ព័ត៌មានអន្ដរជាតិ
ជនជាតិប៉ាឡេស្ទីន៦០នាក់ទៀតត្រូវបានសម្លាប់ ខណៈលោក ណេតាន់យ៉ាហ៊ូ ប្តេជ្ញា «បញ្ចប់ការងារ» នៅហ្គាហ្សា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៦០ នាក់កាលពីថ្ងៃទី ២៦ ខែកញ្ញា ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយសុន្ទរកថាមិនសមរម្យនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដោយសន្យាថានឹង «បញ្ចប់ការងារ» ប្រឆាំងនឹងក្រុមហាម៉ាស។

ប្រភពគ្រូពេទ្យបានឲ្យដឹងថាមនុស្ស ៣០ នាក់បានស្លាប់នៅក្នុងទីក្រុង ហ្គាហ្សា និងមនុស្ស ១៣នាក់ផ្សេងទៀតត្រូវបានសម្លាប់ ខណៈពេលដែលព្យាយាមមកទទួលជំនួយពីកន្លែងផ្ដល់ជំនួយនានារបស់អ៊ីស្រាអែល និង GHF ដែលគាំទ្រដោយសហរដ្ឋអាមេរិក។
យោងតាមអង្គការសហប្រជាជាតិ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសរៀងរាល់ ៨-៩ នាទីដោយបន្សល់ទុកនូវ ផលវិបាកដ៏អាក្រក់សម្រាប់ជនស៊ីវិល។ ក្នុងពេលជាមួយគ្នានោះ វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរដោយ ក្មេងប្រុសអាយុ១៧នាំម្នាក់បានស្លាប់ដោយសារការអត់ឃ្លាន និងកង្វះការព្យាបាលនៅ Deir el-Balah ដែលជាផ្នែកមួយនៃការស្លាប់ទាក់ទងនឹងកង្វះអាហារូបត្ថម្ភយ៉ាងហោចណាស់ ៤៤០ នាក់ រួមទាំងកុមារ១៤៧នាក់។ មន្ទីរពេទ្យនៅតែមានអ្នកជំងឺច្រើនលើសលប់ ខ្វះបុគ្គលិក និងការផ្គត់ផ្គង់ ។

គួរបញ្ជាក់ថាសុន្ទរកថារបស់លោក ណាតាន់យ៉ាហ៊ូ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិបានធ្វើឲ្យគណៈប្រតិភូជាច្រើនរូបដែលតវ៉ាចំពោះសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដើរចេញ ទោះលោកបានអះអាងថា សុន្ទរកថារបស់លោកកំពុងត្រូវបានចាក់ផ្សាយដោយផ្ទាល់ទៅកាន់តំបន់ហ្គាហ្សា ជាការព្រមានដល់ក្រុមហាម៉ាស ក៏ដោយ។
ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកជិតដល់កិច្ចព្រមព្រៀងមួយ ដែលនឹងធានាបាននូវការដោះលែងចំណាប់ខ្មាំង និងបញ្ចប់សង្រ្គាម ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិត ឬពេលវេលាកំណត់ក៏ដោយ ដោយបន្សល់ទុកការសង្ស័យអំពីការទាមទារនេះ។
អង្គការសហប្រជាជាតិ និងក្រុមជំនួយបានព្រមានថា ស្ថានភាពកាន់តែអាក្រក់ទៅៗ ជាមួយនឹងការស្រេកឃ្លានរីករាលដាល ការចែកចាយជំនួយត្រូវបានរារាំង និងការដួលរលំនៃប្រព័ន្ទថែទាំសុខភាពដែលគំរាមកំហែងដល់ជីវិតមនុស្សរាប់ពាន់នាក់នៅហ្គហ្សា៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


