ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Novavax ទទួលបានការអនុញ្ញាតប្រើបន្ទាន់លើកដំបូងពីប្រទេសអាស៊ានមួយនេះ
ប្រទេសឥណ្ឌូណេស៊ីបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលបានអនុញ្ញាតប្រើបន្ទាន់នូវវ៉ាក់សាំងបង្ការកូវីដ-១៩ Novavax ដែលប្រើបច្ចេកវិទ្យាខុសគេ។
សម្រាប់ឥណ្ឌូណេស៊ី វ៉ាក់សាំងនេះត្រូវបានផលិតដោយស្ថាប័នផលិតវ៉ាក់សាំងធំបំផុតក្នុងពិភពលោកគឺវិទ្យាស្ថាន Serum Institute និងលក់ស្ថិតក្រោមឈ្មោះម៉ាក Covovax របស់ក្រុមហ៊ុនឥណ្ឌា។
ក្រុមហ៊ុនវ៉ាក់សាំង Novavax បាននិយាយថា ការនាំចេញដំបូងទៅកាន់ប្រទេសឥណ្ឌូណេស៊ីត្រូវបានរំពឹងចាប់ផ្តើមឆាប់ៗនាពេលខាងមុខ។

វ៉ាក់សាំងដែលចាក់ពីរដូសនេះមិនទាមទារឲ្យរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ទេដែលខុសពីវ៉ាក់សាំងផ្សេងរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង ដូច្នេះវាងាយស្រួលក្នុងការប្រើប្រាស់ ហើយនឹងដើរតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់បន្ថែមទៅប្រទេសក្រីក្រទូទាំងពិភពលោក។
វ៉ាក់សាំងនេះត្រូវបានផលិតជាមួយនឹងការចម្លងនៃប្រូតេអ៉ីនពីមន្ទីរពិសោធដើម្បីប្រឆាំងវីរុសដែលខុសគ្នាឆ្ងាយពីវ៉ាក់សាំងប្រើមុខងារ mRNA ដូចជា Pfizer និង Moderna ដែលណែនាំហ្សែនរបស់រាងកាយឲ្យបង្កើតប្រូតេអ៉ីនដោយខ្លួនឯង។
លោក Dicky Budiman អ្នកឯកទេសជំងឺឆ្លងឥណ្ឌូណេស៊ីបាននិយាយថា ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះបន្ទាន់គឺជាជំហានដ៏សំខាន់មួយទៀតសម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ឥណ្ឌូណេស៊ី។
លោកថា៖«វ៉ាក់សាំងនេះងាយស្រួលខ្លាំងក្នុងការដឹកជញ្ជូន ការរក្សាទុក និងចែកចាយទៅកាន់ទីតាំងនានានៅឥណ្ឌូណេស៊ី ដែលមានកោះច្រើន»។
លោក Budiman បន្តថា ប្រសិនបើដំណើរការទទួលបានជោគជ័យ វាអាចឈានទៅដល់ការអនុម័ត និងប្រើប្រាស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍផ្សេងទៀត។
សេចក្តីត្រូវការវ៉ាក់សាំងនៅតែមានច្រើនតាមបណ្តាប្រទេសនានារួមបញ្ចូលទាំងប្រទេសឥណ្ឌូណេស៊ីផង។
កាលពីខែមិថុនា ក្រុមហ៊ុនវ៉ាក់សាំង Novavax ស្ថិតនៅសហរដ្ឋអាមេរិកបានប្រកាសថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រហែល៩០%ប្រឆាំងនឹងជំងឺមានរោគសញ្ញា ក្នុងនោះក៏ប្រឆាំងនឹងវីរុសបំប្លែងខ្លួននានាផងដែរ។ នេះបើតាមការសិក្សាលើមនុស្សជិត៣ម៉ឺននាក់នៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ ចំណែកផលរំខានក្រោយចាក់វិញគឺកម្រិតស្ររាលដូចជាឈឺក្បាល និងអស់កម្លាំងជាដើម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


