Connect with us

ព័ត៌មានអន្ដរជាតិ

មេធំ  Telegram ទុកមរតកជាង១៧ ពាន់លានដុល្លារ ដល់កូនចំនួន១០៦នាក់ នៅទូទាំងពិភពលោក

បានផុស

នៅ

លោក Pavel Durov ដែលគេស្គាល់ថា ជាសហស្ថាបនិកនៃកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បានប្រាប់ទស្សនាវដ្តីនយោបាយបារាំង Le Point កាលពីថ្ងៃទី ១៩ ខែមិថុនាថា កូនៗចំនួន ១០៦នាក់ នឹងទទួលបាននូវមរតកដែលមានតម្លៃជាង ១៧ ពាន់លានដុល្លារ រួមទាំងអ្នកដែលមានផ្ទៃពោះតាមរយៈការបរិច្ចាគមេជីវិតឈ្មោលរបស់លោកកន្លងមក។

រូបភាព៖thethaiger
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះក៏បាននិយាយផងដែរថា គាត់បានសរសេរបណ្ដាំមរតកក្នុងការបែងចែកទ្រព្យសម្បត្តិ ដែលមានតម្លៃ ១៧.១ ពាន់លានដុល្លារ ក្នុងចំណោមកូនផ្លូវការរបស់គាត់ទាំង៦ នាក់ និងកូន ១០០ នៅក្នុងប្រទេសចំនួន១២ ដែលកើតតាមរយៈការបរិច្ចាគមេជីវិតដល់គ្លីនិកសម្ភពក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។

មេធំរបស់កម្មវិធី Telegram វ័យ៤០ ឆ្នាំបាននិយាយថា «ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា មិនមានភាពខុសគ្នារវាងកូនបង្កើតនិងកូនដែលកើតចេញពីការបរិច្ចាគមេជីវិតឈ្មោលរបស់ខ្ញុំទេ ពួកគេសុទ្ធតែជាកូនរបស់ខ្ញុំ និងមានសិទ្ធិស្មើគ្នា ខ្ញុំមិនចង់ឲ្យពួកគេបែកបាក់គ្នាបន្ទាប់​ពី​ខ្ញុំ​ស្លាប់​នោះ​ទេ»។

ទោះជាយ៉ាងណាក៏ដោយ លោក Durov មិនមានបំណងអនុញ្ញាតឲ្យកូនៗចូលប្រើប្រាស់ទ្រព្យសម្បត្តិរបស់គាត់បានយ៉ាងងាយស្រួលនោះទេ យ៉ាងហោចណាស់ រហូតដល់ពួកគេមានអាយុ ៣០ ឆ្នាំ (ឆ្នាំ ២០៥៥) ដោយសំអាងថា ចង់ឲ្យពួកគេរស់នៅដូចមនុស្សធម្មតា កសាងខ្លួនអ្នកឡើង រៀនជឿជាក់លើខ្លួនឯង បង្កើតរបស់របរដោយមិនពឹងផ្អែកលើគណនីធនាគារ។

លោក Durov បាននិយាយថា ឥឡូវនេះគាត់បានសរសេរបណ្ដាំមរតកមួយ។ ដោយសារតែការងាររបស់គាត់មានហានិភ័យខ្ពស់ គាត់បាននិយាយថា ការការពារសេរីភាពធ្វើឲ្យអ្នកមានសត្រូវជាច្រើន រួមទាំងនៅក្នុងប្រទេសដែលមានអំណាច។

លោក Pavel Durov កើតនៅឆ្នាំ ១៩៨៤ ក្នុងប្រទេសរុស្ស៊ី ប៉ុន្តែរស់នៅក្នុងទីក្រុងឌូបៃ។ យោងតាមទស្សនាវដ្ដី Forbes លោកជាប់ចំណាត់ថ្នាក់ទី ១៣១ ក្នុងបញ្ជីមហាសេដ្ឋីពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធរហូតដល់ ១៧.១ ពាន់លានដុល្លារ។ យ៉ាងណា តាមរយៈកម្មវិធី Telegram បានជួយឲ្យទ្រព្យសម្បត្តិសុទ្ធរបស់លោកកើនឡើងយ៉ាងខ្លាំង ប៉ុន្តែក៏បានធ្វើឲ្យគាត់មានបញ្ហាផ្លូវច្បាប់ផងដែរ។

កម្មវិធី Telegram របស់គាត់ត្រូវបានគេស្គាល់ដោយសារការផ្តោតលើភាពឯកជន និងការផ្ញើសារដែលបានអ៊ិនគ្រីប។ជាមួយនឹងអ្នកប្រើប្រាស់សកម្មប្រចាំខែជាងមួយពាន់លាននាក់ វេទិកានេះមានចន្លោះប្រហោងដែលអនុញ្ញាតឲ្យវាប្រើប្រាស់សម្រាប់ការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន និងការចែករំលែកខ្លឹមសារនៃការរំលោភបំពានលើកុមារ។នោះហើយជាមូលហេតុដែលដែលលោក Durov ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន។ បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ថា​មិន​បាន​រក្សា​កម្មវិធី​ឲ្យបាន​សមរម្យ​ដើម្បី​កាត់​បន្ថយ​ឧក្រិដ្ឋកម្ម៕

មហាសេដ្ឋី Pavel Durov បានប្រកាសថានឹងបែងចែកទ្រព្យសម្បត្តិក្នុងចំណោមកូនខុសច្បាប់របស់គាត់។ រូបថត៖ AP

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ម៉ាឡេស៊ីប្តឹង Telegram ពីបទផ្សព្វផ្សាយមាតិកា​បង្កគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ នាទីute មុន

មេធំ  Telegram ទុកមរតកជាង១៧ ពាន់លានដុល្លារ ដល់កូនចំនួន១០៦នាក់ នៅទូទាំងពិភពលោក

សន្តិសុខសង្គម២៥ នាទីutes មុន

សង្ស័យជាគំនុំ ជនសង្ស័យ ២ នាក់ ជិះម៉ូតូដើររកជនរងគ្រោះ ២ ថ្ងៃហើយ ទើបឃើញឈរមុខផ្ទះ កាប់ដាច់ប្រអប់ដៃជ្រុះមកដី

ព័ត៌មានជាតិ៥៦ នាទីutes មុន

ពលរដ្ឋ ២ ភូមិ ត្រេកអរ ក្រោយទទួលបានផ្លូវលំថ្មី ១ ខ្សែ ប្រវែងជាង ១០ គីឡូម៉ែត្រ តភ្ជាប់ទីប្រជុំជនស្រុកកែវសីមា ងាយស្រួលធ្វើដំណើរ និងដឹកកសិផល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ជន​ស្រេកឃ្លាន​នៅហ្គាហ្សា​រាប់សិបនាក់​នៅតែស្លាប់​ដោយ​អ៊ីស្រាអែល​វាយប្រហារ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

IAEA ព្រមានពី​ការ​លេច​ធ្លាយ​នុយក្លេអ៊ែរដ៏​គ្រោះថ្នាក់ បើអ៊ីស្រាអែលវាយប្រហារ​ចំរោងចក្រ​

Sokha Hotels

ព័ត៌មានពេញនិយម