កីឡាករ និងអតីតកីឡាករបាល់ទាត់លំដាប់កំពូល ១០ នាក់ត្រូវបានទទួលស្គាល់មានលុយច្រើនបំផុតនៅក្នុងពិភពលោកបច្ចុប្បន្ន ខណៈ Lionel Messi និង Cristiano Ronaldo ជាកីឡាករកំពុងលេង ដែលស្ថិតនៅចំណាត់ថ្នាក់លើគេបំផុត។
លីគកំពូល អង់គ្លេស Premier League បានវ៉ាដាច់លីគនៅ អឺរ៉ុប ទាំងអស់ ជាពិសេសលីគលំដាប់កំពូលទាំង ៥ ជាលីគផ្តល់ប្រាក់រង្វាន់ឱ្យក្រុមឈ្នះជើងឯកច្រើនជាងគេបង្អស់។
បច្ចុប្បន្នមានកីឡាករបាល់ទាត់ជំនាន់ក្រោយជាច្រើន ដែលកំពុងឡើងសមត្ថភាពខ្លាំង ហើយបើនិយាយអំពីតម្លៃខ្លួននៅលើទីផ្សារវិញក៏ខ្ពស់ខ្លាំងផងដែរ។
ក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុន បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង អំពីសមត្ថភាពក្រុមពួកគេបច្ចុប្បន្ន បន្ទាប់ពីមួយរយៈចុងក្រោយនេះ បានឈ្នះក្រុមលំដាប់ World Cup ជាច្រើន ដូចជា ប្រេស៊ីល អង់គ្លេស ជាដើម។ ជាមួយគ្នានេះ ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ ត្រូវបានគេចាត់ទុកជាបេក្ខភាពក្រុមធំមួយនៅ World Cup 2026 ខាងមុខ។
យើងនឹងនិយាយអំពីក្រុមដែលអាចនាំមកនូវភាពរំភើបកាន់តែខ្លាំងដល់សមរភូមិ ពាន រង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងបាល់ទាត់ក្លឹ
ខ្សែប្រយុទ្ធស្លាបរបស់ Benfica កីឡាករ Gianluca Prestianni អាចនឹងត្រូវទទួលរងការពិន័យធ្ងន់ធ្ងរ ប្រសិនបើរកឃើញ ពិតជាបានប្រើពាក្យរើសអើងពូជសាសន៍ ពណ៌សម្បុរលើខ្សែប្រយុទ្ធ Real Madrid កីឡាករ Vinicius Jr. ពិតមែន។
ក្លិបអធិរាជស Real Madrid កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធស្លាបរបស់ក្រុម Paris Saint-Germain កីឡាករ Désiré Doué ខណៈពួកគេក៏បានត្រៀមកញ្ចប់លុយធំផងដែរ ដើម្បីដេញថ្លៃយកខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២០ ឆ្នាំរូបនេះ។