ព័ត៌មានអន្ដរជាតិ
ទីបំផុត លោក Duterte ចេញមុខលូកដៃរឿងនារីអូតែស ហ្វីលីពីន
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្តេជ្ញាថា នឹងផ្តល់យុត្តិធម៌ដល់នារីបម្រើការតាមយន្តហោះកញ្ញា Christine Dacera។

អ្នកនាំពាក្យប្រធានាធិបតី លោក Harry Roque បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជាបឋម ការសន្យារបស់ប្រធានាធិបតីគឺថា យុត្តិធម៌នឹងមានសម្រាប់ក្រុមគ្រួសាររបស់ Dacera។ យើងនឹងដឹងការពិត”។

លោក Roque និយាយថា លោក Duterte នឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនរួចខ្លួនឡើយ ប្រសិនបើគ្រប់យ៉ាងត្រូវបានបង្ហាញនោះ ពួកគេមិនអាចរួចផុតពីទង្វើរបស់ពួកគេបានទេ។

កញ្ញា Dacera ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងអាងងូតទឹកនៅឯសណ្ឋាគារ Makati បន្ទាប់ពីពិធីជប់លៀង ជាមួយមិត្តភក្តិរបស់នាងនៅយប់ឆ្លងឆ្នាំ។

បីនាក់ក្នុងចំណោមអ្នកដែលស្ថិតក្នុងការឃុំឃាំងរបស់ប៉ូលិស ត្រូវបានដោះលែងកាលពីថ្ងៃពុធតាមបញ្ជារបស់រដ្ឋអាជ្ញាក្រុង Makati ដែលបានកត់សម្គាល់ថា ភស្តុតាងបន្ថែមទៀត គឺត្រូវការជាចាំបាច់ដើម្បីកំណត់ថា តើវាជាករណីរំលោភសេពសន្ថវៈពិតមែនឬក៏អត់៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Filipino Times
ចុចអាន៖ នៅសុខៗ មេធាវីប្រាប់ឲ្យ Pacquiao ដករង្វាន់ដែលផ្តល់ជូនអ្នករកឃើញជនពាក់ព័ន្ធករណីស្លាប់នារីអូតែស
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


