ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី សុំឲ្យប្រទេសលើលោក ជួយការពារដែនអាកាស អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី កាលពីថ្ងៃទី១៨ ខែមករា បានអំពាវនាវដល់ប្រទេសនានាផ្តល់ការគាំទ្រ ដើម្បីឲ្យប្រទេសរបស់លោកអាចពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនកាន់តែរឹងមាំជាងមុន។ នេះកើតឡើងនៅពេលដែលរុស្ស៊ី នៅតែបន្តធ្វើការវាយប្រហារមកលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន NHK លោកហ្សេលេនស្គី បានធ្វើការអំពាវនាវនេះនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ខណៈដែលយោធារុស្ស៊ីបានបន្តវាយប្រហារបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន។ ការវាយប្រហារនេះបានកាត់បន្ថយការទទួលបានអគ្គិសនី និងកំដៅរបស់ប្រជាជន ស្របពេលដែលឥឡូវនេះជារដូវរងានៅក្នុងប្រទេសអ៊ុយក្រែន។
មេដឹកនាំបានសរសេរថា កងកម្លាំងរុស្ស៊ីបានបន្តវាយប្រហារទីក្រុង Sumy, Kharkiv និងតំបន់ចំនួនបួនផ្សេងទៀតចាប់ពីយប់ថ្ងៃសៅរ៍រហូតដល់ព្រឹកថ្ងៃអាទិត្យ។ ប្រធានាធិបតីអះអាងថា ការវាយប្រហារទាំងនោះ ក៏បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស រួមទាំងកុមារម្នាក់ផងដែរ។
លោកហ្សេលេនស្គី បានគូសបញ្ចាក់បន្ថែមថា ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមក កងកម្លាំងរុស្ស៊ីបានបាញ់យន្តហោះគ្មានមនុស្សបើកវាយប្រហារជាង ១,៣០០ គ្រឿង គ្រាប់បែកតាមអាកាសដឹកនាំប្រហែល ១,0៥០ គ្រឿង និងមីស៊ីលចំនួន ២៩ គ្រាប់ប្រភេទផ្សេងៗគ្នា។
យ៉ាងណាមិញ មុនពេលប្រធានាធិបតីអ៊ុយក្រែនស្នើសុំប្រទេសជាច្រើនការពារដែនអាកាសខ្លួន កាលពីថ្ងៃទី១២ ខែមករា លោកក៏ធ្លាប់ព្រមានដែរថា ការវាយប្រហារតាមអាកាសថ្មីអាចនឹងកើតឡើងឆាប់ៗនេះ ខណៈកងកម្លាំងសង្គ្រោះបន្ទាន់បានខិតខំប្រឹងប្រែងដើម្បីស្តារកំដៅ និងថាមពលឡើងវិញដល់ប្រជាជននៅទីក្រុងកៀវ ដែលរងការឡោមព័ទ្ធជាងបីថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើគោលដៅថាមពល។
ដោយឡែក គណៈប្រតិភូមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយក្រុម គ្រោងជួបជាមួយប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីផែនការសន្តិភាពដែលមានគោលបំណងបញ្ចប់ការប្រយុទ្ធគ្នា។ ទន្ទឹមនោះដែរ លោកហ្សេលេនស្គី និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងចាប់ផ្តើមនៅទីក្រុង Davos ប្រទេសស្វីស នាថ្ងៃចន្ទ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ហ្សេលេនស្គី ព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារតាមអាកាសជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


