៊ុន Novavax របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២ខែធ្នូថា ខ្លួនអាចចាប់ផ្តើមការផលិតវ៉ាក់សាំងកូវីដ ដែលតម្រូវពិសេសសម្រាប់វីរុសបំប្លែងខ្លួន Omicron នៅក្នុងខែមករាឆ្នាំក្រោយនេះ ខណៈក្រុមហ៊ុនកំពុងសាកល្បងថា តើវ៉ាក់សាំងបច្ចុប្បន្នរបស់ខ្លួនមានប្រសិទ្ធភាពឬដែរក៏អត់។

យោងតាមក្រុមហ៊ុន, ទិន្នន័យមន្ទីរពិសោធន៍ដែលគេរំពឹងថានឹងចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នឹងបង្ហាញថាតើអង្គបដិប្រាណពីបុគ្គលដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Novavax ពីមុន អាចយកឈ្នះវីរុសបំប្លែងខ្លួននេះបានដែរឬទេ។

Novavax ក៏បាននិយាយផងដែរថា ខ្លួនបានចាប់ផ្តើមបង្កើតអង់ទីគ័រសរសៃប្រូតេអ៊ីនផ្តោតសំខាន់លើវីរុស Omicron ហើយនឹងចាប់ផ្តើមការធ្វើតេស្តមន្ទីរពិសោធន៍នៃវ៉ាក់សាំងថ្មី ដើម្បីកំណត់គោលដៅលើវីរុសបំប្លែងខ្លួនក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។

វីរុសកូវីដ១៩បំប្លែងខ្លួន Omicron បានអង្រួនពិភពលោក និងបង្កភាពភ័យខ្លាចជាសកលជុំវិញការព្រួយបារម្ភថា តើវាអាចគេចផុតពីការការពារដែលផ្តល់ដោយវ៉ាក់សាំង ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងអូសបន្លាយវិបត្តិសុខភាពសាធារណៈដែរឬក៏អត់។

ក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀត រួមទាំង Moderna និង Pfizer ក៏បានចាប់ផ្តើមធ្វើការលើថ្នាំបង្ការដែលតម្រូវជាពិសេសចំពោះវីរុសកូវីដបំប្លែងខ្លួន Omicron ផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Novavax បានទទួលការយល់ព្រមលើការប្រើប្រាស់ជាបន្ទាន់លើកដំបូង នៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីដើមខែវិច្ឆិកា បន្ទាប់មកគឺហ្វីលីពីន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ Omicron ចូលដល់ឥណ្ឌា ធ្វើឲ្យពិភពលោកបារម្ភខ្លាំង ខ្លាចស្ថានភាពដូចលើកមុន

The post ខែក្រោយ ក្រុមហ៊ុនអាមេរិក ផលិតវ៉ាក់សាំងពិសេស ប្រយុទ្ធជាមួយ Omicron appeared first on Kampuchea Thmey Daily.

វ៉ាក់​សាំង​ Novavax​ ទទួល​​បាន​ការ​​អនុញ្ញាត​​ប្រើ​​បន្ទាន់​​លើក​ដំបូង​​ពី​​ប្រទេស​អាស៊ាន​​មួយ​នេះ
ប្រទេស​ឥណ្ឌូណេស៊ី​បាន​ក្លាយ​ជា​ប្រទេស​ដំបូងគេ​​ក្នុង​ពិភព​លោក​​ដែល​បាន​​អនុញ្ញាត​ប្រើ​បន្ទាន់​​នូវ​​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Novavax ​​​ដែល​​ប្រើ​បច្ចេកវិទ្យា​ខុស​គេ​។

សម្រាប់​​​ឥណ្ឌូណេស៊ី វ៉ាក់សាំង​​​នេះ​ត្រូវ​បាន​ផលិត​​ដោយ​ស្ថាប័ន​ផលិត​វ៉ាក់សាំង​ធំ​បំផុត​ក្នុង​ពិភព​លោក​គឺ​វិទ្យាស្ថាន Serum Institute និង​លក់​ស្ថិត​ក្រោមឈ្មោះ​ម៉ាក Covovax របស់​ក្រុម​ហ៊ុ​ន​ឥណ្ឌា។

ក្រុម​ហ៊ុន​វ៉ាក់សាំង Novavax បាន​និយាយ​ថា ការនាំ​ចេញ​ដំបូង​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​ត្រូវ​បាន​រំពឹង​ចាប់​ផ្តើម​ឆាប់​ៗ​នា​ពេល​ខាង​មុខ។

វ៉ាក់សាំង​ដែល​ចាក់​ពីរ​ដូស​នេះ​មិន​ទាមទារ​ឲ្យ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ទេ​ដែល​ខុស​ពី​វ៉ាក់សាំង​ផ្សេង​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ ដូច្នេះ​វាងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ហើយ​នឹង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្គត់​ផ្គង់​បន្ថែម​ទៅ​ប្រទេស​ក្រី​ក្រ​ទូទាំង​ពិភព​លោក។

វ៉ាក់សាំង​នេះ​ត្រូវបាន​ផលិត​ជា​មួយ​នឹងការ​ចម្លង​នៃ​ប្រូតេអ៉ីនពី​មន្ទីរ​ពិសោធ​ដើម្បី​​​​ប្រឆាំងវីរុស​​ដែល​ខុស​គ្នា​ឆ្ងាយ​ពីវ៉ាក់សាំង​​ប្រើ​មុខ​ងារ​​ mRNA ដូច​ជា Pfizer និង​ Moderna ដែល​ណែនាំ​​​​​ហ្សែន​​​របស់​រាង​កាយ​ឲ្យ​​បង្កើត​ប្រូតេអ៉ីន​ដោយ​ខ្លួន​ឯង។

លោក Dicky Budiman អ្នក​ឯកទេស​ជំងឺ​ឆ្លង​ឥណ្ឌូណេស៊ី​បាន​និយាយ​ថា ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​បន្ទាន់​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ទៀត​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​របស់​ឥណ្ឌូណេស៊ី។

លោក​ថា៖«វ៉ាក់សាំង​នេះងាយ​ស្រួល​ខ្លាំង​ក្នុង​ការ​ដឹក​ជញ្ជូន ការ​រក្សា​ទុក និង​ចែក​ចាយ​​ទៅ​កាន់​ទី​តាំង​នានា​នៅ​ឥណ្ឌូណេស៊ី​​ ដែល​​​មានកោះ​ច្រើន»។

លោក Budiman បន្ត​ថា ប្រសិន​បើ​ដំណើរ​ការ​ទទួល​បាន​ជោគជ័យ វា​អាច​​ឈាន​ទៅ​ដល់​ការ​អនុម័ត និង​ប្រើ​ប្រាស់​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេង​ទៀត។

សេចក្តី​ត្រូវ​ការវ៉ាក់សាំង​​នៅ​តែ​មាន​ច្រើន​តាម​បណ្តា​ប្រទេស​​នានា​​រួម​​បញ្ចូល​ទាំង​ប្រទេស​ឥណ្ឌូណេស៊ី​ផង។

កាល​ពី​ខែមិថុនា ក្រុម​ហ៊ុន​វ៉ាក់សាំង Novavax ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ប្រហែល​៩០​%​ប្រឆាំង​នឹង​ជំងឺ​មាន​រោគសញ្ញា ក្នុង​នោះ​ក៏​​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​នានា​ផង​ដែរ។ នេះ​បើ​តាម​ការ​សិក្សា​លើ​មនុស្ស​ជិត​៣ម៉ឺននាក់​នៅ​សហរដ្ឋ​អាមេរិក និង​ម៉ិកស៊ិក។  ចំណែក​ផល​រំខាន​ក្រោយ​ចាក់​វិញ​គឺ​កម្រិត​ស្ររាល​ដូច​ជា​ឈឺ​ក្បាល និង​អស់​កម្លាំង​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

The post វ៉ាក់​សាំង​ Novavax​ ទទួល​​បាន​ការ​​អនុញ្ញាត​​ប្រើ​​បន្ទាន់​​លើក​ដំបូង​​ពី​​ប្រទេស​អាស៊ាន​​មួយ​នេះ appeared first on Kampuchea Thmey Daily.

វ៉ាក់សាំង Novavax មានប្រសិទ្ធភាពសឹង១០០ភាគរយប្រឆាំងកូវីដ និង៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន
វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព៩៦ភាគរយ ក្នុងការការពារករណីដែលបង្កឡើងដោយវីរុសដើម។ លទ្ធផលនេះត្រូវបានបង្ហាញក្នុងការសាកល្បងដំណាក់កាលចុងក្រោយនៅ ចក្រភពអង់គ្លេស។

មិនមានករណីនៃជំងឺធ្ងន់ធ្ងរ ឬការស្លាប់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងទេ។

វ៉ាក់សាំងនេះក៏មានប្រសិទ្ធិភាពប្រហែល៨៦ភាគរយ ក្នុងការការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូង ហើយឥឡូវនេះកំពុងរាលដាលនៅចក្រភពអង់គ្លេសដែរ។ ជារួម វាមានប្រសិទ្ធិភាពប្រហែល៩០ភាគរយ បើបូកទិន្នន័យពីអ្នកដែលឆ្លងវីរុសទាំងពីរ។

ការសាកល្បងនៅចក្រភពអង់គ្លេសដែលមានការចូលរួមពីមនុស្សជាង១៥,០០០នាក់ អាយុចន្លោះពី១៨ទៅ៨៤ឆ្នាំ បានវាយតម្លៃអំពីប្រសិទ្ធភាពវ៉ាក់សាំង ក្នុងអំឡុងពេលមួយដែលមានការចម្លងខ្ពស់នៃវីរុសបំប្លែងខ្លួនចក្រភពអង់គ្លេស។

ក្រុមហ៊ុន Novavax បានចាប់ផ្តើមដាក់បញ្ចូលទិន្នន័យវ៉ាក់សាំងរបស់ខ្លួន ទៅទីភ្នាក់ងារគ្រប់គ្រងផលិតផលឱសថនិងសុខភាពអង់គ្លេស (MHRA) កាលពីពាក់កណ្តាលខែមករា ដើម្បីជួយពន្លឿនដំណើរការអនុម័តឲ្យប្រើប្រាស់។

វ៉ាក់សាំងនេះអាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកយ៉ាងឆាប់បំផុតត្រឹមខែឧសភា ប្រសិនបើនិយ័តករអាមេរិកសម្រេចចិត្តថា ទិន្នន័យរបស់ចក្រភពអង់គ្លេសគឺគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត។ នាយកប្រតិបត្តិរបស់ខ្លួនបានប្រាប់ Reuters កាលពីដើមខែនេះថា វាអាចចំណាយពេលពីរបីខែទៀតប្រសិនបើពួកគេទទូចចង់ឃើញទិន្នន័យដំបូងពីការសាកល្បងនៅសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វ៉ាក់សាំងថ្មីមួយប្រភេទ មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនដល់ទៅ៨៩ភាគរយ

ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

The post វ៉ាក់សាំង Novavax មានប្រសិទ្ធភាពសឹង១០០ភាគរយប្រឆាំងកូវីដ និង៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន appeared first on Kampuchea Thmey Daily.

វ៉ាក់សាំងថ្មីមួយប្រភេទ មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនដល់ទៅ៨៩ភាគរយ
វ៉ាក់សាំងការពារវីរុសកូរ៉ូណាថ្មីបានបង្ហាញប្រសិទ្ធភាពរហូតដល់ទៅ ៨៩,៣ភាគរយក្នុងការសាកល្បងខ្នាតធំនៅចក្រភពអង់គ្លេស។

វ៉ាក់សាំងនេះត្រូវបានធ្វើតេស្តលើមនុស្សជាង១៥,០០០នាក់ ដែលមានអាយុចន្លោះ១៨ដល់៨៤ឆ្នាំ។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ទូរទស្សន៍ BBC លោក Fergus Walsh បាននិយាយថា វ៉ាក់សាំង Novavax គឺជាវ៉ាក់សាំងដំបូងគេបង្អស់ដែលបង្ហាញ ប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស។

លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះ “ដំណឹងល្អ” នេះហើយនិយាយថា និយតករឱសថរបស់ចក្រភពអង់គ្លេសនឹងវាយតម្លៃវ៉ាក់សាំងនេះ។

ចក្រភពអង់គ្លេសធានាទិញវ៉ាក់សាំងនេះចំនួន៦០លានដូស ដែលនឹងផលិតនៅក្នុងទីក្រុង Stockton-on-Tees។

រដ្ឋាភិបាលបាននិយាយថា ប្រសិនបើត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយទីភ្នាក់ងារគ្រប់គ្រងផលិតផលឱសថនិងសុខភាព (MHRA), ដូសទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់ឲ្យនៅឆមាសទី២នៃឆ្នាំនេះ ។

Novavax គឺជាវ៉ាក់សាំងទី២ ដែលបានចូលរួមការសាកល្បងទ្រង់ទ្រាយធំនៅចក្រភពអង់គ្លេសខណៈវ៉ាក់សាំងមួយទៀតត្រូវបានបង្កើតឡើងដោយសកលវិទ្យាល័យ Oxford៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

The post វ៉ាក់សាំងថ្មីមួយប្រភេទ មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនដល់ទៅ៨៩ភាគរយ appeared first on Kampuchea Thmey Daily.