Telegram Archives - Kampuchea Thmey Daily

ស្ថាប័នជំនាញ ប្រាប់ពីគន្លឹះសំខាន់ៗ ដើម្បីការពារគណនី Telegram ឱ្យមានសុវត្ថិភាព
ដោយសង្កេតឃើញ​មានជនរងគ្រោះត្រូវបានជនខិលខូច​លួចចូលគ្រប់គ្រង​គណនី Telegram និងបានក្លែងបន្លំជាជនរងគ្រោះ​ ដើម្បី​បទល្មើស​​តាម​បណ្ដាញ​សង្គម​​ ​ក្រុមការងារ​បច្ចេកទេស​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំ បានបង្ហាញពីគន្លឹះសំខាន់ៗមួយចំនួន​ ដើម្បីការពារសុវត្ថិភាពគណនី Telegram ។

ករណីសង្ស័យថា មានជនអនាមិក កំពុងលួចប្រើប្រាស់ ឬកាន់កាប់គណនី Telegram របស់លោកអ្នក ក្រុមការងារ​បច្ចេកទេស​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំ បានណែនាំឱ្យអនុវត្តដូចខាងក្រោម៖

១. ពិនិត្យលើ Active Sessions

ដើម្បីដឹងអំពីឧបករណ៍ដែលកំពុងបើកប្រើប្រាស់គណនី Telegram របស់អ្នក៖

• ចូលទៅកាន់ Settings > Devices ដើម្បីពិនិត្យទៅលើឈ្មោះឧបករណ៍ដែលកំពុងប្រើប្រាស់។ ប្រសិនបើឃើញឧបករណ៍ខុសប្រក្រតី លោកអ្នកអាចចុចលើពាក្យ “Terminate Session” ឬ “Terminate All Other Sessions”។

២. វិធីពង្រឹងសុវត្ថិភាពគណនី

ដើម្បីការពារកុំឱ្យមានការជ្រៀតចូល លោកអ្នកគួរអនុវត្តដូចខាងក្រោម៖

• បើក Two-Step Verification (2FA)៖ ចូលទៅ Settings > Privacy and Security > Two-Step Verification ដើម្បីកំណត់លេខសម្ងាត់ (Password) បន្ថែម

• ដាក់ Passcode Lock & Face ID៖ ការពារកុំឱ្យអ្នកដែលកាន់កាប់ទូរសព្ទលោកអ្នកផ្ទាល់ បើកចូលកម្មវិធី Telegram បាន

• កុំចុចលើតំណភ្ជាប់ (Link) គ្មានប្រភពច្បាស់លាស់៖ ជៀសវាងការចុចលើ Link ដែលតម្រូវឱ្យអ្នកបញ្ចូលលេខទូរសព្ទ ឬលេខកូដ OTP

៣. សញ្ញាសម្គាល់មិនប្រក្រតីផ្សេងៗ

ក្រៅពីកំណត់ Settings ខាងលើ អ្នកអាចសម្គាល់តាមរយៈសកម្មភាពប្លែកៗដូចជា៖

• ការផ្ញើសារទៅកាន់អ្នកដទៃ ឬចូលរួមក្នុង Group/Channel ប្លែកៗដោយមិនដឹងខ្លួន។

• សារផ្ញើចូលមក មានលោតសញ្ញាថា “អានរួច” ទាំងដែលអ្នកមិនទាន់បានបើកមើល។

• ទទួលបានលេខកូដ Login Code ពី Telegram ជាញឹកញាប់ (បញ្ជាក់ថាមានគេព្យាយាមចូលគណនីរបស់អ្នក)

ប្រសិនបើអ្នកបាន ‘Terminate’ រួចរាល់ហើយ សូមប្រញាប់ដាក់ Two-Step Verification ភ្លាម ដើម្បីការពារកុំឱ្យជនខិលខូចចូលបានម្ដងទៀត៕

The post ស្ថាប័នជំនាញ ប្រាប់ពីគន្លឹះសំខាន់ៗ ដើម្បីការពារគណនី Telegram ឱ្យមានសុវត្ថិភាព appeared first on Kampuchea Thmey Daily.

មេធំ Telegram ទុកមរតកជាង១៧ ពាន់លានដុល្លារ ដល់កូនចំនួន១០៦នាក់ នៅទូទាំងពិភពលោក
លោក Pavel Durov ដែលគេស្គាល់ថា ជាសហស្ថាបនិកនៃកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បានប្រាប់ទស្សនាវដ្តីនយោបាយបារាំង Le Point កាលពីថ្ងៃទី ១៩ ខែមិថុនាថា កូនៗចំនួន ១០៦នាក់ នឹងទទួលបាននូវមរតកដែលមានតម្លៃជាង ១៧ ពាន់លានដុល្លារ រួមទាំងអ្នកដែលមានផ្ទៃពោះតាមរយៈការបរិច្ចាគមេជីវិតឈ្មោលរបស់លោកកន្លងមក។

រូបភាព៖thethaiger

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះក៏បាននិយាយផងដែរថា គាត់បានសរសេរបណ្ដាំមរតកក្នុងការបែងចែកទ្រព្យសម្បត្តិ ដែលមានតម្លៃ ១៧.១ ពាន់លានដុល្លារ ក្នុងចំណោមកូនផ្លូវការរបស់គាត់ទាំង៦ នាក់ និងកូន ១០០ នៅក្នុងប្រទេសចំនួន១២ ដែលកើតតាមរយៈការបរិច្ចាគមេជីវិតដល់គ្លីនិកសម្ភពក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។

មេធំរបស់កម្មវិធី Telegram វ័យ៤០ ឆ្នាំបាននិយាយថា «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា មិនមានភាពខុសគ្នារវាងកូនបង្កើតនិងកូនដែលកើតចេញពីការបរិច្ចាគមេជីវិតឈ្មោលរបស់ខ្ញុំទេ ពួកគេសុទ្ធតែជាកូនរបស់ខ្ញុំ និងមានសិទ្ធិស្មើគ្នា ខ្ញុំមិនចង់ឲ្យពួកគេបែកបាក់គ្នាបន្ទាប់​ពី​ខ្ញុំ​ស្លាប់​នោះ​ទេ»។

ទោះជាយ៉ាងណាក៏ដោយ លោក Durov មិនមានបំណងអនុញ្ញាតឲ្យកូនៗចូលប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់បានយ៉ាងងាយស្រួលនោះទេ យ៉ាងហោចណាស់ រហូតដល់ពួកគេមានអាយុ ៣០ ឆ្នាំ (ឆ្នាំ ២០៥៥) ដោយសំអាងថា ចង់ឲ្យពួកគេរស់នៅដូចមនុស្សធម្មតា កសាងខ្លួនអ្នកឡើង រៀនជឿជាក់លើខ្លួនឯង បង្កើតរបស់របរដោយមិនពឹងផ្អែកលើគណនីធនាគារ។

លោក Durov បាននិយាយថា ឥឡូវនេះគាត់បានសរសេរបណ្ដាំមរតកមួយ។ ដោយសារតែការងាររបស់គាត់មានហានិភ័យខ្ពស់ គាត់បាននិយាយថា ការការពារសេរីភាពធ្វើឲ្យអ្នកមានសត្រូវជាច្រើន រួមទាំងនៅក្នុងប្រទេសដែលមានអំណាច។

លោក Pavel Durov កើតនៅឆ្នាំ ១៩៨៤ ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែរស់នៅក្នុងទីក្រុងឌូបៃ។ យោងតាមទស្សនាវដ្ដី Forbes លោកជាប់ចំណាត់ថ្នាក់ទី ១៣១ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធរហូតដល់ ១៧.១ ពាន់លានដុល្លារ។ យ៉ាងណា តាមរយៈកម្មវិធី Telegram បានជួយឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកកើនឡើងយ៉ាងខ្លាំង ប៉ុន្តែក៏បានធ្វើឲ្យគាត់មានបញ្ហាផ្លូវច្បាប់ផងដែរ។

កម្មវិធី Telegram របស់គាត់ត្រូវបានគេស្គាល់ដោយសារការផ្តោតលើភាពឯកជន និងការផ្ញើសារដែលបានអ៊ិនគ្រីប។ជាមួយនឹងអ្នកប្រើប្រាស់សកម្មប្រចាំខែជាងមួយពាន់លាននាក់ វេទិកានេះមានចន្លោះប្រហោងដែលអនុញ្ញាតឲ្យវាប្រើប្រាស់សម្រាប់ការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន និងការចែករំលែកខ្លឹមសារនៃការរំលោភបំពានលើកុមារ។នោះហើយជាមូលហេតុដែលដែលលោក Durov ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន។ បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ថា​មិន​បាន​រក្សា​កម្មវិធី​ឲ្យបាន​សមរម្យ​ដើម្បី​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម៕

មហាសេដ្ឋី Pavel Durov បានប្រកាសថានឹងបែងចែកទ្រព្យសម្បត្តិក្នុងចំណោមកូនខុសច្បាប់របស់គាត់។ រូបថត៖ AP

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាឡេស៊ីប្តឹង Telegram ពីបទផ្សព្វផ្សាយមាតិកា​បង្កគ្រោះថ្នាក់

The post មេធំ  Telegram ទុកមរតកជាង១៧ ពាន់លានដុល្លារ ដល់កូនចំនួន១០៦នាក់ នៅទូទាំងពិភពលោក appeared first on Kampuchea Thmey Daily.

ម៉ាឡេស៊ីប្តឹង Telegram ពីបទផ្សព្វផ្សាយមាតិកា​បង្កគ្រោះថ្នាក់
គណៈកម្មាការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងក្រុមហ៊ុនបណ្ដាញទំនាក់ទំនង Telegram និងឆាណែលចំនួន ២ លើវេទិកានេះ ពីបទផ្សព្វផ្សាយ​មាតិកាបង្កគ្រោះថ្នាក់ ដែលអាចបំផ្លាញការជឿទុកចិត្តលើស្ថាប័នសាធារណៈ និងគំរាមកំហែងដល់សណ្តាប់ធ្នាប់សង្គម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Free Malaysia Today។

MCMC បាននិយាយថា  ឆាណែលទាំង ២ រួមមានឈ្មោះ «Edisi Siasat» និង «Edisi Khas» ត្រូវបានរកឃើញថា មាន​មាតិកា ដែល​បំពានលើបទប្បញ្ញត្តិនៅក្រោមច្បាប់ទំនាក់ទំនង និងពហុព័ត៌មាន ឆ្នាំ ១៩៩៨។ គណៈកម្មាការ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​នេះ​ជា​ចំណាត់​លើក​ដំបូង ​ដែល​ធ្វើឡើងលើក្រុមហ៊ុន​ផ្ដល់សេវាកម្ម​បណ្ដាញ​សង្គម ជាពិសេស​ចាប់តាំងពី​ក្រុមហ៊ុន Telegram ទទួលបាន​អាជ្ញាប័ណ្ណ​អ្នកផ្តល់​សេវា​កម្ម​»។

គណៈកម្មាការ​បាន​បន្តថា៖ «ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពី​ Telegram បរាជ័យយ៉ាងខ្លាំង​ក្នុងការដោះស្រាយ​មាតិកា ដែល​មាន​គេរាយការណ៍ម្តងហើយម្តងទៀត​ទៅកាន់ក្រុមហ៊ុន​ ទោះបីជាមានការចរចា និងកិច្ចសហប្រតិបត្តិការជាច្រើន​ពី MCMC ក៏ដោយ»។

ដោយសារតែ Telegram មិនបានអនុវត្តតាម និយតករទូរគមនាគម​ម៉ាឡេស៊ីដដែល​បាននិយាយថា ខ្លួន​មាន​ដីកា​តុលាការ ដើម្បីបញ្ឈប់ការចែកចាយ​មាតិកាដែលបង្កគ្រោះថ្នាក់ និងការពារការបង្ហោះមាតិកាទាំងនោះបន្ថែមទៀត។ គណៈកម្មាការ​បានបន្ថែមថា Telegram ​មាន​សិទ្ធិការពារខ្លួនដោយយុត្តិធម៌។

មកទល់ពេលនេះ Telegram ដែលរងការត្រួតពិនិត្យក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ជុំវិញការអនុញ្ញាតការចែកចាយ «មាតិកាខុសច្បាប់ ឬគ្រោះថ្នាក់» នោះ មិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានោះទេ។

​គួរគូសបញ្ជាក់ថា កាលខែមករា ​ម៉ាឡេស៊ីបានណែនាំច្បាប់​បណ្ដាញសង្គមថ្មី​ ដែលតម្រូវ​វេទិកាបណ្ដាញសង្គម និងសេវាកម្មផ្ញើសារទាំងអស់ ដែលមាន​អ្នកប្រើប្រាស់ច្រើនជាង ៨ លាន​នាក់ ត្រូវចុះឈ្មោះទទួល​អាជ្ញាប័ណ្ណ  បើមិនដូច្នោះទេ ពួកគេ​ត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់។ ច្បាប់​ថ្មីនោះ មានគោលបំណងដើម្បីដោះស្រាយ​កំណើន​ឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត។ អាជ្ញាធរម៉ាឡេស៊ី​រាប់ថា ការលេងល្បែងតាមអ៊ិនធឺណិត ការបោកប្រាស់ រូបភាពអាសអាភាស​កុមារ ​ការគំរាមកំហែងតាមអ៊ិនធឺណិត និងមាតិកាទាក់ទងនឹងពូជសាសន៍ សាសនា និងរាជវង្ស ថាជាមាតិកាគ្រោះថ្នាក់៕

The post ម៉ាឡេស៊ីប្តឹង Telegram ពីបទផ្សព្វផ្សាយមាតិកា​បង្កគ្រោះថ្នាក់ appeared first on Kampuchea Thmey Daily.

អូស្ត្រាលី​ពិន័យ Telegram ជុំវិញ​ការ​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ភេរវកម្ម និងខ្លឹមសារ​បំពាន
អង្គភាព​ឃ្លាំមើលអនឡាញរបស់ប្រទេសអូស្ត្រាលីបានបានពិន័យ Telegram ជាង៦០ម៉ឺន​ដុល្លារ​អាមេរិក​ សម្រាប់ការខកខាន​ផុតកំណត់ដើម្បីបង្ហាញពីរបៀបដែលវាត្រូវដោះស្រាយបញ្ហាអំពើ​ភេរវកម្ម និងការរំលោភបំពានផ្លូវភេទកុមារ​លើ​មាតិកា​របស់​ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ខែកុម្ភៈនេះ។

(រូបភាព៖ Reuters)

បើតាមស្នងការ eSafety ដែលអង្គការឃ្លាំមើលអនឡាញរបស់ប្រទេសអូស្ត្រាលី លោកស្រី Julie Inman Grant បាន​និយាយ​ថា អង្គការនេះបានរកឃើញថា លើ Telegram មានជាប់ពាក់ព័ន្ធទៅនឹងភេរវករជ្រុលនិយម និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងបានជូនដំណឹងទៅក្រុមហ៊ុននេះកាលពីថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៤ សម្រាប់ការបង្ហាញពីការអនុលោមតាមសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ខ្លួន។

ប៉ុន្តែ Telegram មិនឆ្លើយតបរហូតដល់ថ្ងៃទី១៣ខែតុលា ដោយរារាំងការងាររបស់អង្គការនេះ អស់រយៈពេលជិតកន្លះឆ្នាំ​ក្នុងការការពារសហគមន៍ និងបង្កើនស្តង់ដារសុវត្ថិភាពនៅលើអ៊ីនធឺណិត ជាពិសេសលើការងារស្វែងរកកន្លែងដែលមានមាតិកាមិនសមរម្យនិងបង្កការព្រួយបារម្ភ។

Telegram ត្រូវបានផាកពិន័យ ៩៥៨០០០ ដុល្លារអូស្ត្រាលី ស្មើនឹង៦១៣០០០ ដុល្លារអាមេរិក នឹងមានពេល ២៨ ថ្ងៃដើម្បីបង់ពិន័យ និងស្វែងរកពេលវេលាបន្ថែមដើម្បីទូទាត់ ឬព្យាយាមដកវាចេញ។ ប្រសិនបើ Telegram សម្រេចចិត្តមិនបង់ប្រាក់ អង្គកាអាចស្វែងរកការពិន័យនៅក្នុងតុលាការសហព័ន្ធ។

គួររម្លឹកថា ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Telegram ដើមកំណើតរុស្ស៊ី លោក Pavel Durov ត្រូវបានចាប់ខ្លួន​កាលពីខែសីហាឆ្នាំមុន នៅអាកាសយានដ្ឋានទីក្រុងប៉ារីស ហើយក្រោយមកត្រូវបានចោទប្រកាន់ពីបទខកខានមិនបានទប់ស្កាត់ខ្លឹមសារជ្រុលនិយម និងភេរវករនៅលើកម្មវិធីរបស់ខ្លួន។

រដ្ឋអាជ្ញាបារាំង ក៏បានអះអាងដែរថា វេទិកាដែលមានមូលដ្ឋាននៅទីក្រុងឌូបៃនេះ បានបរាជ័យក្នុងការចាត់វិធានការប្រឆាំង​នឹង​រូបភាពការរំលោភបំពានផ្លូវភេទលើកុមារ។ ទោះយ៉ាងណាក្រោយមក លោក Durov ត្រូវបានដោះលែងដោយ​ការបង់ប្រាក់ធានាចំនួន៥លានអឺរ៉ូ (៥.៣ លានដុល្លារអាមេរិក) និងបានប្រកាសពីការបង្ក្រាបលើខ្លឹមសារខុសច្បាប់លើកម្មវិធីរបស់ខ្លួន៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

The post អូស្ត្រាលី​ពិន័យ Telegram ជុំវិញ​ការ​ឆ្លើយ​តប​ទៅ​នឹង​អំពើ​ភេរវកម្ម និងខ្លឹមសារ​បំពាន appeared first on Kampuchea Thmey Daily.

ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​
Telegram នឹងប្រគល់អាសយដ្ឋាន IP និងលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ទៅកាន់អាជ្ញាធរតាមដីកាស្វែងរក ឬសំណើផ្លូវច្បាប់ដែលមានសុពលភាពផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៤ខែកញ្ញានេះ។

(រូបភាព៖​ Getty)

នាយកប្រតិបត្តិTelegram លោក Pavel Durov បានការបង្ហោះសារ​នៅ​លើ​​បណ្តាញ​​សង្គម​ Telegram កាលពីថ្ងៃចន្ទថា ការផ្លាស់ប្តូរលក្ខខណ្ឌនៃសេវាកម្ម និងគោលការណ៍ឯកជនភាព «គួរលុបបំបាត់ឧក្រិដ្ឋជន ខណៈពេលដែល ៩៩,៩៩៩ ភាគរយនៃអ្នកប្រើប្រាស់ Telegram មិនជាប់ពាក់ព័ន្ធជាមួយឧក្រិដ្ឋកម្ម តែមាន ០,០០១ ភាគរយ ដែលជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់បង្កើត​រូបភាពមិនល្អសម្រាប់វេទិកាទាំងមូល ដែលធ្វើឱ្យផលប្រយោជន៍របស់អ្នកប្រើប្រាស់ជិតពាន់លាននាក់របស់យើងប្រឈមនឹងហានិភ័យ»។

សេចក្តីប្រកាសនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់លោក Durov ដែលជាសហស្ថាបនិកនៃវេទិកានេះកើតនៅប្រទេសរុស្ស៊ីដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបារាំងកាលពីខែមុននៅឯព្រលានយន្តហោះមួយនៅភាគខាងជើងនៃទីក្រុងប៉ារីស។ ប៉ុន្មានថ្ងៃក្រោយមក ព្រះរាជអាជ្ញានៅទីនោះបានចោទប្រកាន់គាត់ពីបទបើកសកម្មភាពឧក្រិដ្ឋកម្មនៅលើវេទិកានេះ។ ការ​ចោទ​ប្រកាន់​លើ​រូប​លោក​រួម​មាន​ច្រើនរូបភាពដូចជា ​ការ​ផ្សព្វផ្សាយ​រូបភាព​បំពាន​លើ​កុមារ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន លោក​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ផង​ដែរ​ពី​បទ​មិន​គោរព​តាម​ច្បាប់។

ជាការឆ្លើយតបលោក Durov ដែលបានបដិសេធការចោទប្រកាន់នេះ បានរិះគន់អាជ្ញាធរភ្លាមៗបន្ទាប់ពីការចាប់ខ្លួនរបស់គាត់ដោយនិយាយថា ការឱ្យគាត់ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយភាគីទីបីនៅលើវេទិកាគឺ «គួរឱ្យភ្ញាក់ផ្អើល»និង «ការយល់ខុស»។ ហើយកាលពីថ្ងៃច័ន្ទ លោក Durov បាននិយាយថា កម្មវិធីនេះ ឥឡូវនេះកំពុងប្រើប្រាស់ក្រុមអ្នកសម្របសម្រួលដែលកំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីលាក់មាតិកាដែលមានបញ្ហា។ ប៉ុន្តែវាទំនងជាមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការនៅក្រោមច្បាប់របស់បារាំង ឬអឺរ៉ុបនោះទេ នេះបើយោងតាមលោក Daphne Keller នៅមជ្ឈមណ្ឌលអ៊ីនធឺណិត និងសង្គមនៃសាកលវិទ្យាល័យស្ទែនហ្វដ។

(រូបភាព៖​ AP) លោក Pavel Durov

គួររម្លឹកថាការចាប់ខ្លួននាយកប្រតិបត្តិវ័យ ៣៩ ឆ្នាំរូបនេះបានបង្កឱ្យមានការជជែកវែកញែកអំពីអនាគតនៃការការពារការលើកម្មវិធីនេះ។ បន្ទាប់ពីការឃុំខ្លួនលោក Durov មនុស្សជាច្រើនបានចាប់ផ្តើមចោទសួរថា តើ Telegram ពិតជាកន្លែងមានសុវត្ថិភាពសម្រាប់អ្នកប្រឆាំងនយោបាយឬអត់ បើយោងតាមលោក John Scott-Railton ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅ University of Toronto’s Citizen Lab និបានបន្ថែមថា Telegram មិនបានផ្តល់ភាពច្បាស់លាស់ច្រើនអំពីរបៀបដែលក្រុមហ៊ុននឹងដោះស្រាយការទាមទារនាពេលអនាគតនោះទេ។

គួរបញ្ជាក់ថាអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបាននិយាយថា មានប្រព័ន្ធគ្រប់គ្រងខ្សោយជាងមុនក្នុងការសម្របសម្រួលមាតិកាជ្រុលនិយម និងខុសច្បាប់ជាងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីផ្ញើសារដែលប្រកួតប្រជែង។ ជាមួយគ្នានេះក្រុមអ្នករិះគន់បាននិយាយថា Telegram បានក្លាយជាចំណុចក្តៅនៃព័ត៌មានមិនពិត រូបអាសអាភាសរបស់កុមារ និងខ្លឹមសារទាក់ទងនឹងភេរវកម្មមួយផ្នែកដោយសារតែលក្ខណៈពិសេសដែលអនុញ្ញាតឱ្យក្រុមមានសមាជិករហូតដល់ ២០០០០០នាក់៕

អត្តបទ៖ ប៊ុន សុភាព

The post ម្ចាស់​ Telegram ថា​ខ្លួន​​នឹងផ្តល់ទិន្នន័យអ្នកប្រើប្រាស់​ដល់អាជ្ញាធរ​តាមដីកា​​ appeared first on Kampuchea Thmey Daily.

អ៊ុយក្រែន ហាម​មន្ត្រី​ខ្លួន​ប្រើប្រាស់​ Telegram ព្រោះបញ្ហា​សន្តិសុខជាតិ
អ៊ុយក្រែន បានហាមឃាត់មន្ត្រីរដ្ឋាភិបាល យោធា និងបុគ្គលិកការពារជាតិ ព្រម​ទាំង​បុគ្គលិក​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ពីការដំឡើងកម្មវិធីផ្ញើសារ​ Telegram ដោយពណ៌នាអំពីវិធានការចាំបាច់សម្រាប់សន្តិសុខជាតិក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។

(រូបភាព៖ Getty)

ការហាមឃាត់នេះត្រូវបានប្រកាសកាលពីថ្ងៃសុក្រដោយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារ​សន្តិសុខនៃប្រទេសអ៊ុយក្រែន និងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រាប់​ថា Telegram ត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយប្រទេសរុស្ស៊ីសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត ការបន្លំ ការសាយភាយ​មេរោគ ការតាមដាន​ទីតាំងអ្នកប្រើប្រាស់ និងការកំណត់​ការ​វាយប្រហារដោយមីស៊ីល។

ការ​ហាមឃាត់​នេះ ធ្វើ​ឡើង​ចំពោះ​តែ​ឧបករណ៍​ទាក់ទង​​របស់​មន្ត្រី​សំខាន់ៗដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កាតព្វកិច្ច​ផ្លូវការ​​របស់​ពួក​គេ​ប៉ុណ្ណោះ ពោល​គឺជន​ជាតិ​អ៊ុយក្រែន​ផ្សេង​ទៀត​អាច​មាន​សិទ្ធិ​ប្រើប្រាស់ Telegram ក៏​ដូចជា​បណ្ដាញ​សង្គម​​ដទៃ​នៅ​ក្នុង​ឧបករណ៍​ទាក់ទង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​រដ្ឋ។

Telegram ត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែន មិនត្រឹមតែសម្រាប់ការផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអានព័ត៌មាន រួមទាំងការអាប់ដេតអំពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីផងដែរ។ វាក៏ជាមធ្យោបាយចម្បងរបស់មន្ត្រីអ៊ុយក្រែន រួមទាំង​លោកប្រធានាធិបតី Volodymyr Zelenskyy ចូលរួមជាមួយសាធារណជន និងបញ្ជូន​ព័ត៌មាន​​ថ្មីៗ​​អំពី​សង្គ្រាម។

យ៉ាង​ណា លោក Kyrylo Budanov ប្រធានផ្នែកចារកម្មរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី អាចចូលមើល​សារផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Telegram រួមទាំងសារដែលបានលុប ក៏ដូចជាទិន្នន័យផ្ទាល់ខ្លួនផ្សេងៗ។

លោក Budanov បាន​រៀបរាប់​នៅ​ក្នុង​សេចក្ដី​ការណ៍​​ថា៖ «ខ្ញុំតែងតែគាំទ្រ និងបន្ត​គាំទ្រសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែបញ្ហា Telegram មិនមែនជាបញ្ហាសេរីភាពក្នុងការបញ្ចេញ​មតិ​នោះទេ។ វា​ជា​បញ្ហា​សន្តិសុខ​ជាតិ»៕

ដោយ៖ ឈាង

The post អ៊ុយក្រែន ហាម​មន្ត្រី​ខ្លួន​ប្រើប្រាស់​ Telegram ព្រោះបញ្ហា​សន្តិសុខជាតិ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី ចង់បិទ Telegram ចោល ព្រោះចែក​ចាយមាតិកាអាសអាភាសនិងផ្សព្វផ្សាយល្បែងអនឡាញ
តាមការចុះផ្សាយរបស់ Jakarta Globe កាលពីថ្ងៃពុធទី២៨ខែសីហា, ប្រទេសឥណ្ឌូណេស៊ី កំពុងពិចារណាបិទ Telegram និង Bigo ចោលតែម្តង ព្រោះថា កម្មវិធីទាំងពីរនេះ ជាប់ពាក់ព័ន្ធការចែកចាយមាតិកាអាសអាភាសនិងផ្សព្វផ្សាយល្បែងអនឡាញ។

(រូបថត៖ ANTARA)

រដ្ឋមន្ត្រីទំនាក់ទំនងនិងព័ត៌មានឥណ្ឌូណេស៊ី លោក Budi Arie Setiadi បានឲ្យដឹងថា តាមពិតក្រសួងព្រមានដល់កម្មវិធីទាំងពីរនេះរួចទៅហើយ ប៉ុន្តែការឆ្លើយតបមកវិញគឺមិនគ្រប់គ្រាន់ អាចយកជាការបានឡើយ ប៉ុន្តែយើងក៏កំពុងសិក្សាបន្ថែមផងដែរលើបញ្ហានេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើកម្មវិធីទាំងនេះ នៅមិនអើពើនឹងការព្រមានទៀត យើងនឹងបិទចោលតែម្តង ដោយគ្មានស្ទាក់ស្ទើរឡើយ។

ព័ត៌មាននេះកើតឡើង បន្ទាប់ពី អាជ្ញាធរបារាំងចាប់ខ្លួនមេ Telegram លោក Pavel Durov កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅអាកាសយានដ្ឋាន Le Bourget ក្នុងទីក្រុងប៉ារីស។

(រូបថត៖ APA)

ក្រោយមក រដ្ឋអាជ្ញាទីក្រុងប៉ារីសប្រកាសថា លោក Durov ប្រឈមនឹងការចោទប្រកាន់បទឧក្រិដ្ឋកម្មចំនួន១២ករណី ក្នុងនោះរួមមានទាំងការចែកចាយរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន ក្លែងបន្លំ អំពើឧក្រិដ្ឋកម្ម និងមិនព្រមសហការជាមួយនឹងការស៊ើបអង្កេតផងដែរ។

យ៉ាងណា កាលពីថ្ងៃពុធ តុលាការក្រុងប៉ារីស បានសម្រេចដោះលែងលោក Durov ឲ្យនៅក្រៅឃុំជាមួយលក្ខខណ្ឌបង់ប្រាក់៥លានអឺរ៉ូ ហើយត្បិតតែ​ដោះ​លែងបែបនេះមែន ប៉ុន្តែលោក Durov ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងហាមឃាត់ចាកចេញពីប្រទេសបារាំង ហើយត្រូវរាយការណ៍ទៅប៉ូលិសពីរដងក្នុងមួយសប្តាហ៍ផងដែរ។

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី មានប្រជាជនសរុបជាង ២៧៥លាននាក់ ហើយក្នុងនោះមានអ្នកប្រើប្រាស់ Telegram ជាង ២៧លាននាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេ Telegram ត្រូវដោះលែងឲ្យនៅក្រៅឃុំ ហាមចាកចេញពីប្រទេសបារាំង

The post ឥណ្ឌូណេស៊ី ចង់បិទ Telegram ចោល ព្រោះចែក​ចាយមាតិកាអាសអាភាសនិងផ្សព្វផ្សាយល្បែងអនឡាញ appeared first on Kampuchea Thmey Daily.

មេ Telegram ត្រូវដោះលែងឲ្យនៅក្រៅឃុំ ហាមចាកចេញពីប្រទេសបារាំង
តាមការចុះផ្សាយរបស់ BBC, តុលាការក្រុងប៉ារីស បានសម្រេចដោះលែងនាយកប្រតិបត្តិ Telegram លោក Pavel Durov ឲ្យនៅក្រៅឃុំជាមួយលក្ខខណ្ឌបង់ប្រាក់៥លានអឺរ៉ូ និងហាមឃាត់ចាកចេញពីប្រទេសបារាំង ព្រមទាំងបើកការស៊ើបអង្កេតជាផ្លូវការលើរូបគាត់ផងដែរ។

លោក Pavel Durov (រូបថត៖ AP)

រដ្ឋអាជ្ញា Laure Beccuau បានប្រកាសកាលពីល្ងាចថ្ងៃពុធទី២៨ខែសីហាថា ចៅក្រមនៅតុលាការក្រុងប៉ារីស បានសម្រេចបើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មដែលវេទិកាអនឡាញនេះអនុញ្ញាតឲ្យមានប្រតិបត្តិការខុសច្បាប់ ដូចជាការផ្សព្វផ្សាយរូបភាពអាសអាភាសរបស់កុមារ ជួញដូរគ្រឿងញៀន ក្លែងបន្លំ បដិសេធចែករំលែកព័ត៌មានតាមសំណើរបស់អាជ្ញាធរ លាងលុយកខ្វក់ និងផ្តល់សេវាស្រាយកូដអ៊ិនគ្រីបដល់ឧក្រិដ្ឋជន។

ត្បិតតែ​ដោះ​លែងនៅ​ក្រៅ​ឃុំមែន ប៉ុន្តែលោក Durov ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនិងហាមឃាត់ចាកចេញពីប្រទេសបារាំង ហើយត្រូវរាយការណ៍ទៅប៉ូលិសពីរដងក្នុងមួយសប្តាហ៍ផងដែរ។

​នៅ​ប្រទេស​បារាំង ការដែលរដ្ឋអាជ្ញាបើកការស៊ើបអង្កេតជាផ្លូវការបែបនេះ ​មិន​មែនមាន​ន័យ​ថា ​ជនសង្ស័យត្រូវជាប់​ពិរុទ្ធ​ឬ​នឹង​ត្រូវ​កាត់ទោស​នោះ​ទេ។ វា​គ្រាន់តែ​មាន​ន័យ​ថា ​ចៅក្រម​ជឿថា ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បន្ត​ការស៊ើបអង្កេតប៉ុណ្ណោះ ហើយការស៊ើបអង្កេតនោះទៀតសោត អាចអូសបន្លាយពេលរាប់ឆ្នាំ មុនឈានដល់ការសម្រេចដាក់ទោសឬទម្លាក់ចោល។

សូមបញ្ជាក់ជាថ្មី អាជ្ញាធរបារាំង បានចាប់ខ្លួនលោក Durov អាយុ៣៩ឆ្នាំ នៅអាកាសយានដ្ឋាន Le Bourget ខាងក្រៅទីក្រុងប៉ារីសកាលពីល្ងាចថ្ងៃទី២៤ខែសីហា ក្រោយមេ Telegram រូបនេះជិះយន្តហោះឯកជន ចេញពីប្រទេសអាស៊ែបៃហ្សង់។

យោងតាមរដ្ឋអាជ្ញា Laure Beccuau, តាមពិតការចាប់ខ្លួនលោក Durov គឺជាផ្នែកមួយនៃការស៊ើបអង្កេតដែលចាប់ផ្តើមតាំងតែពីថ្ងៃទី៨ខែកក្កដាមកម្ល៉េះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អារ៉ាប់រួម ផ្អាកកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង៨០គ្រឿងពីបារាំង ព្រោះខឹងរឿងចាប់ខ្លួនមេ Telegram

The post មេ Telegram ត្រូវដោះលែងឲ្យនៅក្រៅឃុំ ហាមចាកចេញពីប្រទេសបារាំង appeared first on Kampuchea Thmey Daily.