ព័ត៌មានអន្ដរជាតិ
ក្នុងសង្គ្រាមជាង៣ឆ្នាំ រុស្ស៊ីលក់ប្រេងបានចំណូលលើស៣ដង ធៀបជំនួយផ្តល់ឲ្យអ៊ុយក្រែន
ក្នុងសង្គ្រាមរយៈពេលជាង៣និង៣ខែនៅប្រទេសអ៊ុយក្រែនជាមួយមហាអំណាចរុស្ស៊ី ពិភពលោកបានស្រូបយកប្រភពថាមពលពីប្រទេសរុស្ស៊ីយ៉ាងច្រើន ធ្វើឲ្យមហាអំណាចនុយក្លេអ៊ែរនេះទទួលបានប្រភពចំណូលច្រើនសម្រាប់ការបន្តធ្វើសង្គ្រាម ដែលតាមការចុះផ្សាយរបស់ BBC ចំណូលដែលរុស្សីប្រមូលបានមានរហូតដល់ជិត១ពាន់ពាន់លានដុល្លារ ច្រើនជាងដល់ទៅ៣ដង ប្រៀបធៀបមូលនិធិដែលប្រទេសសម្ព័ន្ធមិត្តលោកសេរីផ្តល់ឲ្យប្រទេសអ៊ុយក្រែនសម្រាប់ការធ្វើសង្គ្រាមទប់ទល់រុស្ស៊ី។

សេចក្តីរាយការណ៍របស់ បណ្តាញផ្សព្វផ្សាយរបស់អង់គ្លេស BBC បានឲ្យដឹងថា មហាអំណាចរុស្ស៊ីទទួលបាន ប្រាក់ចំណូលពីការលក់ប្រេង និងឧស្ម័ន មានចំនួនជិតមួយភាគបីនៃប្រាក់ចំណូលរដ្ឋរបស់រុស្ស៊ី និងច្រើនជាង ៦០% នៃការនាំចេញរបស់ខ្លួន។ ចំណូលនោះ គឺជាគន្លឹះក្នុងការរក្សាម៉ាស៊ីនសង្រ្គាមរបស់រុស្ស៊ីឲ្យនៅអូសបន្លាយបានរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត។
បន្ទាប់ពីលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២ សម្ព័ន្ធមិត្តលោកខាងលិច ដឹកមុខដោយសហរដ្ឋអាមេរិកក្នុងរដ្ឋការរបស់អតីតប្រធានាធិបតី ចូ បៃដិន បានដាក់ចេញនូវវិធានការទណ្ឌកម្មសេដ្ឋកិច្ច និង ការបង្កកសាច់ប្រាក់របស់រុស្ស៊ីនៅក្រៅប្រទេស ដែលពួកគេជឿថា នឹងផ្តាច់មូលនិធិ ធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងងាកទៅរកការបញ្ចប់សង្គ្រាម។
ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី គឺសំដៅជាចំបងលើការនាំចេញប្រេងនិងឧស្ម័ន ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រទេសរុស្ស៊ី ប៉ុន្តែ ផ្ទុយស្រឡះពីការអនុវត្តទណ្ឌកម្មនោះ រុស្ស៊ីបែជាទទួលបានចំណូលកាន់តែច្រើន ពីការនាំចេញប្រេងនិងឧស្ម័នទៅកាន់ទីផ្សារសកលលោក រួមទាំងទីផ្សាររបស់ប្រទេសសមាជិករបស់អង្គការណាតូផង ច្រើនលើសពីជំនួយដែលអ៊ុយក្រែនទទួលបានពីសម្ព័ន្ធមិត្តដែលបានផ្តល់ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ី។
BBC បានរាយការណ៍ថា បន្ទាប់ពីការលុកលុយខែកុម្ភៈឆ្នាំ ២០២២ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានដាក់ទណ្ឌកម្មលើឥន្ធនៈអ៊ីដ្រូកាបូនរបស់រុស្ស៊ី។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានហាមប្រាមប្រេង និងឧស្ម័នរបស់រុស្ស៊ី ខណៈ ប្រទេសជាច្រើននៅក្នុងសហភាពអឺរ៉ុប (EU) បានហាមប្រាមការនាំចូលប្រេងឆៅពីសមុទ្ររបស់រុស្ស៊ី ប៉ុន្តែមិនមែនឧស្ម័ន។
សេចក្តីរាយការណ៍នោះ បានរកឃើញថា គិតត្រឹមថ្ងៃទី ២៩ឧសភា ប្រទេសរុស្ស៊ីទទួលបានចំណូលជាង ៨៨៣ ពាន់លានអឺរ៉ូ (៩៧៣ ពាន់លានដុល្លារ) ពីការនាំចេញឥន្ធនៈហ្វូស៊ីលចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញកាលពីខែកុម្ភៈ២០២២ រួមទាំងសាច់ប្រាក់ ២២៨ពាន់លានអឺរ៉ូ ពីបណ្តាប្រទេសដាក់ទណ្ឌកម្ម។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត (CREA) ។
ជាមួយគ្នានេ ប្រទេសអ៊ុយក្រែនទទួលជំនួយគ្រប់ប្រភេទគិតជាសាច់ប្រាក់មានត្រឹមតែ៣០៩ពាន់លានដុល្លារ ប៉ុណ្ណោះ។ នៅក្នុងតារាងដែលវិភាគដោយ BBC ប្រទេសសមាជិកណាតូ បានផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែនមានទឹកប្រាក់២៣៦ពាន់លានដុល្លារ ខណៈរដ្ឋសមាជិកណាតូ បានចំណាយទិញឥន្ធនៈពីរុស្ស៊ីមានរហូតដល់៣៣៥ពាន់លានដុល្លារ។

សេចក្តីរាយការណ៍ រកឃើញថា ប្រទេសអង់គ្លេសដែលជាប្រទេសចេញមុខប្រឆាំងរុស្ស៊ី តាមរយៈការគាំទ្រអ៊ុយក្រែនតាំងការទូតនិងហិរញ្ញវត្ថុ ក៏មានចំណែកនាំចូលឥន្ធនៈពីបណ្តាប្រទេសជាសមាជិករបស់អឺរ៉ុប ដែលមានទឹកប្រាក់២០៩ពាន់លានអឺរ៉ូ។
រដ្ឋសហភាពអឺរ៉ុបបានបន្តការនាំចូលឧស្ម័នតាមបំពង់ដោយផ្ទាល់ពីប្រទេសរុស្ស៊ីរហូតដល់អ៊ុយក្រែនកាត់បន្ថយការដឹកជញ្ជូននៅខែមករាឆ្នាំ ២០២៥ ហើយប្រេងឆៅរបស់រុស្ស៊ីនៅតែត្រូវបានបង្ហូរទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគីនៅឡើយទេ។
ឧស្ម័នរុស្ស៊ីនៅតែត្រូវបានបញ្ជូនទៅកាន់អឺរ៉ុបក្នុងបរិមាណកើនឡើងតាមរយៈប្រទេសតួកគី៖ ទិន្នន័យរបស់ CREA បង្ហាញថាបរិមាណរបស់វាបានកើនឡើង ២៦,៧៧ភាគរយ ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលជាសមាជិកអង្គការណាតូ និងដែលមានមេដឹកនាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នៅតែទទួលបានឧស្ម័នពីរុស្ស៊ីតាមបំពង់បង្ហូរប្រេងពីប្រទេសរុស្ស៊ីតាមរយៈតួកគីនៅឡើយទេ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


