ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនសម្លាប់មេបញ្ជាការរងកងទ័ពជើងទឹករុស្ស៊ី Mikhail Gudkov
សារព័ត៌មានបស្ចឹមលោក រួមជាមួយសារព័ត៌មានអ៊ុយក្រែន បានរាយការណ៍នៅមុននេះថា មន្ត្រីរុស្ស៊ីបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ី នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Kursk ទឹកដីរបស់ប្រទេសរុស្ស៊ីក្នុងសង្គ្រាមដែលកំពុងតែកើនឡើងកម្តៅ។

លោក Oleg Kozhemyako អភិបាលនៃតំបន់ភាគខាងកើតនៃប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឧត្តមសេនីយឯក Mikhail Gudkov ដែលជាអនុប្រធាននៃកងទ័ពជើងទឹករុស្ស៊ីដែលបានដឹកនាំកងពលតូចប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន ត្រូវបានសម្លាប់នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។
តំបន់ Kursk ត្រូវបានរុស្ស៊ីអះអាងរំដោះបានទាំងស្រុងកាលពីប៉ុន្មានខែមុន នៅពេលដែលសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានចាប់ផ្តើមចរចាគ្នាជាលើកដំបូងនៅប្រទេសអារ៉ាប៊ី សាអូឌីត ប៉ុន្តែត្រូវបានភាគីអ៊ុយក្រែនបដិសេធថា រុស្ស៊ីមិនទាន់រំដោះបានទាំងស្រុងនោះទេ ហើយការអះអាងនោះ គ្រាន់តែជា «មនោគមវិជ្ជា» ប៉ុណ្ណោះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដោយយោង បណ្តាញ Telegram យោធារុស្ស៊ី និងអ៊ុយក្រែនមិនផ្លូវការបានរាយការណ៍មុននេះថា ឧត្តមសេនីយឯក Gudkov ត្រូវបានសម្លាប់រួមជាមួយទាហាន ១០នាក់ផ្សេងទៀតនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើប៉ុស្តិ៍បញ្ជាមួយនៅ Korenevo ក្នុងតំបន់ Kursk ដែលជាប់ព្រំដែនអ៊ុយក្រែន។
យោងសារព័ត៌មានអ៊ុយក្រែន Kyiv Independent លោក Oleg Kozhemyako អភិបាលខេត្ត Primorsky Krai របស់រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃទី៣ ខែកក្កដា ថា មន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់រុស្ស៊ី ឧត្តមសេនីយ៍ Mikhail Gudkov ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន។
Gudkov ដែលជាមេបញ្ជាការរងនៃកងទ័ពជើងទឹករុស្ស៊ីត្រូវបានសម្លាប់នៅក្នុងស្រុកព្រំដែននៃ Korenevo។ នេះបើយោងតាម Kozhemyako៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


