ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះឆ្នាំមុន ហ្វីលីពីនចាត់វិធានការប្រឆាំងជំងឺកូវីដ ១៩ ក្រោយមានអ្នកឆ្លងជាបន្តបន្ទាប់
ថ្ងៃចន្ទនេះប្រទេសហ្វីលីពីនបានកត់សម្គាល់រយៈពេលមួយឆ្នាំចាប់តាំងពីការរឹតត្បិតប្រឆាំងនឹងជំងឺកូវីដ ១៩ បានចាប់ផ្តើមនៅក្នុងរដ្ឋធានីម៉ានីល ។ ការកើនឡើងនៃការឆ្លងថ្មីៗនេះកំពុងតែបង្កបញ្ហាសេដ្ឋកិច្ច និងបញ្ហាជាច្រើនទៀតដល់រដ្ឋបាលរបស់ប្រធានាធិបតី Rodrigo Duterte ។
វិធានការប្រឆាំងនឹងការឆ្លងមេរោគរួមមានការកំណត់សកម្មភាពអាជីវកម្ម និងការបញ្ជាកុមារ និងពលរដ្ឋវ័យចំណាស់ឲ្យស្នាក់នៅក្នុងផ្ទះ ។

ថ្វីបើយ៉ាងនេះក្តីក៏ករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅទូទាំងប្រទេសមានការកើនឡើងចាប់តាំងពីចុងខែមុន ។ មានអ្នកឆ្លងថ្មីជាង ៤,៥០០ នាក់ត្រូវបានគេរាយការណ៍ថាកើតឡើងក្នុងមួយថ្ងៃៗរហូតដល់ថ្ងៃអាទិត្យ ។
អ្នកជំនាញរបស់អង្គការសុខភាពពិភពលោកនិយាយថា ការឆ្លងបានកើនឡើង ខណៈដែលប្រទេសហ្វីលីពីនជាទូទៅមានចំនួនប្រជាជនច្រើន ។

WHO ក៏បានចាត់ទុក និងការឆ្លើយតបមិនគ្រប់គ្រាន់ពីសំណាក់មន្ត្រីសុខាភិបាលដើម្បីបញ្ឈប់ការឆ្លងមេរោគជាចង្កោមផងដែរ ។
ការរឹតត្បិតអាជីវកម្មនៅទីក្រុងម៉ានីលដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសបានរួមចំណែកដល់ការធ្លាក់ចុះ ៩.៥ ភាគរយកាលពីឆ្នាំមុននៅក្នុងផលិតផលក្នុងស្រុកសរុប ។

តួលេខនេះគឺអាក្រក់បំផុតសម្រាប់ប្រទេសហ្វីលីពីនចាប់តាំងពីទិន្នន័យប្រៀបធៀបមាននៅក្នុងឆ្នាំ ១៩៤៦ ហើយវាក៏ជាការធ្លាក់ចុះខ្លាំងបំផុតក្នុងចំណោមបណ្តាប្រទេសសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍សំខាន់ៗក្នុងឆ្នាំ ២០២០ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៦២១,៤៩៨ ករណី និងមានអ្នកស្លាប់ចំនួន ១២,៨២៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មួយថ្ងៃ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដ៣,៧៤៩ករណី មិនធ្លាប់មានសោះក្នុងរយៈពេលជិត៦ខែ
ចុចអាន ៖ ហ្វីលីពីនរកឃើញករណីឆ្លងវីរុសអាហ្វ្រិកខាងត្បូងលើកដំបូង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


