Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីប្តឹង Telegram ពីបទផ្សព្វផ្សាយមាតិកា​បង្កគ្រោះថ្នាក់

បានផុស

នៅ

គណៈកម្មាការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងក្រុមហ៊ុនបណ្ដាញទំនាក់ទំនង Telegram និងឆាណែលចំនួន ២ លើវេទិកានេះ ពីបទផ្សព្វផ្សាយ​មាតិកាបង្កគ្រោះថ្នាក់ ដែលអាចបំផ្លាញការជឿទុកចិត្តលើស្ថាប័នសាធារណៈ និងគំរាមកំហែងដល់សណ្តាប់ធ្នាប់សង្គម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Free Malaysia Today។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

MCMC បាននិយាយថា ឆាណែលទាំង ២ រួមមានឈ្មោះ «Edisi Siasat» និង «Edisi Khas» ត្រូវបានរកឃើញថា មាន​មាតិកា ដែល​បំពានលើបទប្បញ្ញត្តិនៅក្រោមច្បាប់ទំនាក់ទំនង និងពហុព័ត៌មាន ឆ្នាំ ១៩៩៨។ គណៈកម្មាការ​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ «​នេះ​ជា​ចំណាត់​លើក​ដំបូង ​ដែល​ធ្វើឡើងលើក្រុមហ៊ុន​ផ្ដល់សេវាកម្ម​បណ្ដាញ​សង្គម ជាពិសេស​ចាប់តាំងពី​ក្រុមហ៊ុន Telegram ទទួលបាន​អាជ្ញាប័ណ្ណ​អ្នកផ្តល់​សេវា​កម្ម​»។

គណៈកម្មាការ​បាន​បន្តថា៖ «ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពី​ Telegram បរាជ័យយ៉ាងខ្លាំង​ក្នុងការដោះស្រាយ​មាតិកា ដែល​មាន​គេរាយការណ៍ម្តងហើយម្តងទៀត​ទៅកាន់ក្រុមហ៊ុន​ ទោះបីជាមានការចរចា និងកិច្ចសហប្រតិបត្តិការជាច្រើន​ពី MCMC ក៏ដោយ»។

ដោយសារតែ Telegram មិនបានអនុវត្តតាម និយតករទូរគមនាគម​ម៉ាឡេស៊ីដដែល​បាននិយាយថា ខ្លួន​មាន​ដីកា​តុលាការ ដើម្បីបញ្ឈប់ការចែកចាយ​មាតិកាដែលបង្កគ្រោះថ្នាក់ និងការពារការបង្ហោះមាតិកាទាំងនោះបន្ថែមទៀត។ គណៈកម្មាការ​បានបន្ថែមថា Telegram ​មាន​សិទ្ធិការពារខ្លួនដោយយុត្តិធម៌។

មកទល់ពេលនេះ Telegram ដែលរងការត្រួតពិនិត្យក្នុងប្រទេសជាច្រើនទូទាំងពិភពលោក ជុំវិញការអនុញ្ញាតការចែកចាយ «មាតិកាខុសច្បាប់ ឬគ្រោះថ្នាក់» នោះ មិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានោះទេ។

​គួរគូសបញ្ជាក់ថា កាលខែមករា ​ម៉ាឡេស៊ីបានណែនាំច្បាប់​បណ្ដាញសង្គមថ្មី​ ដែលតម្រូវ​វេទិកាបណ្ដាញសង្គម និងសេវាកម្មផ្ញើសារទាំងអស់ ដែលមាន​អ្នកប្រើប្រាស់ច្រើនជាង ៨ លាន​នាក់ ត្រូវចុះឈ្មោះទទួល​អាជ្ញាប័ណ្ណ បើមិនដូច្នោះទេ ពួកគេ​ត្រូវប្រឈមនឹងវិធានការផ្លូវច្បាប់។ ច្បាប់​ថ្មីនោះ មានគោលបំណងដើម្បីដោះស្រាយ​កំណើន​ឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត។ អាជ្ញាធរម៉ាឡេស៊ី​រាប់ថា ការលេងល្បែងតាមអ៊ិនធឺណិត ការបោកប្រាស់ រូបភាពអាសអាភាស​កុមារ ​ការគំរាមកំហែងតាមអ៊ិនធឺណិត និងមាតិកាទាក់ទងនឹងពូជសាសន៍ សាសនា និងរាជវង្ស ថាជាមាតិកាគ្រោះថ្នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម