ព័ត៌មានអន្ដរជាតិ
រុស្ស៊ីទាមទារអ៊ុយក្រែនដកទ័ពចេញពីខេត្តទាំង៤ដែលរុស្ស៊ីកាន់កាប់ ខណៈហ្សេលេនស្គីឲ្យបស្ចឹមប្រទេសបន្តជួយ
សារព័ត៌មានរុស្ស៊ី RT បានរាយការណ៍ថា កិច្ចជំនួបចរចារវាងប្រតិភូរុស្ស៊ីនិងអ៊ុយក្រែននៅប្រទេសតួកគីនៅថ្ងៃសុក្រនេះ ភាគីគណៈប្រតិភូរុស្ស៊ីទាមទារឲ្យអ៊ុយក្រែនដកកងទ័ពចេញពីខេត្តទាំង៤ដែលរុស្ស៊ីកាន់កាប់ បើមិនដូច្នោះទេ រុស្ស៊ីនឹងយករហូតដល់៥ខេត្ត។

ការផ្សាយរបស់ CNN នៅមុននេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយទូរស័ព្ទភ្លាមៗទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីគណៈប្រតិភូអ៊ុយក្រែនបញ្ចប់ការចរចាជាមួយប្រតិភូរុស្ស៊ីនៅថ្ងៃសុក្រនេះ ដោយ អ៊ុយក្រែនត្រៀមរួចរាល់ដើម្បីចាត់វិធានការកាន់តែឆាប់តាមដែលអាចធ្វើទៅបានសម្រាប់សន្តិភាព។
ការនិយាយទូរស័ព្ទទៅកាន់លោក ដូណាល់ ត្រាំ ខណៈពេលដែលលោក ហ្សេលេនស្គីនៅជួបជុំជាមួយមេដឹកនាំអឺរ៉ុបសំខាន់ៗផ្សេងទៀត មាន ប្រធានាធិបតិបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស អធិការបតីអាល្លឺម៉ង់ និងនាយករដ្ឋមន្ត្រីប៉ូឡូញជាដើម។ នៅថ្ងៃសុក្រនេះ មេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅក្នុងប្រទេសអាល់បានី។

តាមសេចក្តីរាយការណ៍របស់ CNN ប្រធានាធិបតីអ៊ុយក្រែនបានស្នើឲ្យបស្ចឹមប្រទេសបង្កើនការដាក់សម្ពាធខ្លាំងបន្តែមទៀតទៅលើរុស្ស៊ី។ លោក ហ្សេលេនស្គី ត្រូវបានស្រង់សម្តីដូចបាននិយាយថា៖«អ៊ុយក្រែនត្រៀមរួចរាល់ដើម្បីចាត់វិធានការរហ័សបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ ហើយ វាសំខាន់ណាស់ដែលពិភពលោកមានជំហររឹងមាំ»។ .
ជំហររបស់យើងគឺថា ប្រសិនបើរុស្ស៊ីច្រានចោលបទឈប់បាញ់ដែលគ្មានលក្ខខណ្ឌ និងការបញ្ចប់ការសម្លាប់ ការដាក់ទណ្ឌកម្មដ៏តឹងរឹងត្រូវតែធ្វើតាមនោះ។ ការដាក់សម្ពាធលើរុស្ស៊ីត្រូវតែរក្សារហូតដល់រុស្ស៊ីត្រៀមរួចរាល់ដើម្បីបញ្ចប់សង្គ្រាម។ សូមអរគុណដល់អ្នកទាំងអស់គ្នាក្នុងពិភពលោកដែលកំពុងតែជួយ!»។
សេចក្តីរាយការណ៍ក្រោយមកទៀតរបស់ CNN ក៏បានអះអាងថា លោក ពូទីន និងលោកដូណាល់ ត្រាំ នឹងជួបគ្នាដើម្បីនិយាយដោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


