ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីស្វីស៖ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ អាមេរិកនិងអ៊ីស្រាអែលគ្មានសិទ្ធិប្រើប្រាស់កម្លាំងវាយប្រហារទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិស្វីស លោក Martin Pfister បានលើកឡើងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបំពានច្បាប់អន្តរជាតិ ដោយបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់។
យោងតាមរ៉យទ័រចុះផ្សាយថ្ងៃទី៨ ខែមីនា អ្នកជំនាញផ្នែកច្បាប់ បាននិយាយថា ប្រទេសជាច្រើននឹងចាត់ទុកការវាយប្រហារនោះមិនសមហេតុផលក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសជាសមាជិកត្រូវតែចៀសវាងការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយកម្លាំងដោយគ្មានការអនុញ្ញាតពីអង្គការសហប្រជាជាតិ ឬលុះត្រាតែធ្វើសកម្មភាពក្នុងការការពារខ្លួនប៉ុណ្ណោះ។

លោក Pfister ប្រាប់កាសែត SonntagsZeitung ថា៖ «ក្រុមប្រឹក្សាសហព័ន្ធលើកឡើងថា ការវាយប្រហារលើអ៊ីរ៉ង់គឺជាការរំលោភលើច្បាប់អន្តរជាតិ»។
លោក បន្ថែមថា៖ «តាមទស្សនៈរបស់យើង វាគឺជាការរំលោភលើការហាមឃាត់ក្នុងការប្រើប្រាស់អំពើហិង្សាដោយចេតនា។ យើងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការប្រយុទ្ធ ដើម្បីការពារអាយុជីវិតជនស៊ីវិល»។
លោក Pfister សំដៅលើប្រទេសទាំងអស់ណាដែលមិនគោរពតាមការហាមឃាត់ក្នុងការប្រើប្រាស់អំពើហិង្សា រួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ។
លោក Pfister បាននិយាយថា៖ « សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ពីលើអាកាស។ ធ្វើដូច្នេះ! ពួកគេដូចជាអ៊ីរ៉ង់ដែរ បានរំលោភច្បាប់អន្តរជាតិ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


