Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុនឱសថអាមេរិកបាននិយាយថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna ហាក់ដូចជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនប្រភេទថ្មី ដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេសនិងអាហ្វ្រិកខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើតេស្តនៅមន្ទីរពិសោធន៍បង្ហាញថា អង់ទីគ័រដែលបង្កឡើងដោយវ៉ាក់សាំង អាចស្គាល់និងប្រឆាំងវីរុសប្រភេទថ្មីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបន្ថែមទៀតគឺត្រូវការជាចាំបាច់ដើម្បីបញ្ជាក់ថា នេះជាការពិតសម្រាប់មនុស្សដែលបានចាក់វ៉ាក់សាំងរួច។

វ៉ាក់សាំងបច្ចុប្បន្ន ត្រូវបានបង្កើតឡើងមុនពេលវីរុសថ្មីនេះលេចចេញជារូបរាង ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿជាក់ថា ពួកគេនៅតែអាចធ្វើការប្រឆាំងនឹងវីរុសថ្មី។ មានលទ្ធផលដំបូងមួយចំនួនរួចហើយដែលបង្ហាញថា វ៉ាក់សាំង Pfizer អាចការពារប្រឆាំងនឹងវីរុសចក្រភពអង់គ្លេសថ្មី។

ចំពោះការសិក្សារបស់ Moderna, ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលសំណាកឈាមដែលយកពីមនុស្ស៨នាក់ដែលទទួលវ៉ាក់សាំង Moderna ចំនួន២ដូស។

ការរកឃើញមិនទាន់ត្រូវបានពិនិត្យឡើងវិញនៅឡើយទេប៉ុន្តែមានការលើកឡើងថា ភាពស៊ាំពីវ៉ាក់សាំងគឺស្គាល់វីរុសថ្មី។ អង់ទីគ័រដែលបង្កើតដោយប្រព័ន្ធភាពស៊ាំរបស់រាងកាយ អាចរារាំងវីរុសពីការចូលក្នុងកោសិកា។

សំណាកឈាមដែលឆ្លងវីរុសថ្មី ហាក់ដូចជាមានអង់ទីគ័រគ្រប់គ្រាន់ដើម្បីទទួលបានប្រសិទ្ធិភាពបន្សាបថ្វីបើវាមិនខ្លាំងសម្រាប់វីរុសអាហ្វ្រិកខាងត្បូងដូចវីរុសចក្រភពអង់គ្លេសក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រដ្ឋកាលីហ្វ័រញ៉ាណែនាំឲ្យផ្អាកចាក់វ៉ាក់សាំងកូវីដក្រុមហ៊ុន Moderna ក្រោយមានអ្នកប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម