Volodymyr Zelenskyy Archives - Kampuchea Thmey Daily

ហ្សេលេនស្គី ចង់​បា​ន​បទ​ឈប់បាញ់​​ អ៊ុយក្រែន-រុស្ស៊ី​​ ដូចកើតមាន​​រវាង​​​អាមេរិក និងអ៊ីរ៉ង់
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយនិយាយថា ទីក្រុងកៀវនឹងត្រៀមខ្លួនធ្វើដូចគ្នា ប្រសិនបើទីក្រុងមូស្គូបញ្ឈប់ការវាយប្រហារ​លើ​ប្រទេសអ៊ុយក្រែន​នោះ​។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន NHK បានចុះផ្សាយកាលពីថ្ងៃទីពុធទី៨មេសា។

រូបភាព៖.Reuters

នៅក្នុងការបង្ហោះនៅលើប្រព័ន្ធបណ្តាញ​សង្គម X លោក ហ្សេលេនស្គី បានសរសេរថា បទឈប់បាញ់គឺជាការសម្រេចចិត្តត្រឹមត្រូវដែលនាំទៅដល់ការបញ្ចប់សង្គ្រាម។ វាមានន័យថាការជួយសង្គ្រោះជីវិត ការបោះបង់ចោលការបំផ្លិចបំផ្លាញទីក្រុង និងភូមិនានា និងអនុញ្ញាតឲ្យរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដំណើរការជាធម្មតា ហើយដូច្នេះផ្តល់នូវពេលវេលា និងលក្ខខណ្ឌចាំបាច់សម្រាប់ការទូតដើម្បីផ្តល់លទ្ធផល ដោយបន្ថែមថា អ៊ុយក្រែនគាំទ្រវាជានិច្ច។

លោក ហ្សេលេនស្គី បាននិយាយថា ស្ថានភាពនៅក្នុងតំបន់មានផលប៉ះពាល់ជាសកល ដោយព្រមានថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ បង្កើនបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច និងថ្លៃដើមនៃការរស់នៅក្នុងប្រទេសនីមួយៗ។

អ៊ុយក្រែនតែងតែអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងសង្គ្រាមដែលធ្វើឡើងដោយរុស្ស៊ីនៅទីនេះក្នុងទ្វីបអឺរ៉ុប ប្រឆាំងនឹងរដ្ឋ និងប្រជាជនរបស់យើង ហើយយើងគាំទ្របទឈប់បាញ់នៅមជ្ឈិមបូព៌ា និងឈូងសមុទ្រ ដែលបើកផ្លូវសម្រាប់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។

ប្រធានាធិបតីអ៊ុយក្រែនប្រាប់រុស្ស៊ីម្តងទៀតថា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបវិញ ប្រសិនបើរុស្ស៊ីបញ្ឈប់ការវាយប្រហាររបស់ពួកគេ។ វាច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នាថា បទឈប់បាញ់អាចបង្កើតលក្ខខណ្ឌជាមុនត្រឹមត្រូវសម្រាប់កិច្ចព្រមព្រៀង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ហ្សេលេនស្គី ចង់​បា​ន​បទ​ឈប់បាញ់​​ អ៊ុយក្រែន-រុស្ស៊ី​​ ដូចកើតមាន​​រវាង​​​អាមេរិក និងអ៊ីរ៉ង់ appeared first on Kampuchea Thmey Daily.

លោក ហ្សេលេនស្គី សុំឲ្យប្រទេសលើលោក ជួយការពារដែនអាកាស អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី កាលពីថ្ងៃទី១៨ ខែមករា បានអំពាវនាវដល់ប្រទេសនានាផ្តល់ការគាំទ្រ ដើម្បីឲ្យប្រទេសរបស់លោកអាចពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកាន់តែរឹងមាំជាងមុន។ នេះកើតឡើងនៅពេលដែលរុស្ស៊ី នៅតែបន្តធ្វើការវាយប្រហារមកលើអ៊ុយក្រែន។

រូបភាព៖NHK

យោងតាមសារព័ត៌មាន NHK លោកហ្សេលេនស្គី បានធ្វើការអំពាវនាវនេះនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ខណៈដែលយោធារុស្ស៊ីបានបន្តវាយប្រហារបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន។ ការវាយប្រហារនេះបានកាត់បន្ថយការទទួលបានអគ្គិសនី និងកំដៅរបស់ប្រជាជន ស្របពេលដែលឥឡូវនេះជារដូវរងានៅក្នុងប្រទេសអ៊ុយក្រែន។

មេដឹកនាំបានសរសេរថា កងកម្លាំងរុស្ស៊ីបានបន្តវាយប្រហារទីក្រុង Sumy, Kharkiv និងតំបន់ចំនួនបួនផ្សេងទៀតចាប់ពីយប់ថ្ងៃសៅរ៍រហូតដល់ព្រឹកថ្ងៃអាទិត្យ។ ប្រធានាធិបតីអះអាងថា ការវាយប្រហារទាំងនោះ ក៏បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស រួមទាំងកុមារម្នាក់ផងដែរ។

លោកហ្សេលេនស្គី បានគូសបញ្ចាក់បន្ថែមថា ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមក កងកម្លាំងរុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ១,៣០០ គ្រឿង គ្រាប់បែកតាមអាកាសដឹកនាំប្រហែល ១,0៥០ គ្រឿង និងមីស៊ីលចំនួន ២៩ គ្រាប់ប្រភេទផ្សេងៗគ្នា។

យ៉ាងណាមិញ មុនពេលប្រធានាធិបតីអ៊ុយក្រែនស្នើសុំប្រទេសជាច្រើនការពារដែនអាកាសខ្លួន កាលពីថ្ងៃទី១២ ខែមករា លោកក៏ធ្លាប់ព្រមានដែរថា ការវាយប្រហារតាមអាកាសថ្មីអាចនឹងកើតឡើងឆាប់ៗនេះ ខណៈកងកម្លាំងសង្គ្រោះបន្ទាន់បានខិតខំប្រឹងប្រែងដើម្បីស្តារកំដៅ និងថាមពលឡើងវិញដល់ប្រជាជននៅទីក្រុងកៀវ ដែលរងការឡោមព័ទ្ធ​ជាងបីថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើគោលដៅថាមពល។

ដោយឡែក គណៈប្រតិភូ​មន្ត្រីជាន់ខ្ពស់​អ៊ុយក្រែន​មួយក្រុម គ្រោង​ជួបជាមួយ​ប្រេសិតពិសេស​របស់​សហរដ្ឋអាមេរិក លោក Steve Witkoff នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីផែនការសន្តិភាព​ដែលមានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នា។ ទន្ទឹមនោះដែរ លោកហ្សេលេនស្គី និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងចាប់ផ្តើមនៅទីក្រុង Davos ប្រទេសស្វីស នាថ្ងៃចន្ទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោក ហ្សេលេនស្គី ព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារតាមអាកាសជាថ្មី

The post លោក ហ្សេលេនស្គី សុំឲ្យប្រទេសលើលោក ជួយការពារដែនអាកាស អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ហ្សេលេនស្គី នឹងជួប ត្រាំ នៅក្រៅមហាសន្និបាតUN ស្របពេលរុស្ស៊ីបង្កើនការវាយប្រហារ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២១ខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែនលោក  វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសផែនការជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសប្តាហ៍ក្រោយ ដោយជំរុញឱ្យក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រទេសរុស្ស៊ី។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និង​ លោក ដូណាល់ ត្រាំ

ការអំពាវនាវរបស់ប្រធានាធិបតី អ៊ុយក្រែន​ រូបនេះបានកើតឡើង ខណៈពេលដែលទីក្រុងមូស្គូបានចាប់ផ្តើមការវាយប្រហារដ៏ធំបំផុតមួយនាពេលថ្មីៗ ដោយបានបាញ់មីស៊ីលចំនួន ៤០ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជិត ៦០០គ្រឿង វាយប្រហារលើអ៊ុយក្រែនបានសម្លាប់មនុស្សបីនាក់ និងរាប់សិបនាក់រងរបួស។

ជាមួយគ្នានេះសហភាព​អឺរ៉ុប​ទើបតែ​ប្រកាស​ទណ្ឌកម្ម​ជុំ​ទី​១៩​របស់ខ្លួន​ប្រឆាំង​រុស្ស៊ី​ដើម្បី​ដាក់ទណ្ឌកម្ម​ចំពោះ​សង្គ្រាម​។  លោក ដូណាល់ ត្រាំ ក៏បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើរុស្ស៊ី ប៉ុន្តែលុះត្រាតែប្រទេសណាតូទាំងអស់ឈប់ទិញប្រេងពីរុស្ស៊ី។ ប្រធានាធិបតីហ្សេលេនស្គី ក៏ចង់ឱ្យសហរដ្ឋអាមេរិក និងណាតូផ្តល់ការសន្យាសន្តិសុខរយៈពេលវែងដល់អ៊ុយក្រែន ដូច្នេះរុស្ស៊ីមិនអាចវាយប្រហារម្តងទៀតបានទេ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។

ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន( រូបភាព៖ Reuters)

អង្គការណាតូបានបង្កើនការការពាររបស់ខ្លួននៅអឺរ៉ុបខាងកើត បន្ទាប់ពីយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានហោះចូលទៅក្នុងប្រទេសប៉ូឡូញ និងរ៉ូម៉ានី ហើយយន្តហោះចម្បាំងរុស្ស៊ីចំនួនបីគ្រឿងបានឆ្លងចូលទៅក្នុងដែនអាកាសរបស់អេស្តូនីកាលពីថ្ងៃសុក្រ។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​រីក​រាល​ដាល​នៃ​សង្គ្រាម។

ប្រទេសប៉ូឡូញបានបញ្ជូនយន្តហោះផ្ទាល់ខ្លួនរបស់ខ្លួនដើម្បីការពារផ្ទៃមេឃរបស់ខ្លួន ហើយចក្រភពអង់គ្លេសបានហោះហើរយន្តហោះចម្បាំងពីលើប្រទេសប៉ូឡូញ ដែលជាផ្នែកនៃបេសកកម្មរបស់អង្គការណាតូ។ យ៉ាង​ណា​មិញ រុស្ស៊ី​បាន​បដិសេធ​ថា យន្តហោះ​របស់​ខ្លួន​បាន​ចូល​ក្នុង​ប្រទេស​អេស្តូនី បើ​ទោះ​ជា​រ៉ាដា​អេស្តូនី និង​អាកាសយានិក​បាន​បញ្ជាក់ច្បាស់​ក៏ដោយ៕

( រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

The post ហ្សេលេនស្គី នឹងជួប ត្រាំ នៅក្រៅមហាសន្និបាតUN ស្របពេលរុស្ស៊ីបង្កើនការវាយប្រហារ appeared first on Kampuchea Thmey Daily.

​ជាថ្មីទៀត សម្ព័ន្ធ​មិត្តអឺរ៉ុប​ផ្តាំទៅត្រាំថា «កុំចោល​អ៊ុយក្រែន»
​នៅ​មុន​ជំនួប​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ​​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​គ្រោងធ្វើ​នៅថ្ងៃ​សុក្រ​ខាងមុខ​នេះ សម្ព័ន្ធមិត្តអឺរ៉ុបបានប្រមូលផ្តុំគ្នានៅពីក្រោយអ៊ុយក្រែនក្នុងការកើនឡើងជាថ្មីនៃការគាំទ្រដោយទទូចថា «រាល់ការចរចាសន្តិភាពជាមួយរុស្ស៊ីត្រូវតែរួមបញ្ចូល​អ៊ុយក្រែន​​»​ជាចាំបាច់​។

(ពីឆ្វេងទៅស្តាំ) ប្រធានាធិបតី​បារាំង លោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង នាយករដ្ឋមន្ត្រី​ អង់គ្លេស លោក ស្តាមឺ​។ EPA

សេចក្តីថ្លែងការណ៍រួមដែលចេញដោយមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ ហ្វាំងឡង់ និងគណៈកម្មការអឺរ៉ុប បាននិយាយថា «ផ្លូវទៅកាន់សន្តិភាពនៅអ៊ុយក្រែនមិនអាចសម្រេចបានដោយគ្មានអ៊ុយក្រែនទេ»​។ យោង​សេចក្តីថ្លែងការណ៍​រ​បស់​គណៈកម្មការ​​​អឺរ៉ុប​។​

​​​សេចក្តីរាយការណ៍​របស់ BBC ​បាន​លើក​ឡើងថា ​​​ក្រុមប្រទេស​​ធំៗនៅអឺរ៉ុបបានចេញ​ប្រតិកម្ម​​​បែបនេះ នៅ​​ក្រោយ​ពេលដែលលោក ដូណាល់ត្រាំ ត្រៀមជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងរដ្ឋអាឡាស្កា នៅថ្ងៃសុក្រ​ក្នុងសប្តាហ៍​បន្ទាប់​នេះ​។

​​​សេចក្តីរាយការណ៍​របស់​​សារព័ត៌មាន​ NBC ​មាន​មូលដ្ឋាន​​នៅសហរដ្ឋអាមេរិក មន្ត្រី​សេតវិមាន​​​កំពុង​ពិចារណា​បញ្ចូល​​​​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទៅក្នុង​ជំនួប​នោះដែរ។ ប៉ុន្តែ​​ មានទាន់​មាន​ការ​បញ្ជាក់​ជាផ្លូវការ​នៅ​ឡើយ​ ខណៈដែល​លោក​ហ្សេលេនស្គី បាន​​​​បដិសេធ​​ការ​​ធ្វើសម្បទាន​ទឹកដី​ដែល​រុស្ស៊ី​កាន់​កាប់​​ទៅ​ឲ្យ​រុស្ស៊ី​ដែល​ធ្លាប់​ទាមទារ​បែបនេះ​។

យោង​តាម BBC ដោយបារម្ភថាអ៊ុយក្រែននឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពរបស់ខ្លួននោះ ប្រធានាធិបតី ហ្សេលេនស្គី​ បាននិយាយថា កិច្ចព្រមព្រៀងណាមួយដោយគ្មានទីក្រុងកៀវ​ នឹងស្មើនឹង «ការសម្រេចចិត្ត​ងាប់​រួច​ទៅ​ហើយ​»​ ។

ប្រធានាធិបតី​ អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។  FB

កាលពីល្ងាចថ្ងៃសៅរ៍ មន្ត្រីសេតវិមានបាននិយាយថា លោក ត្រាំ​ នឹងសុខចិត្តរៀបចំកិច្ចប្រជុំត្រីភាគីជាមួយលោកពូទីន និងលោក ហ្សេលេនស្គី​ ប៉ុន្តែសម្រាប់ពេលនេះ វានៅសល់តែពួកគេទាំងពីរប៉ុណ្ណោះ ដូចដែលបានស្នើសុំដំបូងដោយមេដឹកនាំរុស្ស៊ី។

សង្គ្រាម​រុស្ស៊ី​ និង​អ៊ុយក្រែន​បាន​ចំណាយ​ពេលអស់​ជាង​៣ឆ្នាំកន្លះ ប៉ុន្តែ​រុស្ស៊ី​មិន​អាច​សម្រេចមហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​អ៊ុយក្រែន​បាន​ឡើង ប៉ុន្តែ​ផ្ទុយទៅវិញ​បាន​បាត់​បង់កិត្យានុភាព​ជា​មហាអំណាច​​​លំដាប់លេខ២ ខណៈ​អ៊ុយក្រែន​បាន​​​​អភិវឌ្ឍខ្លួន​រហូត​ដល់​អាច​ផលិត​អាវុធ​ខ្លួន​ឯង និង ផលិត​យន្តហោះ​គ្មានមនុស្ស​បែក​​​ដើម្បីវាយប្រហារ​​​​លើ​រុស្ស៊ី​វិញ​។ រហូតដល់​ពេលនេះ រុស្ស៊ីគ្រប់គ្រង​ទឹកដី​​​អ៊ុយក្រែន​ប្រមាណ​១០ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ឬ​ប្រមាណ​១ភាគ៥​នៃ​​​​ទឹកដីអ៊ុយក្រែន។

រុស្ស៊ី​ក៏ទាមទារ​ឲ្យ​អ៊ុយក្រែន​​​ទទួលស្គាល់​​ដី​នោះ​ជារបស់​រុស្ស៊ី ជាថ្នូរ​បញ្ចប់សង្គ្រាម​ប្រយុទ្ធ​បង្ហូរឈាម ប៉ុន្តែ​អ៊ុយក្រែន​តែ​​ងតែ​បដិសេធ​ជានិច្ច​ សូម្បី​ផ្ទៃដី​នៅឧបទ្វីបគ្រីមៀរដែល​រុស្ស៊ី​កាន់កាប់តាំង​ពីឆ្នាំ​២០​​១៤ ក៏​អ៊ុយក្រែន​​មិន​ទទួលស្គាល់​ឲ្យរុស្ស៊ី​​​ធ្វើជាម្ចាស់​ដែរ៕​

រ៉ាន់ រើយ​

The post ​ជាថ្មីទៀត សម្ព័ន្ធ​មិត្តអឺរ៉ុប​ផ្តាំទៅត្រាំថា «កុំចោល​អ៊ុយក្រែន» appeared first on Kampuchea Thmey Daily.

​អ៊ុយក្រែន​​​​​សម្លាប់​មេ​បញ្ជាការរង​កង​ទ័ព​ជើងទឹករុស្ស៊ី​ Mikhail Gudkov
សារព័ត៌មាន​បស្ចឹមលោក រួម​ជាមួយ​​សារ​ព័ត៌មាន​អ៊ុយក្រែន បាន​រាយការណ៍​នៅ​មុន​នេះ​ថា មន្ត្រីរុស្ស៊ីបញ្ជាក់​ពី​ការ​ស្លាប់​របស់​មេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ី នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Kursk ​ទឹកដី​របស់​​​​ប្រទេស​រុស្ស៊ី​ក្នុងសង្គ្រាម​​ដែល​កំពុង​តែកើន​ឡើង​កម្តៅ​​​​។​

ឧត្តមសេនីយឯក Mikhail Gudkov។ Kyiv Independent

លោក Oleg Kozhemyako អភិបាលនៃតំបន់ភាគខាងកើតនៃប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧត្តមសេនីយឯក Mikhail Gudkov ដែលជាអនុប្រធាននៃកងទ័ពជើងទឹករុស្ស៊ីដែលបានដឹកនាំកងពលតូចប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន​​​ ត្រូវបានសម្លាប់នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។

​​តំបន់​ Kursk ត្រូវ​បាន​រុស្ស៊ី​អះអាង​​​រំដោះបាន​ទាំងស្រុង​កាល​ពី​ប៉ុន្មានខែ​មុន​ នៅពេលដែល​សហរដ្ឋអាមេរិក​និង​​​​អ៊ុយក្រែន​បាន​ចាប់ផ្តើម​ចរចា​គ្នា​ជាលើក​ដំបូង​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត ប៉ុន្តែ​ត្រូវ​បាន​ភាគី​អ៊ុយក្រែន​​បដិសេធ​ថា រុស្ស៊ី​មិនទាន់រំដោះបាន​ទាំងស្រុង​នោះទេ​ ហើយ​ការ​អះអាងនោះ គ្រាន់តែ​ជា​​​ «មនោគមវិជ្ជា​​» ប៉ុណ្ណោះ។

​​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បានរាយការណ៍​ដោយ​យោង​ បណ្តាញ Telegram យោធារុស្ស៊ី និងអ៊ុយក្រែនមិនផ្លូវការបានរាយការណ៍មុននេះថា ឧត្តមសេនីយឯក Gudkov ត្រូវបានសម្លាប់រួមជាមួយទាហាន ​១០​នាក់ផ្សេងទៀតនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើប៉ុស្តិ៍បញ្ជាមួយនៅ Korenevo ក្នុងតំបន់ Kursk ដែលជាប់ព្រំដែនអ៊ុយក្រែន។

​យោ​ងសារព័ត៌មាន​អ៊ុយក្រែន​ Kyiv Independent លោក Oleg Kozhemyako អភិបាលខេត្ត Primorsky Krai របស់រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃទី៣ ខែកក្កដា ថា ​មន្ត្រី​​កងទ័ពជើងទឹកជាន់ខ្ពស់រុស្ស៊ី ឧត្តមសេនីយ៍ Mikhail Gudkov ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន។

Gudkov ដែលជាមេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ីត្រូវបានសម្លាប់នៅក្នុងស្រុកព្រំដែននៃ Korenevo។ នេះបើយោងតាម ​​Kozhemyako​៕​

រ៉ាន់ រើយ​

The post ​អ៊ុយក្រែន​​​​​សម្លាប់​មេ​បញ្ជាការរង​កង​ទ័ព​ជើងទឹករុស្ស៊ី​ Mikhail Gudkov appeared first on Kampuchea Thmey Daily.

ក្នុងសង្គ្រាមជាង​៣ឆ្នាំ រុស្ស៊ី​លក់​ប្រេងបាន​ចំណូល​លើស​​​៣ដង ​ធៀប​​ជំនួយ​ផ្តល់​ឲ្យ​អ៊ុយក្រែន​​​
​ក្នុងសង្គ្រាម​​រយៈពេល​ជាង​៣​និង​​​៣​ខែនៅ​ប្រទេស​អ៊ុយក្រែន​​ជាមួយ​មហា​អំណាច​​រុស្ស៊ី​​ ពិ​​ភពលោក​​បានស្រូបយក​​​​​​​​​ប្រភព​ថាមពល​ពី​ប្រទេស​​​រុស្ស៊ីយ៉ាង​ច្រើន ធ្វើ​ឲ្យ​ម​ហាអំណាច​នុយក្លេអ៊ែរ​​នេះ​​​ទទួលបាន​​ប្រភព​ចំណូល​ច្រើន​សម្រាប់​ការ​បន្ត​ធ្វើសង្គ្រាម​ ដែលតាមការ​ចុះ​ផ្សាយ​របស់​ BBC ចំណូល​ដែលរុស្សី​ប្រមូលបាន​មាន​រហូត​ដល់​​​ជិត​​១ពាន់​ពាន់​លាន​ដុល្លារ ច្រើន​ជាង​ដល់​ទៅ​៣ដង​​ ប្រៀបធៀប​មូលនិធិ​​ដែលប្រទេសសម្ព័ន្ធមិត្ត​លោក​សេរី​ផ្តល់​ឲ្យ​​ប្រទេសអ៊ុយក្រែន​សម្រាប់​ការ​ធ្វើសង្គ្រាម​​ទប់ទល់​រុស្ស៊ី​។

កម្មករ​​​​ពង្រីក​បំពង់ឧស្ម័ន​ចូលទៅកាន់ប្រទេសស៊ែប៊ី​កាល​ពីឆ្នាំ​​២០២០។ Reuters

​សេចក្តីរាយការណ៍​របស់​​ បណ្តាញ​​ផ្សព្វផ្សាយ​របស់​​អង់គ្លេស BBC បាន​ឲ្យ​ដឹង​ថា ​មហាអំណាច​រុស្ស៊ី​ទទួលបាន​ ប្រាក់​ចំណូល​​ពីការលក់ប្រេង និងឧស្ម័ន មាន​​ចំនួនជិតមួយភាគបីនៃប្រាក់ចំណូលរដ្ឋរបស់រុស្ស៊ី និងច្រើនជាង ៦០​% នៃការនាំចេញរបស់​ខ្លួន​។ ចំណូល​នោះ គឺជាគន្លឹះក្នុងការរក្សាម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ី​ឲ្យ​នៅអូសបន្លាយ​បាន​រហូត​មក​ដល់​បច្ចុប្បន្ន​ និង​បន្ត​ទៅមុខ​​ទៀត​​។

​បន្ទាប់​ពី​លើក​ទ័ព​ចូល​លុក​លុយប្រទេសអ៊ុយក្រែ​ន​កាល​ពី​​ខែ​​កុម្ភៈ​ឆ្នាំ​២០២២ ​សម្ព័ន្ធ​មិត្ត​លោក​ខាងលិច ដឹកមុខ​ដោយសហរដ្ឋអាមេរិកក្នុងរដ្ឋការ​របស់​​អតីត​ប្រធានាធិបតី ចូ បៃ​ដិន បាន​​​​ដាក់​ចេញ​​នូវ​វិធានការ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ និង​ កា​របង្កក​សាច់​ប្រាក់​​​របស់​រុស្ស៊ី​​នៅ​ក្រៅ​ប្រទេស​ ដែល​ពួកគេ​ជឿថា នឹង​​ផ្តាច់​មូល​និធិ​​ ធ្វើឲ្យរុស្ស៊ី​ចុះខ្សោយ និង​ងាក​ទៅ​រក​ការ​បញ្ចប់សង្គ្រាម។ ​

ទណ្ឌកម្ម​​​​​សេដ្ឋកិច្ច​លើ​ប្រទេសរុស្ស៊ី​ គឺ​សំដៅ​ជាចំបង​​លើ​​ការ​នាំ​ចេញ​ប្រេង​​និង​ឧស្ម័ន​ ដែលជា​ប្រភព​ចំណូល​ដ៏សំខាន់​របស់​ប្រទេសរុស្ស៊ី ប៉ុន្តែ​ ផ្ទុយស្រឡះ​ពីការ​អនុវត្ត​​ទណ្ឌកម្មនោះ រុស្ស៊ី​បែ​ជា​ទទួលបាន​ចំណូល​កាន់​តែ​ច្រើន ពី​ការ​នាំចេញ​ប្រេង​និង​ឧស្ម័ន​ទៅកាន់​​ទីផ្សារសកលលោក រួម​ទាំង​ទីផ្សារ​របស់​ប្រទេសសមាជិក​របស់​អង្គការណាតូផង ច្រើន​លើស​ពី​​ជំនួយ​​ដែល​​អ៊ុយក្រែន​ទទួល​បាន​ពីសម្ព័ន្ធ​មិត្តដែលបាន​ផ្តល់ដើម្បី​​​ប្រយុទ្ធ​ប្រឆាំង​នឹង​​ប្រទេសរុស្ស៊ី​។

​BBC ​បានរាយការណ៍​ថា បន្ទាប់ពីការលុកលុយខែកុម្ភៈឆ្នាំ ២០២២​ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានដាក់ទណ្ឌកម្មលើឥន្ធនៈ​អ៊ីដ្រូកាបូនរបស់រុស្ស៊ី។ សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ហាមប្រាម​ប្រេង និង​ឧស្ម័ន​របស់​រុស្ស៊ី ខណៈ ប្រទេស​​ជាច្រើន​នៅ​ក្នុងសហភាព​អឺរ៉ុប​ (EU) បាន​​ហាមប្រាម​ការ​នាំ​ចូល​ប្រេងឆៅ​ពី​សមុទ្រ​របស់​រុស្ស៊ី ប៉ុន្តែ​មិនមែន​ឧស្ម័ន។

​សេចក្តីរាយការណ៍​​នោះ បានរកឃើញ​ថា គិតត្រឹមថ្ងៃទី ២៩​ឧសភា ​​ប្រទេស​រុស្ស៊ី​ទទួល​បាន​ចំណូល​ជាង ៨៨៣​ ពាន់​លាន​អឺរ៉ូ (៩៧៣​ ពាន់លានដុល្លារ) ពីការនាំចេញឥន្ធនៈហ្វូស៊ីលចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញ​កាល​ពី​ខែ​កុម្ភៈ​២០២២ រួមទាំង​​សាច់​ប្រាក់​ ២២៨​ពាន់លានអឺរ៉ូ ពីបណ្តាប្រទេសដាក់ទណ្ឌកម្ម។ ​នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ។

​ជាមួយ​គ្នា​នេ ប្រទេស​អ៊ុយក្រែន​ទទួល​ជំនួយ​​​​គ្រប់ប្រភេទ​គិត​ជាសាច់​ប្រាក់​មានត្រឹមតែ​​៣០៩​ពាន់​លាន​ដុល្លារ​ ប៉ុណ្ណោះ​។ ​នៅ​ក្នុងតារាង​ដែលវិភាគ​ដោយ​​ BBC ​ប្រទេសសមាជិក​ណា​តូ​ បានផ្តល់​ជំនួយ​ដល់​ប្រទេសអ៊ុយក្រែន​មានទឹកប្រាក់២៣៦​ពាន់​លានដុល្លារ ខណៈ​រដ្ឋសមាជិក​ណាតូ បាន​ចំណាយ​ទិញ​​ឥន្ធនៈពីរុស្ស៊ី​​​មាន​រហូត​ដល់​៣៣៥​ពាន់​លាន​ដុល្លារ​។

​​សេចក្តី​រាយការណ៍​ រកឃើញ​ថា ​ប្រទេស​អង់គ្លេសដែល​ជា​​ប្រទេសចេញមុខ​​ប្រឆាំង​រុស្ស៊ី តាមរយៈ​ការ​​គាំទ្រ​​​​អ៊ុយក្រែនតាំង​ការ​ទូត​​និង​ហិរញ្ញវត្ថុ ​ក៏​​មានចំណែក​​​នាំចូល​ឥន្ធនៈ​​​ពី​បណ្តាប្រទេសជាសមាជិក​របស់​អឺរ៉ុប ដែលមានទឹកប្រាក់​២០៩​ពាន់​លាន​អឺរ៉ូ​​។​

រដ្ឋសហភាពអឺរ៉ុបបានបន្តការនាំចូលឧស្ម័នតាមបំពង់ដោយផ្ទាល់ពីប្រទេសរុស្ស៊ីរហូតដល់អ៊ុយក្រែនកាត់បន្ថយការដឹកជញ្ជូននៅខែមករាឆ្នាំ ២០២៥​ ហើយប្រេងឆៅរបស់រុស្ស៊ីនៅតែត្រូវបានបង្ហូរទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី​នៅ​ឡើយ​ទេ​​។

ឧស្ម័នរុស្ស៊ីនៅតែត្រូវបានបញ្ជូនទៅកាន់អឺរ៉ុបក្នុងបរិមាណកើនឡើងតាមរយៈ​ប្រទេស​តួកគី៖ ទិន្នន័យរបស់ CREA បង្ហាញថាបរិមាណរបស់វាបានកើនឡើង ២៦,៧៧​ភាគរយ​ ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥​ ធៀប​រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤​។

​ប្រទេសហុងគ្រី និងស្លូវ៉ាគី ដែល​ជាសមាជិក​អង្គការ​ណាតូ និងដែល​មាន​មេដឹកនាំ​​មានទំនាក់​ទំនង​យ៉ាង​​ជិត​ស្និទ្ធ​ជាមួយ​ប្រធានា​​​ធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅតែទទួលបានឧស្ម័ន​ពី​រុស្ស៊ី​តាម​បំពង់បង្ហូរប្រេងពី​ប្រទេស​រុស្ស៊ីតាមរយៈតួក​​គីនៅឡើយ​ទេ​៕​

ដោយ រ៉ាន់ រើយ​

កប៉ាល់​ដឹកប្រេង​របស់​ក្រុមហ៊ុនប្រេង​​ Sovcomflot របស់​រុស្ស៊ី ដែល​ចូលចត​​ផ្ទេរ​​នៅ​​​កំពង់ផែ​​ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទសតួកគី​កាលខែមេសាឆ្នាំ​២០២៤។​  REUTERS

The post ក្នុងសង្គ្រាមជាង​៣ឆ្នាំ រុស្ស៊ី​លក់​ប្រេងបាន​ចំណូល​លើស​​​៣ដង ​ធៀប​​ជំនួយ​ផ្តល់​ឲ្យ​អ៊ុយក្រែន​​​ appeared first on Kampuchea Thmey Daily.

​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​
​សារព័ត៌មាន​រុស្ស៊ី RT បាន​រាយការ​ណ៍ថា ​​កិច្ច​ជំនួប​​ចរចា​រវាង​ប្រតិភូ​​រុស្ស៊ី​និង​អ៊ុយក្រែន​នៅ​ប្រទេស​​​តួកគី​នៅថ្ងៃ​សុក្រនេះ​​ ភាគី​​គណៈប្រតិភូ​រុស្ស៊ី​ទាមទារឲ្យ​អ៊ុយក្រែន​ដក​កងទ័ព​ចេញ​​ពី​​ខេត្តទាំង​៤​ដែលរុស្ស៊ី​កាន់កាប់ បើមិនដូច្នោះទេ រុស្ស៊ី​នឹង​យក​រហូតដល់​៥ខេត្ត​។

​ជំនួយ​ការ​ប្រធានាធិបតីរុស្ស៊ី និង​ជា​ប្រធានប្រតិភូ​​​ចរចា​ភាគីរុស្ស៊ី​ លោក Vladimir Medinsky។ RT

ការ​ផ្សាយ​របស់​​ CNN ​នៅមុន​នេះ​ បាន​ឲ្យដឹងថា ប្រធានាធិបតី​​អ៊ុយក្រែន​ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ​បាន​និយាយ​ទូរស័ព្ទ​ភ្លាម​​ៗ​ទៅ​កាន់​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ​ដូណាល់ ត្រាំ ​បន្ទាប់​ពី​​គណៈ​ប្រតិភូ​​​​​អ៊ុយក្រែន​​បញ្ចប់​ការ​ចរចា​​ជាមួយ​ប្រតិភូ​​​រុស្ស៊ី​នៅ​ថ្ងៃ​​សុក្រ​នេះ​ ដោយ​​​​ អ៊ុយក្រែន​​​ត្រៀម​រួច​រាល់​ដើម្បី​​ចាត់វិធានការ​​កាន់តែ​ឆាប់​​តាមដែលអាចធ្វើទៅបាន​សម្រាប់​សន្តិភាព។

ការ​និយាយ​ទូរស័ព្ទ​​​ទៅកាន់​លោក ដូណាល់ ត្រាំ ខណៈពេលដែល​​​លោក ហ្សេលេនស្គី​​នៅ​​ជួប​ជុំ​ជាមួយ​មេដឹកនាំ​អឺរ៉ុប​សំខាន់ៗ​​ផ្សេង​ទៀត មាន​ ប្រធានាធិបតិ​បារាំង នាយករដ្ឋមន្ត្រី​អង់គ្លេស អធិការបតី​អាល្លឺម៉ង់  និង​នាយករដ្ឋមន្ត្រី​ប៉ូឡូញ​ជា​ដើម​។ នៅ​ថ្ងៃ​សុក្រនេះ មេដឹកនាំ​អឺរ៉ុប​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេសអាល់បានី​​។

​តាមសេចក្តីរាយការណ៍​របស់​ CNN ប្រធានាធិបតី​​អ៊ុយក្រែន​បានស្នើ​ឲ្យ​​បស្ចឹម​ប្រទេស​​បង្កើន​ការដាក់​សម្ពាធ​​ខ្លាំងបន្តែមទៀត​ទៅ​លើរុស្ស៊ី។ លោក ហ្សេលេនស្គី ត្រូវ​បានស្រង់សម្តីដូចបាន​និយាយថា៖«​​អ៊ុយក្រែន​ត្រៀម​រួច​រាល់​ដើម្បី​​ចាត់​វិធានការរហ័ស​បំផុត​​តាមដែលអាច​ធ្វើទៅបាន ដើម្បី​​នាំ​មក​នូវ​សន្តិភាព​ពិត​ប្រាកដ​ ហើយ ​វា​សំខាន់​ណាស់​ដែល​​ពិភពលោក​​​មាន​​​ជំហរ​​រឹងមាំ»។ .

​ជំហររបស់​យើង​គឺថា ប្រសិន​បើ​​រុស្ស៊ី​​​ច្រានចោល​​​បទ​ឈប់បាញ់​​​ដែលគ្មាន​លក្ខខណ្ឌ​ និង​ការ​បញ្ចប់​​ការសម្លាប់​ ការ​ដាក់​ទណ្ឌកម្ម​​ដ៏តឹងរឹងត្រូវតែ​ធ្វើ​តាមនោះ។ ​ការ​ដាក់សម្ពាធ​​លើ​រុស្ស៊ីត្រូវតែរក្សា​​រហូតដល់រុស្ស៊ី​ត្រៀម​រួចរាល់​​ដើម្បី​បញ្ចប់សង្គ្រាម​។ សូមអរគុណ​ដល់​អ្នក​ទាំងអស់​គ្នា​ក្នុង​ពិភពលោក​ដែល​កំពុង​តែជួយ​!»។

​សេចក្តីរាយការណ៍​ក្រោយ​មក​ទៀត​របស់​ CNN ក៏បាន​អះអាងថា ​លោក​ ពូទីន និង​លោក​ដូណាល់ ត្រាំ នឹង​​​​ជួប​គ្នា​ដើម្បី​និយាយដោះស្រាយ​​​​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន​៕​

ដោយ រ៉ាន់ រើយ​

The post ​រុស្ស៊ី​ទាមទារ​​​​អ៊ុយក្រែន​ដក​ទ័ព​ចេញ​ពីខេត្តទាំង៤​ដែលរុស្ស៊ីកាន់កាប់​ ខណៈ​ហ្សេលេនស្គី​​ឲ្យបស្ចឹមប្រទេស​បន្តជួយ​ appeared first on Kampuchea Thmey Daily.

​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​
​ជំនួប​​​ចរចា​​រវាង​​​ប្រតិភូ​​​រុស្ស៊ី​​ និង​អ៊ុយក្រែន​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុលប្រទេសតួកគី​​នៅ​ថ្ងៃ​ទី​១៦​ខែ​ឧសភា​នេះ​ ត្រូវ​បាន​​សារ​ព័ត៌មាន​​អន្តរជាតិ​សំខាន់​ៗ​ បាន​​រាយការណ៍​ថា ​បានបញ្ចប់​​នៅមុន​នេះ​បន្តិច ក្រោយ​ការ​ជួប​ប្រជុំ​គ្នា​​មិន​ដល់​២ម៉ោង​។ លទ្ធផល​លេចធ្លោរ​ពី​​ជំនួប​នេះ គឺ​ការ​ដោះដូរឈ្លើយសឹក​​​ម្ខាង​១០០០​​នាក់​​​ ខណៈ​​​អ៊ុយក្រែនស្នើ​​ឲ្យ​មានជំនួប​កំពូល​នៃ​ប្រមុខ​រដ្ឋ​ទាំង​ពីរ​។​

​​តាមរយៈ​បណ្តាញ​សង្គម​ Telegram របស់ខ្លួន សារព័ត៌មាន RT​ របស់​ប្រទេសរុស្ស៊ី បានរាយការណ៍ថា ​កិច្ច​ប្រជុំ​នោះ​​បាន​បញ្ចប់​​​ទៅ​ត្រឹមរយៈពេលតិច​ជាង​​២ម៉ោង​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ក៏បា​​ន​​រាយការណ៍​ដូច​គ្នា​ដែរថា កិច្ចប្រជុំ​​ក្នុងគ្រាដំបូង​បន្ទាប់​ពីការ​បើក​ផ្លូវ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាល​ថ្ងៃ​ទី​១១ខែឧសភា​នោះ បាន​​​បញ្ចប់​ទៅ​​បន្ទាប់​ពី​ប្រជុំតិច​ជាង​២ម៉ោង។

​សេចក្តីរាយការណ៍​ ដែលត្រូវរាយការណ៍​បន្ត​ដោយ​ Sky News បាន​អះអាង​ថា​ មិន​មាន​ការ​រីកចម្រើ​ន​ថ្មី​ពីការ​ចរចា​​ដ៏​តក់ក្រហល់​នេះ​នោះទេ។

​​សារ​ព័ត៌មាន​ RT របស់​រុស្ស៊ី បាន​ផ្សាយ​​ក្រោយមក​ថា ​ភាគី​​ទាំងពីរ​​យល់​ព្រម​ដោះដូរ​ឈ្លើយសឹក​សង្គ្រាម​ទ្រង់ទ្រាយធំ រហូតដល់​១០០០​នាក់​ក្នុង​ភាគីម្ខាង។ ​ជុំវិញ​បទឈប់បាញ់ ដែលអ៊ុយក្រែន​ស្នើ គឺ​​​រុស្ស៊ី​មិនទាន់​យល់ព្រមទេ ខណៈ​​ភាគី​អ៊ុយក្រែន​ស្នើ​ឲ្យ​មានជំនួប​ប្រមុខរដ្ឋទាំងពីរ​។​

​​ជំនួប​​ទ្វេភាគី​រវាងរុស្ស៊ី​និង​អ៊ុយក្រែន​ ក្រោយ​កិច្ច​សម្រប​សម្រួល​​របស់​ប្រទេស​តួកគី ​គឺ​ជា​កិច្ចប្រជុំ​លើក​ដំបូង​បន្ទាប់​ពីភាគី​ទាំង​​​បាន​​ផ្អាក​ការ​និយាយ​រក​គ្នា​​ជា​ង៣ឆ្នាំ​មុន ចាប់​ពីខែ​មីនា​​២០២២។ លោក ពូទីន បាន​​បង្ហើប​បើក​ផ្លូវចរចា​ជាមួយអ៊ុយក្រែន​ដោយ​គ្មានដាក់​លក្ខខណ្ឌ​មុន (​Preconditions) ​ក្រោយ​បាន​និយាយ​តាមទូរស័ព្ទ​​ជាមួយ​ប្រធានាធិបតី​តួកគី​ កាល​ថ្ងៃទីរ​១១​ខែឧសភា​។

​​ភាគី​អ៊ុយក្រែន​​ស្វាគមន៍​ការ​លើក​ឡើង​របស់​លោក ពូទីន ប៉ុន្តែ​បាន​ទាមទារ​ឲ្យ​លោក​ពូទីន យល់​ព្រម​លើ​បទ​ឈប់បាញ់​៣០ថ្ងៃ​ជាមុនសិន មុន​ការ​ចរចា ហើយ ​ចង់​ឲ្យលោក​ ពូទីន ចូលរួម​ការ​ចរចា​​ដោយផ្ទាល់​​​តែម្តង​។ ទោះបី​ជា​បែបណា លោក ពូទីន មិនបាន​ធ្វើ​អត្ថាធិប្បាយអ្វីប​ន្ថែមទេ​ ក្រោយ​ការ​សើ្ន​​​​នោះ និង​ មិនបានចូលរួម​ផ្ទាល់សម្រាប់​ការចរចា​នៅទីក្រុង អ៊ីស្តង់ប៊ុល​ ជាទីដែលខ្លួនស្នើ​សម្រាប់​កិច្ចប្រជុំនៅថ្ងៃទី​១៥ខែឧសភា​នោះទេ។

​ផ្ទុយទៅវិញ លោក ពូទីន ​បាន​​​បញ្ជូន​ប្រតិភូ​ដែលមាន​ត្រឹម​ជំនួយការរបស់​លោក ទៅចូលរួម​កិច្ច​ចរចាលើក​ដំបូងនេះប៉ុណ្ណោះ ខណៈ​ភាគី​អ៊ុយក្រែន គឺ​ប្រធានាធិបតី​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​ត្រៀម​ខ្លួន​សម្រាប់ជំនួប​កំពូល​ដែល​ខ្លួន​ទទូច​ចង់បាន​​​​បំផុត​នោះ៕​

ដោយ រ៉ាន់ រើយ​

The post ​រុស្ស៊ី-អ៊ុយក្រែន​​​យល់​ព្រម​​ដោះ​ដូរ​ឈ្លើយសឹក​​​ម្ខាង​១០០​០​នាក់​ ​ប៉ុន្តែ​​គ្មាន​លទ្ធផល​បញ្ចប់សង្គ្រាម​ appeared first on Kampuchea Thmey Daily.