Connect with us

ព័ត៌មានអន្ដរជាតិ

បណ្តារដ្ឋ​ឈូងសមុទ្រជំរុញឱ្យ UN ធ្វើ​សកម្ម​ភាព​ ដើម្បី​ធានា​សុវត្ថិភាពនៃ​​​ ច្រក Hormuz

បានផុស

នៅ

បណ្តា​រដ្ឋ​ឈូង​សមុទ្រ កំពុងជំរុញ​​សំណើដំណោះស្រាយ​ថ្មីមួយ​ដល់​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) ​​ដោយ​​គំរាម​​អ៊ីរ៉ង់​​​ជាមួយ​នឹង​​ទណ្ឌកម្ម ​និង​វិធានការផ្សេង​ទៀត ប្រសិន​បើ​ទី​ក្រុង​តេហេរ៉ង់​មិន​បញ្ឈប់​ការ​វាយ​ប្រហារលើ​កប៉ាល់​​ក្នុងច្រកសមុទ្រ Hormuz, ​ដាក់ពន្ធខុសច្បាប់ បង្ហាញទីតាំង​គ្រាប់​មីន​​ទាំង​អស់ ដើម្បីអនុញ្ញាត​ឱ្យ​មានសេរីភាព​ក្នុងការធ្វើនាវាចរណ៍​ឡើង​វិញ​​។ នេះ​បើ​យោង​តាម​សារព័ត៌មាន Al Jazeera ផ្សាយ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦ ។

ថ្លែង​នៅឯអង្គការ​សហប្រជាជាតិកាល​ពី​ថ្ងៃព្រហស្បតិ៍ អ្នក​ការទូត​កំពូលៗ​មកពីប្រទេសកាតា បារ៉ែន និងអារ៉ាប់រួម (UAE) សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃការធ្វើ​​នាវាចរណ៍​មុន​សង្គ្រាម ​​​ក្នុង​​​ច្រក​នេះ​។

ច្រកសមុទ្រ Hormuz. រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Alya Ahmed Saif al-Thani ឯកអគ្គរដ្ឋ​ទូត​កាតា​ប្រចាំអង្គ​ការសហប្រជាជាតិថា៖ « ការ​ធានា​ថា​ច្រកសមុទ្រ​នៅ​តែបើកចំហ គឺជាតម្រូវការ​ដែល​បានកំណត់ដោយ​អនុ​សញ្ញា​អង្គការ​សហប្រជាជាតិ ក៏ដូច​ជាការទទួលខុស​ត្រូវ​រួមគ្នា​​ជា​អន្តរជាតិ»។

លោកស្រីបន្ថែមថា​៖ « ស្ថានភាព​បច្ចុប្បន្នមិនត្រឹមតែធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​សេដ្ឋ​កិច្ច​ពិភពលោក និង​សន្តិ​សុខថាមពល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យមាន​វិបត្តិ​មនុស្សធម៌កាន់តែអាក្រក់ទៅៗ និង​ប៉ះពាល់​ដល់ស្ថិរភាពក្នុងតំបន់ផងដែរ»។

ប្រទេស​ឈូងសមុទ្រទាំងបី ​បាន​រួមគ្នារៀបចំ​សេចក្តីសម្រេចនេះ រួម​ជាមួយ​អារ៉ាប៊ីសាអូឌីត គុយវ៉ែត និង​សហរដ្ឋអាមេរិក ក៏ទាមទារឱ្យអ៊ីរ៉ង់ ​«ចូលរួមនិង​​អនុញ្ញាត​ភ្លាម​ៗ​» ចំពោះ​​កិច្ចខិតខំប្រឹងប្រែង​របស់អង្គ​ការសហប្រជាជាតិ ​បង្កើតច្រក​មួយ​ប្រកប​ដោយ​​សុវត្ថិភាព​ ដើម្បី​ផ្តល់​ជំនួយ​សំខាន់ៗ និងទំនិញផ្សេង​ទៀត​ តាម​តម្រូវ​ការ​។

លោក Jamal Alrowaiei ឯក​អគ្គរដ្ឋទូតបារ៉ែនប្រចាំអង្គការសហប្រជា​ជាតិ បាន​គូសបញ្ជាក់ពីតម្រូវការ​សម្រាប់សកម្មភាពរួមគ្នា ដើម្បី​រក្សា​ច្រកសមុទ្រឱ្យ​មានសុវត្ថិភាព និងបើកចំហរពេញ​លេញ។

សេចក្តី​ព្រាងសម្រេចនោះ​ត្រូវ​បាន​ដឹកនាំដោយ​​មាន​គោលការណ៍​ច្បាស់លាស់ ​ពី​សេរីភាព​នៃការធ្វើនាវាចរណ៍ស្របតាមច្បាប់អន្តរជាតិ។

លោក Mohammed Issa Abushahab តំណាង​របស់​អារ៉ាប់​រួម​ប្រចាំអង្គការសហប្រជាជាតិបន្ថែមថា៖ « ផ្លូវទឹកអន្តរជាតិ​មិនអាច​គ្រប់គ្រង​បាន​តាមរយៈការបង្ខិតបង្ខំ ការវាយប្រហារ ឬ​ការគំរាមកំហែងប្រឆាំង​នឹង​ការដឹកជញ្ជូន​ស៊ីវិល និងពាណិជ្ជកម្មនោះទេ។ សេចក្តីសម្រេចនេះ​ទាម​ទារ​ឱ្យ​ដកមីន​សមុទ្រ​ជុំវិញ​ច្រកសមុទ្រ Hormuz ។ គ្មាន​ការ​យក​​ពន្ធខុសច្បាប់ ការជ្រៀតជ្រែក​លើ​សេរីភាព​នៃការធ្វើ​នាវាចរណ៍ ហើយ​បើក​ឱ្យ​កប៉ាល់​​ឆ្លង​កាត់ស្របច្បាប់»៕

ប្រែដោយ៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម