កីឡា
កីឡាករបាល់ទាត់កំពូលទាំង ១០ មានលុយច្រើនបំផុតក្នុងលោក ខណៈ Messi ឈរលេខ ៣
កីឡាករ និងអតីតកីឡាករបាល់ទាត់លំដាប់កំពូល ១០ នាក់ត្រូវបានទទួលស្គាល់មានលុយច្រើនបំផុតនៅក្នុងពិភពលោកបច្ចុប្បន្ន ខណៈ Lionel Messi និង Cristiano Ronaldo ជាកីឡាករកំពុងលេង ស្ថិតនៅចំណាត់ថ្នាក់លើគេបំផុត។

នៅក្នុងពិភពបាល់ទាត់បច្ចុប្បន្ន មានតែ Ronaldo និង Messi ប៉ុណ្ណោះ ដែលត្រូវបានគេទទួលស្គាល់ផ្លូវការ ជាមហាសេដ្ឋីបាល់ទាត់ បន្ទាប់ពីអ្នកទាំង ២ មានទ្រព្យសម្បត្តិរហូតលើស ១ ប៊ីលាន ដុល្លារអាមេរិក។ ដោយឡែក អតីតខ្សែបម្រើប្រយុទ្ធ Manchester United លោក David Beckham វិញ ក៏មានលុយលើស ១ ប៊ីលានដុល្លារផងដែរ ប៉ុន្តែបច្ចុប្បន្នលោកមិនមែនជាកីឡាករទៀតទេ ដោយកំពុងឈរជាប្រធានក្លិបរបស់ក្រុម Inter Miami។

គិតត្រឹមឆ្នាំ ២០២៦ Ronaldo គឺជាកីឡាករបាល់ទាត់ ដែលមានលុយច្រើនជាងគេ ពោលគឺចំនួន ១.៤ ប៊ីលានដុល្លារអាមេរិក។ លោក Beckham ឈរលេខ ២ មានលុយ ១.២ ប៊ីលានដុល្លារអាមេរិក។ ចំណែក Leo Messi ឈរលេខ ៣ មានលុយ ១ ប៊ីលានដុល្លារអាមេរិក។ Neymar ឈរលេខ ៤ មានលុយ ៤៥០ លានដុល្លារអាមេរិក។ Kylian Mbappe ឈរលេខ ៥ មាន ២៥០ លានដុល្លារអាមេរិក។

បន្តបន្ទាប់ទៀត គឺ Karim Benzema ឈរលេខ ៦ មាន ២២០ លានដុល្លារអាមេរិក។ Zlatan Ibrahimovic ឈរលេខ ៧ មានលុយ ១៩០ លានដុល្លារអាមេរិក។ Wayne Rooney ឈរលេខ ៨ មានលុយ ១៧០ លានដុល្លារអាមេរិក។ Erling Haaland ឈរលេខ ៩ មានលុយ ១០០ លានដុល្លារអាមេរិក និងចុងក្រោយ Mo Salah មានលុយ ៩០ លានដុល្លារអាមេរិក៕
ចំណាត់ថ្នាក់កីឡាករ និងអតីតកីឡាករបាល់ទាត់ទាំង ១០ នាក់មានលុយច្រើនបំផុត៖
១. Cristiano Ronaldo មាន ១.៤ ប៊ីលានដុល្លារ
២. David Beckham មាន ១.២ ប៊ីលានដុល្លារ
៣. Leo Messi មាន ១ ប៊ីលានដុល្លារ
៤. Neymar មាន ៤៥០ លានដុល្លារ
៥. Kylian Mbappé មាន ២៥០ លានដុល្លារ
៦. Karim Benzema មាន ២២០ លានដុល្លារ
៧. Zlatan Ibrahimović មាន ១៩០ លានដុល្លារ
៨. Wayne Rooney មាន ១៧០ លានដុល្លារ
៩. Erling Haaland មាន ១០០ លានដុល្លារ
១០. Mo Salah មាន ៩០ លានដុល្លារ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


