ព័ត៌មានអន្ដរជាតិ
Omicron ចូលដល់ឥណ្ឌា ធ្វើឲ្យពិភពលោកបារម្ភខ្លាំង ខ្លាចស្ថានភាពដូចលើកមុន
បុរសពីរនាក់នៅរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ១៩បំប្លែងខ្លួន Omicron ក្រោយពេលវិលត្រឡប់មកពីបរទេសវិញ។
អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា បុរសដែលមានអាយុ៦៦ឆ្នាំនិង៤៦ឆ្នាំ បច្ចុប្បន្នកំពុងស្ថិតក្រោមការអង្កេត។

ទាំងនេះ គឺជាករណីដំបូងនៃវីរុសកូវីដបំប្លែងខ្លួន Omicron ដែលត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌា។
ក្រុមមន្ត្រីបាននិយាយថា រាល់ទំនាក់ទំនងបឋម និងទំនាក់ទំនងបន្ទាប់បន្សំរបស់បុរសទាំងពីរ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយក៏កំពុងត្រូវបានធ្វើតេស្តផងដែរ។
គួរបញ្ជាក់ថា ជីវិតនៅក្នុងប្រទេសឥណ្ឌា បានវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីមានករណីឆ្លងកូវីដទាប និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយស្ថិរភាព។

ប្រទេសនេះបានកត់ត្រាករណីឆ្លងថ្មីតិចជាង ១០,០០០ ករណីជារៀងរាល់ថ្ងៃ ហើយបានចាក់វ៉ាក់សាំងដូសទី១ ជិត ៨០% ដល់មនុស្សពេញវ័យដែលមានសិទ្ធិចំនួន៩៤០លាននាក់។
ទោះបីជាយ៉ាងណាក៏ដោយ ពិភពលោកកំពុងព្រួយបារម្ភថា បើគ្មានវិធានការម៉ឺងម៉ាត់ទេនោះ វត្តមាននៃវីរុសបំប្លែងខ្លួន Omicron ឆ្លងសាហាវនៅឥណ្ឌា នឹងធ្វើឲ្យស្ថានការណ៍ធ្ងន់ធ្ងរដូចរលកទី៣ កាលពីខែឧសភា ដែលពេលនោះ ឥណ្ឌាបានកត់ត្រាករណីឆ្លងកូវីដរហូតដល់ទៅ ៨.៣លានករណីក្នុងរយៈពេលត្រឹម៣០ថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រកឃើញកន្លែងផ្ទុះ Omicron ធំបំផុតលើពិភពលោក គឺនៅអឺរ៉ុប
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


