ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ហាមមន្ត្រីខ្លួនប្រើប្រាស់ Telegram ព្រោះបញ្ហាសន្តិសុខជាតិ
អ៊ុយក្រែន បានហាមឃាត់មន្ត្រីរដ្ឋាភិបាល យោធា និងបុគ្គលិកការពារជាតិ ព្រមទាំងបុគ្គលិកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ពីការដំឡើងកម្មវិធីផ្ញើសារ Telegram ដោយពណ៌នាអំពីវិធានការចាំបាច់សម្រាប់សន្តិសុខជាតិក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។

ការហាមឃាត់នេះត្រូវបានប្រកាសកាលពីថ្ងៃសុក្រដោយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារសន្តិសុខនៃប្រទេសអ៊ុយក្រែន និងអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រាប់ថា Telegram ត្រូវបានប្រើប្រាស់យ៉ាងសកម្មដោយប្រទេសរុស្ស៊ីសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត ការបន្លំ ការសាយភាយមេរោគ ការតាមដានទីតាំងអ្នកប្រើប្រាស់ និងការកំណត់ការវាយប្រហារដោយមីស៊ីល។
ការហាមឃាត់នេះ ធ្វើឡើងចំពោះតែឧបករណ៍ទាក់ទងរបស់មន្ត្រីសំខាន់ៗដែលត្រូវបានប្រើប្រាស់សម្រាប់កាតព្វកិច្ចផ្លូវការរបស់ពួកគេប៉ុណ្ណោះ ពោលគឺជនជាតិអ៊ុយក្រែនផ្សេងទៀតអាចមានសិទ្ធិប្រើប្រាស់ Telegram ក៏ដូចជាបណ្ដាញសង្គមដទៃនៅក្នុងឧបករណ៍ទាក់ទងផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនជាប់ពាក់ព័ន្ធនឹងកិច្ចការរដ្ឋ។
Telegram ត្រូវបានប្រើយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ុយក្រែន មិនត្រឹមតែសម្រាប់ការផ្ញើសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអានព័ត៌មាន រួមទាំងការអាប់ដេតអំពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីផងដែរ។ វាក៏ជាមធ្យោបាយចម្បងរបស់មន្ត្រីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី Volodymyr Zelenskyy ចូលរួមជាមួយសាធារណជន និងបញ្ជូនព័ត៌មានថ្មីៗអំពីសង្គ្រាម។
យ៉ាងណា លោក Kyrylo Budanov ប្រធានផ្នែកចារកម្មរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា ទីភ្នាក់ងារចារកម្មរុស្ស៊ី អាចចូលមើលសារផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ Telegram រួមទាំងសារដែលបានលុប ក៏ដូចជាទិន្នន័យផ្ទាល់ខ្លួនផ្សេងៗ។
លោក Budanov បានរៀបរាប់នៅក្នុងសេចក្ដីការណ៍ថា៖ «ខ្ញុំតែងតែគាំទ្រ និងបន្តគាំទ្រសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែបញ្ហា Telegram មិនមែនជាបញ្ហាសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ វាជាបញ្ហាសន្តិសុខជាតិ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


