ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងថ្មីមួយប្រភេទ មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនដល់ទៅ៨៩ភាគរយ
វ៉ាក់សាំងការពារវីរុសកូរ៉ូណាថ្មីបានបង្ហាញប្រសិទ្ធភាពរហូតដល់ទៅ ៨៩,៣ភាគរយក្នុងការសាកល្បងខ្នាតធំនៅចក្រភពអង់គ្លេស។

វ៉ាក់សាំងនេះត្រូវបានធ្វើតេស្តលើមនុស្សជាង១៥,០០០នាក់ ដែលមានអាយុចន្លោះ១៨ដល់៨៤ឆ្នាំ។
អ្នកជំនាញផ្នែកវេជ្ជសាស្ត្ររបស់ទូរទស្សន៍ BBC លោក Fergus Walsh បាននិយាយថា វ៉ាក់សាំង Novavax គឺជាវ៉ាក់សាំងដំបូងគេបង្អស់ដែលបង្ហាញ ប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស។

លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ចំពោះ “ដំណឹងល្អ” នេះហើយនិយាយថា និយតករឱសថរបស់ចក្រភពអង់គ្លេសនឹងវាយតម្លៃវ៉ាក់សាំងនេះ។
ចក្រភពអង់គ្លេសធានាទិញវ៉ាក់សាំងនេះចំនួន៦០លានដូស ដែលនឹងផលិតនៅក្នុងទីក្រុង Stockton-on-Tees។

រដ្ឋាភិបាលបាននិយាយថា ប្រសិនបើត្រូវបានអនុម័តឲ្យប្រើប្រាស់ដោយទីភ្នាក់ងារគ្រប់គ្រងផលិតផលឱសថនិងសុខភាព (MHRA), ដូសទាំងនេះត្រូវបានគេរំពឹងថានឹងផ្តល់ឲ្យនៅឆមាសទី២នៃឆ្នាំនេះ ។
Novavax គឺជាវ៉ាក់សាំងទី២ ដែលបានចូលរួមការសាកល្បងទ្រង់ទ្រាយធំនៅចក្រភពអង់គ្លេសខណៈវ៉ាក់សាំងមួយទៀតត្រូវបានបង្កើតឡើងដោយសកលវិទ្យាល័យ Oxford៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


