Connect with us

បច្ចេកវិទ្យា

ស្ថាប័នជំនាញ ប្រាប់ពីគន្លឹះសំខាន់ៗ ដើម្បីការពារគណនី Telegram ឱ្យមានសុវត្ថិភាព

បានផុស

នៅ

ដោយសង្កេតឃើញ​មានជនរងគ្រោះត្រូវបានជនខិលខូច​លួចចូលគ្រប់គ្រង​គណនី Telegram និងបានក្លែងបន្លំជាជនរងគ្រោះ​ ដើម្បី​បទល្មើស​​តាម​បណ្ដាញ​សង្គម​​ ​ក្រុមការងារ​បច្ចេកទេស​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំ បានបង្ហាញពីគន្លឹះសំខាន់ៗមួយចំនួន​ ដើម្បីការពារសុវត្ថិភាពគណនី Telegram ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីសង្ស័យថា មានជនអនាមិក កំពុងលួចប្រើប្រាស់ ឬកាន់កាប់គណនី Telegram របស់លោកអ្នក ក្រុមការងារ​បច្ចេកទេស​ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល​ និង​ផ្សព្វផ្សាយ​អប់រំ បានណែនាំឱ្យអនុវត្តដូចខាងក្រោម៖

១. ពិនិត្យលើ Active Sessions

ដើម្បីដឹងអំពីឧបករណ៍ដែលកំពុងបើកប្រើប្រាស់គណនី Telegram របស់អ្នក៖

• ចូលទៅកាន់ Settings > Devices ដើម្បីពិនិត្យទៅលើឈ្មោះឧបករណ៍ដែលកំពុងប្រើប្រាស់។ ប្រសិនបើឃើញឧបករណ៍ខុសប្រក្រតី លោកអ្នកអាចចុចលើពាក្យ “Terminate Session” ឬ “Terminate All Other Sessions”។

២. វិធីពង្រឹងសុវត្ថិភាពគណនី

ដើម្បីការពារកុំឱ្យមានការជ្រៀតចូល លោកអ្នកគួរអនុវត្តដូចខាងក្រោម៖

• បើក Two-Step Verification (2FA)៖ ចូលទៅ Settings > Privacy and Security > Two-Step Verification ដើម្បីកំណត់លេខសម្ងាត់ (Password) បន្ថែម

• ដាក់ Passcode Lock & Face ID៖ ការពារកុំឱ្យអ្នកដែលកាន់កាប់ទូរសព្ទលោកអ្នកផ្ទាល់ បើកចូលកម្មវិធី Telegram បាន

• កុំចុចលើតំណភ្ជាប់ (Link) គ្មានប្រភពច្បាស់លាស់៖ ជៀសវាងការចុចលើ Link ដែលតម្រូវឱ្យអ្នកបញ្ចូលលេខទូរសព្ទ ឬលេខកូដ OTP

៣. សញ្ញាសម្គាល់មិនប្រក្រតីផ្សេងៗ

ក្រៅពីកំណត់ Settings ខាងលើ អ្នកអាចសម្គាល់តាមរយៈសកម្មភាពប្លែកៗដូចជា៖

• ការផ្ញើសារទៅកាន់អ្នកដទៃ ឬចូលរួមក្នុង Group/Channel ប្លែកៗដោយមិនដឹងខ្លួន។

• សារផ្ញើចូលមក មានលោតសញ្ញាថា “អានរួច” ទាំងដែលអ្នកមិនទាន់បានបើកមើល។

• ទទួលបានលេខកូដ Login Code ពី Telegram ជាញឹកញាប់ (បញ្ជាក់ថាមានគេព្យាយាមចូលគណនីរបស់អ្នក)

ប្រសិនបើអ្នកបាន ‘Terminate’ រួចរាល់ហើយ សូមប្រញាប់ដាក់ Two-Step Verification ភ្លាម ដើម្បីការពារកុំឱ្យជនខិលខូចចូលបានម្ដងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម