UN Archives - Kampuchea Thmey Daily

អ្នករាយការណ៍ពិសេស UN គ្រោងចុះជួបពលរដ្ឋភៀសសឹកកម្ពុជានៅព្រំដែន ពិនិត្យស្ថានភាពការរស់នៅ
អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គ្រោងចុះជួបពលរដ្ឋភៀសសឹកកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីពិនិត្យមើលដោយផ្ទាល់ភ្នែកពីស្ថានភាព និងទុក្ខលំបាករបស់ពួកគេ ដែលរងគ្រោះដោយសារសង្ក្រាម។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បញ្ជាក់បែបនេះក្នុងខ្លឹមសារនៃលទ្ធផលជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦។

ជាការឆ្លើយតប សម្តេចតេជោ អរគុណលោក អេនឌ្រូ ​ដែលបានចាប់អារម្មណ៍រឿងរាវ​ព្រំដែនរវាងកម្ពុជានិងថៃ  ហើយសម្តេចពិតជាអរគុណដែលលោក​នឹងធ្វើដំណើរទៅដោយផ្ទាល់ជួបពលរដ្ឋភៀសសឹកកម្ពុជានៅតាមព្រំដែលដែលទទួលរងផលប៉ះពាល់កើតចេញពីសង្គ្រាកម្ពុជានិងថៃ។ សម្តេចសង្ឃឹមថា៖« លោក អេនឌ្រូ នឹងបានឃើញអំពីទិដ្ឋភាពជាក់ស្តែង ភាពពិតប្រាកដ និងការលំបាក»។ មុនធ្វើដំណើរចុះជួបពលរដ្ឋភៀសសឹក សម្តេចតេជោ បានពន្យល់ជាសាវតាដែលបង្កនាំឱ្យមានជម្លោះព្រំដែន ដល់លោក អេនឌ្រូ ឱ្យបានយល់បន្ថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាវិញ លោក ថូម៉ាស់ អេនឌ្រូ ក៏បានលើក​ឡើងពីក្តីបារម្ភមួយចំនួនអំពីសិទ្ធិមនុស្សជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ។

ឆ្លើយតបទៅនឹងក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សម្តេចតេជោ បានលើកឡើងថា នៅពេលនិយាយអំពីសិទ្ធិមនុស្ស គេត្រូវផ្តល់អាទិភាពដល់ «សិទ្ធិរស់រានមានជីវិត» ជាមុនសិន ព្រោះនេះជាមូលដ្ឋានគ្រឹះដែលរាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ជាចម្បង។ សម្តេចតេជោមានប្រសាសន៍ថា សិទ្ធិ និងសេរីភាពផ្សេងៗ រួមទាំងសិទ្ធិបញ្ចេញមតិ អាចកើតមាន និងអនុវត្តបានលុះត្រាតែប្រទេសមានសន្តិភាព និងប្រជាពលរដ្ឋមានសិទ្ធិរស់រានមានជីវិតជាមុនសិន។

ទន្ទឹមនឹងនេះ សម្តេចតេជោក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិដែលសម្តេចធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ការបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានបើកទូលាយនូវសិទ្ធិ និងសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងការអនុវត្តសិទ្ធិមនុស្ស។ ទោះជាយ៉ាងណា សម្តេចបានគូសបញ្ជាក់ថា ការអនុវត្តសិទ្ធិបញ្ចេញមតិ ត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់ ជាពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចជម្រាបជូនថា៖«យើងបើកសិទ្ធិរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែបើប្រាសចាករដ្ឋធម្មនុញ្ញរបស់កម្ពុជាហើយ នោះមិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ»។ យ៉ាងណាក៏ដោយ សម្តេចបានលើកឡើងថា ច្បាស់ណាស់ ប្រទេសណាក៏ដោយ ការអនុវត្តប្រជាធិបតេយ្យ ឬសេរីភាពនៃការបញ្ចេញមតិនោះ គឺមិនមានប្រទេសណាមួយដែលអនុវត្តបានល្អឥតខ្ចោះទេ វាតែងតែងមានចំណុចខ្វះខាត ប៉ុន្តែការខ្វះខាតនោះត្រូវបានកែតម្រូវ និងស្ថាបនាជាបន្តបន្ទាប់។ យ៉ាងណាមិញ សម្តេចសង្ឃឹមថា លោក អេនឌ្រូ បានធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធធ្វើយ៉ាងណាដើម្បីឱ្យវឌ្ឍនភាពអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរ។

យ៉ាងណាមិញ សម្តេចអរគុណដល់អ្នករាយការណ៍ពិសេស ដែលទទួលស្គាល់ចំណុចល្អរបស់កម្ពុជា ជាពិសេស ការផ្តល់សច្ចាប័ន ការទទួលស្គាល់សន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាទទួលយកអនុសាសន៍ជាង ៨០ ភាគរយដែលនេះជាការទទួលស្គាល់ការខិតខំប្រឹងប្រែងរប​ស់កម្ពុជា។

នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ដែលធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាង ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញនៅឡើយទេ ហើយកំពុងបន្តរស់នៅក្នុងជម្រកបណ្តោះអាសន្ន។
មូលហេតុចម្បងគឺដោយសារយោធាថៃបន្តរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋកម្ពុជា និងបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់៕

The post អ្នករាយការណ៍ពិសេស UN គ្រោងចុះជួបពលរដ្ឋភៀសសឹកកម្ពុជានៅព្រំដែន ពិនិត្យស្ថានភាពការរស់នៅ appeared first on Kampuchea Thmey Daily.

អ្នកជំនាញសិទិ្ធមនុស្ស UN នឹងទស្សនកិច្ចនៅកម្ពុជាវាយតម្លៃពីសិទ្ធិមនុស្ស ព្រមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។

United Nations Human Rights in Cambodia បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១៩ ខែកក្កដា ឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអេនឌ្រូ នឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេស​កម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។

អ្នករាយការណ៍ពិសេសនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ ក្រៅពីជំនួបនេះ អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាវេលាម៉ោង ១៤:៣០នាទីរសៀលម៉ោងនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ និងអាផាតមិន ហ៊ីម៉ាវ៉ារី (Himawari Hotel Apartment) ដែលមានទីតាំងនៅផ្លូវលេខ ៣១៣ តីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ការចូលរួមនេះសម្រាប់តែអ្នកសារព័ត៌មានដែលមានការទទួលស្គាល់ប៉ុណ្ណោះ។

ក្រោយបញ្ចប់ទស្សននៅកម្ពុជា អ្នករាយការណ៍ពិសេសនឹងបង្ហាញនូវរបាយការណ៍ទស្សនកិច្ចរបស់លោកដល់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ ២០២៦។

ដើម្បីចុះឈ្មោះចូលរួម សូមទំនាក់ទំនងមក លោកហាម៉ាដ អាហ្វម៉ាដ (Hammad Ahmad) តាមរយៈអ៊ីមែល: hammad.ahmad@un.org៕

The post អ្នកជំនាញសិទិ្ធមនុស្ស UN នឹងទស្សនកិច្ចនៅកម្ពុជាវាយតម្លៃពីសិទ្ធិមនុស្ស ព្រមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ appeared first on Kampuchea Thmey Daily.

កម្ពុជា លើកយកបញ្ហាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងករណីយោធាថៃរំលោភបូកមកលើពលការិនីខ្មែរ ប្រាប់មន្រ្តីUN
ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរើសអើងលើពលករទេសន្តរប្រវេសន៍កម្ពុជា ការវាយប្រហារលើតំបន់ជនស៊ីវិល រួមទាំងករណីចាប់រំលោភបូកយ៉ាងព្រៃផ្សៃលើពលការិនីខ្មែរចំណាកស្រុកម្នាក់ ដែលប្រព្រឹត្តដោយយោធាថៃ ត្រូវបានតំណាងសិទ្ធិមនុស្សកម្ពុជា លើកយកទៅជម្រាបជូនអ្នក​តំណាងការិយាល័យ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា។

ការរាយការណ៍នេះ ធ្វើឡើងក្នុងជំនួបរវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា( OHCHR) នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជាដែលធ្វើការនិងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។ លើសពីនេះលោករាយការណ៍ថា មានការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ពីសំណាក់យោធាថៃ នៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។

លោក កែវ រ៉េមី បញ្ជាក់ទៀតថា ថៃវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះ ចម្បាំងប្រភេទ F-16 Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំង ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ ម៉ឺន នាក់។

លោកលើកឡើងទៀតថា យោធាថៃព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង តាមរយៈការឈូសបំផ្លាញ ផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាននិងបន្តកាន់កាប់ ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។

ភាគីកម្ពុជាសម្តែងការព្រួយបារម្ភថា ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង ២០ ០០០ នាក់ មិនអាចវិលត្រឡប់ទៅ លំនៅឋានរបស់ខ្លួនបាននោះទេ ដោយសារការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់ របស់យោធាថៃ ការដាក់ពង្រាយបន្លាលួសនិងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែង របស់ប្រជាពលរដ្ឋកម្ពុជា។

ជាការឆ្លើយតប លោកស្រី Matilda Bogner បានថ្លែងអំណរគុណចំពោះព័ត៌មានដែលបានចែករំលែក និងបញ្ជាក់ថា OHCHR បានតាមដានស្ថានការណ៍នៅតាមព្រំដែនដោយយកចិត្តទុកដាក់ ហើយបានចុះជួបដោយផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់ពួកគេ៕

The post កម្ពុជា លើកយកបញ្ហាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងករណីយោធាថៃរំលោភបូកមកលើពលការិនីខ្មែរ ប្រាប់មន្រ្តីUN appeared first on Kampuchea Thmey Daily.

បណ្តារដ្ឋ​ឈូងសមុទ្រជំរុញឱ្យ UN ធ្វើ​សកម្ម​ភាព​ ដើម្បី​ធានា​សុវត្ថិភាពនៃ​​​ ច្រក Hormuz
បណ្តា​រដ្ឋ​ឈូង​សមុទ្រ កំពុងជំរុញ​​សំណើដំណោះស្រាយ​ថ្មីមួយ​ដល់​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ​​ដោយ​​គំរាម​​អ៊ីរ៉ង់​​​ជាមួយ​នឹង​​ទណ្ឌកម្ម ​និង​វិធានការផ្សេង​ទៀត ប្រសិន​បើ​ទី​ក្រុង​តេហេរ៉ង់​មិន​បញ្ឈប់​ការ​វាយ​ប្រហារលើ​កប៉ាល់​​ក្នុងច្រកសមុទ្រ Hormuz, ​ដាក់ពន្ធខុសច្បាប់ បង្ហាញទីតាំង​គ្រាប់​មីន​​ទាំង​អស់ ដើម្បីអនុញ្ញាត​ឱ្យ​មានសេរីភាព​ក្នុងការធ្វើនាវាចរណ៍​ឡើង​វិញ​​។ នេះ​បើ​យោង​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ ។

ថ្លែង​នៅឯអង្គការ​សហប្រជាជាតិកាល​ពី​ថ្ងៃព្រហស្បតិ៍ អ្នក​ការទូត​កំពូលៗ​មកពីប្រទេសកាតា បារ៉ែន និងអារ៉ាប់រួម (UAE) សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃការធ្វើ​​នាវាចរណ៍​មុន​សង្គ្រាម ​​​ក្នុង​​​ច្រក​នេះ​។

ច្រកសមុទ្រ Hormuz. រូបភាព៖ Reuters

លោកស្រី Alya Ahmed Saif al-Thani ឯកអគ្គរដ្ឋ​ទូត​កាតា​ប្រចាំអង្គ​ការសហប្រជាជាតិថា៖ « ការ​ធានា​ថា​ច្រកសមុទ្រ​នៅ​តែបើកចំហ គឺជាតម្រូវការ​ដែល​បានកំណត់ដោយ​អនុ​សញ្ញា​អង្គការ​សហប្រជាជាតិ ក៏ដូច​ជាការទទួលខុស​ត្រូវ​រួមគ្នា​​ជា​អន្តរជាតិ»។

លោកស្រីបន្ថែមថា​៖ « ស្ថានភាព​បច្ចុប្បន្នមិនត្រឹមតែធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋ​កិច្ច​ពិភពលោក និង​សន្តិ​សុខថាមពល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យមាន​វិបត្តិ​មនុស្សធម៌កាន់តែអាក្រក់ទៅៗ និង​ប៉ះពាល់​ដល់ស្ថិរភាពក្នុងតំបន់ផងដែរ»។

ប្រទេស​ឈូងសមុទ្រទាំងបី ​បាន​រួមគ្នារៀបចំ​សេចក្តីសម្រេចនេះ រួម​ជាមួយ​អារ៉ាប៊ីសាអូឌីត គុយវ៉ែត និង​សហរដ្ឋអាមេរិក ក៏ទាមទារឱ្យអ៊ីរ៉ង់ ​«ចូលរួមនិង​​អនុញ្ញាត​ភ្លាម​ៗ​» ចំពោះ​​កិច្ចខិតខំប្រឹងប្រែង​របស់អង្គ​ការសហប្រជាជាតិ ​បង្កើតច្រក​មួយ​ប្រកប​ដោយ​​សុវត្ថិភាព​ ដើម្បី​ផ្តល់​ជំនួយ​សំខាន់ៗ និងទំនិញផ្សេង​ទៀត​ តាម​តម្រូវ​ការ​។

លោក Jamal Alrowaiei ឯក​អគ្គរដ្ឋទូតបារ៉ែនប្រចាំអង្គការសហប្រជា​ជាតិ បាន​គូសបញ្ជាក់ពីតម្រូវការ​សម្រាប់សកម្មភាពរួមគ្នា ដើម្បី​រក្សា​ច្រកសមុទ្រឱ្យ​មានសុវត្ថិភាព និងបើកចំហរពេញ​លេញ។

សេចក្តី​ព្រាងសម្រេចនោះ​ត្រូវ​បាន​ដឹកនាំដោយ​​មាន​គោលការណ៍​ច្បាស់លាស់ ​ពី​សេរីភាព​នៃការធ្វើនាវាចរណ៍ស្របតាមច្បាប់អន្តរជាតិ។

លោក Mohammed Issa Abushahab តំណាង​របស់​អារ៉ាប់​រួម​ប្រចាំអង្គការសហប្រជាជាតិបន្ថែមថា៖ « ផ្លូវទឹកអន្តរជាតិ​មិនអាច​គ្រប់គ្រង​បាន​តាមរយៈការបង្ខិតបង្ខំ ការវាយប្រហារ ឬ​ការគំរាមកំហែងប្រឆាំង​នឹង​ការដឹកជញ្ជូន​ស៊ីវិល និងពាណិជ្ជកម្មនោះទេ។ សេចក្តីសម្រេចនេះ​ទាម​ទារ​ឱ្យ​ដកមីន​សមុទ្រ​ជុំវិញ​ច្រកសមុទ្រ Hormuz ។ គ្មាន​ការ​យក​​ពន្ធខុសច្បាប់ ការជ្រៀតជ្រែក​លើ​សេរីភាព​នៃការធ្វើ​នាវាចរណ៍ ហើយ​បើក​ឱ្យ​កប៉ាល់​​ឆ្លង​កាត់ស្របច្បាប់»៕

ប្រែដោយ៖ ណឺ មិនា

The post បណ្តារដ្ឋ​ឈូងសមុទ្រជំរុញឱ្យ UN ធ្វើ​សកម្ម​ភាព​ ដើម្បី​ធានា​សុវត្ថិភាពនៃ​​​ ច្រក Hormuz appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីស្វីស៖ ​​​ក្រោម​​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​អាមេរិក​និង​អ៊ីស្រាអែល​​​​​គ្មាន​សិទ្ធិ​ប្រើប្រាស់កម្លាំងវាយ​ប្រហារ​ទេ​
រដ្ឋ​មន្ត្រី​ក្រសួងការពារ​ជាតិស្វីស លោក Martin Pfister បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ បាន​បំពានច្បាប់​អន្តរជាតិ ដោយបើក​​​ការ​វាយប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​។

យោង​តាម​រ៉យ​ទ័រ​ចុះ​ផ្សាយ​ថ្ងៃ​ទី​៨ ខែមីនា អ្នក​ជំនាញផ្នែកច្បាប់ បាននិយាយ​ថា​ ប្រទេស​ជាច្រើននឹង​ចាត់ទុកការវាយ​ប្រហារនោះ​មិនសមហេតុផល​ក្រោម​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ។ ក្រោម​​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ប្រទេស​​ជា​​សមាជិក​​ត្រូវ​​តែ​ចៀស​វាង​ការ​ប្រើប្រាស់កម្លាំង ឬ​ការគំរាមកំហែងដោយ​កម្លាំង​ដោយគ្មាន​ការ​អនុញ្ញាតពីអង្គការសហប្រជាជាតិ ឬលុះ​ត្រាតែធ្វើសកម្មភា​ព​ក្នុងការ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។

រដ្ឋ​មន្ត្រី​ក្រសួងការពារ​ជាតិស្វីស លោក Martin Pfister។ រូបភាព៖ Swissinfo

លោក Pfister ប្រាប់កាសែត​ SonntagsZeitung ថា​៖ «ក្រុម​ប្រឹក្សា​សហព័ន្ធលើក​ឡើង​ថា ​ការវាយ​ប្រហារ​លើ​អ៊ីរ៉ង់​គឺជាការរំលោភលើច្បាប់​អន្តរ​ជាតិ»​។

លោក បន្ថែមថា៖ «តាម​ទស្សនៈ​របស់​យើង វាគឺជាការរំលោភលើការ​ហាមឃាត់ក្នុង​ការ​ប្រើ​ប្រាស់​អំពើហិង្សាដោយ​ចេតនា​។ យើង​អំពាវ​នាវ​ដល់​គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ឱ្យបញ្ឈប់​ការប្រយុទ្ធ ដើម្បី​ការពារ​អាយុ​ជីវិត​ជន​ស៊ីវិល»។

លោក Pfister សំដៅ​លើ​ប្រទេសទាំងអស់​ណា​ដែល​មិន​គោរព​តាម​ការហាមឃាត់​ក្នុង​ការ​ប្រើ​ប្រាស់​អំពើហិង្សា រួម​ទាំងសហរដ្ឋ​អាមេ​រិក​ និងអ៊ីស្រាអែលផង​ដែរ។

លោក Pfister បាន​និយាយថា៖ « សហរដ្ឋ​អាមេរិក និងអ៊ីស្រាអែល​បាន​វាយ​ប្រហារអ៊ីរ៉ង់​ពី​លើអាកាស។ ធ្វើដូច្នេះ! ពួក​គេដូចជាអ៊ីរ៉ង់ដែរ បាន​រំលោភ​ច្បាប់អន្តរជាតិ»៕

ប្រែ​សម្រួល៖ ណឺ មិនា

The post រដ្ឋមន្ត្រីស្វីស៖ ​​​ក្រោម​​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​អាមេរិក​និង​អ៊ីស្រាអែល​​​​​គ្មាន​សិទ្ធិ​ប្រើប្រាស់កម្លាំងវាយ​ប្រហារ​ទេ​ appeared first on Kampuchea Thmey Daily.

របាយការណ៍UN៖ ទីក្រុងហ្សាកាតាក្លាយជាទីក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភព​លោក
យោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ ទីក្រុងហ្សាកាតាបានវ៉ាដាច់ទីក្រុងតូក្យូ ក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោក ដែលមានប្រជាជនចំនួន ៤១,៩ លាននាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែវិច្ឆិកា។

ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ (រូបភាព៖ Reuters)

ក្រោយទីក្រុងហ្សាកាតាក្លាយជាទីក្រុងមានប្រជាជនច្រើនជាងគេ រដ្ឋធានីដាការបស់ប្រទេសបង់ក្លាដែស ឥឡូវនេះគឺជាទីក្រុងធំជាងគេទីពីរ ដែលមានប្រជាជនចំនួន ៣៦,៦ លាននាក់ ហើយត្រូវបានគេព្យាករថានឹងក្លាយជាទីក្រុងធំជាងគេបំផុតរបស់ពិភពលោកនៅឆ្នាំ ២០៥០។ ចំណែកទីក្រុងតូក្យូបានធ្លាក់ចុះមកចំណាត់ថ្នាក់ទីបី ជាមួយនឹងចំនួនប្រជាជនមានស្ថេរភាព ៣៣,៤ លាននាក់។

របាយការណ៍ឆ្នាំ ២០២៥ របស់អង្គការសហប្រជាជាតិបង្ហាញថា ទីក្រុងនានាកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅជុំវិញពិភពលោក។ ចំនួនទីក្រុងធំៗ ដែលមានប្រជាជនជាង ១០ លាននាក់ បានកើនឡើងដល់ ៣៣ កើនឡើងពីត្រឹមតែ ៨ ក្នុងឆ្នាំ ១៩៧៥។ ទីក្រុងធំៗបំផុតរបស់ពិភពលោកភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី។ ក្នុងចំណោមទីក្រុងធំៗទាំងដប់ មានប្រាំបួនទីក្រុង រួមមានញូវដេលី សៀងហៃ ក្វាងចូវ ម៉ានីល កូលកាតា និងសេអ៊ូល ស្ថិតនៅក្នុងទ្វីបអាស៊ី លើកលែងតែទីក្រុងគែរក្នុងប្រទេសអេហ្ស៊ីបមួយប៉ុណ្ណោះ ដែលមិនស្ថិតនៅក្នុងទ្វីបអាស៊ី។

ចំនួនប្រជាជនទីក្រុងដាកា ប្រទេសបង់ក្លាដែសកំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែមនុស្សកំពុងផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទ និងដោយសារតែបញ្ហាអាកាសធាតុដូចជាទឹកជំនន់ និងកម្រិតទឹកសមុទ្រកើនឡើង។ ទីក្រុងហ្សាកាតាក៏ប្រឈមនឹងហានិភ័យស្រដៀងគ្នាដែរ ដោយមួយភាគបួននៃទីក្រុងប្រឈមនឹងហានិភ័យលិចទឹកនៅឆ្នាំ ២០៥០។ ទោះបីជាប្រទេសឥណ្ឌូណេស៊ីកំពុងសាងសង់រដ្ឋធានីថ្មីនៅ Nusantara ក៏ដោយ ក៏ចំនួនប្រជាជនទីក្រុងហ្សាកាតានៅតែត្រូវបានគេរំពឹងថានឹងបន្តកើនឡើង៕

ទីក្រុងដាកា ប្រទេសបង់ក្លាដែស។ (រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post របាយការណ៍UN៖ ទីក្រុងហ្សាកាតាក្លាយជាទីក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភព​លោក appeared first on Kampuchea Thmey Daily.

ជនជាតិប៉ាឡេស្ទីន៦០នាក់ទៀតត្រូវបានសម្លាប់ ខណៈលោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញា «បញ្ចប់ការងារ» នៅហ្គាហ្សា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៦០ នាក់កាលពីថ្ងៃទី ២៦ ខែកញ្ញា ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយសុន្ទរកថាមិនសមរម្យនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដោយសន្យាថានឹង «បញ្ចប់ការងារ» ប្រឆាំងនឹងក្រុមហាម៉ាស។

លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (រូបភាព៖​ Reuters)

ប្រភពគ្រូពេទ្យបានឲ្យដឹងថាមនុស្ស ៣០ នាក់បានស្លាប់នៅក្នុងទីក្រុង ហ្គាហ្សា និងមនុស្ស ១៣នាក់ផ្សេងទៀតត្រូវបានសម្លាប់ ខណៈពេលដែលព្យាយាមមកទទួលជំនួយពីកន្លែងផ្ដល់ជំនួយនានារបស់អ៊ីស្រាអែល និង GHF ដែលគាំទ្រដោយសហរដ្ឋអាមេរិក។

យោងតាមអង្គការសហប្រជាជាតិ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរៀងរាល់ ៨-៩ នាទីដោយបន្សល់ទុកនូវ ផលវិបាកដ៏អាក្រក់សម្រាប់ជនស៊ីវិល។ ក្នុងពេលជាមួយគ្នានោះ វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរដោយ ក្មេងប្រុសអាយុ១៧នាំម្នាក់បានស្លាប់ដោយសារការអត់ឃ្លាន និងកង្វះការព្យាបាលនៅ Deir el-Balah ដែលជាផ្នែកមួយនៃការស្លាប់ទាក់ទងនឹងកង្វះអាហារូបត្ថម្ភយ៉ាងហោចណាស់ ៤៤០ នាក់ រួមទាំងកុមារ១៤៧នាក់។ មន្ទីរពេទ្យនៅតែមានអ្នកជំងឺច្រើនលើសលប់ ខ្វះបុគ្គលិក និងការផ្គត់ផ្គង់ ។

តំបន់ហ្គាហ្សា (រូបភាព៖​ AP)

គួរបញ្ជាក់ថាសុន្ទរកថារបស់លោក ណាតាន់យ៉ាហ៊ូ  នៅឯមហាសន្និបាតអង្គការសហប្រជាជាតិបានធ្វើឲ្យគណៈប្រតិភូជាច្រើនរូបដែលតវ៉ាចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដើរចេញ ទោះលោកបានអះអាងថា សុន្ទរកថារបស់លោកកំពុងត្រូវបានចាក់ផ្សាយដោយផ្ទាល់ទៅកាន់តំបន់ហ្គាហ្សា ជាការព្រមានដល់ក្រុមហាម៉ាស ក៏ដោយ។

ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកជិតដល់កិច្ចព្រមព្រៀងមួយ ដែលនឹងធានាបាននូវការដោះលែងចំណាប់ខ្មាំង និងបញ្ចប់សង្រ្គាម ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិត ឬពេលវេលាកំណត់ក៏ដោយ ដោយបន្សល់ទុកការសង្ស័យអំពីការទាមទារនេះ។

អង្គការសហប្រជាជាតិ និងក្រុមជំនួយបានព្រមានថា ស្ថានភាពកាន់តែអាក្រក់ទៅៗ ជាមួយនឹងការស្រេកឃ្លានរីករាលដាល ការចែកចាយជំនួយត្រូវបានរារាំង និងការដួលរលំនៃប្រព័ន្ទថែទាំសុខភាពដែលគំរាមកំហែងដល់ជីវិតមនុស្សរាប់ពាន់នាក់នៅហ្គហ្សា៕

(រូបភាព៖​ Getty)

អត្ថបទ៖ ប៊ុន សុភាព

The post ជនជាតិប៉ាឡេស្ទីន៦០នាក់ទៀតត្រូវបានសម្លាប់ ខណៈលោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញា «បញ្ចប់ការងារ» នៅហ្គាហ្សា appeared first on Kampuchea Thmey Daily.

បុគ្គលិក UN រាប់រយនាក់ ស្នើឱ្យដាក់សង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាជាអំពើប្រល័យពូជសាសន៍
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៩ខែសីហា បុគ្គលិកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិជាង៥០០នាក់បានស្នើឱ្យប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Volker Turk ឱ្យប្រកាសសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាជាអំពើប្រល័យពូជសាសន៍ ដោយនិយាយថាទំហំនៃការស្លាប់ និងការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់។

យប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)លោក Volker Turk។ (រូបភាព៖ Reuters)

បុគ្គលិកទាំងនោះបានព្រមានថាភាពស្ងៀមស្ងាត់របស់អង្គការធ្វើឱ្យខូចដល់ភាពជឿជាក់របស់អង្គការសហប្រជាជាតិ ដោយប្រៀបធៀបវាទៅនឹងភាពអសកម្មក្នុងអំឡុងអំពើប្រល័យពូជសាសន៍ឆ្នាំ ១៩៩៤ របស់ប្រទេសរវ៉ាន់ដា។ ការអំពាវនាវនេះក៏ឆ្លុះបញ្ចាំងពីការខកចិត្តយ៉ាងខ្លាំងនៅក្នុងទីភ្នាក់ងារOHCHR ។ លោក Turk បានទទួលស្គាល់ការព្រួយបារម្ភរបស់ពួកគេ ប៉ុន្តែបាននិយាយថា មានតែតុលាការអន្តរជាតិប៉ុណ្ណោះដែលអាចសម្រេចជាផ្លូវការនូវអំពើប្រល័យពូជសាសន៍។

អ៊ីស្រាអែលបានច្រានចោលលិខិតរបស់បុគ្គលិកទាំងនោះ ដោយហៅវាថាលម្អៀង និងគ្មានមូលដ្ឋាន ហើយបានការពារយុទ្ធនាការរបស់ខ្លួនថាជាការការពារខ្លួន បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលបានសម្លាប់មនុស្ស ១,២០០ នាក់។ ចាប់តាំងពីពេលនោះមក មនុស្សជិត ៦៣,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់ហ្គាហ្សា ខណៈប្រជាជនមួយចំនួនទទួលរងនូវគ្រោះទុរ្ភិក្ស នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងហ្គាហ្សា។

ការវាយប្រហាររបស់អ៉ីស្រាអែលលើតំបន់ហ្គាហ្សា។ (រូបភាព៖ Reuters)

គួរបញ្ជាក់ថាទោះបីជាអង្គការនានាដូចជា Amnesty International និងអ្នកជំនាញអង្គការសហប្រជាជាតិ Francesca Albanese បានពណ៌នាសកម្មភាពរបស់អ៊ីស្រាអែលថាជាការប្រល័យពូជសាសន៍ក៏ដោយ អង្គការសហប្រជាជាតិជាស្ថាប័នមួយបានបដិសេធ។ ចំណែកករណីរបស់អាហ្រ្វិកខាងត្បូងប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការយុត្តិធម៌អន្តរជាតិនៅក៏តែរង់ចាំដំណើរការដែលអាចចំណាយពេលច្រើនឆ្នាំ៕

(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post បុគ្គលិក UN រាប់រយនាក់ ស្នើឱ្យដាក់សង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាជាអំពើប្រល័យពូជសាសន៍ appeared first on Kampuchea Thmey Daily.