Connect with us

ព័ត៌មានអន្ដរជាតិ

​ជាថ្មីទៀត សម្ព័ន្ធ​មិត្តអឺរ៉ុប​ផ្តាំទៅត្រាំថា «កុំចោល​អ៊ុយក្រែន»

បានផុស

នៅ

​នៅ​មុន​ជំនួប​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ​​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​គ្រោងធ្វើ​នៅថ្ងៃ​សុក្រ​ខាងមុខ​នេះ សម្ព័ន្ធមិត្តអឺរ៉ុបបានប្រមូលផ្តុំគ្នានៅពីក្រោយអ៊ុយក្រែនក្នុងការកើនឡើងជាថ្មីនៃការគាំទ្រដោយទទូចថា «រាល់ការចរចាសន្តិភាពជាមួយរុស្ស៊ីត្រូវតែរួមបញ្ចូល​អ៊ុយក្រែន​​»​ជាចាំបាច់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(ពីឆ្វេងទៅស្តាំ) ប្រធានាធិបតី​បារាំង លោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង នាយករដ្ឋមន្ត្រី​ អង់គ្លេស លោក ស្តាមឺ​។ EPA

សេចក្តីថ្លែងការណ៍រួមដែលចេញដោយមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ ហ្វាំងឡង់ និងគណៈកម្មការអឺរ៉ុប បាននិយាយថា «ផ្លូវទៅកាន់សន្តិភាពនៅអ៊ុយក្រែនមិនអាចសម្រេចបានដោយគ្មានអ៊ុយក្រែនទេ»​។ យោង​សេចក្តីថ្លែងការណ៍​រ​បស់​គណៈកម្មការ​​​អឺរ៉ុប​។​

​​​សេចក្តីរាយការណ៍​របស់ BBC ​បាន​លើក​ឡើងថា ​​​ក្រុមប្រទេស​​ធំៗនៅអឺរ៉ុបបានចេញ​ប្រតិកម្ម​​​បែបនេះ នៅ​​ក្រោយ​ពេលដែលលោក ដូណាល់ត្រាំ ត្រៀមជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងរដ្ឋអាឡាស្កា នៅថ្ងៃសុក្រ​ក្នុងសប្តាហ៍​បន្ទាប់​នេះ​។

​​​សេចក្តីរាយការណ៍​របស់​​សារព័ត៌មាន​ NBC ​មាន​មូលដ្ឋាន​​នៅសហរដ្ឋអាមេរិក មន្ត្រី​សេតវិមាន​​​កំពុង​ពិចារណា​បញ្ចូល​​​​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ទៅក្នុង​ជំនួប​នោះដែរ។ ប៉ុន្តែ​​ មានទាន់​មាន​ការ​បញ្ជាក់​ជាផ្លូវការ​នៅ​ឡើយ​ ខណៈដែល​លោក​ហ្សេលេនស្គី បាន​​​​បដិសេធ​​ការ​​ធ្វើសម្បទាន​ទឹកដី​ដែល​រុស្ស៊ី​កាន់​កាប់​​ទៅ​ឲ្យ​រុស្ស៊ី​ដែល​ធ្លាប់​ទាមទារ​បែបនេះ​។

យោង​តាម BBC ដោយបារម្ភថាអ៊ុយក្រែននឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចចរចាសន្តិភាពរបស់ខ្លួននោះ ប្រធានាធិបតី ហ្សេលេនស្គី​ បាននិយាយថា កិច្ចព្រមព្រៀងណាមួយដោយគ្មានទីក្រុងកៀវ​ នឹងស្មើនឹង «ការសម្រេចចិត្ត​ងាប់​រួច​ទៅ​ហើយ​»​ ។

ប្រធានាធិបតី​ អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី។ FB

កាលពីល្ងាចថ្ងៃសៅរ៍ មន្ត្រីសេតវិមានបាននិយាយថា លោក ត្រាំ​ នឹងសុខចិត្តរៀបចំកិច្ចប្រជុំត្រីភាគីជាមួយលោកពូទីន និងលោក ហ្សេលេនស្គី​ ប៉ុន្តែសម្រាប់ពេលនេះ វានៅសល់តែពួកគេទាំងពីរប៉ុណ្ណោះ ដូចដែលបានស្នើសុំដំបូងដោយមេដឹកនាំរុស្ស៊ី។

សង្គ្រាម​រុស្ស៊ី​ និង​អ៊ុយក្រែន​បាន​ចំណាយ​ពេលអស់​ជាង​៣ឆ្នាំកន្លះ ប៉ុន្តែ​រុស្ស៊ី​មិន​អាច​សម្រេចមហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​គ្រប់គ្រង​អ៊ុយក្រែន​បាន​ឡើង ប៉ុន្តែ​ផ្ទុយទៅវិញ​បាន​បាត់​បង់កិត្យានុភាព​ជា​មហាអំណាច​​​លំដាប់លេខ២ ខណៈ​អ៊ុយក្រែន​បាន​​​​អភិវឌ្ឍខ្លួន​រហូត​ដល់​អាច​ផលិត​អាវុធ​ខ្លួន​ឯង និង ផលិត​យន្តហោះ​គ្មានមនុស្ស​បែក​​​ដើម្បីវាយប្រហារ​​​​លើ​រុស្ស៊ី​វិញ​។ រហូតដល់​ពេលនេះ រុស្ស៊ីគ្រប់គ្រង​ទឹកដី​​​អ៊ុយក្រែន​ប្រមាណ​១០ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ឬ​ប្រមាណ​១ភាគ៥​នៃ​​​​ទឹកដីអ៊ុយក្រែន។

រុស្ស៊ី​ក៏ទាមទារ​ឲ្យ​អ៊ុយក្រែន​​​ទទួលស្គាល់​​ដី​នោះ​ជារបស់​រុស្ស៊ី ជាថ្នូរ​បញ្ចប់សង្គ្រាម​ប្រយុទ្ធ​បង្ហូរឈាម ប៉ុន្តែ​អ៊ុយក្រែន​តែ​​ងតែ​បដិសេធ​ជានិច្ច​ សូម្បី​ផ្ទៃដី​នៅឧបទ្វីបគ្រីមៀរដែល​រុស្ស៊ី​កាន់កាប់តាំង​ពីឆ្នាំ​២០​​១៤ ក៏​អ៊ុយក្រែន​​មិន​ទទួលស្គាល់​ឲ្យរុស្ស៊ី​​​ធ្វើជាម្ចាស់​ដែរ៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម