ព័ត៌មានអន្ដរជាតិ
ខែក្រោយ ក្រុមហ៊ុនអាមេរិក ផលិតវ៉ាក់សាំងពិសេស ប្រយុទ្ធជាមួយ Omicron
ក្រុមហ៊ុន Novavax របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២ខែធ្នូថា ខ្លួនអាចចាប់ផ្តើមការផលិតវ៉ាក់សាំងកូវីដ ដែលតម្រូវពិសេសសម្រាប់វីរុសបំប្លែងខ្លួន Omicron នៅក្នុងខែមករាឆ្នាំក្រោយនេះ ខណៈក្រុមហ៊ុនកំពុងសាកល្បងថា តើវ៉ាក់សាំងបច្ចុប្បន្នរបស់ខ្លួនមានប្រសិទ្ធភាពឬដែរក៏អត់។
យោងតាមក្រុមហ៊ុន, ទិន្នន័យមន្ទីរពិសោធន៍ដែលគេរំពឹងថានឹងចេញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នឹងបង្ហាញថាតើអង្គបដិប្រាណពីបុគ្គលដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Novavax ពីមុន អាចយកឈ្នះវីរុសបំប្លែងខ្លួននេះបានដែរឬទេ។

Novavax ក៏បាននិយាយផងដែរថា ខ្លួនបានចាប់ផ្តើមបង្កើតអង់ទីគ័រសរសៃប្រូតេអ៊ីនផ្តោតសំខាន់លើវីរុស Omicron ហើយនឹងចាប់ផ្តើមការធ្វើតេស្តមន្ទីរពិសោធន៍នៃវ៉ាក់សាំងថ្មី ដើម្បីកំណត់គោលដៅលើវីរុសបំប្លែងខ្លួនក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ។
វីរុសកូវីដ១៩បំប្លែងខ្លួន Omicron បានអង្រួនពិភពលោក និងបង្កភាពភ័យខ្លាចជាសកលជុំវិញការព្រួយបារម្ភថា តើវាអាចគេចផុតពីការការពារដែលផ្តល់ដោយវ៉ាក់សាំង ដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ និងអូសបន្លាយវិបត្តិសុខភាពសាធារណៈដែរឬក៏អត់។

ក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀត រួមទាំង Moderna និង Pfizer ក៏បានចាប់ផ្តើមធ្វើការលើថ្នាំបង្ការដែលតម្រូវជាពិសេសចំពោះវីរុសកូវីដបំប្លែងខ្លួន Omicron ផងដែរ។
គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Novavax បានទទួលការយល់ព្រមលើការប្រើប្រាស់ជាបន្ទាន់លើកដំបូង នៅក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីដើមខែវិច្ឆិកា បន្ទាប់មកគឺហ្វីលីពីន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ Omicron ចូលដល់ឥណ្ឌា ធ្វើឲ្យពិភពលោកបារម្ភខ្លាំង ខ្លាចស្ថានភាពដូចលើកមុន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


