Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសិទិ្ធមនុស្ស UN នឹងទស្សនកិច្ចនៅកម្ពុជាវាយតម្លៃពីសិទ្ធិមនុស្ស ព្រមទាំងជម្លោះព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

United Nations Human Rights in Cambodia បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ១៩ ខែកក្កដា ឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកអេនឌ្រូ នឹងវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេស​កម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុមជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។

អ្នករាយការណ៍ពិសេសនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ ក្រៅពីជំនួបនេះ អ្នករាយការណ៍ពិសេសនឹងធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាវេលាម៉ោង ១៤:៣០នាទីរសៀលម៉ោងនៅក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារ និងអាផាតមិន ហ៊ីម៉ាវ៉ារី (Himawari Hotel Apartment) ដែលមានទីតាំងនៅផ្លូវលេខ ៣១៣ តីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ការចូលរួមនេះសម្រាប់តែអ្នកសារព័ត៌មានដែលមានការទទួលស្គាល់ប៉ុណ្ណោះ។

ក្រោយបញ្ចប់ទស្សននៅកម្ពុជា អ្នករាយការណ៍ពិសេសនឹងបង្ហាញនូវរបាយការណ៍ទស្សនកិច្ចរបស់លោកដល់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ ២០២៦។

ដើម្បីចុះឈ្មោះចូលរួម សូមទំនាក់ទំនងមក លោកហាម៉ាដ អាហ្វម៉ាដ (Hammad Ahmad) តាមរយៈអ៊ីមែល: [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម