Rodrigo Duterte Archives - Kampuchea Thmey Daily

​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង
មេដឹកនាំ​​អាស៊ី​អាគ្មេយ៍​ពីរូប​កំពុងស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​និង​ប្រឈម​​​ដី​កាស្វែងរក​ការ​ចាប់ខ្លួន​​ក្នុង​បទ​ចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ គឺមាន​​​​មេដឹកនាំ​យោធាមីយ៉ាន់​ម៉ាបច្ចុប្បន្ន និង​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ដែល​សម្លាប់​មនុស្ស​​ជាង​៦០០០​នាក់​ក្នុងសង្គ្រាម​ប្រឆំាង​គ្រឿង​ញៀន​ដ៏កក្រើក​​​ប្រព្រឹត្ត​នៅឆ្នាំ​២០១៦​ដូចគ្នា។​

អតីតមេបញ្ជាការ​មីយ៉ាន់ម៉ា មីន អ៊ុងលាំង (ឆ្វេង) និង អតីត​ប្រធានាធិបតី​ ហ្វីលីពីន Rodrigo Duderte ​ចាប់ដៃគ្នា។ online

សំណុំ​រឿង​​អំពីហិង្សា​ប្រឆាំង​ជន​ជាតិភាគ​តិចរ៉ូហ៊ីងយ៉ា​នៅ​​មីយ៉ាន់​ម៉ា​​កាល​ឆ្នាំ​២០១៦ដល់​ឆ្នាំ​២០១៧ ក្នុងអាណត្តិដឹកនាំ​របស់​លោកស្រី អ៊ុង​សាន ស៊ូជី (Aung San Suu Kyi) ដ៏​មាន​ប្រជាប្រិយភាព​ បាន​នាំ​ទៅដល់​ការ​ចោទ​ប្រកាន់​ចុងក្រោយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រឆាំង​​​​ឧត្តមសេនីយ មីន អ៊ុងលាំង (Min Aung Hlaing) ដែល​ជា​​​មេបញ្ជាការ​យោធា​ក្នុងកាល​នោះ។

លោក មីន អ៊ុងលាំង ដែលបានដណ្តើមអំណាច​តាមរយៈ​កា​រធ្វើ​រដ្ឋប្រហារ​​កាល​ថ្ងៃទី​១ខែកុម្ភៈ​ឆ្នាំ​២០២១ ​ដោយ​ទម្លាក់​​មេដឹកនាំជាប់ឆ្នោតលោកស្រី អ៊ុង​សាន ស៊ូជី ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំពោះការនិរទេស និងធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ា។

ប្រធានរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រចាំ​ទីក្រុង​​ឡាអេ​ប្រទេសហូឡង់ កាលពីថ្ងៃពុធ បានស្នើសុំចៅក្រមឱ្យចេញដីកាចាប់ខ្លួនមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង ពីបទឧក្រិដ្ឋកម្មមនុស្ស​ជាតិ​​ប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ារបស់ប្រទេសនេះ។

ក្នុងសេចក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួន រដ្ឋអាជ្ញារបស់តុលាការICC លោក Karim Khan បាននិយាយថា លោកមានបំណងស្នើសុំដីកាបន្ថែមសម្រាប់មេដឹកនាំប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះ។

សេចក្តីថ្លែងការណ៍​នោះសរសេរថា៖​«ក្នុងការធ្វើបែបនេះ​ យើងនឹងធ្វើ​​​ការ​តវ៉ារួម​គ្នា​ជាមួយនឹងដៃគូរបស់យើងទាំងអស់ថា ជនជាតិរ៉ូហ៊ីងយ៉ាមិនត្រូវបនបំភ្លេចចោលឡើយ ថាពួកគេ ដូចជាមនុស្សទាំងអស់នៅជុំវិញពិភពលោក មានសិទ្ធិទទួលបានការការពារពីច្បាប់នេះ»។

យោង​ការផ្សាយ​របស់​សារព័ត៌មាន AP មនុស្សជិតមួយលាននាក់ត្រូវបានបង្ខំឱ្យនិរទេស​ខ្លួន​ចេញ​ពីមីយ៉ាន់​ម៉ា​ចូលទៅក្នុងប្រទេសបង់ក្លាដែសដែលនៅជិតខាងដើម្បីគេចចេញពីអ្វីដែលហៅថាយុទ្ធនាការបោសសម្អាតជនជាតិភាគតិចដែលពាក់ព័ន្ធនឹងការរំលោភដ៏ច្រើន ការសម្លាប់ និងការដុតផ្ទះ។

ក្នុងសេចក្តី​ថ្លែង​ការ​ណ៍​របស់ការិយាល័យ​រដ្ឋអាជ្ញា​ Karim Khan តុលាការ​​ ICC ចាប់ផ្តើម​ស៊ើប​អង្កេត​តាំង​ពីថ្ងៃ​ទី​១៤​ខែ​វិច្ឆិកា​ឆ្នាំ​២០១៩ ​លើករណី​​សង្ស័យ​ឧក្រិដ្ឋកម្ម​​​ដែល​ប្រព្រឹត្តិ​​ចន្លោះ​ឆ្នាំ​២០១៦ និង​២០១៧។ កាល​នោះ លោក មីន អ៊ុងលាំង ​​ជាអគ្គមេបញ្ជាការ​កងទ័ព​ ហើយ​ការ​​ស៊ើបដ៏ទូលំទូលាយ ​ឯករាជ្យ​ និង​មិនលម្អៀង បាន​ធ្វើ​ឡើង​ដោយ​​ការិយាយល័យ​រដ្ឋ​អាជ្ញាមុនឈាន​ទៅ​ចោទប្រកាន់​នេះ​។​

ក្រោយ​ការ​ចេញ​ដីកាស្វែងរកការ​ចាប់​ខ្លួន​លោក មីន អ៊ុងលាំង គេសង្កេតឃើញ​មាន​​​ក្រុម​រដ្ឋាភិបលស្រមោល និង​អង្គការ​​នយោបាយ អង្គការ​សង្គម​ស៊ីវិល​នានា​ដែល​ធ្វើ​ការ​ប្រឆាំង​រដ្ឋាភិបាល​​យោធា​បច្ចុប្បន្ន នៅជុំវិញ​ពិ​ភពលោក បាន​ចេញមកសាទរ និង​ទាមទារ​ការ​ទទួល​ខុសត្រូវ​។

ដោយ​មិនទាន់​រាប់​បញ្ចូល​អំពើហិង្សា​នយោបាយ​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០២១ ដែល​រហូត​មក​ដល់​ពេល​នេះ បាន​សម្លាប់​មនុស្ស​ជាង​៦៣០០​នាក់ ការ​ចាប់​ខ្លួន​​អ្នកតវ៉ា​​រាប់​ម៉ឺននាក់ និង បណ្តាល​ឲ្យ​ប្រទេសមីយ៉ាន់​ម៉ា​ធ្លាក់​ទៅក្នុង​សង្គ្រាមស៊ីវិល​ដ៏​ជ្រៅ។

ក្នុង​ពីរឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋអាជ្ញា​នៃ​តុលាការ ICC ចេញ​ដីកា​ស្វែង​រកចាប់​ខ្លួន​​មេដឹកនាំ​សំខាន់ៗ ដូចជា លោក ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយ​ចេញ​ប្រកាន់​បទល្មើស​ប្រឆាំងមនុស្ស​ជាតិប្រព្រឹត្តិនៅ​អ៊ុយក្រែន និង ការ​ស៊ើបអង្កេត​លើ​អតីតប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte ចំពោះ​ការ​ជាប់​សង្ស័យ​នៃការ​សម្លាប់​មនុស្ស​​ប្រមាណ​៦០០០​នាក់​ក្នុងសង្គ្រាម​​ប្រឆាំង​គ្រឿង​ញៀន​ក្នុងអាណត្តិរបស់លោកចន្លោះឆ្នាំ ២០១៦ ដល់​២០២២។ ​

លោក Rodrigo Duterte​ នៅឆ្នាំ​២០១៩ បាន​ដក​ប្រទេសហ្វីលីពីន​​ ចេញ​ពី​តុលាការ​ឧក្រិដ្ឋ​កម្មអន្តរជាតិ ប៉ុន្តែ​មិន​បាន​​រារាំង​ដល់​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​​ICC ដែល​ដី​កាចាប់​ខ្លួន​លោក​ត្រូវ​បាន​គេ​ជជែក​យ៉ាងទូលំទូលាយថា អាច​នឹង​ត្រូវ​ចេញ​ក្នុងពេលឆាប់ៗនេះ​៕

ដោយ រ៉ាន់ រើយ​

The post ​មេដឹកនាំ​អាស៊ី​អាគ្នេយ៍​២រូប​ប្រឈម​ច្បាប់​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ក្រោយ​ ICC ​ចេញ​ដី​កា​ស្វែងរកចាប់​ខ្លួ​ន​ មីនអ៊ុងលាំង appeared first on Kampuchea Thmey Daily.

លោក​ Duterte​ គំរាម​លាត​ត្រដាង​ Pacquiao រាល់​ថ្ងៃ​​ជា​មនុស្ស​កុហក​ បើមិនបង្ហាញ​ការពិត
លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo​ Duterte​ នៅ​ថ្ងៃ​ចន្ទ ទី​២៨ ខែ​មិថុនា​ បាន​និយាយ​ថា កំពូល​អ្នក​ប្រដាល់​​ Manny​ Pacquiao គួរ​​ដាក់​ឈ្មោះ​ការិយាល័យ​​រដ្ឋាភិបាល​​​អំពើ​ពុក​រលួយ​​ដើម្បី​បញ្ជាក់​​​ថា ​សមាជិក​សភា និង​ជា​​ជើង​ឯក​ពិភព​លោក​​នេះ​​មិន​ត្រឹម​​តែ​ប្រឡូក​នយោបាយ​​មុន​ពេល​​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ​​ប៉ុណ្ណោះ​ទេ។

ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​គឺ​​ជា​រឿង​ថ្មី​សន្លាង​មួយ​ទៀត​នៅ​ក្នុង​សង្គ្រាម​ពាក្យ​សំដី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​រវាងលោក​ និង Pacquiao ដែល​ត្រួវ​បាន​គេ​មើល​ឃើញ​​ក្នុង​ចំណោម​​អ្នក​គាំទ្រ​​​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​លោក ហើយ​អាច​ជា​​អ្នក​បន្ត​វេន​​សម្រាប់​​ប្រធានាធិបតី​​​បន្ទាប់​ នៅ​ពេល​លោក​​អស់​អាណត្តិ​​នៅ​​ខែ​មិថុនា ឆ្នាំ​២០២២។

លោក Rodrigo​ Duterte

មេ​ដឹក​នាំ​ហ្វីលីពីន​រូប​នេះ​បាន​និយាយ​ថា Pacquiao បាន​រិះ​គន់​ពីអំពើ​ពុក​រលួយនៅ​ក្នុង​រដ្ឋាភិបាល​របស់​លោក និង​បាន​គំរាម​​​លាត​ត្រដាង​​​កំពូល​អ្នក​ប្រដាល់​​​​នេះ​ជា​«មនុស្ស​កុហក»។

លោក Duterte បាន​ថ្លែង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ពេល​យប់​ថា ៖«ខ្ញុំ​មិន​និយាយ​​ថា គ្មាន​អំពើ​ពុក​រលួយ​ទេ ដូច្នេះ​សូម​បង្ហាញ​​មក។ បើ​អ្នក​មិន​បង្ហាញ​ទេ​នោះ​ ខ្ញុំ​នឹង​​លាត​ត្រដាង​​អ្នក​​​រាល់​ថ្ងៃ​ថា​ជា​មនុស្ស​កុហក។ ខ្ញុំ​​ដឹង​​ថា ​អ្នក​​មាន​វិធី​គាំទ្រ»។

ការ​ប្រើ​ប្រាស់​​ពាក្យ​ពេចន៍​ខ្លាំង​​ៗ​​ប្រឆាំង​នឹង​ Pacquiao លោក Duterte បាន​និយាយ​ថា ប្រសិន​បើ​គាត់​មិន​​លាត​ត្រដាង​អំពី​​អំពើ​ពុក​រលួយ​ទេ គាត់​នឹង​​ជា​អ្នក​នយោបាយលេង​សើច​ និង​សន្យា​ចាត់​វិធានការ​លើ​មន្ត្រី​ណា​ដែល​ធ្វើ​ខុស។

គេ​មិន​ទាន់​ដឹង​ច្បាស់​​ទេ​ថា​​​តើ​​​​​មន្ត្រី​ណា​ដែល​លោក​កំពុង​ជំរុញ​ឲ្យ Pacquiao លាត​ត្រដាង ឬ​មូលហេតុ​អ្វី។ Pacquiao មិន​​ត្រូវ​បាន​គេ​មើល​ឃើញ​​និយាយ​ជា​សាធារណៈ​អំពី​ការ​ចោទ​ប្រកាន់​ណា​មួយ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​កម្រិត​ខ្ពស់​​ទេ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ជាមួយគ្នា​នេះ​ Pacquiao ​ប្រធាន​ស្តីទី​គណបក្ស​នយោបាយ​របស់​លោក Duterte មិន​​ទាន់​មាន​ការ​ឆ្លើយ​តប​អ្វី​ឡើយ។

កំពូល​អ្នក​ប្រដាល់​​ Manny​ Pacquiao

កំពូល​អ្នក​ប្រដាល់ Pacquiao អាយុ​៤២​ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​អ្នក​គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​​​​របស់​​លោក Duterte បាន​កំពុង​គាំទ្រ​សង្គ្រាមបង្ហូរ​ឈាម​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន និង​ស្នើ​ឲ្យ​មាន​​​ទោស​ប្រហារ​ជីវិត​ឡើង​វិញ។ ជើង​ឯកពិភព​លោក​៨​ស្ថាប័ន​រូប​នេះ​ក៏​មិន​ទាន់​ប្រកាស​ពី​ការ​ប្រជែង​ប​តំណែង​ប្រធានាធិបតី​ដែរ។

កាល​ពី​ដើម​ខែ​នេះ លោក Duterte បាន​រិះ​គន់​ពី​ចំណេះ​ដឹង​គោល​នយោបាយ​ការបរទេស​រាក់​របស់​ Pacquiao​ បន្ទាប់​ពី​សមាជិក​សភា​រូប​នេះ​និយាយ​ថា គាត់​បាន​រក​ឃើញ​ពី​គោល​ជំហរ​របស់​មេដឹក​នាំ​ខ្លួន​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​គឺ​ខ្វះ​ខាត និងខក​ចិត្ត។

លោក Duterte នៅ​តែ​មាន​ប្រជា​ប្រិយភាព​ខ្លាំង​​ក្នុង​ប្រទេស​ហ្វីលីពីន។ សម្ព័ន្ធ​ភាព​នយោបាយ​កំពុង​ជំរុញ​លោក​​ឲ្យ​​បន្ត​តំណែង​ជា​អនុប្រធានាធិបតី នៅ​ពេល​អាណត្តិ​របស់​លោក​ត្រូវ​បានបញ្ចប់។ កូន​ស្រី​របស់​លោក​ដែល​ជា​ជំនួយ​ការ​ក៏​ត្រូវ​បានគេ​មើល​ឃើញ​ក្នុង​ចំណោម​អ្នក​​ដែល​អាច​បន្ត​វេន​ពី​លោក​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

The post លោក​ Duterte​ គំរាម​លាត​ត្រដាង​ Pacquiao រាល់​ថ្ងៃ​​ជា​មនុស្ស​កុហក​ បើមិនបង្ហាញ​ការពិត appeared first on Kampuchea Thmey Daily.

អ្នកនាំពាក្យរបស់លោក Duterte តេស្តវិជ្ជមានកូវីដ ១៩
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនលោក Harry Roque បានប្រកាសនៅថ្ងៃចន្ទនេះថា លោកបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ។

នៅក្នុងសន្និសិតកាសែតតាមទូរទស្សន៍លោក Roque បាននិយាយថា គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ កាលពីថ្ងៃអាទិត្យ ហើយបានផ្ដាច់ខ្លួននៅដាច់ដោយឡែកដើម្បីត្រៀមជួបជាមួយលោកប្រធានាធិបតី Rodrigo Duterte នៅថ្ងៃចន្ទនេះ ហើយលោកក៏បានជំរុញឲ្យអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ត្រូវធ្វើចត្តាឡីស័កផងដែរ ។

លោក Roque គឺជាសមាជិកទី ៥ ហើយនៃជួរគណៈរដ្ឋមន្រ្តីរបស់លោក Duterte ដែលបានឆ្លងជំងឺកូវីដ ១៩ ។ កាលពីឆ្នាំមុនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Ramon Lopez រដ្ឋមន្ត្រីក្រសួងសាធារណការលោក Mark Villar រដ្ឋមន្ត្រីក្រសួងអប់រំលោក Mark Villar លេខាធិការអប់រំលោក Leonor Briones និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Eduardo Ano ក៏បានឆ្លងវីរុសនេះផងដែរ ហើយបច្ចុប្បន្នមន្ត្រីទាំងបួននាក់បានជាសះស្បើយហើយ ។

បច្ចុប្បន្នប្រទេសហ្វីលីពីនកំពុងតែមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ក្នុងខែនេះពោលប្រហាក់ប្រហែលនឹងខែកក្កដា និងសីហា ឆ្នាំ ២០២០ ខណៈករណីប្រចាំថ្ងៃបានឡើងដល់កម្រិតកំពូល ។ ប្រទេសហ្វីលីពីនបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៥,០០០ ករណីកាលពីថ្ងៃសៅរ៍ដែលជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីខែសីហាឆ្នាំមុន ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦២១,៤៩៨ ករណី និងមានអ្នកស្លាប់ចំនួន ១២,៨២៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ ថ្ងៃនេះឆ្នាំមុន ហ្វីលីពីនចាត់វិធានការប្រឆាំងជំងឺកូវីដ ១៩ ក្រោយមានអ្នកឆ្លងជាបន្តបន្ទាប់

ចុចអាន ៖ មួយថ្ងៃ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដ៣,៧៤៩ករណី មិនធ្លាប់មានសោះក្នុងរយៈពេលជិត៦ខែ

The post អ្នកនាំពាក្យរបស់លោក Duterte តេស្តវិជ្ជមានកូវីដ ១៩ appeared first on Kampuchea Thmey Daily.

លោក Duterte ឲ្យអាមេរិកបង់ប្រាក់ដើម្បីរក្សាកតិកាសញ្ញាយោធាជាមួយហ្វីលីពីន
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា លោកចង់ឲ្យសហរដ្ឋអាមេរិកបង់ប្រាក់ដើម្បីរក្សាកតិកាសញ្ញាដែលមានអាយុកាលពីរទសវត្សរ៍ដែលសម្របសម្រួលសមយុទ្ធយោធារួមគ្នា ហើយជាកិច្ចព្រមព្រៀងមួយដែលលោកបានព្យាយាមលុបចោលកាលពីឆ្នាំមុន ។

លោក Duterte បាននិយាយកាលពីថ្ងៃសុក្រអំពីកិច្ចព្រមព្រៀង Visiting Forces Agreement ឬហៅកាត់ថា VFA ជាមួយសហរដ្ឋអាមេរិកថា “ពួកគេត្រូវបង់ប្រាក់ ។ វាជាចំណែកនៃការទទួលខុសត្រូវរួមគ្នា ប៉ុន្តែចំណែកនៃការទទួលខុសត្រូវរបស់អ្នកមិនត្រូវធ្វើឡើងដោយទទេរនោះទេ” ។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់ទាហានហ្វីលីពីនដោយសំដៅទៅលើជម្លោះណាមួយដែលអាចកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូងថា “ពីព្រោះបន្ទាប់ពីសង្គ្រាមផ្ទុះឡើងយើងទាំងអស់គ្នាត្រូវបង់ប្រាក់ ហើយគាត់មិនបាននិយាយថាគាត់ចង់បានអ្វីនោះទេ” ។

លោក Duterte បានធ្វើការកត់សម្គាល់បែបនេះនៅប៉ុន្មានថ្ងៃ បន្ទាប់ពីមន្រ្តីហ្វីលីពីន និងសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាលើកិច្ចសហប្រតិបត្តិការសន្តិសុខ ខណៈរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Delfin Lorenzana បាននិយាយថា លោកសង្ឃឹមថា សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកនឹងចាប់ផ្តើមឡើងវិញនៅរដូវក្តៅនេះ ។

កាលពីមួយឆ្នាំមុនលោក Duterte បានបញ្ចប់កិច្ចព្រមព្រៀងកតិកាសញ្ញាឆ្នាំ ១៩៩៨ ជាមួយសហរដ្ឋអាមេរិកមុនពេលងាកមកវិញនៅពីរបីខែក្រោយមក ។ ខណៈពេលដែលលោក Duterte តែងតែចោទសួរពីផលប្រយោជន៍នៃសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក កងយោធាហ្វីលីពីនបានធ្វើការជាមួយសមភាគីអាមេរិកដើម្បីប្រឆាំងនឹងការទាមទារទឹកដីរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ អាមេរិកនៅតែប្ដេជ្ញារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង

ចុចអាន ៖ ក្រោយរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ប្រធានាធិបតីហ្វីលីពីនប្រាប់ក្មេងៗនៅផ្ទះមើលទូរទស្សន៍

The post លោក Duterte ឲ្យអាមេរិកបង់ប្រាក់ដើម្បីរក្សាកតិកាសញ្ញាយោធាជាមួយហ្វីលីពីន appeared first on Kampuchea Thmey Daily.

ទីបំផុត លោក Duterte ចេញមុខលូកដៃរឿងនារីអូតែស ហ្វីលីពីន
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្តេជ្ញាថា នឹងផ្តល់យុត្តិធម៌ដល់នារីបម្រើការតាមយន្តហោះកញ្ញា Christine Dacera។

អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាបឋម ការសន្យារបស់ប្រធានាធិបតីគឺថា យុត្តិធម៌នឹងមានសម្រាប់ក្រុមគ្រួសាររបស់ Dacera។ យើងនឹងដឹងការពិត”។

លោក Roque និយាយថា លោក Duterte នឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនរួចខ្លួនឡើយ ប្រសិនបើគ្រប់យ៉ាងត្រូវបានបង្ហាញនោះ ពួកគេមិនអាចរួចផុតពីទង្វើរបស់ពួកគេបានទេ។

កញ្ញា Dacera ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងអាងងូតទឹកនៅឯសណ្ឋាគារ Makati បន្ទាប់ពីពិធីជប់លៀង ជាមួយមិត្តភក្តិរបស់នាងនៅយប់ឆ្លងឆ្នាំ។

បីនាក់ក្នុងចំណោមអ្នកដែលស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស ត្រូវបានដោះលែងកាលពីថ្ងៃពុធតាមបញ្ជារបស់រដ្ឋអាជ្ញាក្រុង Makati ដែលបានកត់សម្គាល់ថា ភស្តុតាងបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីកំណត់ថា តើវាជាករណីរំលោភសេពសន្ថវៈពិតមែនឬក៏អត់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Filipino Times

ចុចអាន៖ នៅសុខៗ មេធាវីប្រាប់ឲ្យ Pacquiao ដករង្វាន់ដែលផ្តល់ជូនអ្នករកឃើញជនពាក់ព័ន្ធករណីស្លាប់នារីអូតែស

The post ទីបំផុត លោក Duterte ចេញមុខលូកដៃរឿងនារីអូតែស ហ្វីលីពីន appeared first on Kampuchea Thmey Daily.

លោក Duterte ហ៊ានលាលែងពីតំណែង បើមានភស្តុតាងបង្ហាញពីការសូកប៉ាន់របស់ខ្លួន តែគំរាមសម្លាប់អ្នកចោទប្រកាន់ខុស
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើសំណើយ៉ាងមុតមាំដើម្បីលាលែងពីតំណែង ប្រសិនបើនរណាម្នាក់អាចបញ្ជាក់ថា គាត់បានទទួលការសូកប៉ាន់នៅពេលកំពុងកាន់តំណែង ប៉ុន្តែបានបដិសេធសំណើរបស់គាត់វិញដោយគំរាមសម្លាប់នរណាម្នាក់ពីបទប្រឌិតរឿងរ៉ាវពាក់ព័ន្ធនឹងបញ្ហានេះ ។

ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីយប់ថ្ងៃអង្គារលោក Duterte បាននិយាយថា លោកនិងសមាជិកគណៈរដ្ឋមន្រ្តីរបស់លោកនឹងចុះចេញពីតំណែង ប្រសិនបើការចោទប្រកាន់ថា ពួកគេពាក់ព័ន្ធនឹងអំពើពុករលួយត្រូវបានបង្ហាញ ។

លោក Duterte បាននិយាយថា “ប្រសិនបើមាននរណាម្នាក់អាចបញ្ជាក់បានថា ខ្ញុំបានទទួលប្រាក់ពីការិយាល័យប្រធានាធិបតីពីរដ្ឋាភិបាល មួយប៉េសូលើសពីប្រាក់ខែខ្ញុំ ខ្ញុំនឹងលាលែងពីតំណែង ប៉ុន្តែដរាបណាវាជាការពិត” ។

លោក Duterte បានទទូចផងដែរថា លោក និងគណៈរដ្ឋមន្ត្រីរបស់លោកសុទ្ធតែជាមនុស្សស្មោះត្រង់ហើយបានប្រកាន់ជំហរមិនអត់ឱនចំពោះអំពើពុករលួយ ។ ទោះយ៉ាងណាគាត់បានព្រមានប្រជាជនយ៉ាងខ្លាំងកុំឲ្យធ្វើការចោទប្រកាន់ខុសដោយនិយាយថា “កុំកុហក កុំបង្កើត ឬប្រឌិតរឿងរ៉ាវដែលមិនល្អ ។ ប្រសិនបើរឿងនោះកើតឡើង ខ្ញុំនឹងសម្លាប់អ្នក” ។

លោក Duterte បានកាត់បន្ថយយ៉ាងខ្លាំងចំពោះអំពើពុករលួយចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០១៦ ។ កាលពីខែវិច្ឆិកាគាត់បានប្រកាសឈ្មោះមន្ត្រីសាធារណៈដែលគាត់និយាយថាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតពីបទចោទប្រកាន់អំពើពុករលួយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ តៃវ៉ាន់ពិន័យពលករបរទេសម្នាក់ រាប់ពាន់ដុល្លារ ក្រោយចេញពីបន្ទប់ធ្វើចត្តាឡីស័ក

ចុចអាន ៖ Manny Pacquiao ឆ្ពោះទៅតំណែងប្រធានាធិបតីហ្វីលីពីន ក្រោយជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាច

The post លោក Duterte ហ៊ានលាលែងពីតំណែង បើមានភស្តុតាងបង្ហាញពីការសូកប៉ាន់របស់ខ្លួន តែគំរាមសម្លាប់អ្នកចោទប្រកាន់ខុស appeared first on Kampuchea Thmey Daily.